Feeds:
ប្រកាស
មតិ

Archive for the ‘អបិយជំនឿ’ Category

xmas2007-2_preview

ពីធីបុណ្យគ្រឹស្តស្មគ្រ័(Christmas)​រឺ​បុណ្យណូអែលគឺជាពីធីប្រារព្ធ​​ដ៏ធំជាងគេបំផុត​លើ​សាកលលោក​ដែលត្រូវគោរពនិង​រៀបចំក្នុងប្រទេស​ជាច្រើន។បុណ្យ​គ្រឺស្ត​ស្មគ្រ័​គឺ​ប្រារព្ធនៅ​ថ្ងៃ​ទី​25​ខែ​ធ្នូរៀងរាល់ាឆាំ្នដែល​ជា​ការរំលឹកដល់ថ្ងៃ​កំនើត​ចំពោះ​ព្រះ​យេស៊ូ​ក្នុង​សាសនាកាតូលិក។

ទំនៀមទំលាប់បច្ចុប្បន្ន​សំរាប់ពីធីដ៏ចំណាស់មួយនេះរួមមានការប្រគស់​កាដូ​ការប្រារព្ធ​ក្នុងព្រះវិហារ​និងការរចនាកែចែ្ន​លំអ​ដ៏ពេញ​និយម​ដែល​ក្នុងនោះមាន​ដើម​សាព្ផំង​រឺ​ដើម​ណូអែល​​ពន្លឺ​អំពូល​ជាពិសេសគឺលោកតាសេនតា​ខ្លស(Santa Claus)។

ប្រវត្តិសងេ្ខតរបស់ពីធីបុណ្យគ្រឹស្តស្មគ្រ័៖

wisemenadorationmurillo2អស់ជារយះពេលជាច្រើនសតវត្ស​​ដែល​កវីនិពន្ធរបស់កាតាលិកបាន​ទទួលសា្គល់​ថា​បុណ្យគ្រឹស្តស្មគ្រ័​នេះគឺសំដៅ​ទៅ​លើ​កាល​បរិចេ្ឆទរបស់ខួបកំនើតព្រះយេស៊ូ។​ច្រានចោល​នូវហេតុផល​ទាំងនោះ​​ក្នុង​ដើម​សតវត្សទី18​អ្នកប្រាជ្ង​រូបវិទ្យា​​លោកញ៉ូតុន​បាន​លើកឡើងនូវហេតុផលថា​កាលបរិ​ចេ្ឆទ​របស់​ពីធី​បុណ្យគ្រឹស្តស្មគ្រ័នេះគឺកែតំរូវ​​យោងទៅតាម​អភូតរដូវរងារដែល​មាន​ថ្ងៃ​ខែ​សំដៅទៅ​25​ធ្នួនេះ។រីឯឆាំ្ន1743​​អ្នកកាន់សាសនា​ប្រូតែស្តង់សញ្ជិាត​អាល្លឺម៉ង​មា្នក់បានរាយរៀបថា​​កាល​បរិច្ឆេទ​ពីធីមួយ​នេះ​គឺ​សំដៅទៅបុណ្យ​របស់រ៉ូម៉ាន់​មួយដែល​ចំនែក​អ្នកបួសបារាំងមា្នក់បាន​វិភាគថាកាលបរិចេ្ឆទរបស់​​ពីធីមួយនេះ​គឺ​ជា​ការគណនា​9​ខែបនា្ទប់ពីសញ្ញាប្រាប់មុនក្នុង​រឿងរបស់​ព្រះគ្រឺស្តក្នុងថ្ងៃទី25​មិនា​ដែល​ជា​ការកាលបរិចេ្ឆទនៃការ​ចាប់បដិសទិ្ធរបស់យេស៊ូ។

ប្រវិត្តមួយនេះមានការជាប់ទាក់ទងជាច្រើន​ចំពោះពីធីបុណ្យនានាដូចជា​ពីធីបុណ្យ​រដូវរងារនិងថ្ងៃចូលឆាំ្ន​ថ្មីជាដើម។

ប្រវត្តិរបស់លោកតាសេនតា​ខ្លស(Santa Claus)រឺតាណូអែល៖

santa_claus_arrivesសេនតាខ្លសរឺតាម​តំបន់ខ្លះ​ហៅ​ថា​លោកតានីកូឡាសរឺក​លោកឪពុកណូអែល​គឺ​វីរជន​ដ៍ល្បីល្បាញមា្នក់ក្នុង​រឿង​និទាន​ផងទាំងពួងដែលជា​បុរសចំនាស់​ពុកមាត់ស​និងស្លៀកពាក់ឈុត​ក្រហម​សដ៍គួរអោយ​ស្រលាញ់​សំរាប់​កេ្មងដែល​តែង​តែ​យកអំណោចនិង​កាដូ​ជា​ច្រើនដែលបានបំពេញ​ភារកិច្ចជាកេ្មងល្អរៀងរាល់​ឆាំ្នពិសេស​ថៃ្ង​24​ធ្នូ​និង​6ធ្នូ។រឿង​និទានរបស់គាត់គឺពឺង​ផ្អែកទៅលើ​ជីវិតរបស់​លោកនីសកូឡាស។

ដើមកំនើតរឿងនេះចេញពីជីវប្រវត្តិរបស់​លោកនីសកូឡាសដែល​ជាជនជាតិក្រិក​ក្នុង​សវទី4នៃគស​ដែលជា​អភិជនមាន​សនា្តចចិត្តប្រស់ប្រណី​ដែលនៅថ្ងៃគាត់​បានទទួលពត័មាន​ពីគ្រួសារទីទ៏លក្រមួយ​ដែលត្រូវបង្ខំចិត្តអោយលក់​កូន​ស្រី​ទាំងបី​របស់ខ្លួន។ដោយចិត្តប្រស់ប្រណីដូចព្រះ​លោកនីសកូឡាសបាន​បន្លំខ្លួន​ចួលនៅក្នុង​ផ្ទះ​នោះ​តាមបំពង់ផ្សែង​ហើយ​បោះ​កាក់មាសជាច្រើនចូលទៅក្នុងស្រោមជើងដែល​នៅកែ្បរ​ទីនោះសំរាប់​កេ្មងស្រីទាំងបី។​គាត់ធើ្វបែបនេះរឿយចំពោះអ្នកដែល​បានជួបឧបសគ្គនិងបពា្ហលុះដល់អវសានជីវីតហើយកជាការរកឃើញអាថ័កំបាំង​របស់គាត់និងការរំលឺកគុណបុណ្យស្រ័យដ័មានតំលៃរបស់គាត់មួយនេះ។

នៅមានត…………….

Advertisements

Read Full Post »

អបិយជំនឿងទាក់ទងខោ្មចព្រាយបិសាចរឺករឿងនិទានដែលទាក់ទងនឺងវិញ្ញានព្រលឺងព្រាយ​តែងតែប្រាកដខ្លូនឡើយនៅលើទូទាំងសាកលលោកប៉ុនែ្តរូបរាង​និងជំនឿងតែងតែ​អាស្រ័យ​​លើ​វប្បធម៏ជាតិសាសន៏ក្នុងប្រទេសនិមួយនិមួយ។

រឿងរ៉ាវខោ្មចទាំងអស់លើលោកតែងតែមានលក្ខណខុសគា្ននិងដូចគា្នដែលពឺងផ្អែកទៅ​លើប្រពៃណីនិងទំនៀមទំលាប់របស់ពួកគេ។

ជាក់សែ្តងណាស់ដូចជារឿង​ខោ្មចជពា្ជក់ឈាមរឺកព្រាយត្រាគូឡា(Dracula)របស់អឺរ៉ុប់ដែល​ជារឿងដ៏ល្បីល្បាញនៃបស្ចឹមប្រទេសដែលមានដើមកំនើតនៅ ប្រទេសរ៉ូមានីបើមាន​បញ្ជាក់ទៅប្រាសាទត្រាគូឡាដ៏ចំនាស់មួយដែល​អ្នកស្រាវជ្រាវជឿថា​ទីកំនើត​របស់  រឿបីសាចដ៏ល្បីមួយនេះ។​រឿងនិទានរបស់បិសាច​ត្រាគូឡាអាចរកឃើញនៅ​ទូទាំង ពិភពលោកហើយមានការ​ប្រហាក់ប្រហែល​គា្ននៅនឺងខោ្មចឆៅចិន(僵尸)រឺព្រាយស៊ីពោះវៀនថៃ(ผีปอบ)។ដូចគា្នដែរនឹងខោ្មច​ស្រី​សក់​ខោ្មចវែងបាំងមុខ​រ៉ូបសដែលជារឿងនិទានដ៏ប្រជាប្រិញភាពមួយដែលមិនមាន​ទីកំនើតពិតប្រាកដតែបានទទួលជាសាកលពីប្រទេសជប៉ុននិងកូរ៉េទៅនឺងការ​ជឿជាក់ថា​ទីកំនើតរបស់អបិយជំនឿងមូយនេះ។ប្រភេទខោ្មចមួយនេះត្រូវហៅថា​យូរី​((幽霊?) ទៅតាមភាសាជប៉ុន។ការល្បីរនទ្ទញរបស់រឿងមួយនេះត្រូវបានរក​ឃើញដំបូងក្នុងខែ្សភាពយន្ត​អណ្តួងខោ្មចរឺringuហើញកបាន​លេខ​មុខក្នុងភាពយន្ត​ចិន​​​កួរ៉េ​ថៃ​អាមេរិចរូមទាំងខែ្មរយើងជាបន្តបនា្ទប់។​ឥឡូវនេះសូមអ្នកអានទាំងអស់មក​​បងែ្វងអារម្មណ៏មកអបិយជំនឿងទៅលើខោ្មចអាបរឺក្រាស៊ូ(กระสือ)អានតាមថៃដែល​ជារឿងនិទានដ៏ល្បីមួយនៅអាស៊ីពិសេសអាស៊ីអាគេ្នយ៏នេះឯតែម្តង។

krasueបើអ្នកទាំងអស់មើលទៅលើ​រូបភាពនេះនិង​ពឺងផែ្អកទៅរឿង​និទានរបស់វា។ខោ្មចអាបរឺ​កា្រស៊ូ​ជាប្រភេទខោ្មចដែលមាន​លក្ខណ​ជាមនុស្ស​ធម្មតានៅ​ពេល​ថៃ្ងតែនឺងប្រែកា្លយទៅ​ជាអាប​នៅវេលាយប់ដែលនឺង​ដក​ក្បាលចេញពីខ្លួនរួម​ជាមួយ​ពោះវៀនហើរ​ចេញ​ពី​ផ្ទះ​​ដើររក​ចំនី។អ្នកខ្លះនិយាយថាគេអាច​សំគាល់ថាអ្នកណាជាអាបចំពោះអ្នកណាដែលតែងតែបាំងឆត្រ័រឺកតែងតែ​ពាក់​វ៉េនតា​នៅពេលធើ្វដំនើរនៅពេលថៃ្ង(អាចជាមិត្តភត្រ័អ្នកកថាបាន​​និយាយលេង​ទេ)។

demonicbeauty-2002-01-b

បើនិយាយពីប្រវត្តិរបស់ខោ្មចអាបវីញគឺគេសំដៅទៅលើសាស៏នាព្រហ្មញ៏សាសនារឺ​កលិទ្ធហិឌូដែលរកឃើញដំបូងនៅឥណា្ឌ។​វាកអាចនិយាយបានថាអាបគឺកើត​ឡើតងដំបូងនៅ​ប្រទេស​ប៉ុន្តែឯកសារខ្លះបានសំដៅមកលើការផេ្ទរអរិយធម៏របស់​ឥណា្ឌមកកម្ពុជាដែលជាទីតាំងផ្តល់កំនើតអោយវិញ្ញាណអាបនិងរក្សារឿងនិទានអស់​រយះពេល​ជាយួរ​លុះត្រាក្នុងពាក់កណា្តលឆាំ្ន​1700​ដែលជាយុគងងឺតរបស់ខែ្មរដែល​ជាពេលដែលកម្ពុជាចាញ់ថៃដោយការធើ្វសង្រ្គាក​កមានការនិយាយតគា្នពី​ព្រះនាង​ថារ៉ាវាទី​បុត្រីសេ្តចក្រាញ់ខែ្មរនៅព្រំដែនមា្នក់ដែលបានប្រែកា្លយជាអាបនៅស្រុកថៃ។​រឿងនិទានមួយត្រូវបានដកស្រង់ប្រែជាកុងមួយក្នុងឆំា្ន2002​ឈ្នោះថា​នាងអាប​( ตำนานกระสือ)រឺកហៅថាDemonic Beauty តាមភាសាអង់គេ្លស។ជាក់សែ្តងណាស់​ប្រទេសជាច្រើនជឿជាក់ថាប្រទេសកម្ពុជាគឺជាប្រទេសនៃអរិយធម៏សាស៏នាហិឌូ​ដ៏​ធំខាំ្លងមួយបនា្ទប់ពីឥណា្។ទោះបីជាពេលនេះ​កម្ពុជាយើងបាន​ទទួលយក​សាស៏នា​ព្រះពុទ្ធកដោយកយើងបានឃើញទៅមានជំនឿងគ្រូទាញ​គ្រូហ្មអាប​ធ្មប់​ដាក់អំពើ​ដែល​ជាប្រពែណីដើមនៅសេសសល់នៅឡើយ។

ចំពោះភាសានិយាយវីញពាក្យអាបគឺការភាសារនិយាយមួយរបស់ជនជាតិ​ខែ្មរ​រីឯ​ក្រាស៊ូ(กระสือ)សំរាប់ថៃ​រួមជាមួយការហៅថាក្រាសូសំរាប់ឡាវនិង​ការនិយាយនានាទៅ​ភាសាប្រទេសដទៃ។​ទាក់ទងនិងមួលហេត្យមួយ​ទៀត​នៃ​ប្រវត្តិ​របស់​អាប​គេនិយាយថាវាគឺចេញមកពីប្រទេសឥណ្ឌូនេ​ស៊ីទេរួចបែកចេញ​ទៅ​ម៉ាលេ​ស្យាបន្ត។

398px-rangda_statueភស្តតាងសំអាងទៅលើ​រូបចំលាក់​របស់​មេ​ធ្មប់​មា្នក់​ឈ្មោះថា​រ៉ុនដា​(rangda)ដែល​តំនាងអោយ​ជាមា្ចស់ក្សត្រីនៃ​លីយក្ស័(leyakពាក្យ​អាប​ហៅតាម​ភាសាឥណ្ឌូនេ​ស៊ី)​រួមជាមួយនឺង​ស្រោមមុខរបស់នាងដែលប្រជាជនក្នុងភូមិ​សា្លប់ប្រាសាទហៅថា​សេនយក្ស័(Shangyang)តែងតែយក​របស់មួយនេះ​ទៅប្រារព្ធពីធីបុណ្យកំចាត់ព្រាយបិសាចនានាក្នុង​​ភូមិ។​គេអាចសងេ្តកឃើញថា​កោះបាលីរបស់រឿង​និនាមួយនេះកជាកោះនៃឥទិ្ធពលរបស់សាសនា​ហិឌូដែរ​រួមជាមួយនិងរឿងរ៉ាវដើមកំនើត​របស់​ខោ្មច​អាបនៅ​ប្រទេសនេះ​ដែលសិត្តនៅ​សវ​ទី​11​នែគស។

វត្តមានរបស់មា្ចស់ក្សត្រីអាបវីញ​កបាន​កើតឡើង​នៅប្រទេសម៉ាលេជាមួយឈោ្មះ​​ភីណាកាលេន​(Hantu Penanggal)​ដែល​ប្រែថាផា្តច់​ខ្លូនរឺកប្តួរខ្លួន។គេនិយាយថាអាបម៉ាលេចាប់ផើ្តមបង្ហាញខ្លួនដំបូងកលើឧបទី្វបម៉ាលេថៃ​( Semenanjung Tanah Melayu)​ដែលជាទីតាំងម្តុំឈូងសមុត្រថៃ។

គ្រប់រឿងរ៉ាវរបស់ប្រទេសទាំងអស់អាបតែងតែធើ្វបែបមនុស្សដោយ​​ស៊ីពោះវៀន​មនុស្សពេលគេដេកលង់​រួមបឺតឈាមកេ្មងពេលតក់ស្លុតខាំ្លងមិន​អាចតដៃ​បាន។​ចំពោះ​អាបខែ្មរនិងថៃ​អាបត្រឺមតែស៊ីសុតកូនង៉េត​និង​របស់មិន​សា្អតទេ​តែសំរាប់​ម៉ាលេ​និង​ឥណ្ឌូនេស៊ីដល់ថា្នក់បឺតឈាមនិងហែកខាំស៊ីបេះដូងកូនង៉េត​ដោយធេ្មញ​ស្រួច​របស់​​គេ។តែកាលពីមុន​ខ្ងុំបានអានរឿង​បិសាចចួលរូបរបស់​ខែ្មរ​កបាន​និយាយ​ពី​ការ​ស៊ីបេះដូងពោះវៀនរបស់កេ្មងដែរ។ប៉ុនែ្តរួបរាងរបស់អាប​មួយនេះ​គឺមាន​ដៃនិងពាក់​កណា្តលខ្លូន​រួមពោះវៀនវិញដែល​មានលក្ខនដូចនិង​បិសាច​អាប​របស់​ភីលី​ពីន​ហៅ​ថា​​ម៉ានេថនេថកេន​(Manananggal)។

manananggal_of_philippine_mythology_commonsម៉ានេថនេថកេន​គឺជាប្រភេទអាបុមួយ​ដែរ​ទាស់តែ​វា​មានសា្លបដូចសត្វប្រជៀវ​រួមទាំង​បំ​បែក​ខ្លូនពាក់កណា្តលឡើងលើប៉ុនោ្តះតែគឺមាន​ការរកស៊ីពេលយប់​ដូចគា្នតែអាបមួយនេះ​ប្រើតែ​អណា្តល​សំរាប់រកចំណី។តាម​ទំនៀម​ទំលាប់នៃរឿងព្រេងរបស់ភីលីពីន​អាបប្រភេទ​នែះអាចជាស្រីកបាន​ប្រុសកបានហើយ​ការកំចាត់អាបមួយនេះ​មិនដូចគេដទៃ​ដែល​ប្រើ​បនា្ល​និងឈើ​មុតទេតែជាខ្ទឺមស​អំបិល​យកទៅ​ស្រោចលើពាក់កណា្តលខ្លួនចុះក្រោយរបស់វា​ពេល​វាចេញទៅរកចំណីបាត់។ពេល​វា​មកវីញនឺង​មិនអាចចូលខ្លួនបានហើយនឺង​សា្លប់នៅ​ពេលថ្ងៃ​។​វីធី​នេះ​ប្រហែលនឺង​វីធីខែ្មរ​យើង​ដែលត្រឡប់ខ្លូនរបស់អាប​អោយ​វា​ចូលខ្លួន​ខុស។

តែការតដំនរទាយានវីញគឺដួចគា្នដោយ​ប្រើទឺកមាត់ចាក់ចូល​អាហាររឺទឺករឺក​បញ្ចូល​មន្ត​ចូលក្នុងខ្លួន។

ឥឡូវនេះយើងឃើញថា​រឿងរបស់អាបមួយនេះ​ភាគច្រើន​កើតឡើងចំពោះប្រទេស​ដែល​ធា្លប់កាត់សាសនាហិឌួ។​តែចំពោះប្រទេសដែលកាន់សាស៏នាហីនយាន​វីញ​ដូចជា​ចិន​ជប៉ុន​ហេតុអី្វកមាន​វត្តមានរបស់បិសាចប្រភេទនេះក្នុងអបិយជំនឿរបស់​គេ​ដែរ?

vtxtb0x5ol5ជាក់សែ្តងណាស់​កាលពីឆាំ្ន​1977​ខែ្សភាពយន្តខោ្មចដ៏ល្បីល្បាញមួយ​ដែល​បានដាក់បពាំ្ចងនៅឯទីក្រុង​ហុងកុង​​មានចំនងជើងថាWitch Flying Head Devil​រឺ woman flying headដែលមាន​ន័យថា​មេធ្មប់​ក្បាលហោះ​។កុងរឿងនេះមាន​អត្តន័យ​ចំលែកចំពោះ​អបិយជំនឿង​របស់​ចិន​ចំពោះខោ្នចអាបមួយនេះ។

​កុងមួយរឿងនេះគឺនិយាយអំពីនារី​មា្នក់​ដែលទៅកាន់វិហារព្រះពុទ្ធ​សាសនាដែលបែរជាត្រូវពស់របស​់​ធ្មប់មា្នក់ចិករួចក​បែ្រកា្លយជា​វីញ្ញាណ​បិសាចដក​ក្បាល​ពេលរាត្រីរួ​ម​ជាមួយ​ពោះវៀន​ហើរ​រក​អាហារដែល​មាន​ឈាម​និងពោះវៀន​ជាដើម។រឿងនេះ​គឺបែរ​ជា​ចង់​និយាយថាអាបចេញពីព្រះពុទ្ធសាសនា​វិញ។

រួមជាមួយគា្ននោះកមានប្រភេទបិសាទខោ្មចមួយចំនួនដែលមានលក្ខណប្រហាក់ប្រហែល​នឺងព្រាយអាបដ៏ល្បីមួយនេះដែរ។

316px-hokusai_rokurokubi1

រ៉ូគូរ៉ូគូប៊ីរ(ろくろ首 rokuro-kubi)គឺជាប្រភេទខោ្មចមួយ​ដែលមានលក្ខណស្រដៀវ​នឺងអាបដែរដោយវាគឺជាមនុស្សធម្មតានៅឯពេលថៃ្ង​តែបានប្រែកា្លយជាបិសាច​បែបនេះរាត្រី។បិសាចមួយនេះមិនដកកទេតែបែរជាបន្លូតករបស់​កអោយវែង​ហើយ​អាចប្រែមុខទៅជារូបផ្សងតាមតែចិត្តចង់ដូចជាមុខប្រេត​រឺកបិសាចមាត់រហែក(សុទ្ធ​តែជាបិសាចល្បីក្នុងរឿងនិទាណជប៉ុន)​ជាដើម។ពេលខ្លះ​អ្នកដែលកា្លយជាបិសាច​ប្រភេទនេះ​មិនដឺងខ្លូនទេ​ដោយពេលកំពុងដេក​កកចាប់ផើ្តមលូត។​ពេលព្រឺកភា្ងក់​ឡើង​មានអារម្មណ៏ចំលែក។វាប្រៀបដូចជាពេលកា្លយជាបិសាចគេដូចជា​កា្លយជា​មនុស្សទៀត។​បិសាចមួយនេះកដូចអាបត្រង់វាពន្លូតក​រកអាហារដូចជាឈាមរឺ​ស៊ីមនុស្ស​ជាដើម។អ្នកដែលកា្លយជាអាបប្រភេទនេះភាគច្រើនតែងតែធា្លប់ធើ្វបាប​ធើ្វ​កម្មក្នុងផ្លូវព្រះពុទ្ធសាសនា(​មានលក្ខណស្រដៀននឺងអាបចិនដែរ)។

yumoto_c_nukekubi

ចំនែក​អាបមួយបែបទៀតក្នុងអបិយជំនឿងរបស់ជប៉ុនហៅថា​នូគីគូប៊ី​(抜首)។ដូច​គា្ន​នឺង​ដែរទៅនឺងអាប​បិសាចប្រភេទនេះ​រក​ស៊ីពេលយប់​និងជាមនុស្សពេលថៃ្ងហើយវា​គ្រប់តែដកក្បាលចេញពីខ្លួនដោយមិនយកពោះវៀនអី្វឡើយ។វាសំលាប់មនុស្សដោយសែ្រក​ដើម្បីធើ្វជនរងគ្រោះវាភ័យដល់មិនតដៃបានរួចហោះទៅជិតនិងទីបពា្ជប់នឹងជញ្ជាត់​ឈាមសំលាប់។អាបមួយនេះយើងអាចបំផា្លញបានដោយកំទេចខ្លួនរបស់វា​រឺលាក់​តែ​បានតែពេលក្បាលមិននៅតែប៉ុណ្តោះ។

photo-64908-lមិនត្រឺមតែប៉ុនេះ​រឿងអាបបានបង្ហាញមុខក្នុង​ខែ្សភាពយន្តអស់ជាច្រើនដង​ដែល​រឿង​អាបដំបូងគឺរឿងភីណាកាលេន(Penanggalan)របស់ម៉ាលេស្យា​ដែល​ផលិត​នៅឆាំ្ន​1960ដែលគេជឿថាជាកុងអាបមុ​ន​គេ​។តែកាលពីមុនខែ្មរយើងកមាន​កុង​មួយដែរ​ចំនងជើងថា​កូនអើយ​មា្តយ​អាបដែល​និយាយ​ថាជាកុងផលិតនៅទសវត្សទី60​តែ​អ្នក​ខ្លះថារឿងនេះធើ្វនៅឆាំ្ន​1982ទៅវិញ។និយាយ​រួមកុងមួយនេះជារឿង​ល្បីល្បាញនៅស្រុកខែ្មរមួយ។បនា្ទប់មកទៀត​មានរឿងអាបរបស់ហុងកុង​ដែលខ្ងុំបានបរិយាយ​រួចហើយ​ដែលហៅ​ថា​មេធ្មប់ក្បាលហោះ។បនា្ទប់មក​ខែ្សភាពយន្ត​អាប៏ល្បីមួយ​ប្រចាំឆាំ្ន​1981​របស់ឥណ្ឌូនេ​ស៊ី​ដែលមានចំនងជើងថា​អាថ៏កំបាំងក្នុងបាលី(Mystic in Bali)។

mysticsukdvdរឿងអាបរបស់​ឥណ្ឌូនេ​ស៊ីមូយឡូយ​ត្រង់និយាយពីជនជាតិអាមេរិច​កាំង​ដែល​មាននារីអាមេរិចមួយរូចចុះមក​សិក្សាស្រោវជ្រាវពីអាថ៏កំបាំង​នៃ​អបិយ​ជំនឿងក្នុងតំបន់នៃកោះបាលី​រហូតដល់​បែកឆេ្វងរហូត​កា្លយ​ជាអាប​ដែល​សំលាប់អ្នកស្រុក​យក​ឈាម​កព្រោះតែនាង​​មាន​ការបពា្ជរពីមេធប្ម់មា្នក់។

បើនិយាយពីថៃវិញគឺជាប្រទេសមួយដែល​ល្បីខាងរឿងខោ្មច​រឿងអាបនេះឯដែលក្នុង​ឆាំ្ន​1970ទៅ2000​ប្រទេសថៃបាន​ផលិត​រឿង​អាប​ជាច្រើន​ដែល​ប្រហែលជា​20​30រឿង​ទល់​បច្ចុប្បន្ន​ដែល​រឿង​ល្បីជាងគេ​មាន​រឿង​នាង​អាបក្នុង​ឆាំ្ន​2002​និងរឿង​សង្សារខ្ងុំអាប(រឺក​បុណ្យ​សង្សារអាប​ Krasue Valentine)នៅឆាំ្ន​2006។សំរាប់ខែ្មរយើងវិញបើនិយាយពី​2003​មកបានជាង​ប្រាំហើយ​ដូចជា​អាប​​ភ្លើងឆេះអាប​អមត​សេ្នហ៏​ចៅពស់កេងកង​និង​ទាយានអាប​ហើយ​ពេលនេះ​កំពុងថតរឿង​អាបកាលីប​2009ផង។

សរុបមកប្រពៃណីអាបគឺយើងអាចឃើញច្រើនណាស់ក្នុងទី្វបអាស៊ីដែលយើងមិន អាចបរិយាយ​បានប្រទេសណាមានអាបមុនគេ​កព្រោះតែការល្បីល្បាញរបស់អបិយ​ជំនឿងអរូបីមួយនេះឯ។តើអ្នកទាំងអស់គា្នធា្លប់ឃើញអាបទេ?សំរាប់ខ្ងុំអត់ទេ។​ហើយតើអ្នកជឿថាមានអាបទេ?សំរាប់ខ្ងុំមិនដឺងទេ។​សំរាប់សំនួរ​ចុងបពា្ចប់មួយ​នេះ​គឺខ្ងុំ​មាន​ចំងល់ខាំ្លងមែនទែនចំពោះអត្តន័យនៃពាក្យអាបមួយនេះបើអ្នកណាចេះ​និង​យល់​សូមប្រាប់ផង​តើពាក្យថាអាបបកប្រែថាដូចមេ្តច?

ឯកសារយោង៖

http://en.wikipedia.org/wiki/Krasue

http://en.wikipedia.org/wiki/Manananggal

http://en.wikipedia.org/wiki/Penanggalan

http://en.wikipedia.org/wiki/Rokurokubi

http://en.wikipedia.org/wiki/Nukekubi

http://en.wikipedia.org/wiki/Leyak

http://en.wikipedia.org/wiki/Rangda

http://www.fright.com/edge/witch.html

http://www.balivision.com/Article_Resources/Barong&Rangda.asp

http://www.asiafinest.com/forum/index.php?act=Print&client=printer&f=30&t=168980

Read Full Post »