Feeds:
ប្រកាស
មតិ

Archive for the ‘សៀវភៅរឿងសំរាប់កុមារ’ Category

51av0rtzwdl

រឿង​កុមារី​មុនធីលដា​(Matilda)នេះជាសៀវភៅប្រលោមលោកដ៏ល្បី​សំរាប់​កុមារ​​មួយ​ដែលនិពន្ធដោយលោករ៉ូល​ដីាល់​(Roald Dahl)ដែលជាអ្នកនិពន្ធស​ញ្ជិត​អង់គេ្លស​ដ៏ល្បីល្បាញ​មា្នក់លើពិភពលោកដែលបានទទួលជោគជ័យក្នុងសា្នដៃ​និពន្ធ​ប្រលោមលោកសំរាប់កុមារជាច្រើនដួចជា​រឿងធប្ម់​(The Witches)រឿងច្ជននិងថំា្នអាគម(George and Mavellous Medecines)  ពិសេសរឿង​ឆាលីនិងរោងចក្រសូកូឡា (Charlie and Chocolate Factory)រួមទាំងរឿង​ចែននិងផ្លែប៉ែសយក្ស (James and Gaint Peach)។

51azde0ui2bl5153m1uaoll

រឿងនេះបានបោះពុម្ពផ្សាយក្នុងឆាំ្ន1988នៅប្រទេសអង់គេ្លសនិងសហដ្ឋអាមេរិច​ដែល​​បានទទួលការគាំទ្រយ៉ាងខំា្លងពិសេសគឺកុមារនេះតែម្តង។​រឿងនេះកបានបោះ​ពុម្ពនិងបកប្រែទៅជាភាសារនានាជាច្រើន​តែជាអកុសសសៀវភៅមួយនេះ​មិនទាន់​បាន​បែ្រកា្លយជាភាសាខែ្មរនៅឡើយទេ​ប៉ុនែ្តកមានការរងចាំនៃកុមារខែ្មរនិងយុវវ័យជា​ច្រើនរង់ចាំការចេញផ្សាយរបស់រឿងមួយនេះជាភាសារខែ្មរ។

ទោះជាយ៉ាងណាកដោយសំរាប់អ្នកដែលសេ្នហាការអានសៀវភៅអាចរកទិញរឿង​នេះ​បានក្នុងភាសាអង់គេ្លសនៅ​ឯបណាគារ​ Mounment Bookបានក្នុងតំលៃមិនតិច​ជា​ង10​ដុល្លារព្រោះកនែ្លងនេះជាសៀវភៅ​បែប originalដែលអាចឃើញតែមួយ​កនែ្លង​ប៉ុណ្តោះ។​ប្រាដកណាស់សៀវភៅនេះ​គឺខ្ងុំមិនបានទិញទេ​តែជាកាដូរបស់ម៉ាក់​អ៊ុំខ្ងុំមកពីកាណាដាអោយខ្ងុំ។

ឥឡូវនេះអ្នកទាំងអស់គា្នសុំមកសិក្សាពីសាច់រឿងនៃដំនើរជីវីតរបស់កុមារីមុនធីលដា​៖​រឿងមុនធីលដានេះគីសឹងតែជាប្រភេទរឿងតែមួយនឺងរឿងសំរាប់កុមារដែល​និយាយ​ពីការស្រមោលស្រមៃ​ប៉ុនែ្តរឿង​នេះ​គឺដកស្រង់​ចេញពីការប​រិយាកាស​សិក្សា​របស់​កេ្នង​នៅឯសាលារៀនរបស់ពួកគេ​និងបពា្ហគ្រួសារដែលមិនគិតពីរឿងរបស់កូន​របស់​ពួកគេ។

រឿងកុមារីមុនធីលដានេះនិយាយអំពី៖មុនធីលដាគឺជាកេ្មងស្រីមា្នក់ដែលមាន​ប្រាជា្ងឈា្លសវៃខាំ្លងពីកំនើតគឺក្នុអាយុ3ឆាំ្ន​នាងអាចចេះអានកាសែតយ៉ាងសា្ទត់​ជំនាញហើយក្នុងអាយុ4ទៅ5ឆាំ្ន​នាងបានដើរទៅបណា្ណល័យរួមការអានសៀវភៅ​​ដែល​មានវយ្យាករណ៏​កំរិតខ្ពស់អស់ជាច្រើនក្បាល។សមត្តភាពបែបនេះគឺមិនមែន​កេ្មង​ណាអាចធើ្វបានទេ។​ការឈ្លាសវៃបែបនេះតែងតែធើ្វអោយមាតបិតាគ្រប់​រូប​ពេញ​ចិត្ត​តែ​សំរាប់ឪពុកមា្តយ​មុនធីលដាវីញបែរជាយល់ថាមុនធីលដា​ជាកេ្មងមិន​បានការ​អានសៀវភៅ​អត់ប្រយោជន៏​និងចេះរឿងមនុស្ស​ចាស់ច្រើន​កព្រោះតែពួកគេ​ជាមនុស្ស​អត់បាន​ការដែរ​គឺថា​ឪពុកនាងជាអ្នកលក់ឡានជជុះ​ហើយមា្តយនាងតែងតែ​ដើរលងលែ្បងbingoជារៀងរាល់ថៃ្ង។​ប៉ុនែ្តអ្នកគ្រួរបស់នាង​​កញ្ញា​ហេនី(Honey)បានយល់​ពីសមត្តភាពនេះគឺថាមុនធិលដាអាចរៀបនិងគុណចែកលេខ​យ៉ាងល្អ​ដែល​អាចប្រដូចនឺងអ្នករៀនថា្នក់លើនាង។ព្រមជាមួយគា្ននោះកមាននាយិកាឃោឃៅមា្នក់ដែល​តែងតែធើ្វបែបសិស្ស​គា្មនហេតុផល​និងប្រើកំលាំងបាយទៅសិស្សដោយគ្រាន់តែបពា្ហ​តិចតូចតែប៉ុណ្តោះហើយនាងកបានចង់ធើ្វបាបមុនធីលដាដែរ​តែពេលនោះមុន​ធីលដា​បានដឹងខ្លូ​នថានាងមានកំលាំង​ពិសេសមួយដោយចៃដន្យដែល​មានបញ្ជា​រអី្វ​ដោអី្វអោយធើ្វ​ចលនាដោយមិនបានកាន់រឺប៉ះឡើយ។ពេលនោះរួមគា្ននឺងអាថ៏កំបាំង​របស​កញ្ញាហេនីនិងនាយិកាឃោឃៅ​មុនធីលដាបានបងើ្តកគំរោងដើមី្បធើ្វបាប​នាយិកា​នោះជាមួយកំលាំងពិសេសរបស់នាងក្នុងបំនងជូយរកយុត្តិធម៏ដល់​អ្នកគ្រួរបស់គេនិង​សិស្សទាំងឡាយដែលនាយិកា​នោះបានធើ្វបាប។

Advertisements

Read Full Post »

2982881505_e7919be3c622982881639_728e7079694

បនា្ទប់ពីបានទទួលជោគជ័យនិងការគាំទ្រពីអ្នកដែល​ចួលចិត្ត​អានសៀវភៅ​ចំពោះ​រឿង​ព្រះ​អង្គមា្ចស់តួច​និង​រឿងដំនើរផ្សងព្រេងរបស់ពីណូគឺយ៉ូរួចមក​​        អង្គការសីប៉ា​ដែលជាអង្គការ​សំរាប់ទ្រទ្រង់ចំណោះ​ដឺងសំរាប់​កុមារ​បានពាំនាំ​រឿង​និទាន​ថ្មីមួយ​ជាភាសារខែ្មរសំរាប់ប្អួនកុមារ​និង​យុវជនទាំងឡាយដែលចូលចិត្តអាន​សៀវភៅ។​នោះគឺរឿងពីពីស្រោមជើងវែង។​

ដោយបានទទួលការឧបត្តម្ហពីវិទ្យាសា្ថនស៊ុយអែត​​អង្គការសីបានសំរេចចិត្តបកបែ្រ​​និងបោះពុម្ពសៀវភៅពីពីស្រោមជើងវែងនេះជាភាសារខែ្មរដើម្បីអោយលុមារកម្ពុជា​បានចូលរួមសប្បាយនិងអានដំនើរផ្សងពេ្រងរបស់ពីពីដែលបានធើ្វអោយកុមារទូទាំង​ពិភពលោករំភើរចិត្តជាខាំ្លង។​

រឿងពីពីស្រោមជើងវែងនេះគឺជាបកបែ្រចេញពីសឿវភៅរឿង​ពីពី​លីនស្រ្តឹន(Pippi Långstrump)​របស់ប្រទេសស៊ុយអែត​ដែលជាប្រលោមលោកសំរាប់​កុមារដ៏ល្បី​ទួទាំងសាកលលោកហើយបានបកប្រែជាច្រើនភាសារួចមកហើយ។រឿងនេះនិពន្ធដោយអ្នក​ស្រី​អាស្រឹ្ទន​លីនហ្រេ្គន​និង​បោះ​ពុម្ពផ្សាយនៅឆំា្ន1945។

អ្នក​ស្រី​អាស្រឹ្ទន​លីនហ្រេ្គននពិន្ធរឿងនេះដំបួងក្នុងបំនងជាកាដួសំរាប់ថៃ្ងខួបកំនើត​របស់កូនស្រីគាត់ដែលក្រោយមកគាត់បានយកវាទៅបោះពុម្ពផ្សាយហើយទទួលការជោគ​ជ័យជាខំា្លងព្រមជាមួយនឹងពានរង្វាន់ជាច្រើនដែលធ្វើអោយរឿងនេះចាត់ទុក​ជារឿង​មួយដ៏គួរអោយស្រលាញ់ជាងគេលើពិភពលោក។មិនតែប៉ុណ្តោះអ្នកស្រីបានសរសេរ​ដំនើរផ្សងព្រេង​របស់ពពី2​វគ្គទៀតដែលបានបោះពុម្ពផ្សាយនៅឆ្នាំបនា្ទប់ព្រមជា​មួយវគ្គបនែមមួយទៀតនៃវគ្គទាំង6ដែលចេញផ្សាយនៅឆាំ្ន1969ទៅឆាំ្ន1975។សៀវភៅ2វគ្គចុងបញ្ចប់បានបោះពុម្ពផ្សាយនៅឆ្នាំ​1979​និង2000។

384px-pippi_longstocking_book_cover

ក្នុងឆាំ្ន1949​រឿងនេះត្រួវបានកែប្រែទៅជាកុងដោយដកស្រង់លើវគ្គ3​ដំបូង​ហើយនៅឆ្នំា1969ត្រួវបញេ្ចញមុខ​​ជាថ្មីក្នុងពិភពវីដេអូតែជារឿងភាគសំរាប់ទូរទស្សន៏​ដែលនិយាយពិវគ្គទាំង6នៃដំនើរផ្សងព្រេងរបស់ពីពី។

រឿងពីពីស្រោមជើងវែងនេះ​គឺនិយាយ​ពីកេ្មងស្រីចំលែកមា្នក់ឈ្នោះជា​ពីពី​ដែលរស់​នៅតែមា្នក់ឯងនិងសត្វសា្វដែលចាត់ទុកជាមិត្តភក្តិដ៏ល្អសំរាប់នាងប្រមទាំងសត្វសេះមួយ​ក្បាលក្នុងផ្ទះ​​ភ្នំច្រលំដ៏ធំ។​ពីពី​ជាកេ្មងស្រីមានកំលាំង​ខ្លាំងមា្នក់​​​  នាង​មិន​ដែល​រៀន​និង​មិន​ធា្លប់​ទៅ​សាលា​​ទេ​   ​​នាងគា្មនឪពុកមា្តយទេ  ដួចេ្នះ​នាងចង់ធើ្វអី្វក៏បានតាមចិត្ត​ដូចជា​កាលណានាងចង់ញុំនាងញុំ​​កាលណានាងចង់គេង​នាងគេង​គឺមានន័យថា​នាង​មិនសិត្ដ​ក្រោយការគ្រប់គ្រងរបស់នរណាមា្នក់​និងបញ្ជារ​​អោយ​នាង​ធើ្វអី្វ​ដែល​នាង​មិនចង់​ធើ្វ។

តែនាងជាកេ្មងស្រីដែលមានសនា្តចចិត្តនិងមានបេះដូងមាសជាមួយមនុស្សគ្រប់រូប​ពិសេសអ្នកជិតខាងរបស់នាង៖ថមនិងអានីកាដែលពួកគេទាំងបីបានធើ្វដំនើរផ្សងព្រេង​រួមតាំងការរកលេងលែ្បងចំលែកជាមួយ​នឺង​ការ​​ស្រមោល​​ស្រម៉ៃ​ជាច្រើន​កនែ្លង​ទាំងជិត​ទាំងឆា្ងយ​ដែលបាន​ផ្តល់អោយ​ពួកគេនួវចំនេះដឹង​ការសប្បាយ​រីករាយ​​និង​​បទពិសោធន៏។

2982881615_ff894e500e

តួអង្គពីពិ​មិនមែនជាកេ្មងដែលពួកយើងត្រូវតែយកតំរាប់តាមនោះទេ​កដួច​ជាអត្តចរិតរបស់កេ្មងដែលច្រលេសបិសនតែរវៀវរវៃតែនាងជាកេ្មង​ស្រីដែលយើងត្រូវចេះវិភាគនិងយល់ដឺងពីពិភពរបស់កុមារដែល​យើងត្រូវចេះ​អប់រំ​ពួកគេដោយការពន្យល់និងការនូនា្មនដោយសំដីទន់ភ្លន់ជាជាងប្រើហិង្សាហើយ​ថែមទាំងអោយចេះយល់ទទួលសា្គល់ពីបំនង​និងមូលហេតុរបស់ពួកកេ្មងពេល​ចង់បាន​រឺធើ្វអី្វមួយ។ពិសេសការស្រមោលស្រម៉ៃរបស់កេ្មងដែលមនុស្សចាស់​មិនអាចយល់និងសា្គល់។

ប្រាដកណាស់​អ្នកបាន​ប្រឌិតរឿងនេះ​និងបានបោះពុម្ពជាសៀវភៅ​ឡើងសំរាប់​អោយ​កុមារ​អានដើម្បី​ធើ្វអោយពួកគេសប្បាយ​និងស្រមៃ​អោយឆា្ងយ​​ឆ្ងាយ​ពីច្បាប់​ទមា្លប់​ដែលមនុស្សចាស់បានដាក់គំលាបលើពួកគេ។ការនិពន្ធរបស់គាត់គឺពរពេញដោយការ​ស្រមោល​ស្រមៃលាយល្បំនិងការកំសាន្តជាមួយនិងសាច់រឿង​ហើយកជា​ការនិពន្ធ​ក្នុងសម័យ​នោះដែលគា្មនពាក្បអប់រំបង្កប់​ក្នុងសាច់រឿងឡើយកព្រោះតែសៀវភៅ​នេះមិន​មែនជាមេរៀនតែជា​រឿងនិទានដល្អសំរាប់កុមារ។

សរុបមករឿងពីពីស្រោមជើងវែងរឿងដ៏ល្អមួយសំរាប់កុមារដែលពួកគេគួរតែអានសៀវ​ភៅ​​បែបនេះសំរាប់​​ការយល់ដឺ​ងរបស់ពួកគេ​ទោះបីដឹងច្បាស់​ថាវាមិនមែនជាជីវីត​ប្រចាំ​​ថៃ្ងកដោយ​។​មិនមែនតែកុមារទេដែលចួលចិត្តអាន​នោះ​សូមបី​តែមនុស្ស​ចាស់​និងយុវវ័យកទទួលសា្គល់អត្តន័យនិងតំលៃរបស់រឿង​ពិសេសគឺជំពូលឪពុកមា្តយ។

អត្តន័យនិងសាច់រឿងរបស់សៀវភៅមួយក្បាលនេះគឺផ្តល់ហេតុផលដសំខាន់មួយ​ចំពោះពិភពពិតរបស់កុមារដែលជាពិភពបរិសុទ្ធឥតលក្ខពុតដែលពួកយើងជាយុវវ័យ​ត្រួងចេះថែរក្សាពិភពមួយនេះអោយគង់វង្សពិសេសសំរាប់កេ្មងជំនាន់ក្រោយនៅពេល​​ដែល​ពួកគេ​អាចថែរក្សានិ​ងបង្រៀនកែប្រែច​រិតលក្ខណ​របស់ពួកគេ​អោយល្អសា្អត​ពេលធំ​ឡើយ​​ដូច​ជាតួអង្គពីពីដែលចូលចិត្តនិយាយកុហកដោយ​ការគ្មានការអប់រំពី​ឪពុកមា្តយតែចិត្តនាងពពេញដោយការតស៊ូនិងចិត្តល្អព្រោះការបង្រៀនពីទាហានលើកាប៉ាលរួមផ្សំ​នឺងវិជា្ជធើ្វម្ហួបយ៉ាងឆា្ងញ់ដោយចុងភៅលើកាប៉ាល។

ដូចេ្នះខ្ងុំសួមពាំនាំសៀវភៅមួយក្បាលដល់ដៃអ្នកទាំងអស់គា្នមិនថាចាស់រឺកេ្មងដែលអ្នក​អាចរកទិញបានគ្រាន់កនែ្លង​ក្នុងបំនងអោយអ្នកទាំងអស់គ្នាចេះយល់ពីចិត្តគំនិតនិង​ការ​ស្រមោលល​ស្រម៉ៃរបសកេ្មងពិសេសនៅខែ្មរយើងដែលឪពុកម្តាយខ្លះតែងតែវាយ​កូនដោយមិនយល់ពិអារម្មណ៏របស់ពួកគេនិងបង្ខំអោយពួកគេធើ្វអី្វដែលគេមិនចង់​ធើ្វ។ទោះបីជាយុទ្ធសាស្រ្តនេះអាចនាំអោយពួកគេទៅជាកេ្មងទំរើសកយើងអាចប្រើវីធី​ផ្សោងជាងការវាយតប់។

Read Full Post »