Feeds:
ប្រកាស
មតិ

អ្នកប្រាកដជាធា្លប់សា្គល់រសជាតិនៃការរន្ធត់និងភិតភ៏យរួចមកហើយជាមួយខែ្សភាពយន្ត​ខោ្មចដ៏រន្ធត់របស់ថៃ​ដូច​ជារឿងខោ្មចជិះក​(Shutter)រឺក​គំនុំសេ្នហ៏បំផា្លញជីវីត​ភីនផ្លយ (Alone)ជាដើមដែលជារឿងខោ្មចដែលទទួលបានគាំទ្រជាខំា្លងនៅស្រុក​ថៃ​និង​ស្រុកខែ្មរព្រោះតែរឿងទាំងនេះសុទ្ធតែបានដាក់បពំា្ចងនៅរោង​ភាពយន្តលុចហើ​យបានល្បីដល់ហូលីវូដព្រោះថារឿងខោ្មចជិះករបស់ថៃបាន​ត្រូវហូលីវូដ​ថតឡើត​វិញ​ជាមួយការទិញយកជាង1លានដុលា្លរ​ហើយរឿង​គំនុំសេ្នហ៏បំផា្លញជីវីត​ភីនផ្លយ (Alone)កំពុងសិត្តនៅក្នុងគំរោង។​រឿងទាំងពីរនេះគឺបានផលិត​ឡើង​ដោយ​ផលិត​កម្មGMM Grammy​ដែលពីមុនជា​ផលិត​កម្មចំរៀងដ៏ល្បី​របស់ថៃ។​នៅ​ឆំា្ន​2008​ផលិត​កម្ម​មួយនេះបានពាំនាំទស្សនិកជននួវរឿង​ដែលអាចធើ្វអោយ​អ្នកដែល​ចូលចិត្តរឿងខោ្មច​បងែ្វង​អាម្មណ៏​សារជាថ្មីចំពោះវិស័យខែ្សភាពយន្ត។​នេះគឺរឿង៖​សម្រែកព្រលឹងចុងសក់ទាំងបួន

poster11

poster2

តើអ្នកធា្លប់ត្រូវបានបំភ័យរហូតដល់សា្លប់ដែរឫទេ?

រឿងសមែ្រកព្រលឺងចុងសក់​ទាំងបួននេះមានឈ្មោះជាភាសារថៃថាสี่แพร่งរឺកsee Prang​ដែលមានន័យជាភាសាអង់គេ្លសថា4 Biaដែលសំដៅលើពាក្យ Phobia​ប្រែ​ថា​ការខា្លចដោយមិនដឹងអី្វ។

កុងមួយនេះគឺទទួលបានការគាំទ្រជាខាំ្លងនៅឯប្រទេសថៃដែលក្នុង​សបា្តហ៏បើក​ឆា​ក​រកចំនួលបានជិត1លានដុលា្លរ​ដែលប្រាក់សរុបគឺទទួលបាន​ជាង2លាន​ដុលា្លរ​ដែល​​កា្លយជារឿងថៃដែលរកចំនូលបានច្រើនបំផុតលេខ2​ក្នុងឆំា្ន​2008នេះហើយ​ឥឡូវ​នេះ​រឿងនេះកំពយងគ្រោងមក​បពាំ្ចងនៅស្រុកខែ្មរឯរោងកុង​លុចទៀតហើយ។

ចំពោះចំនងជើងដែលខ្ងូំដាក់អោយថាសំមែ្រកព្រលឹងចុងសក់ទាំងបួនគឺសំ​ដៅទៅ​លើសាច់រឿងរបស់រឿងនេះ​ដែលបានបែកចែកជា​បួន​រឿងខ្លីខុសគា្ន​ទាំងអត្តន័យ​ការភ័យ​ខា្លច​តួអង្គ​និងអ្នកដឹកនាំរឿងទៀតផង។​រឿង​ទាំងអស់​ភាគច្រើន​គឺនិ​យាយ​​ពី​ចិត្តសាស្រ្ត​និងការភ័យខា្លចរបស់មនុស្ស។

Trailerជាមួយ Eng-Sub

រឿងទីមួយនៃ​សំមែ្រកព្រលឹងចុងសក់ទាំងបួន​(4Bia:See Prang)

1សុភមង្គល​រឺភាពឯកោរ(The Loneliness, Happiness)

poster3

​​​ភាពភ៏យខា្លចនៃភាពឯកោរ

រឿងនេះគឺជារឿងដំបួងបំផុតតែរឿងនេះជារឿងចំលែកកព្រោះតែសាច់រឿង​ទាំង​មួយ​គា្មនការសន្ទនា​តែយកកាយវិការ​និងរូបភាពរួមទាំងអត្តន័យជាយោង។

09

សាច់រឿង៖នារីវ័យកេ្មងមា្នក់បានជាប់នៅក្នុងអាគារសា្នក់នៅរបស់នាងកហេតុតែនាង​ទទួលការបាក់ជើងមា្ខងដែលត្រួវអោយនាងសំរាករយះពេល3​ខែ។ដោយភាព​ឯកោរ​​បាត់បង់សេ្នហានិងគា្មនការងារធើ្វនាងបានត្រឹមតែស្រូបយកខ្យល់អាកាសតាមប​ង្អូច​និងយកការនិយាយ​និងផើ្ងសារតាមទូរសព្ទ័ជាមិត្ត។ពេលមួយនាងបានចាប់ផើ្តម​ទទួល​សារពីមនុស្សចំលែកមា្នក់ដែលមើលទៅទំនងជារាក់ទាក់​និង​គា្ននអី្វដែល​មិន​សាងសមឡើយប៉នែ្តការសប្បាយរបស់នាងនិងមនុស្សមា្នក់នោះបែ្រជាចំលែក​បនា្ទប់ពី​នាងបានផើ្ងជារួបថតរបស់នាងទៅគេ​ហើយ​អី្វកចាប់ផើ្តមប្រែជាព្រឺព្រួយ។

ប្រយ័ត្នមើលវគ្គនេះហើយ​សួមកុំលេងsmsជាមួយជនអាថ៏កំបាំងណា។​សូមបើកសំលេង​ផង។

មើលរឿងជាមួយEng-Sub៖

វគ្គ1

វគ្គ​2

វគ្គ3​ចប់

រឿងទីពីរនៃ​សំមែ្រកព្រលឹងចុងសក់ទាំងបួន​(4Bia:See Prang)

 

2មន្តសំលាប់មនុស្ស​(The Deadly Charm, Tit or Tat)

poster6

ភាពភិតភ័យនៃការផា្ទល់តបគា្ន

រឿងមួយនេះជារឿងដែលទាក់ទងនឺងបពា្ហសិស្សសាលាដែលមិនចូលរៀន​​ចួលចិត្ត​វាយ​តប់គា្ននិងគេចសាលា។តែរឿងនេះមានឈាមច្រើនណាស់ហើយកាត់តកច្រើន​ដែរ។

21

សាច់រឿង៖ចូរអ្នកស្រមោលស្រមៃនៃរបៀបរបស់ចរិតកេ្មងដែលចូលចិត្តជេរឪពុក​មា្តយ​របស់មិត្តខ្លួនដោយសរសេរលើតុហើយនិងគិតថាអ្នកដែលខឺងនឺងយើងបាន​ដាក់​បណា្តសាពួកយើងដោយមន្តសំលាប់មនុស្ស។ពេលនេះបណា្តសារបាន​កើតឡើងដោយបែ្រកា្លយទៅជាតុមួយនិងពេលវេលានៃឈាមត្រូវបានមកដល់សំ​រាប់សំលាប់អ្នកណាដែលប្រឈមមុខនឹងរឿងរ៉ាងទាំងនោះ។

មើលរឿងជាមួយEng-Sub៖

វគ្គ1

វគ្គ​2

វគ្គ3​ចប់

 

រឿងទីបីរនៃ​សំមែ្រកព្រលឹងចុងសក់ទាំងបួន​(4Bia:See Prang)

3នៅកណា្តលគេ(In The Middle)

 

poster4

ភាពភិតភ័យនៃការព្រឺរោម

រឿងមួយនេះគឺទាក់ទងនឺងការធើ្វដំនើរតាមព្រៃរបស់ក្រុមយុវវ័យមួយ។​មួយ​រឿងមួយ​មានលក្ខណឡប់បន្តិចហើយកំបែ្លងស្តួតតែកខ្លាចដែរ។

25

សាច់រឿង៖នៅក្នុងទីដាច់ស្រយោលសំរាប់បោះជំរុំមួយក្នុងព្រៃភ្នំដ័ស្រស់សា្អតមួយ​យុវវ័យបួននាក់បាននាំនិទានរឿងខោ្មចសំរាប់កំសាន្តចិត្តតែពេលមួយ​ពួកគេបែរជាភ័៦ខា្លចនឺងរឿងនិទានឬបស់ខ្លួនឯងហើយបានវ៉ៃគា្នដើម្បីដណ្តើមទីកនែ្លងនៃតង់ដែល​ពួកគេគិតថាជាទីសុវត្តិភាពជាងគេក្នុងការដេកចុះអ្នកវិញ?

មើលរឿងជាមួយEng-Sub៖ 

 

វគ្គ1

វគ្គ​2

វគ្គ3​

វគ្គ4​ចប់

 

 

រឿងទីបួននៃ​សំមែ្រកព្រលឹងចុងសក់ទាំងបួន​(4Bia:See Prang)

4សេចក្តីរន្ធត់ចុងក្រោយរឺជើងយន្តហោះចុងក្រោយ(The Last Fright, The last Flight)

poster5

ភាពភិតភ័យនៃក្តីសា្លប់

រឿងវគ្គមួយនេះ​ខ្ងុំចាត់ទុកជារឿងខា្លចជាងគេហើយជារឿងដែលល្អសំរាប់​ទស្សនិក​ជនបរទេស​ដួចជាពួកយើងដោយរឿងមានលក្ខណអន្តរជាតិហើយមានភាសា​អង់គ្លែសទៀតផង។

18

សាច់រឿង៖អូទីសភីនបានធើ្វដំនើរទៅបរទេសដោយយន្តហោះពិសេសសំរាប់ព្រះនាង​នៃប្រទេសគីកាសសីថែន(Khurkistan)។​តើអី្វដែលបានបែ្រកា្លយយន្តហោះ​ធម្មតាមួយទៅអី្វដែលរន្ធត់នៅពេលដែលព្រះនាងបានទទួលការទាស់អាហារដែលបាន​បរិភោគទទួលដល់សា្លប់។ពេលនោះ​ក្រុមរាជវាំងបានធើ្វការសើ្នសុំអោយយក​សព​មកប្រទេសវីញភា្លមសំរាប់ការបួជា។​ពេលនោះភីនត្រូវបានកា្លយជាអ្នកដំនើរតេមួយ​គត់​សំរាប់ជើងយន្តហោះមួយនេះតែនាងមានអារម្មណ៏ថា​សពព្រះនាង​មិនទាន់​សា្លប់​ហើយកំពុងធើ្វការលងនាងសំរាប់គំនុំមួយចំនួន។

 

មើលរឿងជាមួយEng-Sub៖

វគ្គ1

វគ្គ​2

វគ្គ3​ចប់

ជ្រើសមួយទៅថារឿងណាខា្លចជាងគេ?

Advertisements

51av0rtzwdl

រឿង​កុមារី​មុនធីលដា​(Matilda)នេះជាសៀវភៅប្រលោមលោកដ៏ល្បី​សំរាប់​កុមារ​​មួយ​ដែលនិពន្ធដោយលោករ៉ូល​ដីាល់​(Roald Dahl)ដែលជាអ្នកនិពន្ធស​ញ្ជិត​អង់គេ្លស​ដ៏ល្បីល្បាញ​មា្នក់លើពិភពលោកដែលបានទទួលជោគជ័យក្នុងសា្នដៃ​និពន្ធ​ប្រលោមលោកសំរាប់កុមារជាច្រើនដួចជា​រឿងធប្ម់​(The Witches)រឿងច្ជននិងថំា្នអាគម(George and Mavellous Medecines)  ពិសេសរឿង​ឆាលីនិងរោងចក្រសូកូឡា (Charlie and Chocolate Factory)រួមទាំងរឿង​ចែននិងផ្លែប៉ែសយក្ស (James and Gaint Peach)។

51azde0ui2bl5153m1uaoll

រឿងនេះបានបោះពុម្ពផ្សាយក្នុងឆាំ្ន1988នៅប្រទេសអង់គេ្លសនិងសហដ្ឋអាមេរិច​ដែល​​បានទទួលការគាំទ្រយ៉ាងខំា្លងពិសេសគឺកុមារនេះតែម្តង។​រឿងនេះកបានបោះ​ពុម្ពនិងបកប្រែទៅជាភាសារនានាជាច្រើន​តែជាអកុសសសៀវភៅមួយនេះ​មិនទាន់​បាន​បែ្រកា្លយជាភាសាខែ្មរនៅឡើយទេ​ប៉ុនែ្តកមានការរងចាំនៃកុមារខែ្មរនិងយុវវ័យជា​ច្រើនរង់ចាំការចេញផ្សាយរបស់រឿងមួយនេះជាភាសារខែ្មរ។

ទោះជាយ៉ាងណាកដោយសំរាប់អ្នកដែលសេ្នហាការអានសៀវភៅអាចរកទិញរឿង​នេះ​បានក្នុងភាសាអង់គេ្លសនៅ​ឯបណាគារ​ Mounment Bookបានក្នុងតំលៃមិនតិច​ជា​ង10​ដុល្លារព្រោះកនែ្លងនេះជាសៀវភៅ​បែប originalដែលអាចឃើញតែមួយ​កនែ្លង​ប៉ុណ្តោះ។​ប្រាដកណាស់សៀវភៅនេះ​គឺខ្ងុំមិនបានទិញទេ​តែជាកាដូរបស់ម៉ាក់​អ៊ុំខ្ងុំមកពីកាណាដាអោយខ្ងុំ។

ឥឡូវនេះអ្នកទាំងអស់គា្នសុំមកសិក្សាពីសាច់រឿងនៃដំនើរជីវីតរបស់កុមារីមុនធីលដា​៖​រឿងមុនធីលដានេះគីសឹងតែជាប្រភេទរឿងតែមួយនឺងរឿងសំរាប់កុមារដែល​និយាយ​ពីការស្រមោលស្រមៃ​ប៉ុនែ្តរឿង​នេះ​គឺដកស្រង់​ចេញពីការប​រិយាកាស​សិក្សា​របស់​កេ្នង​នៅឯសាលារៀនរបស់ពួកគេ​និងបពា្ហគ្រួសារដែលមិនគិតពីរឿងរបស់កូន​របស់​ពួកគេ។

រឿងកុមារីមុនធីលដានេះនិយាយអំពី៖មុនធីលដាគឺជាកេ្មងស្រីមា្នក់ដែលមាន​ប្រាជា្ងឈា្លសវៃខាំ្លងពីកំនើតគឺក្នុអាយុ3ឆាំ្ន​នាងអាចចេះអានកាសែតយ៉ាងសា្ទត់​ជំនាញហើយក្នុងអាយុ4ទៅ5ឆាំ្ន​នាងបានដើរទៅបណា្ណល័យរួមការអានសៀវភៅ​​ដែល​មានវយ្យាករណ៏​កំរិតខ្ពស់អស់ជាច្រើនក្បាល។សមត្តភាពបែបនេះគឺមិនមែន​កេ្មង​ណាអាចធើ្វបានទេ។​ការឈ្លាសវៃបែបនេះតែងតែធើ្វអោយមាតបិតាគ្រប់​រូប​ពេញ​ចិត្ត​តែ​សំរាប់ឪពុកមា្តយ​មុនធីលដាវីញបែរជាយល់ថាមុនធីលដា​ជាកេ្មងមិន​បានការ​អានសៀវភៅ​អត់ប្រយោជន៏​និងចេះរឿងមនុស្ស​ចាស់ច្រើន​កព្រោះតែពួកគេ​ជាមនុស្ស​អត់បាន​ការដែរ​គឺថា​ឪពុកនាងជាអ្នកលក់ឡានជជុះ​ហើយមា្តយនាងតែងតែ​ដើរលងលែ្បងbingoជារៀងរាល់ថៃ្ង។​ប៉ុនែ្តអ្នកគ្រួរបស់នាង​​កញ្ញា​ហេនី(Honey)បានយល់​ពីសមត្តភាពនេះគឺថាមុនធិលដាអាចរៀបនិងគុណចែកលេខ​យ៉ាងល្អ​ដែល​អាចប្រដូចនឺងអ្នករៀនថា្នក់លើនាង។ព្រមជាមួយគា្ននោះកមាននាយិកាឃោឃៅមា្នក់ដែល​តែងតែធើ្វបែបសិស្ស​គា្មនហេតុផល​និងប្រើកំលាំងបាយទៅសិស្សដោយគ្រាន់តែបពា្ហ​តិចតូចតែប៉ុណ្តោះហើយនាងកបានចង់ធើ្វបាបមុនធីលដាដែរ​តែពេលនោះមុន​ធីលដា​បានដឹងខ្លូ​នថានាងមានកំលាំង​ពិសេសមួយដោយចៃដន្យដែល​មានបញ្ជា​រអី្វ​ដោអី្វអោយធើ្វ​ចលនាដោយមិនបានកាន់រឺប៉ះឡើយ។ពេលនោះរួមគា្ននឺងអាថ៏កំបាំង​របស​កញ្ញាហេនីនិងនាយិកាឃោឃៅ​មុនធីលដាបានបងើ្តកគំរោងដើមី្បធើ្វបាប​នាយិកា​នោះជាមួយកំលាំងពិសេសរបស់នាងក្នុងបំនងជូយរកយុត្តិធម៏ដល់​អ្នកគ្រួរបស់គេនិង​សិស្សទាំងឡាយដែលនាយិកា​នោះបានធើ្វបាប។

ពីពី​ស្រោមជើងវែង

2982881505_e7919be3c622982881639_728e7079694

បនា្ទប់ពីបានទទួលជោគជ័យនិងការគាំទ្រពីអ្នកដែល​ចួលចិត្ត​អានសៀវភៅ​ចំពោះ​រឿង​ព្រះ​អង្គមា្ចស់តួច​និង​រឿងដំនើរផ្សងព្រេងរបស់ពីណូគឺយ៉ូរួចមក​​        អង្គការសីប៉ា​ដែលជាអង្គការ​សំរាប់ទ្រទ្រង់ចំណោះ​ដឺងសំរាប់​កុមារ​បានពាំនាំ​រឿង​និទាន​ថ្មីមួយ​ជាភាសារខែ្មរសំរាប់ប្អួនកុមារ​និង​យុវជនទាំងឡាយដែលចូលចិត្តអាន​សៀវភៅ។​នោះគឺរឿងពីពីស្រោមជើងវែង។​

ដោយបានទទួលការឧបត្តម្ហពីវិទ្យាសា្ថនស៊ុយអែត​​អង្គការសីបានសំរេចចិត្តបកបែ្រ​​និងបោះពុម្ពសៀវភៅពីពីស្រោមជើងវែងនេះជាភាសារខែ្មរដើម្បីអោយលុមារកម្ពុជា​បានចូលរួមសប្បាយនិងអានដំនើរផ្សងពេ្រងរបស់ពីពីដែលបានធើ្វអោយកុមារទូទាំង​ពិភពលោករំភើរចិត្តជាខាំ្លង។​

រឿងពីពីស្រោមជើងវែងនេះគឺជាបកបែ្រចេញពីសឿវភៅរឿង​ពីពី​លីនស្រ្តឹន(Pippi Långstrump)​របស់ប្រទេសស៊ុយអែត​ដែលជាប្រលោមលោកសំរាប់​កុមារដ៏ល្បី​ទួទាំងសាកលលោកហើយបានបកប្រែជាច្រើនភាសារួចមកហើយ។រឿងនេះនិពន្ធដោយអ្នក​ស្រី​អាស្រឹ្ទន​លីនហ្រេ្គន​និង​បោះ​ពុម្ពផ្សាយនៅឆំា្ន1945។

អ្នក​ស្រី​អាស្រឹ្ទន​លីនហ្រេ្គននពិន្ធរឿងនេះដំបួងក្នុងបំនងជាកាដួសំរាប់ថៃ្ងខួបកំនើត​របស់កូនស្រីគាត់ដែលក្រោយមកគាត់បានយកវាទៅបោះពុម្ពផ្សាយហើយទទួលការជោគ​ជ័យជាខំា្លងព្រមជាមួយនឹងពានរង្វាន់ជាច្រើនដែលធ្វើអោយរឿងនេះចាត់ទុក​ជារឿង​មួយដ៏គួរអោយស្រលាញ់ជាងគេលើពិភពលោក។មិនតែប៉ុណ្តោះអ្នកស្រីបានសរសេរ​ដំនើរផ្សងព្រេង​របស់ពពី2​វគ្គទៀតដែលបានបោះពុម្ពផ្សាយនៅឆ្នាំបនា្ទប់ព្រមជា​មួយវគ្គបនែមមួយទៀតនៃវគ្គទាំង6ដែលចេញផ្សាយនៅឆាំ្ន1969ទៅឆាំ្ន1975។សៀវភៅ2វគ្គចុងបញ្ចប់បានបោះពុម្ពផ្សាយនៅឆ្នាំ​1979​និង2000។

384px-pippi_longstocking_book_cover

ក្នុងឆាំ្ន1949​រឿងនេះត្រួវបានកែប្រែទៅជាកុងដោយដកស្រង់លើវគ្គ3​ដំបូង​ហើយនៅឆ្នំា1969ត្រួវបញេ្ចញមុខ​​ជាថ្មីក្នុងពិភពវីដេអូតែជារឿងភាគសំរាប់ទូរទស្សន៏​ដែលនិយាយពិវគ្គទាំង6នៃដំនើរផ្សងព្រេងរបស់ពីពី។

រឿងពីពីស្រោមជើងវែងនេះ​គឺនិយាយ​ពីកេ្មងស្រីចំលែកមា្នក់ឈ្នោះជា​ពីពី​ដែលរស់​នៅតែមា្នក់ឯងនិងសត្វសា្វដែលចាត់ទុកជាមិត្តភក្តិដ៏ល្អសំរាប់នាងប្រមទាំងសត្វសេះមួយ​ក្បាលក្នុងផ្ទះ​​ភ្នំច្រលំដ៏ធំ។​ពីពី​ជាកេ្មងស្រីមានកំលាំង​ខ្លាំងមា្នក់​​​  នាង​មិន​ដែល​រៀន​និង​មិន​ធា្លប់​ទៅ​សាលា​​ទេ​   ​​នាងគា្មនឪពុកមា្តយទេ  ដួចេ្នះ​នាងចង់ធើ្វអី្វក៏បានតាមចិត្ត​ដូចជា​កាលណានាងចង់ញុំនាងញុំ​​កាលណានាងចង់គេង​នាងគេង​គឺមានន័យថា​នាង​មិនសិត្ដ​ក្រោយការគ្រប់គ្រងរបស់នរណាមា្នក់​និងបញ្ជារ​​អោយ​នាង​ធើ្វអី្វ​ដែល​នាង​មិនចង់​ធើ្វ។

តែនាងជាកេ្មងស្រីដែលមានសនា្តចចិត្តនិងមានបេះដូងមាសជាមួយមនុស្សគ្រប់រូប​ពិសេសអ្នកជិតខាងរបស់នាង៖ថមនិងអានីកាដែលពួកគេទាំងបីបានធើ្វដំនើរផ្សងព្រេង​រួមតាំងការរកលេងលែ្បងចំលែកជាមួយ​នឺង​ការ​​ស្រមោល​​ស្រម៉ៃ​ជាច្រើន​កនែ្លង​ទាំងជិត​ទាំងឆា្ងយ​ដែលបាន​ផ្តល់អោយ​ពួកគេនួវចំនេះដឹង​ការសប្បាយ​រីករាយ​​និង​​បទពិសោធន៏។

2982881615_ff894e500e

តួអង្គពីពិ​មិនមែនជាកេ្មងដែលពួកយើងត្រូវតែយកតំរាប់តាមនោះទេ​កដួច​ជាអត្តចរិតរបស់កេ្មងដែលច្រលេសបិសនតែរវៀវរវៃតែនាងជាកេ្មង​ស្រីដែលយើងត្រូវចេះវិភាគនិងយល់ដឺងពីពិភពរបស់កុមារដែល​យើងត្រូវចេះ​អប់រំ​ពួកគេដោយការពន្យល់និងការនូនា្មនដោយសំដីទន់ភ្លន់ជាជាងប្រើហិង្សាហើយ​ថែមទាំងអោយចេះយល់ទទួលសា្គល់ពីបំនង​និងមូលហេតុរបស់ពួកកេ្មងពេល​ចង់បាន​រឺធើ្វអី្វមួយ។ពិសេសការស្រមោលស្រម៉ៃរបស់កេ្មងដែលមនុស្សចាស់​មិនអាចយល់និងសា្គល់។

ប្រាដកណាស់​អ្នកបាន​ប្រឌិតរឿងនេះ​និងបានបោះពុម្ពជាសៀវភៅ​ឡើងសំរាប់​អោយ​កុមារ​អានដើម្បី​ធើ្វអោយពួកគេសប្បាយ​និងស្រមៃ​អោយឆា្ងយ​​ឆ្ងាយ​ពីច្បាប់​ទមា្លប់​ដែលមនុស្សចាស់បានដាក់គំលាបលើពួកគេ។ការនិពន្ធរបស់គាត់គឺពរពេញដោយការ​ស្រមោល​ស្រមៃលាយល្បំនិងការកំសាន្តជាមួយនិងសាច់រឿង​ហើយកជា​ការនិពន្ធ​ក្នុងសម័យ​នោះដែលគា្មនពាក្បអប់រំបង្កប់​ក្នុងសាច់រឿងឡើយកព្រោះតែសៀវភៅ​នេះមិន​មែនជាមេរៀនតែជា​រឿងនិទានដល្អសំរាប់កុមារ។

សរុបមករឿងពីពីស្រោមជើងវែងរឿងដ៏ល្អមួយសំរាប់កុមារដែលពួកគេគួរតែអានសៀវ​ភៅ​​បែបនេះសំរាប់​​ការយល់ដឺ​ងរបស់ពួកគេ​ទោះបីដឹងច្បាស់​ថាវាមិនមែនជាជីវីត​ប្រចាំ​​ថៃ្ងកដោយ​។​មិនមែនតែកុមារទេដែលចួលចិត្តអាន​នោះ​សូមបី​តែមនុស្ស​ចាស់​និងយុវវ័យកទទួលសា្គល់អត្តន័យនិងតំលៃរបស់រឿង​ពិសេសគឺជំពូលឪពុកមា្តយ។

អត្តន័យនិងសាច់រឿងរបស់សៀវភៅមួយក្បាលនេះគឺផ្តល់ហេតុផលដសំខាន់មួយ​ចំពោះពិភពពិតរបស់កុមារដែលជាពិភពបរិសុទ្ធឥតលក្ខពុតដែលពួកយើងជាយុវវ័យ​ត្រួងចេះថែរក្សាពិភពមួយនេះអោយគង់វង្សពិសេសសំរាប់កេ្មងជំនាន់ក្រោយនៅពេល​​ដែល​ពួកគេ​អាចថែរក្សានិ​ងបង្រៀនកែប្រែច​រិតលក្ខណ​របស់ពួកគេ​អោយល្អសា្អត​ពេលធំ​ឡើយ​​ដូច​ជាតួអង្គពីពីដែលចូលចិត្តនិយាយកុហកដោយ​ការគ្មានការអប់រំពី​ឪពុកមា្តយតែចិត្តនាងពពេញដោយការតស៊ូនិងចិត្តល្អព្រោះការបង្រៀនពីទាហានលើកាប៉ាលរួមផ្សំ​នឺងវិជា្ជធើ្វម្ហួបយ៉ាងឆា្ងញ់ដោយចុងភៅលើកាប៉ាល។

ដូចេ្នះខ្ងុំសួមពាំនាំសៀវភៅមួយក្បាលដល់ដៃអ្នកទាំងអស់គា្នមិនថាចាស់រឺកេ្មងដែលអ្នក​អាចរកទិញបានគ្រាន់កនែ្លង​ក្នុងបំនងអោយអ្នកទាំងអស់គ្នាចេះយល់ពីចិត្តគំនិតនិង​ការ​ស្រមោលល​ស្រម៉ៃរបសកេ្មងពិសេសនៅខែ្មរយើងដែលឪពុកម្តាយខ្លះតែងតែវាយ​កូនដោយមិនយល់ពិអារម្មណ៏របស់ពួកគេនិងបង្ខំអោយពួកគេធើ្វអី្វដែលគេមិនចង់​ធើ្វ។ទោះបីជាយុទ្ធសាស្រ្តនេះអាចនាំអោយពួកគេទៅជាកេ្មងទំរើសកយើងអាចប្រើវីធី​ផ្សោងជាងការវាយតប់។

កាលពីសម័យសមេ្តចតាសីហនុ​​ពេលនោះកម្ពុជាបានរៀងចំការប្រកួតបវរកញ្ញាដើមី្ប​ទៅតាមការជឿនលឿនរបស់​ប្រទេសជិតខាង​តែបានបាត់បង់ទៅវិញក្នុងរបបលន់ណុល។

ទោះជាយ៉ាងណានៅក្នុងឆ្នាំ​1993​ប្រទេសកម្ពុជា​បានធើ្វការប្រលងបវរកញ្ញាម្តងទៀត​ដែល​ជ័យលីភីបានទៅលើ​អ្នកស្រី​ហាក់​ស្រីមុំ​​​​​និង​ប្រារព្ធឡើងម្តងទៀតនៅឆ្នាំ​1996​ដែលមដុបាន​ទៅលើ​កញ្ញា​​ម៉ែន​សុផាណែត​(?)។​ដោយសារតែប្រទេសកម្ពុជាជាប្រទេសក្រីក្រ​​​ដូចេ្នះ​ការប្រកួត​តែងតែ​ធើ្វយ៉ាងតិចបី​ឆ្នាំ​ទៅបួន​ឆ្នាំ​ម្តង​ក្នុងឆ្នាំ​2000​​ការប្រកូតត្រូវបានរាំងស្ទះ​ដោយគ្រោះទឺកជំនន់​ដោយគំរោង​ត្រួវ​លើកទៅឆ្នាំ​2001។

នៅឆ្នាំ​2001​ការប្រកូតត្រូវបានរងចាំ​ជាច្រើនខែ​រហូត​ដល់លែងមានការប្រកួតទៀតរហូតដល់សព្វថ្ងៃ។

ប៉ុនែ្ត​ក្នុង​ប៉ុន្មាន​ឆំា្ន​ក្រោយមកនេះការមានការប្រលងប្រណាំងដទៃ​ដែលទាក់ទងទៅនឺងរូបសម្បត្តិ​និងសម្តភាពដូចជា​កម្មវីធី​ Freshie Boys Freshie Girl​របស់​ក្រុមហ៊ុន​ប្រព័ន្ធទូរសព្ទ័ចល័ត​ Camsin​011ដែលបានបងើ្តកឡើងជិត​6​ឆំា្ន។មិនតែប៉ិណ្ណោះ​​ក៏ការឧបត្តម៏របស់ប្រទេសថៃនូវការរៀបចំកម្មវីធី។

រួមជាមួយគ្នា​​កមានការប្រកួតប្រជែងមួយទៀតដែលកសាងឡើងដោយប៉ុស្តិទូរទូស្សន៏​ CTN​នៅឆ្នាំ​2005​ហៅថា​ស្រីស្រស់​ប្រុសស្អាតដែលតំនែងទាំងពីរបានទៅលើ​កស្រីស្រស់​អ៊ុង​វល័កទេពី​មកពីព្រំដែលខ្មែរ​ថៃ​ខេត្តបនា្ទយមានជ័យ​និងកំលោះ​យ៉ែម​ម៉ាឡា​មកពីខេត្តសៀមរាប។

image84bq

ទោះជាយ៉ាងណាកគ្មានបេក្ខនារីណាម្នាក់ក្នុងកម្មពីធីទាំងពីរបានចូលទៅក្នុងឆាកអន្តរជាតិ​ដែរ​ដូចជាបវរកញ្ញា​ពិភពលោក​រឺកចក្រវទ្បដែរ។ល។មូលហេតុដោយសារបពា្ហចំនេះដឺង​និងកំពស់​ពិសេស​គឺថវិកា។

ច្រានចេញនួវបពា្ហទាំងនោះ។​អ្នកស្រីសារពណ៌​នាយិកា​សាកលវិទ្យាល័យសារពណ៌​បានបញ្ចូនសិស្សរបស់ជាច្រើនទៅក្នុង​ការប្រកួតអន្តរជាតិក្នុងបំនងបង្ហាញសមត្តភាពកូនខែ្មរលើឆាកអន្តរជាតិ។ជាក់សែ្តងណាស់​កញ្ញា​អិនុ​សុលីដា​​​បានបង្ហាញ​ខ្លួនក្នុងការប្រលងបវរកញ្ញា​ទេសចរណ៌អន្តរជាត់នៅប្រទេសម៉ាលេស្យាដែលកញ្ញាបានត្រលប់មកវិញនួវចំណាត់លេខ​5​ក្នុង​ជុំផ្តាច់និងលេខ2សំរាប់សំលៀកបំពាក់ប្រពៃណីល្អជាងគេ។

មិនតែប៉ុណ្តោះកាលពីឆ្នាំ20065​កញ្ញា​ស៊ុន​ស្រីមុំដែលមានកំពស់​173​cm​បានចូលរួមនៅក្នុងការប្រលងបវរកញ្ញា​ទេសចរណ៌អន្តរជាតដែលតែបានធ្លាក់។​ទោះជាយ៉ាងណា​ដោយសាររូបសម្បត្តិសមរម្យ​រួមជាមួយកំពស់លក្ខណអន្តរជាត​ហើយនិងចំនេះជ្រៅជ្រះ​។គ្រូកីឡានៅសាលាយុគន្ធ​និងជា​តារាបង្ហាញម៉ូត​​កញ្ញា​ស៊ុន​ស្រីមុំ​បានបង្ហាញខ្លួនម្តងទៀតក្នុងជាបេក្ខនារីតំណាង​អោយប្រទេសកម្ពុជា​ចួលរួមការប្រលងបវរកញ្ញា​​ពិភពលោកយ៉ាងពេញលេញ​ហើយកជា​នារីខែ្មរទីមួយក្នុងការប្រកួតនេះ​ជាហេតុធើ្វអោយពត៌មាននំាគ្នាយកដំនឹងពីកញ្ញា។

ទោះជាកញ្ញាមកវិញដោយដៃទទេ​កកញ្ញា​បានផ្សព្វផ្សាយយ៉ាងទួលំទូលាយអោយបរទេសយល់ដឺងពីវប្បធមីកម្ពុជា។

236665664_ccc3344b1d

រួមជាមួយគ្នានេះ​កមានកូនខែ្មរសញ្ញិតអាមេរិចម្នាក់បានទទួលមដុបវរកញ្ញា​រដ្ឋយួតា​នៃសហរដ្ឋអាមេរិច​និងបន្តការប្រកួតបវរកញ្ញាអាមេរិច​ទៀត។​នោះគឺកញ្ញា​ហួន​សុបិន។ការភា្ងកផ្អើរនេះបានលេចលឺតាមវិទ្យុតាមក្រោយមក​ចេញផ្សាយតាមទស្សាវត្តីនិង​កាសែត។

soben_huon-701228

ដោយសារមាននារីដែលមានឈាមជ័រជាខែ្មរ​ចាប់ផើ្តមលេចមុខលេចមាត់ក្នុងការប្រកួតអន្តរជាតិ​ដូចេ្នះ​ក្រសួវ​វប្បធម៏កមានការចាប់អារម្មណ៏ជាមួយនឺងគំរោងរឿបចំការប្រកួតបវរកញ្ញាប្រចាំប្រទេស​ដើម្បីចូលប្រកួតនឺងអន្តរជាតិ

ប៉ុនែ្តពេលនោះ​នាយករដ្ឋមន្រី្តខែ្មរ​ហ៊ុន​សែន​បានបដិសេដ៏យ៉ាងខ្លាំងជាមួយពាក្យថា​ការប្រកួតបវរកញ្ញា​បៀបដួចជា​​ការ​​​​បង្ហាញស្លឹបលើឆាកនិងជាការលក់ខ្លួន។ព្រោះការប្រកួតបវរកញ្ញាគឺត្រូវមានការបង្ហាញរួបរាងកាយដោយស្លឿកសំលៀកបំពាក់​ហែលទឹករឺហៅថា​ប៊ីគីនីតាមភាសាបរទេស។

sreymom4

តាមការនិយាយរបស់អ្នកខ្លះបានគិតថា​ការប្រកួតបវរកញ្ញា​បៀបបាននឺងការបង្ហាញស្រីស្រស់​សំរាប់មន្រ្តីធំនិង​តាចាស់សា្ទវ

ប៉ុនែ្តបើតាមអត្តន័យពិតរបស់ការបវរកញ្ញាពិសេសកម្មវីធី​អន្តរជាតិ​គឺថាបវរកញ្ញាដែលជាប់បៀបដូចជាអ្នកផ្សព្វផ្សាយវប្បធម៏​ដសំរាប់និងជាអ្នកស្មគ្រចិត្តធើ្វសប្បរសទៀតផង។​ជាពិសេសគឺបវរកញ្ញា​រួមទាំងបេក្ខជនប្រលងត្រូវបំពេញលក្ខខណដូចជា៖​មិនត្រូវមានផៃ្ទពោះ​ពេលប្រលង​​រឺមិនត្រូវមានរឿងអាស្រូវ​និងមិនត្រូវធើ់្វអី្វខុសច្បាប់ចំពោះសុខភាពនិងបុគ្គលិកលក្ខណ​ពិសេសចំពោះ​អ្នកជាប់បើប្រពានលើលក្ខខណទាំងនោះនឺងត្រូវដកមដុរួមទាំងជ័យលាភីទាំងនោះហើយនឺងផេ្ទររបស់ទាំង​នោះអោយបេក្ខនារីលេខ2វិញ​ឧទាហរណ៏​បវរកញ្ញារអាមេរិច2006​បិះនឺងបាត់មដុដោយសារតែបានជក់គឿវញឿននៅក្នុង​បារតែទីបំផុតគ្រាប់តែជាការប្រមាន។​តែខ្ងុំមិនដឹងថាខែ្មរយើងមានលក្ខខណអព្ចឺាងដែររឺទេ។

បើនិយាយបពា្ហថវិកាវិញ​គឺមិនប្រាដកទេ​ព្រោះថាក្នុងការប្រកួតបវរកញ្ញាពិភពលោកនិងចក្រវទ្យមានប្រទេសមកពីទី្វបអព្រិច​មួយចំននួដែលមានភាពក្រីក្រជាងយើងមកប្រកួតរៀងរាល់ឆ្នាំហើយធ្លាប់បានទទួលជោគជ៏យដែរ​ចំនួនប្រទេសដែលមិន​ចូលរួមភាគច្រើនជាប្រទេសកមុយនិស្តនិងផ្តាច់ការ​ដូចជាកូរ៉េខាងជើង​និងភូមា​រួមទាំងប្រទេសដែលមាន​ឃរិយធម៏តឺងរីង​ដួចជាពួកបច្ចឹមបូពា៏។​ចំពោះឥណា្ឌដែលជាប្រទេសអំបូរដូចយើងកមានវត្តមានក្នុងការ​ប្រកួតនេះដែរជាមួយអាវហែលទឺក​យ៉ាងព្រឺមព្រៃ។

រួមសេចក្តីមកការប្រកួតនៅស្រុកយើងនៅខ្សោយពិសេសដោយសារចំនេះដឺងតែម្តងពីព្រោះ​បេក្ខនារីខែ្មរពិមុខមិនថា​កម្មវីធីណាទេគឺមានការសិក្សាទាប​មិនអាចបៀបនឺងបវរកញ្ញារប្រទេសគេឡើយ។

ដួចេ្នះខ្ងុំនៅតែចោទជាសំណួរថា​ដល់ថ្ងៃណាខែ្មរនឺងមានបវរកញ្ញារម្តងទៀត​?ចុះអ្នកវិញគិតយ៉ាង?ហេតុបានចាយើងគ្មានថវិកាប្រកួត​រឺកយើងជាប្រទេសផ្តាច់ការរឺការវប្បធម៏តឹងរឺង?

បន្ទាប់ពីការភាន់ច្រលំនៃពាក្យចចាមរ៉ាម1​ដែលបានធើ្វអោយប្រជាជានកម្ពុជា​និងនិសិ្សត​បាននាំគ្នាទៅដុតស្ថានទូតថៃហើយ​​កម្ពុជាក៏បានកា្លយខ្លួនជាកូនបំនុលថៃជាង50លាន​ដុល្លារ​ពេលនោះ​កុងវីដេអូ​ត្រូវបានហាមឃាត់​​នៃការដាក់បពាំ្ចងក្នុងទូរទស្សន៏​និងរោងភាពយន្តតែប៉ុនា្មន​ថៃ្ង​ក្រោយមកក៏មានដំនឹងថារឿងថៃត្រូវបានអនុញ្ញត្តអោយដាក់​បពំា្ចងជាសាធារណ​ឡើងវិញ។​រោងកុង​និង​ការលក់ដូរ​រឿងថៃ​បានប្រាកដឡើងមែន​​​លើកលែងតែ​​ការដាក់បពាំ្ចងក្នុងទូរទស្សន៏​​ហើយឥឡួវនេះកគ្មានការដាក់បពាំ្ចងរឿងថៃដែរ​ទោះជាយ៉ាងណាកមានការលេងរឿងហុងកុង​រួមទំាងរឿង​កួរ៉េ​ហើយ​និងវីដេអូភាគខ្មែរ​តែវីដេអូភាគខ្មែរ​នៅខ្សោយពិសេសការសំដែង​និងការដឺកនាំ​តែសាច់រឿងគ្រាន់បើ។

ប៉ុន្តែ​ទស្សនិកជន​នៅតែមានចំនូលចិត្តក្នុងល្ខោនភាគថៃ​ទើបនៅកន្លែងជួលឌីស​យកឌីសកុងថៃជាច្រើនមកមើល។​​​ឧទាហរណ៏​រឿងនាងទាសករ​​រឺទាសករសេ្នហ៏ត្រូវបានជួលដាច់អស់ក្នុងរយះពេលមួយព្រឹក​នេះតាមសំដីរបស់អ្នកមីងលក់ឌីសម្នាក់នៅផ្សារ​អូឡាំពិច។

បើខ្ងុំ​​ក៏ធ្លាប់មើលរឿងភាគថៃដែរ​តែពេលគេមិនលេងក្នុងប៉ុស្តិខ្មែរ។​វាកមានប៉ុស្តិថៃមើលដែរ​តែនៅមិនបានមើល​ព្រោះជក់មើលតែរឿងហួលីវួដ​និង​ភាគហុងកុង។​​ឥឡូវនេះ​ខ្ងុំបានរឿងភាគថៃមួយ​បន្ទាប់ពីចៃដន្យ​បានឃើ​ញពាណិជ្ជកម្ម។

រឿងនេះមានចំនងជើងថា​សិលាមុនី​បើ​តាមជំនងជើងរបស់ថៃ​(ศิลามณี-Silamanee)តែបើនៅកនែ្លងលក់ឌីសវិញ​គេដាក់ថា​បនោ្តងសិលាមុនី។​​ចំពោះខ្ងុំ​ខដាក់ឈ្មោះរឿងនេះថាមរកតសួគា៍​​ក្នុងអត្តន័យបកប្រែពីភាសាថៃ​និង​សាច់រឿងរបស់ល្ខោននេះ។silamanee1

រឿងភាគថៃជាច្រើនសព្វថៃ្ង​គឺ​និយាយស្នេហា​ប្រចណ​និងការនិន្រ្តឈ្នានីស​ប៉ុនែ្ត​រឿងមួយនេះ​គឺមានអត្តន័យខុសពីគេ​និងជារឿងមួយដែលធើ្វអោយខ្ងុំចាប់អារម្មណ៏ជាខ្លំាង។

ដោយជាដំនកស្រង់ពីសៀវភៅប្រលោមលោកមួយក្នុងប្រទេសថៃ​ហើយនិងជាការថតឡើងវិញពីវីដេអួភាគដែលល្បី1កាលពីឆ្នាំ1994​​រឿងនេះ​មានសាច់រឿងនិយាយអំពី៖

ព្រះនាងសានហ្វាន​នៃសាធារណរដ្ឋឈាងរត័ដ៏ចាស់បុរាណ​ក្បែងប្រទេសមីយ៉ាន់ម៉ា​ត្រូវចេញទៅសិក្សាទៅទីក្រុងបាងកក​ប្រទេសថៃ​ដោយមានការទំនុកបំរុងបិតារបស់នាង។​រួមជាពេលនោះនាងក៏បានទៅមើលមាតាដែលឥឡូវបានកា្លយជាលោក​ជំទាវ​ក្រោយពីបានបោះបង់សានហ្វាន​កាលពី​20ឆ្នាំមុន​ដែលធើ្វអោយសានហា្វយបេជ្ងាចិត្តមិនចង់ជួប​ម្តាយឡើយ។

ពេលមូយនាងបានទទួលដំនឺងថាបិតានាងឈឺ​រហូតដល់នាងត្រូវបោះបង់ចោលការសិក្សា​មួយរយះដើម្បីទៅមើលទ្រង់​តែអី្វបានហួសទៅហើយចំពោះសានហ្វាន​ដែលមកដល់យឺតពេលមិនទាន់ដងើ្ហមឪពុក​ដែលបានត្រឹមតែបន្សល់នួវសំបុត្រ​ដែលនិយាយពីមរកតដ៏មានតំលៃមួយហៅថាសីលាមុនីដែលសានហ្វានត្រូវយកមកវិញពីគ្រួសារ​រីឆាសេណា​ដែលកំពុងរស់នៅបាងកក​​ព្រោះកាងពី​10ឆ្នាំមុន​បិតារបស់នាងបានប្រគល់វត្តុមានតំលៃទៅមេគ្រួសារ​​រីឆាសេណា​​ក្នុង​បំនងភា្ចប់និស្ស័យអោយសានហ្វាន​​តែមេគ្រួសារបានស្លាប់ទៅហើយ​ដូចេ្នះ​នាងក៏សរសេរសំបុត្រអោយភរិយរបស់គាត់​តែ​ដោយការលោភលន់របស់ជំទាវសាមីនុចៃនោះនូវទ្រព្បសម្បិត្តរបស់គេ​​។គាត់កបានតបវិញនួវភាសាមើលងាយ​និងការធើ្វមិនដឹងមិនលឺ​រហួតធើ្វអោយសានហ្វាន​និងសន្តាចខឺង​ហើយនាងកបានបងើ្តកគំរោងយកសិលាមុនីមកវិញ។

រាត្រីមួយសានហា្វ​យបានឃើញសិលាមុនីពីជំទាវនោះ​តែគេបដិសេដ៏​ហើយទាំងតបវិញថាទាល់តែសានហ្វាយមានភសុ៏តាង​​​​ថាសិលាមុនិគឺជារបស់នាងទើបជំនាវវសាមីនុចៃព្រមព្រោះថាជំទាវនោះបានដុតកិច្ចសន្យារបស់បិតានានហ្វាយនិងប្តីនាងចោលបាត់ហើយ។​​ដោយគ្មានអី្វជាសំគាល់​សានហា្វយបានប្រែឈ្មោះទៅជា​ងាប​សែនហ្លួង​ពេលនៅរៀនជាមួយនឹងចរិតកាចឆា្នស់តែម់ត៉ចត់​ដើម្បីយកមិត្តនឺងកូនប្រុសទី2នៃត្រកូលរីឆាសេណា​​និង​ជា​ម៉ា​ល្លី​នៅ​ហាងលក់ក្រណាត់របស់​នាងជាមួយអាកប្បកិរិយាសុភាពរាបសារនិង​ស្រស់ស្អាតក្នុងធើ្វអោយកូនប្រុសឆ្គងដែលកាងកាចចំពោះអត្តចរិតរបស់ងាប​តែលង់សេ្នហ៏នឺងសំរស់របស់ម៉ាល្លី​។​​​​

ដោយនាងហ៊ានលះបង់សរស់​និងរាងកាយ​ដើម្បីធើ្វអោយកួនប្រុសឆ្គងនៃត្រកូលរីឆាសេណា​អោយធ្លាក់ចូលក្នុងអន្ទាក់​ក្នុងបំនងយកសិលា​មុនីមកវិញ។​ពេលនោះ​សានហ្វាយត្រូវបានប្រឈម​មុខ​និថរឿងហេតុជាច្រើន​ដូចជា​វណ្ណះ​​​​ស្នេហា​និង​ការលះបង់។​ពេល​សង្រ្គាមអហិង្សា​ចាប់ផ្តើម​ដោយបានប្រែកា្លយ​សិលា​មុនី​ពីវត្តុមានតំលៃលើលោក​ទៅជា​វត្តុដែលពរពេញដោយ​គំនុំ​ស្នេហា​និង​មហិជ្ជតា​ជាង​គេ​លើ​លោក។

អ្នកអាចមិនយល់ចំពោះ​សាធារណរដ្ឋឈាងរត័ដ៏ចាស់បុរាណ​​ដែលសេ្តចនិងប្រជាជននៅពាក់សំលៀកបំពាក់បុរាណនៅ​ឡើយ​តែអ្នកនឺងលែងឆ្ងល់ពេលដែលអ្នកមើលវា។

រឿងនេះគឺទទូលគាំទ្រយ៉ាងខ្លាំងពីសំនាក់ទស្សនិកជនថៃ​ហើយរឿងនេះ​ពេលចេញជាឌីសនៅស្រុកយើង​ចេញមិនទាន់បាន​មួយថៃ្ងផង​កគេ​ជួលអស់រលីង។

លោ្ខននេះកំពុងបព្ចំាងនៅប៉ុស្តិថៃលេខ7វេលា​ថ្ងៃសុក្រ​​សៅរ៏​និង​អាទិត្យ​ហើញ​កំពុងលេងបាន​10ភាគហើញបើគិតពីអាទិត្យ​នេះ។

Suvanant Kongying​តួស្រី

Suvanant Kongying តួស្រី

តួប្រុស​និងតួស្រី

តួប្រុស និងតួស្រី

មើល spot ជា​eng subitile

សំរាប់អ្នកដែលចង់មើលរឿងនេះ​មានeng subitile​ក្នុងyoutube​គ្រាន់តែសរសេរថា​ silamanee eng-sub.

ចំពោះការបកស្រាយពីវគ្គនិមួយនៃរឿងជាភាសារអង់គ្លេសចូល៖

http://iheartlakorns.com/category/lakorn/silamanee/

វិបផេនផ្ទាល់ចូល៖

http://www.ch7.com/entertain/Drama_Detail.aspx?ContentId=1237

ទោះបីជាមានកុងខ្មែរខ្លះបានលូចចម្លងពីបរទេស​​តែមិនអាចមានន័យថាកុងខ្មែរទាំងអស់អន់​ចេះតែធើ្វតាមគេ។​ឥឡូវនេះខ្ងុំបានលើកយករឿងដែលខ្មែរយើងដែលបានផលិតដោយខ្លួនខ្មែរមិនបានចម្លងពីគេទាំងស្រុង។

crofilmដោយក្នុងឆ្នាំ2005​រឿងនេសាទក្រពើ​របស់​ផលិតកម្មហង្សមាស​ដែលជា​ផលិតកម្ម​ដ៏ធំ​មូយនៅកម្ពុជា​រួមជាមួយការសំដែងរបស់​តារាចំរៀងដែលកំពុងពេញនិយម​ព្រាប​សុវត្តិដែលបាន​ធើ្វអោយ​កុងភាពយន្តនេះក្លាយ​ជារឿងដ៏ជោគជ័យមួយនៅ​កម្ពុជា។

រឿងនេះពិតជាល្អមើល​ទាំងរូបភាព​និង​បចេ្ចកទេសថត​ទោះ​ជា​មានការប្រហាក់ប្រហែលគ្នានឹង​រឿង​ក្រៃថោង​ពី​ជំនាន់​រឺ​ក​​​រឿង​ The Brutal River របស់​ថៃ​​​ក​រឿងនេះ​ផ្គំសមនួវសាច់រឿងដ៏ប្រពៃ​និងអត្តន័យ​ដ៏​ពិរោះមកជូន​ពូកយើង​ដែល​ជាអ្នកគាំទ្រ​វិស័យ​ខែ្ស​ភាពយន្ត​មក​ទស្សនា។

នេះបានបពា្ចក់ថា​ខ្មែរ​មានកុង​ដែលបងើ្តកឡើតដោយគំនិតខ្លួន។

មិនមែនមានតែ​រឿង​​រឿងនេសាទក្រពើ​របស់​ផលិតកម្មហង្សមាសទេដែល​ល្អ​​សូម្បី​តែ​រឿង​មរណ​មាត​របស់​ផលិតកម្ម​ប្រាសាទ​មាស​កមានលក្ខណ​ល្អ​ប្រសើរ​ដែរ។

moranakmeada2

ភាពយន្តដែល​មើល​ទៅ​​គឺដែល​កំសត់​និង​ពរពេញ​ដោយ​រួម​ទាំង​មាន​ការ​អប់រំ​ទូមាន​នៃ​​មាយា​ស្រ្តី​ដែល​មាន​ដល់​1​រយ​ជំពូក​(​គួរតែ​លក់​ជា​សៀវ​ភៅ​ទៅ)។

ការសំដែង​ដ៏​របស់តូស្រី​ថ្មី​ក្មេង​​លី​ចាន់សីហា​និង​តារាទឺកភែ្នក​ដាញ់​មូនីកា​រួម​ផ្សំ​ជាមួយ​សមត្តភាពសំដែង​របស់​អ្នកស្រី​គង់​សុជាតិ​ធើ្វ​អោយ​ទស្សិកជន​កោត​សរសើរ​មិន​តិចទេ​នៃ​ដំនក​ស្រង់​របស់​រឿង​មរណ​មាត​និពន្ធ​ដោយ​​ភិក្ខុ​អ៊ុក។​នៅពេលដែល​ទស្សនា​ហើយ​ពិត​ជា​ចង់​ទស្សនា​ទៀត​ជាក់​ជា​មិន​ខាត​។

កុងមួយនះពិតអាចចាត់ទុកជារឿង​មួយដ៏ប្រសើរ​សំរាប់ខ្មែរ។

សំរាប់វិស័យ​រឿង​ខ្មោច​វិញ​​មាន​ការ​រីកចំរើន​ច្រើន​ក្នុង​ការ​ផ្សពផ្សាយ​តែ​មាន​លក្ខណ​អន់​ក្នុង​ការ​ផលិត​និង​ថត​​តែ​ចំពោះ​រឿង​មូយ​នេះវីញ​ពិត​ជា​គ្រាន់​បើ​ជាងរឿង​ដទៃ​។​រឿង​នោះ​ហៅ​ថា

ghostbananaរឿងខ្មោចដើមចេកជា្វ។​​រឿងនេះជាដែលមានលក្ខណ​បរិសុទ្ធ​និង​មានគំនិត​​ចៃ្ន​ប្រឌិត​នូវ​អបិយជំនឿង​ខ្មែរ​នៃ​ប្រវត្តិ​ដើមចេកជា្វ​។មិន​តែប៉ុណ្តោះ​អ្នកនិពន្ធ​ចេះសី្ទលខែ្មរ​មកកែចៃ្ន​អោយ​ល្អ​ដូច​ឈុតជាប់លើ​គុប​ឬស្សី។ល។

ការបញ្ចូលភ្លេង​មានលក្ខណរស់រវើក​និង​ផូសិ្ទក​មានការបងើ្តកដោយខ្លូន​និង​មានការទាក់ទាញការចាប់អារម្មណ៏​ជាខ្លាំង។

ទោះបីជារឿង​មិន​ខ្លាចដូចខ្មោច​ហូលីវូដ​ក​រឿងនេះ​បាន​បង្ក​អោយ​មាន​ប្រជាប្រីយ​និង​ភាពជោគជ័យ​នៃស្នាដៃ​ដល្អមួយក្នយងវិស័យរឿងខ្មោចរបស់ខ្មែរ។

បើនិយាយពីកុងខ្មែរបច្ជូប្យន្ន​គឺមិនសូវមានដាក់បព្ជាំងនៅបរទេសទេ​ប៉ុន្តែបើនិយាយពីសម័យលុនណុលវិញមាន​ច្រើនណាស់​។​​​​​​ចំពោះជនខ្មែរយើងបច្ជុប្យន្ន​ភាគច្រើនមិនសូវដឹងទេ​យើងមានកុងបានបព្ទាំងនៅបរទេស​ដូចជាឧទាហរណ៏​ខ្លួនខ្ងុំផ្ទាល់ដែលទើបតែដឺង​ឥឡូវនេះខ្ងុំនឺងលើករឿងកុងជាច្រើនដែលបានយកទៅបព្ទាំងនៅបរទេស​ដែលចាប់ផ្តើមពី​1960ទៅ:

រឿងពស់កេងកងបើនិយាយពីរឿងល្បី​គឺ​ពស់កេងកង​

នេះហើយដែលជាដើមកំនើតនៃ

ការល្បីដល់ថ្នាក់កក្រើក​វិស័យភាពយន្តអន្តរជាតិ​ដែលកុងភាពយន្តមួយនេះបានយក

ទៅដាក់បព្ចាំងនៅប្រទេសថៃ​និង​

ទូទាំង​ Asean​រួមទាំង​លោកខាងលិច​បន្ទាប់ពីការទទូលជោគជ័យយ៉ាងធំ

នៅកម្ពុជា​​​មិនតែប៉ុនោះ​រឿងនេះ

បានទទូលពានរង្វាន់ចំនួន​8​នៅក្នុង​មហោស្របខ្សែភាពយន្តនៅAsia​ដែលក្នុងជាកុងគំរូមួយនៅ​1960។

ភាពយន្តល្បីល្បាញរបស់រឿងពស់កេងកង​ធើ្វអោយវិស័យភាពយន្ត​នៃប្រទេសជាច្រើន​បាននាំផលិតរឿងនិយាយពីពស់រួមទាំងផលិតកម្មក្នុងយើងផង។

ដោយការទទូលជោគជ័យនៅស្រុកថៃ​បានធើ្វអោយផលិតកម្មដ៏ធំមួយក្នុងស្រុកថៃ​រួមជាមូយនឹងក្រុមហ៊ុនភាពយន្តកម្ពុជាបាននាំបងើ្តករឿងពស់កេងកងវគ្គ​2​ដែល​បានធើ្វ​អោយកក្រើក​វិស័យភាពយន្តអន្តរជាតិ​ជាលើកទី2។

រឿងពស់កេងកងវគ្គ2​នេះបានមានការចូលរួមពី​បវរកញ្ញរលេខពី​2​ថៃ​និង​ជាតារាភាពយន្តផង​គី​អ្នកស្រី​អារុណយ៉ា​ណាំងវង្ស​Aranya Namwong (อรัญญา นามวงศ์).

ដូចគ្នានឺងរឿងពស់កេងកងដែរ​រឿងនេះ

រឿងពស់កេងកង​វគ្គ2

រឿងពស់កេងកង វគ្គ2

ក​ទទួលបានជោគជ័យទ្វាំងដង​រូមទាំងស្រុកខ្មែរ​និង​ថៃ។ 

បើនិយាយចំពោះ​លោកខាងលិចវិញ​រឿងទំាង2

​ត្រូវបានៃស្គាល់ថា​ជារឿង​ snake king’s wife 1,2។

មិនមែនមានតែរឿងទាំងពីរនេះទេដែល

បានបព្ទាំងនៅបរទេសនោះ​កមានរឿងដទៃទ្យេតដែរ។

photo-61879-m2រឿងក្រៃងថោងក្រពើរឆារវ៉ាន់នេះក​ចាត់ទុកជារឿងដល្អមូយ​ដែល​​​​​​​បានយកទៅបពំា្ចងនៅ​ថៃ​​ហុងកុង​និង​ប្រទេសលោកខាងលិច​មួយចំនួន។

បើនិយាយពីការជោគជ័យវិញ​

រឿងទទូលលទ្ធផល​វិជ្ជមាននៅ​​ហុងកុង​​​​ដែលបានធើ្វអោយ​កាសែត​វីដេអូ​​​​​​ដែលនៅសស់​មាន​ subititles ជាភាសារចិន​និង​អង់គេ្លស។។

 មិនតែប៉ុនោះ​កុងមួយរឿង​បានចាត់ទុកជារឿងដែលមានតុល្យភាព​ផែ្នកកាត់ត​រឺ special effect សំរាប់ជំនាន់នោះ។​ដូចគ្នាដែរ​រឿងនាងព្រាយសក់ពស់រឺ​snake girl កបានទទួលជោគជ័យនៅហុងកុង​និងកាសែត​វីដេអូ​ដែលនៅសស់​មាន​ subititles ជាភាសារចិន​និង​អង់គេ្លស។។

​​​​​​​​​​​photo-47401-m

រឿងខាងលើទាំងនេះសុទ្ធតែបានយកទៅបព្ទាំងនៅស្រុកថៃទាំងអស់​​​រឿងទាំងនេះមានដូចជា​រឿង​បញ្ចពណ៌ទេវី​រឿងនាងរំចង់​និងរឿងនាងសក់ក្រអូប។​

photo-160763-l

ចំណែក​រឿងរិទ្ធសែននាងកង្រីវិញកបានទទូលការគាំទ្រ​ដប្រពៃដែលរឿងបានទទួលជោគជ័យនៅ​អាមេរិច​ជាមួយចំនងជើងថា: The Twelve Sisters។​មិនត្រឹមតែរឿងនាងកង្រីទេ​រឿងអនអើញស្រីអន​កបានទទូលទទួលជោគជ័យនៅ​អាមេរិចដែរ

ជាមួយចំនងជើង​ថា: Kingdom after Angkor។។

កន្លងទៅប៉ុន្មានឆ្នាំក្រោយ​កុងខែ្មរ​ច្រើនទ្យេតនៅតែ​បានយកទៅបព្ទាំងនៅបរទេស​ដ​ដែរ​ដូចជា​ទិព្ធសូដាចាន់​​រឿងផ្កាថ្កុលមាស​។ល។

snake_kings_child_posterក្រោយពីរបបប្រល័យពូជសាសន៏មក​កុងខ្មែរ​​​មានការធ្លាក់ចុះ​​លុះដល់ឆ្នាំ​2001​​​​រឿងកុងខ្មែរ​ហៅថា​កូនពស់កេងកង​បានដាក់បព្ទាំងនៅថៃ​ដែលទទូលបាន​30​បាតក្នុងមួយថ្ងៃ​និង​លក់ជា​ឌីដនៅហុងកុង​តែនៅស្រុកខ្មែរ​មិនការបង្ហាញពីបា្រក់ចំនូលទេ។

ការផ្សព្វផ្សាយនិងការចូលរួមថតរបស់ថៃ​វាប្រហាក់ប្រហែលនឺងរឿងរ៉ាវកាលពី​10ឆ្នាំមុន។

 

 

 

 

សូមអោយកុងខែ្មរបានបព្ទាំងនៅបរទេសច្រើនជាងនេះ