Feeds:
ប្រកាស
មតិ

Archive for the ‘វប្បធម៏កម្ពុជា’ Category

ចូរអ្នកបឮក្រលេកមើកលើរូបភាពអ្នករបាំទាំងនេះដែលមកពីប្រទេសខុសគា្ន។តើមួយណា ជាភូមា ថៃ ឡាវ​​ និង​ កម្ពុជា រួច បញ្ជក់ហេតុផល។

US-CAMBODIA-DANCE

នេះជារូបទី1។

បន្ទាប់មកគឺរូបទី2

ie32p4

សូមពួកបងទាយអោយប្រយត្ន័ពិសេសកុំទាយខុសរូបរបំាខែ្មរអោយសោះ បើយើងមិនចាំថាមួយណាគឺជាតិយើងនោះ ប្រៀបបាននឹងយើងមិនចំាថាមួយណាជា​វប្បធម៏យើងទេ។សូមអរគុណ។

Read Full Post »

បន្ទាប់ពីរកបានរូបភាពនៃរបំាំខែ្មរយើងជាច្រើនដែលមិនទាន់មានពណ៏រឺពណ៏មិនសូវច្បាស់។​ខ្ងុំឃើញថារូបនោះស្អាតណាស់ទោះជាសខ្មៅកដោយ។ឥឡូវនេះសូមអ្នកទំាងអស់គ្នា វិភាគទៅមើលតើរូបសម័យមុននិងឥឡូវមួយណាស្អាតជាង៖

1,របំាអប្សរា

3305427267_f9efc1ef33

3306257992_ca57f1f211_o

3306247602_6b7582d009

តាមការសង្កេតឃើញខ្ងុំសូមនិយាយថារូបពីមុនស្អាតជាង។ចុះអ្នកវិញ?

សូមតាមដានរងចំាការប្រៀបធៀបរូ​ប​លោ្ខនខោលនិងរបាំកន្នរីនៅលើកក្រោយ។

Read Full Post »

យើងទំាងអស់ប្រាកដជាស្គាស់ហើយនូវផលិតផលតុក្ខតាដ៏ល្បីឈ្មោះមួយនៅលើ​ពិភពលោកហើយកជាតំណាងអោយកេ្មងស្រីទំាងអស់រស់លើពិភពលោកដែលហៅថា Barbie។ តុក្ខតាBarbie គឺបងើ្តកឡើងជាយូរណាស់មកហើយដែគឺតំាងពីឆ្នាំ​ 1959​ មកម្លេះ​ដោយស្នាដៃនារីជំនួយម្នាក់ឈ្មោះថា​ Ruth Handler (1916-2002) ​ដែលគំនិតក្នុងការបងើ្តកតុក្ខតាដ៏ល្បីល្បាញមួយនេះប្រាកដ​ ឡើង បន្ទាប់ពីអ្នកស្រី​ បានឃើញ កេ្មងស្រីរបស់អ្នកស្រីកំពុងតែលេងជាមួយរូបតុក្ខតា​ (កូនក្រមុំ) ក្រដាស។ការល្បីល្បាញនិងការរកចំនូលបានយ៉ាងច្រើនរបស់ផលិតផលនេះបានធើ្វ​អោយមានការចេញម៉ូតយ៉ាងច្រើនដូចជាឈុតហែលទឺក ឈុតរាត្រីសមោលស ។ល។ក្នុងនោះមានឈុតមួយដែលហៅឈុតកូនក្រមុំនៃពិភពលោក​ (Barbie-Doll of The World)ក្នុងឈុតជានារី​ធម្មតាប្រចំា​ប្រទេសនិមួយមួយនិងទីបនិមួយមួយ​ដែល បង្តើកឡើងនៅឆ្នាំ 1980។ប្រទេសដែលផលិតតំណាងអោយម៉ូតនេះមុនគេគឺប្រ​ទេស អង់គេ្លសនៃទីបអីរ៉ុប។ក្រោយមកឆ្នាំ2001 ម៉ូតមួយកបងើ្តកឡើងក្នុងឈុតជា ព្រះនាងម្ចាស់សំរាប់ពិភពលោក(Doll of The World-Princesses Collection )ដែលប្រទេសតំណាងដំបូងគឺអាណាចក្រអ៊ីកាន​ ប្រទេសប៉េរូពីមុន។

នៅឆ្នាំ 2004 ប្រទេសកម្ពុជាយើងបានចូលខ្លួនជាប្រទេសតំណាងមួយក្នុងម៉ូតជា​ឈុតនៃព្រះនាងម្ចាស់ពិភពលោកដោយមិនដឹងខ្លួន។

Barbie- Princess of Cambodia

Barbie- Princess of Cambodia

រូបមួយនេះគឺឡូយត្រង់មានរូបអង្គរវត្តនៅខាងក្រោយជាតំណាងទៀតផង។សូម្បី​ តែប្រអប់ដាក់តុក្ខតានេះកមានរូបអង្គរដែលជាអរិច្ឆវត្តុរបស់ខែ្មរយើង។រូបអង្គរ ប្រហែលជាអាចទាញនូវការចាប់អារម្មណ៏ពីអតិថិជន។

42f0_1

 

419xanmn0wl__ss400_

 

 

 

5195f3cjxml__ss400_2003princcambodia2

តុក្ខតាមួយនេះផលិតដោយជនជាតិបរទេសតែពិតជាគូរសមនឹងនារីខែ្មរដោយមាន សំបុរស្រអែមសណែ្តកបាយរួមជាមួយរោមភែ្នកមូលក្រលង់ពណ៏ត្នោតនិងបបូរមាត់រាង​ក្រាស់ដូចនិងនារីខែ្មរអង្គរ។

ទំរង់តុក្ខតា

41sjvv964yl__ss400_

បើនិយាយពីរបៀបតុបតែងខ្លួននិងរូបរាងគេវិញមានដូចតទៅ៖(ដក់ស្រង់ពីវិបសាយ​http://angelicdreamz.com/store/dolls_of_the_world.html)

តុក្ខតាព្រះនាងម្ចាស់នៃព្រះរាជាណាចក្រកម្ពុជាស្លៀកសំពត់ប្រពៃណីវែងត្រឹមជង្គង់រុំជំវីញដូចនឹងសារុងដែរ។​ការរុំមានលក្ខណដូចជារូបតូចពណ៏មាសនៃផ្ការួមជាមួយនឹងទ្រនាប់ផ្នត់​បឈ្ឈរ​នៅពី​ខាងមុខ។​ខែ្សកាវ៉ាត់ពណ៍មាសរបស់នាងបានរុំជំវិញចង្កេះរបស់នាងនិង បានបង្ហាញក្លស់គន្លឹះមាសនៅចំកណ្តាលខែ្សក្រវ៉ាត់។នាងសង្កត់ធ្ងល់គ្រឿងបរិក្ខាររបស់នាង ទៅលើវត្តុធាតុពណ៏មាសជាច្រើនដូចជាក្រវិលយោងពីរ មដុក្បាច់មួយ និង​កងដៃដែលពរពេញដោយការរចនា ច្រវាក់ឈៀងចង្កេះមាស និង សែ្បកជើងមាសមួយ​គូរ។ការខ្ចប់របស់តុក្ខតានេះកែបង្ហាញពីពត៏មានទូទៅពីសិស្បះ​វប្បធម៏អប់រំរបស់កម្ពុជា។

សំគាស់៖ការបកប្រែពីឯសារបរទេសនេះមានខុសឆ្គងខ្លះ។សូមមេត្តាអភ័យទោស។

សញ្ញបត្រ័របស់តុក្ខតាកម្ពុជា

សញ្ញបត្រ័របស់តុក្ខតាកម្ពុជា

បើនិយាយទៅ កម្ពុជាគឺជាប្រទេសតែមួយគត់និងជាប្រទេសទីមួយនែតំបន់អាស៊ី​អាគេ្នយ៏ដែលបានក្លាយជាតំណាងសំរាប់ឈុតជាព្រះនាងម្ចាស់តែបើរួមបញ្ចូលជាមួយ​ឈុតនារីក្នុងឋានះធម្មតានោះគឺជាប្រទេសទីបីក្នុងចំនោមប្រទេសបួននៅអាស៊ី​អាគេ្នយ៏ដែលយើងផលិតក្រោយប្រទេសម៉ាលេស៊ី(1991) និង ប្រទេសថៃ (1998) ឯប្រទេសឥណ្ឌូនេស៊ីវិញផលិតនៅឆ្នាំ2007ទេ។

តុក្ខតាម៉ាលេ

តុក្ខតាម៉ាលេ

តុក្ខតាថៃ

តុក្ខតាថៃ

តុក្ខាតាឥណ្ឌូនេស៊ី

តុក្ខាតាឥណ្ឌូនេស៊ី

រួមជាមួយគា្ននៅការមានការប្រកួតតុក្ខតារវាងខែ្មរយើងនិងថៃក្នុងវិបសាយhttp://www.khmerlife.com/Blog/Blog.aspx?BlogID=50494។ដែលការបោះឆ្នោតយកអ្នកឈ្នះសំដៅទៅលើសំល្លោកបំពាក់និងរូបរាង។​​ជាចុងក្រោយសំដៅទៅលើវិចាររបស់ជាអ្នកបោះឆ្នោតយើងឃើញថាតុក្ខតារបស់ខែ្មរ​យើងទទួលការគំាទ្រអោយច្រើនជាងគេដោយគេនិយាយថាស្អាតជាងថៃ។

Thai Barbie VS Khmer Barbie

Thai Barbie VS Khmer Barbie

ជាចុងក្រោយផលិតផលមួយនេះប្រហែលជាអាចនំាមកនូវកំនើនទេសចរណ៌៏មកអោយកម្ពុជា​យើង​និងការបង្ហាញមុខមាត់នៃសិស្បះខែ្មរពីដូនតាអោយជនបរទេសបានស្គាល់​អោយបានច្រើនពីកម្ពុជាយើង។

cambodia_princess

តើអ្នកទំាងអស់គា្នគិតយ៉ាងម៉េញដែរពីតុក្ខតាមួយនេះ?តើរវាងខែ្មរ ថៃ ម៉ាលេ ឥណ្ឌូនេស៊ី​មួយណាសា្ងតជាង បង្កប់ន័យជាវប្បធម៏ជាង?

ឯកសារផ្សេង៖http://www.barbiecollector.com/showcase/gallery.aspx?t=modern&y=s150096

Read Full Post »

xmas2007-2_preview

ពីធីបុណ្យគ្រឹស្តស្មគ្រ័(Christmas)​រឺ​បុណ្យណូអែលគឺជាពីធីប្រារព្ធ​​ដ៏ធំជាងគេបំផុត​លើ​សាកលលោក​ដែលត្រូវគោរពនិង​រៀបចំក្នុងប្រទេស​ជាច្រើន។បុណ្យ​គ្រឺស្ត​ស្មគ្រ័​គឺ​ប្រារព្ធនៅ​ថ្ងៃ​ទី​25​ខែ​ធ្នូរៀងរាល់ាឆាំ្នដែល​ជា​ការរំលឹកដល់ថ្ងៃ​កំនើត​ចំពោះ​ព្រះ​យេស៊ូ​ក្នុង​សាសនាកាតូលិក។

ទំនៀមទំលាប់បច្ចុប្បន្ន​សំរាប់ពីធីដ៏ចំណាស់មួយនេះរួមមានការប្រគស់​កាដូ​ការប្រារព្ធ​ក្នុងព្រះវិហារ​និងការរចនាកែចែ្ន​លំអ​ដ៏ពេញ​និយម​ដែល​ក្នុងនោះមាន​ដើម​សាព្ផំង​រឺ​ដើម​ណូអែល​​ពន្លឺ​អំពូល​ជាពិសេសគឺលោកតាសេនតា​ខ្លស(Santa Claus)។

ប្រវត្តិសងេ្ខតរបស់ពីធីបុណ្យគ្រឹស្តស្មគ្រ័៖

wisemenadorationmurillo2អស់ជារយះពេលជាច្រើនសតវត្ស​​ដែល​កវីនិពន្ធរបស់កាតាលិកបាន​ទទួលសា្គល់​ថា​បុណ្យគ្រឹស្តស្មគ្រ័​នេះគឺសំដៅ​ទៅ​លើ​កាល​បរិចេ្ឆទរបស់ខួបកំនើតព្រះយេស៊ូ។​ច្រានចោល​នូវហេតុផល​ទាំងនោះ​​ក្នុង​ដើម​សតវត្សទី18​អ្នកប្រាជ្ង​រូបវិទ្យា​​លោកញ៉ូតុន​បាន​លើកឡើងនូវហេតុផលថា​កាលបរិ​ចេ្ឆទ​របស់​ពីធី​បុណ្យគ្រឹស្តស្មគ្រ័នេះគឺកែតំរូវ​​យោងទៅតាម​អភូតរដូវរងារដែល​មាន​ថ្ងៃ​ខែ​សំដៅទៅ​25​ធ្នួនេះ។រីឯឆាំ្ន1743​​អ្នកកាន់សាសនា​ប្រូតែស្តង់សញ្ជិាត​អាល្លឺម៉ង​មា្នក់បានរាយរៀបថា​​កាល​បរិច្ឆេទ​ពីធីមួយ​នេះ​គឺ​សំដៅទៅបុណ្យ​របស់រ៉ូម៉ាន់​មួយដែល​ចំនែក​អ្នកបួសបារាំងមា្នក់បាន​វិភាគថាកាលបរិចេ្ឆទរបស់​​ពីធីមួយនេះ​គឺ​ជា​ការគណនា​9​ខែបនា្ទប់ពីសញ្ញាប្រាប់មុនក្នុង​រឿងរបស់​ព្រះគ្រឺស្តក្នុងថ្ងៃទី25​មិនា​ដែល​ជា​ការកាលបរិចេ្ឆទនៃការ​ចាប់បដិសទិ្ធរបស់យេស៊ូ។

ប្រវិត្តមួយនេះមានការជាប់ទាក់ទងជាច្រើន​ចំពោះពីធីបុណ្យនានាដូចជា​ពីធីបុណ្យ​រដូវរងារនិងថ្ងៃចូលឆាំ្ន​ថ្មីជាដើម។

ប្រវត្តិរបស់លោកតាសេនតា​ខ្លស(Santa Claus)រឺតាណូអែល៖

santa_claus_arrivesសេនតាខ្លសរឺតាម​តំបន់ខ្លះ​ហៅ​ថា​លោកតានីកូឡាសរឺក​លោកឪពុកណូអែល​គឺ​វីរជន​ដ៍ល្បីល្បាញមា្នក់ក្នុង​រឿង​និទាន​ផងទាំងពួងដែលជា​បុរសចំនាស់​ពុកមាត់ស​និងស្លៀកពាក់ឈុត​ក្រហម​សដ៍គួរអោយ​ស្រលាញ់​សំរាប់​កេ្មងដែល​តែង​តែ​យកអំណោចនិង​កាដូ​ជា​ច្រើនដែលបានបំពេញ​ភារកិច្ចជាកេ្មងល្អរៀងរាល់​ឆាំ្នពិសេស​ថៃ្ង​24​ធ្នូ​និង​6ធ្នូ។រឿង​និទានរបស់គាត់គឺពឺង​ផ្អែកទៅលើ​ជីវិតរបស់​លោកនីសកូឡាស។

ដើមកំនើតរឿងនេះចេញពីជីវប្រវត្តិរបស់​លោកនីសកូឡាសដែល​ជាជនជាតិក្រិក​ក្នុង​សវទី4នៃគស​ដែលជា​អភិជនមាន​សនា្តចចិត្តប្រស់ប្រណី​ដែលនៅថ្ងៃគាត់​បានទទួលពត័មាន​ពីគ្រួសារទីទ៏លក្រមួយ​ដែលត្រូវបង្ខំចិត្តអោយលក់​កូន​ស្រី​ទាំងបី​របស់ខ្លួន។ដោយចិត្តប្រស់ប្រណីដូចព្រះ​លោកនីសកូឡាសបាន​បន្លំខ្លួន​ចួលនៅក្នុង​ផ្ទះ​នោះ​តាមបំពង់ផ្សែង​ហើយ​បោះ​កាក់មាសជាច្រើនចូលទៅក្នុងស្រោមជើងដែល​នៅកែ្បរ​ទីនោះសំរាប់​កេ្មងស្រីទាំងបី។​គាត់ធើ្វបែបនេះរឿយចំពោះអ្នកដែល​បានជួបឧបសគ្គនិងបពា្ហលុះដល់អវសានជីវីតហើយកជាការរកឃើញអាថ័កំបាំង​របស់គាត់និងការរំលឺកគុណបុណ្យស្រ័យដ័មានតំលៃរបស់គាត់មួយនេះ។

នៅមានត…………….

Read Full Post »

អបិយជំនឿងទាក់ទងខោ្មចព្រាយបិសាចរឺករឿងនិទានដែលទាក់ទងនឺងវិញ្ញានព្រលឺងព្រាយ​តែងតែប្រាកដខ្លូនឡើយនៅលើទូទាំងសាកលលោកប៉ុនែ្តរូបរាង​និងជំនឿងតែងតែ​អាស្រ័យ​​លើ​វប្បធម៏ជាតិសាសន៏ក្នុងប្រទេសនិមួយនិមួយ។

រឿងរ៉ាវខោ្មចទាំងអស់លើលោកតែងតែមានលក្ខណខុសគា្ននិងដូចគា្នដែលពឺងផ្អែកទៅ​លើប្រពៃណីនិងទំនៀមទំលាប់របស់ពួកគេ។

ជាក់សែ្តងណាស់ដូចជារឿង​ខោ្មចជពា្ជក់ឈាមរឺកព្រាយត្រាគូឡា(Dracula)របស់អឺរ៉ុប់ដែល​ជារឿងដ៏ល្បីល្បាញនៃបស្ចឹមប្រទេសដែលមានដើមកំនើតនៅ ប្រទេសរ៉ូមានីបើមាន​បញ្ជាក់ទៅប្រាសាទត្រាគូឡាដ៏ចំនាស់មួយដែល​អ្នកស្រាវជ្រាវជឿថា​ទីកំនើត​របស់  រឿបីសាចដ៏ល្បីមួយនេះ។​រឿងនិទានរបស់បិសាច​ត្រាគូឡាអាចរកឃើញនៅ​ទូទាំង ពិភពលោកហើយមានការ​ប្រហាក់ប្រហែល​គា្ននៅនឺងខោ្មចឆៅចិន(僵尸)រឺព្រាយស៊ីពោះវៀនថៃ(ผีปอบ)។ដូចគា្នដែរនឹងខោ្មច​ស្រី​សក់​ខោ្មចវែងបាំងមុខ​រ៉ូបសដែលជារឿងនិទានដ៏ប្រជាប្រិញភាពមួយដែលមិនមាន​ទីកំនើតពិតប្រាកដតែបានទទួលជាសាកលពីប្រទេសជប៉ុននិងកូរ៉េទៅនឺងការ​ជឿជាក់ថា​ទីកំនើតរបស់អបិយជំនឿងមូយនេះ។ប្រភេទខោ្មចមួយនេះត្រូវហៅថា​យូរី​((幽霊?) ទៅតាមភាសាជប៉ុន។ការល្បីរនទ្ទញរបស់រឿងមួយនេះត្រូវបានរក​ឃើញដំបូងក្នុងខែ្សភាពយន្ត​អណ្តួងខោ្មចរឺringuហើញកបាន​លេខ​មុខក្នុងភាពយន្ត​ចិន​​​កួរ៉េ​ថៃ​អាមេរិចរូមទាំងខែ្មរយើងជាបន្តបនា្ទប់។​ឥឡូវនេះសូមអ្នកអានទាំងអស់មក​​បងែ្វងអារម្មណ៏មកអបិយជំនឿងទៅលើខោ្មចអាបរឺក្រាស៊ូ(กระสือ)អានតាមថៃដែល​ជារឿងនិទានដ៏ល្បីមួយនៅអាស៊ីពិសេសអាស៊ីអាគេ្នយ៏នេះឯតែម្តង។

krasueបើអ្នកទាំងអស់មើលទៅលើ​រូបភាពនេះនិង​ពឺងផែ្អកទៅរឿង​និទានរបស់វា។ខោ្មចអាបរឺ​កា្រស៊ូ​ជាប្រភេទខោ្មចដែលមាន​លក្ខណ​ជាមនុស្ស​ធម្មតានៅ​ពេល​ថៃ្ងតែនឺងប្រែកា្លយទៅ​ជាអាប​នៅវេលាយប់ដែលនឺង​ដក​ក្បាលចេញពីខ្លួនរួម​ជាមួយ​ពោះវៀនហើរ​ចេញ​ពី​ផ្ទះ​​ដើររក​ចំនី។អ្នកខ្លះនិយាយថាគេអាច​សំគាល់ថាអ្នកណាជាអាបចំពោះអ្នកណាដែលតែងតែបាំងឆត្រ័រឺកតែងតែ​ពាក់​វ៉េនតា​នៅពេលធើ្វដំនើរនៅពេលថៃ្ង(អាចជាមិត្តភត្រ័អ្នកកថាបាន​​និយាយលេង​ទេ)។

demonicbeauty-2002-01-b

បើនិយាយពីប្រវត្តិរបស់ខោ្មចអាបវីញគឺគេសំដៅទៅលើសាស៏នាព្រហ្មញ៏សាសនារឺ​កលិទ្ធហិឌូដែលរកឃើញដំបូងនៅឥណា្ឌ។​វាកអាចនិយាយបានថាអាបគឺកើត​ឡើតងដំបូងនៅ​ប្រទេស​ប៉ុន្តែឯកសារខ្លះបានសំដៅមកលើការផេ្ទរអរិយធម៏របស់​ឥណា្ឌមកកម្ពុជាដែលជាទីតាំងផ្តល់កំនើតអោយវិញ្ញាណអាបនិងរក្សារឿងនិទានអស់​រយះពេល​ជាយួរ​លុះត្រាក្នុងពាក់កណា្តលឆាំ្ន​1700​ដែលជាយុគងងឺតរបស់ខែ្មរដែល​ជាពេលដែលកម្ពុជាចាញ់ថៃដោយការធើ្វសង្រ្គាក​កមានការនិយាយតគា្នពី​ព្រះនាង​ថារ៉ាវាទី​បុត្រីសេ្តចក្រាញ់ខែ្មរនៅព្រំដែនមា្នក់ដែលបានប្រែកា្លយជាអាបនៅស្រុកថៃ។​រឿងនិទានមួយត្រូវបានដកស្រង់ប្រែជាកុងមួយក្នុងឆំា្ន2002​ឈ្នោះថា​នាងអាប​( ตำนานกระสือ)រឺកហៅថាDemonic Beauty តាមភាសាអង់គេ្លស។ជាក់សែ្តងណាស់​ប្រទេសជាច្រើនជឿជាក់ថាប្រទេសកម្ពុជាគឺជាប្រទេសនៃអរិយធម៏សាស៏នាហិឌូ​ដ៏​ធំខាំ្លងមួយបនា្ទប់ពីឥណា្។ទោះបីជាពេលនេះ​កម្ពុជាយើងបាន​ទទួលយក​សាស៏នា​ព្រះពុទ្ធកដោយកយើងបានឃើញទៅមានជំនឿងគ្រូទាញ​គ្រូហ្មអាប​ធ្មប់​ដាក់អំពើ​ដែល​ជាប្រពែណីដើមនៅសេសសល់នៅឡើយ។

ចំពោះភាសានិយាយវីញពាក្យអាបគឺការភាសារនិយាយមួយរបស់ជនជាតិ​ខែ្មរ​រីឯ​ក្រាស៊ូ(กระสือ)សំរាប់ថៃ​រួមជាមួយការហៅថាក្រាសូសំរាប់ឡាវនិង​ការនិយាយនានាទៅ​ភាសាប្រទេសដទៃ។​ទាក់ទងនិងមួលហេត្យមួយ​ទៀត​នៃ​ប្រវត្តិ​របស់​អាប​គេនិយាយថាវាគឺចេញមកពីប្រទេសឥណ្ឌូនេ​ស៊ីទេរួចបែកចេញ​ទៅ​ម៉ាលេ​ស្យាបន្ត។

398px-rangda_statueភស្តតាងសំអាងទៅលើ​រូបចំលាក់​របស់​មេ​ធ្មប់​មា្នក់​ឈ្មោះថា​រ៉ុនដា​(rangda)ដែល​តំនាងអោយ​ជាមា្ចស់ក្សត្រីនៃ​លីយក្ស័(leyakពាក្យ​អាប​ហៅតាម​ភាសាឥណ្ឌូនេ​ស៊ី)​រួមជាមួយនឺង​ស្រោមមុខរបស់នាងដែលប្រជាជនក្នុងភូមិ​សា្លប់ប្រាសាទហៅថា​សេនយក្ស័(Shangyang)តែងតែយក​របស់មួយនេះ​ទៅប្រារព្ធពីធីបុណ្យកំចាត់ព្រាយបិសាចនានាក្នុង​​ភូមិ។​គេអាចសងេ្តកឃើញថា​កោះបាលីរបស់រឿង​និនាមួយនេះកជាកោះនៃឥទិ្ធពលរបស់សាសនា​ហិឌូដែរ​រួមជាមួយនិងរឿងរ៉ាវដើមកំនើត​របស់​ខោ្មច​អាបនៅ​ប្រទេសនេះ​ដែលសិត្តនៅ​សវ​ទី​11​នែគស។

វត្តមានរបស់មា្ចស់ក្សត្រីអាបវីញ​កបាន​កើតឡើង​នៅប្រទេសម៉ាលេជាមួយឈោ្មះ​​ភីណាកាលេន​(Hantu Penanggal)​ដែល​ប្រែថាផា្តច់​ខ្លូនរឺកប្តួរខ្លួន។គេនិយាយថាអាបម៉ាលេចាប់ផើ្តមបង្ហាញខ្លួនដំបូងកលើឧបទី្វបម៉ាលេថៃ​( Semenanjung Tanah Melayu)​ដែលជាទីតាំងម្តុំឈូងសមុត្រថៃ។

គ្រប់រឿងរ៉ាវរបស់ប្រទេសទាំងអស់អាបតែងតែធើ្វបែបមនុស្សដោយ​​ស៊ីពោះវៀន​មនុស្សពេលគេដេកលង់​រួមបឺតឈាមកេ្មងពេលតក់ស្លុតខាំ្លងមិន​អាចតដៃ​បាន។​ចំពោះ​អាបខែ្មរនិងថៃ​អាបត្រឺមតែស៊ីសុតកូនង៉េត​និង​របស់មិន​សា្អតទេ​តែសំរាប់​ម៉ាលេ​និង​ឥណ្ឌូនេស៊ីដល់ថា្នក់បឺតឈាមនិងហែកខាំស៊ីបេះដូងកូនង៉េត​ដោយធេ្មញ​ស្រួច​របស់​​គេ។តែកាលពីមុន​ខ្ងុំបានអានរឿង​បិសាចចួលរូបរបស់​ខែ្មរ​កបាន​និយាយ​ពី​ការ​ស៊ីបេះដូងពោះវៀនរបស់កេ្មងដែរ។ប៉ុនែ្តរួបរាងរបស់អាប​មួយនេះ​គឺមាន​ដៃនិងពាក់​កណា្តលខ្លូន​រួមពោះវៀនវិញដែល​មានលក្ខនដូចនិង​បិសាច​អាប​របស់​ភីលី​ពីន​ហៅ​ថា​​ម៉ានេថនេថកេន​(Manananggal)។

manananggal_of_philippine_mythology_commonsម៉ានេថនេថកេន​គឺជាប្រភេទអាបុមួយ​ដែរ​ទាស់តែ​វា​មានសា្លបដូចសត្វប្រជៀវ​រួមទាំង​បំ​បែក​ខ្លូនពាក់កណា្តលឡើងលើប៉ុនោ្តះតែគឺមាន​ការរកស៊ីពេលយប់​ដូចគា្នតែអាបមួយនេះ​ប្រើតែ​អណា្តល​សំរាប់រកចំណី។តាម​ទំនៀម​ទំលាប់នៃរឿងព្រេងរបស់ភីលីពីន​អាបប្រភេទ​នែះអាចជាស្រីកបាន​ប្រុសកបានហើយ​ការកំចាត់អាបមួយនេះ​មិនដូចគេដទៃ​ដែល​ប្រើ​បនា្ល​និងឈើ​មុតទេតែជាខ្ទឺមស​អំបិល​យកទៅ​ស្រោចលើពាក់កណា្តលខ្លួនចុះក្រោយរបស់វា​ពេល​វាចេញទៅរកចំណីបាត់។ពេល​វា​មកវីញនឺង​មិនអាចចូលខ្លួនបានហើយនឺង​សា្លប់នៅ​ពេលថ្ងៃ​។​វីធី​នេះ​ប្រហែលនឺង​វីធីខែ្មរ​យើង​ដែលត្រឡប់ខ្លូនរបស់អាប​អោយ​វា​ចូលខ្លួន​ខុស។

តែការតដំនរទាយានវីញគឺដួចគា្នដោយ​ប្រើទឺកមាត់ចាក់ចូល​អាហាររឺទឺករឺក​បញ្ចូល​មន្ត​ចូលក្នុងខ្លួន។

ឥឡូវនេះយើងឃើញថា​រឿងរបស់អាបមួយនេះ​ភាគច្រើន​កើតឡើងចំពោះប្រទេស​ដែល​ធា្លប់កាត់សាសនាហិឌួ។​តែចំពោះប្រទេសដែលកាន់សាស៏នាហីនយាន​វីញ​ដូចជា​ចិន​ជប៉ុន​ហេតុអី្វកមាន​វត្តមានរបស់បិសាចប្រភេទនេះក្នុងអបិយជំនឿរបស់​គេ​ដែរ?

vtxtb0x5ol5ជាក់សែ្តងណាស់​កាលពីឆាំ្ន​1977​ខែ្សភាពយន្តខោ្មចដ៏ល្បីល្បាញមួយ​ដែល​បានដាក់បពាំ្ចងនៅឯទីក្រុង​ហុងកុង​​មានចំនងជើងថាWitch Flying Head Devil​រឺ woman flying headដែលមាន​ន័យថា​មេធ្មប់​ក្បាលហោះ​។កុងរឿងនេះមាន​អត្តន័យ​ចំលែកចំពោះ​អបិយជំនឿង​របស់​ចិន​ចំពោះខោ្នចអាបមួយនេះ។

​កុងមួយរឿងនេះគឺនិយាយអំពីនារី​មា្នក់​ដែលទៅកាន់វិហារព្រះពុទ្ធ​សាសនាដែលបែរជាត្រូវពស់របស​់​ធ្មប់មា្នក់ចិករួចក​បែ្រកា្លយជា​វីញ្ញាណ​បិសាចដក​ក្បាល​ពេលរាត្រីរួ​ម​ជាមួយ​ពោះវៀន​ហើរ​រក​អាហារដែល​មាន​ឈាម​និងពោះវៀន​ជាដើម។រឿងនេះ​គឺបែរ​ជា​ចង់​និយាយថាអាបចេញពីព្រះពុទ្ធសាសនា​វិញ។

រួមជាមួយគា្ននោះកមានប្រភេទបិសាទខោ្មចមួយចំនួនដែលមានលក្ខណប្រហាក់ប្រហែល​នឺងព្រាយអាបដ៏ល្បីមួយនេះដែរ។

316px-hokusai_rokurokubi1

រ៉ូគូរ៉ូគូប៊ីរ(ろくろ首 rokuro-kubi)គឺជាប្រភេទខោ្មចមួយ​ដែលមានលក្ខណស្រដៀវ​នឺងអាបដែរដោយវាគឺជាមនុស្សធម្មតានៅឯពេលថៃ្ង​តែបានប្រែកា្លយជាបិសាច​បែបនេះរាត្រី។បិសាចមួយនេះមិនដកកទេតែបែរជាបន្លូតករបស់​កអោយវែង​ហើយ​អាចប្រែមុខទៅជារូបផ្សងតាមតែចិត្តចង់ដូចជាមុខប្រេត​រឺកបិសាចមាត់រហែក(សុទ្ធ​តែជាបិសាចល្បីក្នុងរឿងនិទាណជប៉ុន)​ជាដើម។ពេលខ្លះ​អ្នកដែលកា្លយជាបិសាច​ប្រភេទនេះ​មិនដឺងខ្លូនទេ​ដោយពេលកំពុងដេក​កកចាប់ផើ្តមលូត។​ពេលព្រឺកភា្ងក់​ឡើង​មានអារម្មណ៏ចំលែក។វាប្រៀបដូចជាពេលកា្លយជាបិសាចគេដូចជា​កា្លយជា​មនុស្សទៀត។​បិសាចមួយនេះកដូចអាបត្រង់វាពន្លូតក​រកអាហារដូចជាឈាមរឺ​ស៊ីមនុស្ស​ជាដើម។អ្នកដែលកា្លយជាអាបប្រភេទនេះភាគច្រើនតែងតែធា្លប់ធើ្វបាប​ធើ្វ​កម្មក្នុងផ្លូវព្រះពុទ្ធសាសនា(​មានលក្ខណស្រដៀននឺងអាបចិនដែរ)។

yumoto_c_nukekubi

ចំនែក​អាបមួយបែបទៀតក្នុងអបិយជំនឿងរបស់ជប៉ុនហៅថា​នូគីគូប៊ី​(抜首)។ដូច​គា្ន​នឺង​ដែរទៅនឺងអាប​បិសាចប្រភេទនេះ​រក​ស៊ីពេលយប់​និងជាមនុស្សពេលថៃ្ងហើយវា​គ្រប់តែដកក្បាលចេញពីខ្លួនដោយមិនយកពោះវៀនអី្វឡើយ។វាសំលាប់មនុស្សដោយសែ្រក​ដើម្បីធើ្វជនរងគ្រោះវាភ័យដល់មិនតដៃបានរួចហោះទៅជិតនិងទីបពា្ជប់នឹងជញ្ជាត់​ឈាមសំលាប់។អាបមួយនេះយើងអាចបំផា្លញបានដោយកំទេចខ្លួនរបស់វា​រឺលាក់​តែ​បានតែពេលក្បាលមិននៅតែប៉ុណ្តោះ។

photo-64908-lមិនត្រឺមតែប៉ុនេះ​រឿងអាបបានបង្ហាញមុខក្នុង​ខែ្សភាពយន្តអស់ជាច្រើនដង​ដែល​រឿង​អាបដំបូងគឺរឿងភីណាកាលេន(Penanggalan)របស់ម៉ាលេស្យា​ដែល​ផលិត​នៅឆាំ្ន​1960ដែលគេជឿថាជាកុងអាបមុ​ន​គេ​។តែកាលពីមុនខែ្មរយើងកមាន​កុង​មួយដែរ​ចំនងជើងថា​កូនអើយ​មា្តយ​អាបដែល​និយាយ​ថាជាកុងផលិតនៅទសវត្សទី60​តែ​អ្នក​ខ្លះថារឿងនេះធើ្វនៅឆាំ្ន​1982ទៅវិញ។និយាយ​រួមកុងមួយនេះជារឿង​ល្បីល្បាញនៅស្រុកខែ្មរមួយ។បនា្ទប់មកទៀត​មានរឿងអាបរបស់ហុងកុង​ដែលខ្ងុំបានបរិយាយ​រួចហើយ​ដែលហៅ​ថា​មេធ្មប់ក្បាលហោះ។បនា្ទប់មក​ខែ្សភាពយន្ត​អាប៏ល្បីមួយ​ប្រចាំឆាំ្ន​1981​របស់ឥណ្ឌូនេ​ស៊ី​ដែលមានចំនងជើងថា​អាថ៏កំបាំងក្នុងបាលី(Mystic in Bali)។

mysticsukdvdរឿងអាបរបស់​ឥណ្ឌូនេ​ស៊ីមូយឡូយ​ត្រង់និយាយពីជនជាតិអាមេរិច​កាំង​ដែល​មាននារីអាមេរិចមួយរូចចុះមក​សិក្សាស្រោវជ្រាវពីអាថ៏កំបាំង​នៃ​អបិយ​ជំនឿងក្នុងតំបន់នៃកោះបាលី​រហូតដល់​បែកឆេ្វងរហូត​កា្លយ​ជាអាប​ដែល​សំលាប់អ្នកស្រុក​យក​ឈាម​កព្រោះតែនាង​​មាន​ការបពា្ជរពីមេធប្ម់មា្នក់។

បើនិយាយពីថៃវិញគឺជាប្រទេសមួយដែល​ល្បីខាងរឿងខោ្មច​រឿងអាបនេះឯដែលក្នុង​ឆាំ្ន​1970ទៅ2000​ប្រទេសថៃបាន​ផលិត​រឿង​អាប​ជាច្រើន​ដែល​ប្រហែលជា​20​30រឿង​ទល់​បច្ចុប្បន្ន​ដែល​រឿង​ល្បីជាងគេ​មាន​រឿង​នាង​អាបក្នុង​ឆាំ្ន​2002​និងរឿង​សង្សារខ្ងុំអាប(រឺក​បុណ្យ​សង្សារអាប​ Krasue Valentine)នៅឆាំ្ន​2006។សំរាប់ខែ្មរយើងវិញបើនិយាយពី​2003​មកបានជាង​ប្រាំហើយ​ដូចជា​អាប​​ភ្លើងឆេះអាប​អមត​សេ្នហ៏​ចៅពស់កេងកង​និង​ទាយានអាប​ហើយ​ពេលនេះ​កំពុងថតរឿង​អាបកាលីប​2009ផង។

សរុបមកប្រពៃណីអាបគឺយើងអាចឃើញច្រើនណាស់ក្នុងទី្វបអាស៊ីដែលយើងមិន អាចបរិយាយ​បានប្រទេសណាមានអាបមុនគេ​កព្រោះតែការល្បីល្បាញរបស់អបិយ​ជំនឿងអរូបីមួយនេះឯ។តើអ្នកទាំងអស់គា្នធា្លប់ឃើញអាបទេ?សំរាប់ខ្ងុំអត់ទេ។​ហើយតើអ្នកជឿថាមានអាបទេ?សំរាប់ខ្ងុំមិនដឺងទេ។​សំរាប់សំនួរ​ចុងបពា្ចប់មួយ​នេះ​គឺខ្ងុំ​មាន​ចំងល់ខាំ្លងមែនទែនចំពោះអត្តន័យនៃពាក្យអាបមួយនេះបើអ្នកណាចេះ​និង​យល់​សូមប្រាប់ផង​តើពាក្យថាអាបបកប្រែថាដូចមេ្តច?

ឯកសារយោង៖

http://en.wikipedia.org/wiki/Krasue

http://en.wikipedia.org/wiki/Manananggal

http://en.wikipedia.org/wiki/Penanggalan

http://en.wikipedia.org/wiki/Rokurokubi

http://en.wikipedia.org/wiki/Nukekubi

http://en.wikipedia.org/wiki/Leyak

http://en.wikipedia.org/wiki/Rangda

http://www.fright.com/edge/witch.html

http://www.balivision.com/Article_Resources/Barong&Rangda.asp

http://www.asiafinest.com/forum/index.php?act=Print&client=printer&f=30&t=168980

Read Full Post »

កាលពីសម័យសមេ្តចតាសីហនុ​​ពេលនោះកម្ពុជាបានរៀងចំការប្រកួតបវរកញ្ញាដើមី្ប​ទៅតាមការជឿនលឿនរបស់​ប្រទេសជិតខាង​តែបានបាត់បង់ទៅវិញក្នុងរបបលន់ណុល។

ទោះជាយ៉ាងណានៅក្នុងឆ្នាំ​1993​ប្រទេសកម្ពុជា​បានធើ្វការប្រលងបវរកញ្ញាម្តងទៀត​ដែល​ជ័យលីភីបានទៅលើ​អ្នកស្រី​ហាក់​ស្រីមុំ​​​​​និង​ប្រារព្ធឡើងម្តងទៀតនៅឆ្នាំ​1996​ដែលមដុបាន​ទៅលើ​កញ្ញា​​ម៉ែន​សុផាណែត​(?)។​ដោយសារតែប្រទេសកម្ពុជាជាប្រទេសក្រីក្រ​​​ដូចេ្នះ​ការប្រកួត​តែងតែ​ធើ្វយ៉ាងតិចបី​ឆ្នាំ​ទៅបួន​ឆ្នាំ​ម្តង​ក្នុងឆ្នាំ​2000​​ការប្រកូតត្រូវបានរាំងស្ទះ​ដោយគ្រោះទឺកជំនន់​ដោយគំរោង​ត្រួវ​លើកទៅឆ្នាំ​2001។

នៅឆ្នាំ​2001​ការប្រកូតត្រូវបានរងចាំ​ជាច្រើនខែ​រហូត​ដល់លែងមានការប្រកួតទៀតរហូតដល់សព្វថ្ងៃ។

ប៉ុនែ្ត​ក្នុង​ប៉ុន្មាន​ឆំា្ន​ក្រោយមកនេះការមានការប្រលងប្រណាំងដទៃ​ដែលទាក់ទងទៅនឺងរូបសម្បត្តិ​និងសម្តភាពដូចជា​កម្មវីធី​ Freshie Boys Freshie Girl​របស់​ក្រុមហ៊ុន​ប្រព័ន្ធទូរសព្ទ័ចល័ត​ Camsin​011ដែលបានបងើ្តកឡើងជិត​6​ឆំា្ន។មិនតែប៉ិណ្ណោះ​​ក៏ការឧបត្តម៏របស់ប្រទេសថៃនូវការរៀបចំកម្មវីធី។

រួមជាមួយគ្នា​​កមានការប្រកួតប្រជែងមួយទៀតដែលកសាងឡើងដោយប៉ុស្តិទូរទូស្សន៏​ CTN​នៅឆ្នាំ​2005​ហៅថា​ស្រីស្រស់​ប្រុសស្អាតដែលតំនែងទាំងពីរបានទៅលើ​កស្រីស្រស់​អ៊ុង​វល័កទេពី​មកពីព្រំដែលខ្មែរ​ថៃ​ខេត្តបនា្ទយមានជ័យ​និងកំលោះ​យ៉ែម​ម៉ាឡា​មកពីខេត្តសៀមរាប។

image84bq

ទោះជាយ៉ាងណាកគ្មានបេក្ខនារីណាម្នាក់ក្នុងកម្មពីធីទាំងពីរបានចូលទៅក្នុងឆាកអន្តរជាតិ​ដែរ​ដូចជាបវរកញ្ញា​ពិភពលោក​រឺកចក្រវទ្បដែរ។ល។មូលហេតុដោយសារបពា្ហចំនេះដឺង​និងកំពស់​ពិសេស​គឺថវិកា។

ច្រានចេញនួវបពា្ហទាំងនោះ។​អ្នកស្រីសារពណ៌​នាយិកា​សាកលវិទ្យាល័យសារពណ៌​បានបញ្ចូនសិស្សរបស់ជាច្រើនទៅក្នុង​ការប្រកួតអន្តរជាតិក្នុងបំនងបង្ហាញសមត្តភាពកូនខែ្មរលើឆាកអន្តរជាតិ។ជាក់សែ្តងណាស់​កញ្ញា​អិនុ​សុលីដា​​​បានបង្ហាញ​ខ្លួនក្នុងការប្រលងបវរកញ្ញា​ទេសចរណ៌អន្តរជាត់នៅប្រទេសម៉ាលេស្យាដែលកញ្ញាបានត្រលប់មកវិញនួវចំណាត់លេខ​5​ក្នុង​ជុំផ្តាច់និងលេខ2សំរាប់សំលៀកបំពាក់ប្រពៃណីល្អជាងគេ។

មិនតែប៉ុណ្តោះកាលពីឆ្នាំ20065​កញ្ញា​ស៊ុន​ស្រីមុំដែលមានកំពស់​173​cm​បានចូលរួមនៅក្នុងការប្រលងបវរកញ្ញា​ទេសចរណ៌អន្តរជាតដែលតែបានធ្លាក់។​ទោះជាយ៉ាងណា​ដោយសាររូបសម្បត្តិសមរម្យ​រួមជាមួយកំពស់លក្ខណអន្តរជាត​ហើយនិងចំនេះជ្រៅជ្រះ​។គ្រូកីឡានៅសាលាយុគន្ធ​និងជា​តារាបង្ហាញម៉ូត​​កញ្ញា​ស៊ុន​ស្រីមុំ​បានបង្ហាញខ្លួនម្តងទៀតក្នុងជាបេក្ខនារីតំណាង​អោយប្រទេសកម្ពុជា​ចួលរួមការប្រលងបវរកញ្ញា​​ពិភពលោកយ៉ាងពេញលេញ​ហើយកជា​នារីខែ្មរទីមួយក្នុងការប្រកួតនេះ​ជាហេតុធើ្វអោយពត៌មាននំាគ្នាយកដំនឹងពីកញ្ញា។

ទោះជាកញ្ញាមកវិញដោយដៃទទេ​កកញ្ញា​បានផ្សព្វផ្សាយយ៉ាងទួលំទូលាយអោយបរទេសយល់ដឺងពីវប្បធមីកម្ពុជា។

236665664_ccc3344b1d

រួមជាមួយគ្នានេះ​កមានកូនខែ្មរសញ្ញិតអាមេរិចម្នាក់បានទទួលមដុបវរកញ្ញា​រដ្ឋយួតា​នៃសហរដ្ឋអាមេរិច​និងបន្តការប្រកួតបវរកញ្ញាអាមេរិច​ទៀត។​នោះគឺកញ្ញា​ហួន​សុបិន។ការភា្ងកផ្អើរនេះបានលេចលឺតាមវិទ្យុតាមក្រោយមក​ចេញផ្សាយតាមទស្សាវត្តីនិង​កាសែត។

soben_huon-701228

ដោយសារមាននារីដែលមានឈាមជ័រជាខែ្មរ​ចាប់ផើ្តមលេចមុខលេចមាត់ក្នុងការប្រកួតអន្តរជាតិ​ដូចេ្នះ​ក្រសួវ​វប្បធម៏កមានការចាប់អារម្មណ៏ជាមួយនឺងគំរោងរឿបចំការប្រកួតបវរកញ្ញាប្រចាំប្រទេស​ដើម្បីចូលប្រកួតនឺងអន្តរជាតិ

ប៉ុនែ្តពេលនោះ​នាយករដ្ឋមន្រី្តខែ្មរ​ហ៊ុន​សែន​បានបដិសេដ៏យ៉ាងខ្លាំងជាមួយពាក្យថា​ការប្រកួតបវរកញ្ញា​បៀបដួចជា​​ការ​​​​បង្ហាញស្លឹបលើឆាកនិងជាការលក់ខ្លួន។ព្រោះការប្រកួតបវរកញ្ញាគឺត្រូវមានការបង្ហាញរួបរាងកាយដោយស្លឿកសំលៀកបំពាក់​ហែលទឹករឺហៅថា​ប៊ីគីនីតាមភាសាបរទេស។

sreymom4

តាមការនិយាយរបស់អ្នកខ្លះបានគិតថា​ការប្រកួតបវរកញ្ញា​បៀបបាននឺងការបង្ហាញស្រីស្រស់​សំរាប់មន្រ្តីធំនិង​តាចាស់សា្ទវ

ប៉ុនែ្តបើតាមអត្តន័យពិតរបស់ការបវរកញ្ញាពិសេសកម្មវីធី​អន្តរជាតិ​គឺថាបវរកញ្ញាដែលជាប់បៀបដូចជាអ្នកផ្សព្វផ្សាយវប្បធម៏​ដសំរាប់និងជាអ្នកស្មគ្រចិត្តធើ្វសប្បរសទៀតផង។​ជាពិសេសគឺបវរកញ្ញា​រួមទាំងបេក្ខជនប្រលងត្រូវបំពេញលក្ខខណដូចជា៖​មិនត្រូវមានផៃ្ទពោះ​ពេលប្រលង​​រឺមិនត្រូវមានរឿងអាស្រូវ​និងមិនត្រូវធើ់្វអី្វខុសច្បាប់ចំពោះសុខភាពនិងបុគ្គលិកលក្ខណ​ពិសេសចំពោះ​អ្នកជាប់បើប្រពានលើលក្ខខណទាំងនោះនឺងត្រូវដកមដុរួមទាំងជ័យលាភីទាំងនោះហើយនឺងផេ្ទររបស់ទាំង​នោះអោយបេក្ខនារីលេខ2វិញ​ឧទាហរណ៏​បវរកញ្ញារអាមេរិច2006​បិះនឺងបាត់មដុដោយសារតែបានជក់គឿវញឿននៅក្នុង​បារតែទីបំផុតគ្រាប់តែជាការប្រមាន។​តែខ្ងុំមិនដឹងថាខែ្មរយើងមានលក្ខខណអព្ចឺាងដែររឺទេ។

បើនិយាយបពា្ហថវិកាវិញ​គឺមិនប្រាដកទេ​ព្រោះថាក្នុងការប្រកួតបវរកញ្ញាពិភពលោកនិងចក្រវទ្យមានប្រទេសមកពីទី្វបអព្រិច​មួយចំននួដែលមានភាពក្រីក្រជាងយើងមកប្រកួតរៀងរាល់ឆ្នាំហើយធ្លាប់បានទទួលជោគជ៏យដែរ​ចំនួនប្រទេសដែលមិន​ចូលរួមភាគច្រើនជាប្រទេសកមុយនិស្តនិងផ្តាច់ការ​ដូចជាកូរ៉េខាងជើង​និងភូមា​រួមទាំងប្រទេសដែលមាន​ឃរិយធម៏តឺងរីង​ដួចជាពួកបច្ចឹមបូពា៏។​ចំពោះឥណា្ឌដែលជាប្រទេសអំបូរដូចយើងកមានវត្តមានក្នុងការ​ប្រកួតនេះដែរជាមួយអាវហែលទឺក​យ៉ាងព្រឺមព្រៃ។

រួមសេចក្តីមកការប្រកួតនៅស្រុកយើងនៅខ្សោយពិសេសដោយសារចំនេះដឺងតែម្តងពីព្រោះ​បេក្ខនារីខែ្មរពិមុខមិនថា​កម្មវីធីណាទេគឺមានការសិក្សាទាប​មិនអាចបៀបនឺងបវរកញ្ញារប្រទេសគេឡើយ។

ដួចេ្នះខ្ងុំនៅតែចោទជាសំណួរថា​ដល់ថ្ងៃណាខែ្មរនឺងមានបវរកញ្ញារម្តងទៀត​?ចុះអ្នកវិញគិតយ៉ាង?ហេតុបានចាយើងគ្មានថវិកាប្រកួត​រឺកយើងជាប្រទេសផ្តាច់ការរឺការវប្បធម៏តឹងរឺង?

Read Full Post »