Feeds:
ប្រកាស
មតិ

Archive for the ‘lakorn thai’ Category

បន្ទាប់ពីការភាន់ច្រលំនៃពាក្យចចាមរ៉ាម1​ដែលបានធើ្វអោយប្រជាជានកម្ពុជា​និងនិសិ្សត​បាននាំគ្នាទៅដុតស្ថានទូតថៃហើយ​​កម្ពុជាក៏បានកា្លយខ្លួនជាកូនបំនុលថៃជាង50លាន​ដុល្លារ​ពេលនោះ​កុងវីដេអូ​ត្រូវបានហាមឃាត់​​នៃការដាក់បពាំ្ចងក្នុងទូរទស្សន៏​និងរោងភាពយន្តតែប៉ុនា្មន​ថៃ្ង​ក្រោយមកក៏មានដំនឹងថារឿងថៃត្រូវបានអនុញ្ញត្តអោយដាក់​បពំា្ចងជាសាធារណ​ឡើងវិញ។​រោងកុង​និង​ការលក់ដូរ​រឿងថៃ​បានប្រាកដឡើងមែន​​​លើកលែងតែ​​ការដាក់បពាំ្ចងក្នុងទូរទស្សន៏​​ហើយឥឡួវនេះកគ្មានការដាក់បពាំ្ចងរឿងថៃដែរ​ទោះជាយ៉ាងណាកមានការលេងរឿងហុងកុង​រួមទំាងរឿង​កួរ៉េ​ហើយ​និងវីដេអូភាគខ្មែរ​តែវីដេអូភាគខ្មែរ​នៅខ្សោយពិសេសការសំដែង​និងការដឺកនាំ​តែសាច់រឿងគ្រាន់បើ។

ប៉ុន្តែ​ទស្សនិកជន​នៅតែមានចំនូលចិត្តក្នុងល្ខោនភាគថៃ​ទើបនៅកន្លែងជួលឌីស​យកឌីសកុងថៃជាច្រើនមកមើល។​​​ឧទាហរណ៏​រឿងនាងទាសករ​​រឺទាសករសេ្នហ៏ត្រូវបានជួលដាច់អស់ក្នុងរយះពេលមួយព្រឹក​នេះតាមសំដីរបស់អ្នកមីងលក់ឌីសម្នាក់នៅផ្សារ​អូឡាំពិច។

បើខ្ងុំ​​ក៏ធ្លាប់មើលរឿងភាគថៃដែរ​តែពេលគេមិនលេងក្នុងប៉ុស្តិខ្មែរ។​វាកមានប៉ុស្តិថៃមើលដែរ​តែនៅមិនបានមើល​ព្រោះជក់មើលតែរឿងហួលីវួដ​និង​ភាគហុងកុង។​​ឥឡូវនេះ​ខ្ងុំបានរឿងភាគថៃមួយ​បន្ទាប់ពីចៃដន្យ​បានឃើ​ញពាណិជ្ជកម្ម។

រឿងនេះមានចំនងជើងថា​សិលាមុនី​បើ​តាមជំនងជើងរបស់ថៃ​(ศิลามณี-Silamanee)តែបើនៅកនែ្លងលក់ឌីសវិញ​គេដាក់ថា​បនោ្តងសិលាមុនី។​​ចំពោះខ្ងុំ​ខដាក់ឈ្មោះរឿងនេះថាមរកតសួគា៍​​ក្នុងអត្តន័យបកប្រែពីភាសាថៃ​និង​សាច់រឿងរបស់ល្ខោននេះ។silamanee1

រឿងភាគថៃជាច្រើនសព្វថៃ្ង​គឺ​និយាយស្នេហា​ប្រចណ​និងការនិន្រ្តឈ្នានីស​ប៉ុនែ្ត​រឿងមួយនេះ​គឺមានអត្តន័យខុសពីគេ​និងជារឿងមួយដែលធើ្វអោយខ្ងុំចាប់អារម្មណ៏ជាខ្លំាង។

ដោយជាដំនកស្រង់ពីសៀវភៅប្រលោមលោកមួយក្នុងប្រទេសថៃ​ហើយនិងជាការថតឡើងវិញពីវីដេអួភាគដែលល្បី1កាលពីឆ្នាំ1994​​រឿងនេះ​មានសាច់រឿងនិយាយអំពី៖

ព្រះនាងសានហ្វាន​នៃសាធារណរដ្ឋឈាងរត័ដ៏ចាស់បុរាណ​ក្បែងប្រទេសមីយ៉ាន់ម៉ា​ត្រូវចេញទៅសិក្សាទៅទីក្រុងបាងកក​ប្រទេសថៃ​ដោយមានការទំនុកបំរុងបិតារបស់នាង។​រួមជាពេលនោះនាងក៏បានទៅមើលមាតាដែលឥឡូវបានកា្លយជាលោក​ជំទាវ​ក្រោយពីបានបោះបង់សានហ្វាន​កាលពី​20ឆ្នាំមុន​ដែលធើ្វអោយសានហា្វយបេជ្ងាចិត្តមិនចង់ជួប​ម្តាយឡើយ។

ពេលមូយនាងបានទទួលដំនឺងថាបិតានាងឈឺ​រហូតដល់នាងត្រូវបោះបង់ចោលការសិក្សា​មួយរយះដើម្បីទៅមើលទ្រង់​តែអី្វបានហួសទៅហើយចំពោះសានហ្វាន​ដែលមកដល់យឺតពេលមិនទាន់ដងើ្ហមឪពុក​ដែលបានត្រឹមតែបន្សល់នួវសំបុត្រ​ដែលនិយាយពីមរកតដ៏មានតំលៃមួយហៅថាសីលាមុនីដែលសានហ្វានត្រូវយកមកវិញពីគ្រួសារ​រីឆាសេណា​ដែលកំពុងរស់នៅបាងកក​​ព្រោះកាងពី​10ឆ្នាំមុន​បិតារបស់នាងបានប្រគល់វត្តុមានតំលៃទៅមេគ្រួសារ​​រីឆាសេណា​​ក្នុង​បំនងភា្ចប់និស្ស័យអោយសានហ្វាន​​តែមេគ្រួសារបានស្លាប់ទៅហើយ​ដូចេ្នះ​នាងក៏សរសេរសំបុត្រអោយភរិយរបស់គាត់​តែ​ដោយការលោភលន់របស់ជំទាវសាមីនុចៃនោះនូវទ្រព្បសម្បិត្តរបស់គេ​​។គាត់កបានតបវិញនួវភាសាមើលងាយ​និងការធើ្វមិនដឹងមិនលឺ​រហួតធើ្វអោយសានហ្វាន​និងសន្តាចខឺង​ហើយនាងកបានបងើ្តកគំរោងយកសិលាមុនីមកវិញ។

រាត្រីមួយសានហា្វ​យបានឃើញសិលាមុនីពីជំទាវនោះ​តែគេបដិសេដ៏​ហើយទាំងតបវិញថាទាល់តែសានហ្វាយមានភសុ៏តាង​​​​ថាសិលាមុនិគឺជារបស់នាងទើបជំនាវវសាមីនុចៃព្រមព្រោះថាជំទាវនោះបានដុតកិច្ចសន្យារបស់បិតានានហ្វាយនិងប្តីនាងចោលបាត់ហើយ។​​ដោយគ្មានអី្វជាសំគាល់​សានហា្វយបានប្រែឈ្មោះទៅជា​ងាប​សែនហ្លួង​ពេលនៅរៀនជាមួយនឹងចរិតកាចឆា្នស់តែម់ត៉ចត់​ដើម្បីយកមិត្តនឺងកូនប្រុសទី2នៃត្រកូលរីឆាសេណា​​និង​ជា​ម៉ា​ល្លី​នៅ​ហាងលក់ក្រណាត់របស់​នាងជាមួយអាកប្បកិរិយាសុភាពរាបសារនិង​ស្រស់ស្អាតក្នុងធើ្វអោយកូនប្រុសឆ្គងដែលកាងកាចចំពោះអត្តចរិតរបស់ងាប​តែលង់សេ្នហ៏នឺងសំរស់របស់ម៉ាល្លី​។​​​​

ដោយនាងហ៊ានលះបង់សរស់​និងរាងកាយ​ដើម្បីធើ្វអោយកួនប្រុសឆ្គងនៃត្រកូលរីឆាសេណា​អោយធ្លាក់ចូលក្នុងអន្ទាក់​ក្នុងបំនងយកសិលា​មុនីមកវិញ។​ពេលនោះ​សានហ្វាយត្រូវបានប្រឈម​មុខ​និថរឿងហេតុជាច្រើន​ដូចជា​វណ្ណះ​​​​ស្នេហា​និង​ការលះបង់។​ពេល​សង្រ្គាមអហិង្សា​ចាប់ផ្តើម​ដោយបានប្រែកា្លយ​សិលា​មុនី​ពីវត្តុមានតំលៃលើលោក​ទៅជា​វត្តុដែលពរពេញដោយ​គំនុំ​ស្នេហា​និង​មហិជ្ជតា​ជាង​គេ​លើ​លោក។

អ្នកអាចមិនយល់ចំពោះ​សាធារណរដ្ឋឈាងរត័ដ៏ចាស់បុរាណ​​ដែលសេ្តចនិងប្រជាជននៅពាក់សំលៀកបំពាក់បុរាណនៅ​ឡើយ​តែអ្នកនឺងលែងឆ្ងល់ពេលដែលអ្នកមើលវា។

រឿងនេះគឺទទូលគាំទ្រយ៉ាងខ្លាំងពីសំនាក់ទស្សនិកជនថៃ​ហើយរឿងនេះ​ពេលចេញជាឌីសនៅស្រុកយើង​ចេញមិនទាន់បាន​មួយថៃ្ងផង​កគេ​ជួលអស់រលីង។

លោ្ខននេះកំពុងបព្ចំាងនៅប៉ុស្តិថៃលេខ7វេលា​ថ្ងៃសុក្រ​​សៅរ៏​និង​អាទិត្យ​ហើញ​កំពុងលេងបាន​10ភាគហើញបើគិតពីអាទិត្យ​នេះ។

Suvanant Kongying​តួស្រី

Suvanant Kongying តួស្រី

តួប្រុស​និងតួស្រី

តួប្រុស និងតួស្រី

មើល spot ជា​eng subitile

សំរាប់អ្នកដែលចង់មើលរឿងនេះ​មានeng subitile​ក្នុងyoutube​គ្រាន់តែសរសេរថា​ silamanee eng-sub.

ចំពោះការបកស្រាយពីវគ្គនិមួយនៃរឿងជាភាសារអង់គ្លេសចូល៖

http://iheartlakorns.com/category/lakorn/silamanee/

វិបផេនផ្ទាល់ចូល៖

http://www.ch7.com/entertain/Drama_Detail.aspx?ContentId=1237

Advertisements

Read Full Post »

រូបគំនូររឿងណាងសឹបសងរឹរូបមើរីរបស់ថៃ

រូបគំនូររឿងណាងសឹបសងរឹរូបមើរីរបស់ថៃ

 រឿងពុទ្ធិសែននាងកង្រីរបស់យើងរឺរឿងណាងសឹបសងរឹរូបមើរី (นางสิบสอง)របស់ថៃ បើយោងតាមឯកសាររបស់​ឥណ្ឌា​ literture បាននិយាយថារឿងនេះគឺដើមកំនើតពិតចេញពីឥណ្ឌា​  រឺ Hindi tale ហើយ​ផ្សព្វ​ផ្សាយ​យ៉ាង​ទូលំទូលាយ​ ពិសេស​វា​ជះ​ឥទ្ធិពល​មក Asia ដែលមានប្រទេស​ជា​ច្រើន​ បាន​ធ្វើ​ការ​ដក​ស្រង់​មក​បន្ថែម​បន្ថយ​កែ​ច្នៃ​ ដោយទំាងចំនងជើងនិងសាច់រឿងខុសពីរឿងដើម. តែរឿងដើមដូចជាបាត់បង់ ដោយ ការប៉ះពាល់រវាងព្រះពុទ្ធសាសនានិងសាសនាហិណ្ឌូនិងការលុកលុយនៃសាសនាផ្សេងទៀត នៅឥណ្ឌា ដែលជាមូលហេតុនែការបាត់បង់សាច់រឿងដើមដែលជារឿងតាមព្រះពុទ្ធសាសនា. ក៍ទោះជាយ៉ាងណា មានការនៅសេស សល់នៃឯកសារមួយចំនួនរបស់ច្បាប់ដើមនៅ France’s library.រឿងនេះបានផ្សព្វ​ផ្សាយ​ចូល ប្រទេស​ជា​ច្រើន​ ដួចជាថៃ, កម្ពុជា,ឡាវ,ម៉ាឡេស៊ី,ម៉ាឡាយ៉ា និង ឥណ្ឌូនេស៊ី បើយោងតាមឯកសារបស់ wiki , Encloypedia នៃ artical nang sib song និង puthisean neang kong rey. មិនតែប៉ុននោះរឿងព្រេងនេះឤចក៍ជា ជាតិមួយ ដកចេញពី ជាដក់នៃជាតិព្រះពុទ្ធ បើតាម សាច់រឿង”នាងទាំង១២ដែលមានគភ៌‌នោះ មានពៅបានព្រះពោធិ៏សាត់ មកចាប់ផៃ្ទ។”.

 

តែបើនិយាយពីភ្នំនាងកង្រី វិញ មិនមែនមានតែកម្ពុជា យើងទេដែលមាន ឡាងក៍មានភ្នំមួយដែរ តែហៅថា ណាងមេរី ដែលមានទីតាំងនៅខេត្តលួងផះបាង បើតាម ការនិយាយរបស់សមាជិកវិភាគ របស់ youtube.

 

 

ចំពោះសាច់រឿងវិញ មាន ​លក្ខណៈ ខុស​ពី​គ្នាតិចតួច ពិសេស ទីបចប់ ដែលរឿងរបស់ថៃ,ម៉ាឡេស៊ី,ម៉ាឡាយ៉ា និង ឥណ្ឌូនេស៊ី :ពុទ្ធិសែននាងកង្រីបានបាត់បង់ជីវិតទាំងពីរ ហើយមិនមានការលេចចេញនៃភ្នំនាងកង្រីឡើយ លើកលែងតែ កម្ពុជាយើង និងឡាវ. ទោះជាយ៉ាងណាក៏ដោយ រឿងនៃប្រទេស​ជាទាំងអស់នោះ គឺ តដោយរឿង ព្រះសុធន  ឞនោរា៍របស់យើង រឺ พระสุธนมโนห์รา របស់ ថៃ រឺក៏រឿងព្រកះ សាថោនរបស់ម៉ាឡាយ៉ា ដូចគ្នា.

ឈុតមួយនៃរឿងភាឝ របស់ថៃ

ឈុតមួយនៃរឿងភាឝ របស់ថៃ

ឥឡួវ រឿងព្រេងនេះបានកែទៅជាកុង ទាំង ថៃ, កម្ពុជា ម៉ាឡាយ៉ា និង ឥណ្ឌូនេស៊ី.

 

ហើយរឿងទាំងឣស់នោះតែងតែទទួលជោគជ័យ ដូចជា2002’s រឿងភាគថៃ ហៅថា ណាងសឹបសង ដែលបានទទួល ជោគជ័យ ទាំងនៅ ថៃ, កម្ពុជា ម៉ាឡាយ៉ា ៘ហើយថែមទំាងមាន spot ទាក់ទងនឹងកុងភាគនេះផង.

សំរាប់ កម្ពុជា យើងក៍មិនអន់ដែរ រឿងពុទ្ធិសែននាងកង្រីនៃ 1973បានទទួលជោគជ័យយ៉ាងធំនៅ កម្ពុជា ហើយវាយលុកចូល ថៃ និង Usa ជាមួយ ចំនងជើង”” Twelve Sisters””.

មិនតែប៉ុននោះរឿង នេះ បាន សរសេរ​ឡើងវិញដោយកវីខ្មែរ ហៅថា មឺនុភកតី តែបានកែជាកំណាពៀវិញ សំរាប់ដាក់ទៅ khmer education និង world’s legend .សំរាប់ថៃ និង ឡាង បាន យកសាច់រឿងនេះ ទៅផ្សព្វ​ផ្សាយ​នៅចិន ហើយ កែសាច់រឿង តិចតូចដោយមានការជល៎មាន់រវាងចិន និងពុទ្ធិសែន. លើស រឿង បែកបាក់របស់ពុទ្ធិសែននាងកង្រី របស់ថៃមានការដូចនឹងរឿងស៊ូបិរបស់ចិន ដែលកង្រីយំសោកស្លាប់ដោយការឈឺចាប់ ហើយ”’ពុទ្ធសែន”’ក៏ស្លាប់តាមកង្រីដែរ ដូចនឹងស៊ូបិ ស្លាប់ដោយការឈឺចាប់ មុន ហើយ ឣិនតែន បាត់បង់ជីវិត តាឞ.

 

 

 

 

ទីបំផុតរឿងនេះឞិនឞែនរបស់យើងរឺក៏ថៃឡើយ  រឺក៏ ប្រទេសដទៃដែរ តែដើមកំនើតពិតចេញពីឥណ្ឌា​  រឺ Hindi tale . ទោះជាយ៉ាងណារឿងនៅតែដជោគជ័យ ឞិនថា, កម្ពុជា,ថៃ,ឡាវ,ម៉ាឡេស៊ី,ម៉ាឡាយ៉ា និង ឥណ្ឌូនេស៊ី.

Read Full Post »