Feeds:
ប្រកាស
មតិ

Archive for the ‘ជនជាតិភាគតិច’ Category

បើតាមសងេ្កតមើលទៅ យើងឃើញថា ស្រុកខែ្មរយើងមានជនជាតិភាគតិចនៅច្រើន ណាស់ដែរ បើរាប់ទៅប្រហែលជា 50 ពួកផងមើលទៅ ដូចជា ព្នង គ្រឹង ចារាយ គួយ ចាម​ ចិន​ វៀតណាម ឡាវ ថៃ កូទ្បា ជាដើម។ ក្នុងនោះខ្ងុំបានចាប់អារម្មណ៏ ជាខ្លាំង ចំពោះ ក្រុមជនជាតិភាគតិចមួយនៅ កម្ពុជាដែលសិ្តតនៅភាគខាងកើតនៃប្រទេស យើង គឺបរប៉ៃលិន ទីកនែ្លងនៃត្បូងពេជ្រ និង ធម្មជាត់ដ៏ស្រស់បំព្រង។

អី្វដែលទាក់ទាញខ្ងុំជាងគេ គឺវប្បធម៍​របស់ជននេះដែលខ្ងុំបានធើ្វការស្រាវជ្រាវ ចង់ដឹង ពី របៀបរបប ប្រពៃណីរបស់ពួកគេ មិនថាក្នុងសៀវភៅ អ៊ិនធើណេត​កដោយ។តែ ឯកសារតិចតួចណាស់ដែលខ្ងុំរកឃើញ តែទោះជាយ៉ាងណា ខ្ងុំនៅតែខំប្រឹងប្រែងរក​ តទៅទៀត។ឥឡូវនេះខ្ងុំសូមបង្ហាញជូនពត៍មានខ្លះពីជនជាតិកូឡា អោយអ្នកទំាងអស់គ្នា៖

យោងទៅតាម សៀវភៅ ជនជាតិភាគតិចនៅកម្ពុជា​(អាចរកទិញបាននៅបណ្ណាគារ​ តំលៃ ប្រហែល 15​ទៅ​18​ដុល្លារ) ត្រង់ចំនងជើង គូលី និង កូឡារៀបរាប់ ជនជាតិនេះពីមុន គឺហៅថាគូលី តែពាក្យជាគូលីបានធើ្វអោយពួកអន្តោប្រវេសភូមា​នេះ​មិនសប្បាយចិត្តទើបក្រោយមកគេប្តូរមកពាក្យថាកូឡាវិញ។តាមលោកR.Blandat អំពីប្រវត្តិរបស់ប៉ៃលិនដែលដែលពីមុនជាស្រទាប់ព្រៃក្រាស់ក្នុង ឆ្នាំ1870​មានជនជាតិសានមកពីស្រុកសៀម ចាន់ថាប៊ុនបានរកឃើញស្រទាប់ត្បូងថ្ម នៅតំបន់នោះ។ សំរាប់ជនជាតិសានគឺជាជនជាតិភាគតិចដែលកើតចេញពីខេត្ត ជូណាន់ភាគខាងត្បូវប្រទេសចិន តែរត់ទៅរស់នៅប្រទេសភូមា និងទទួលអរិយធម៍​របស់ភូមាលាយគ្នាជាមួយចិន។ជនជាតិនេះសព្វថៃ្ងមានក្នុងប្រទេសចិនភាគខាងត្បួង ភូមាភាគឥសាន ថៃភាគខាងជើង ឡាវភាគខាងកើត និង​កម្ពុជាយើង បរបៃ់លិន។

ជនជាតិសាននៅភូមា

ជនជាតិសាននៅភូមា

 

 ជនជាតិសាន

 ជនជាតិសានជាជនជាតិដែលមានជំនាញខាងរកត្បូងនោះណាស់ កនែ្លងណា ដែល មានត្បូងមានពេជ្រច្រើននោះ​កនែ្លងនោះនិងមានជនជាតិសាន ​។ក្រោយតំបន់ថ្មីដែល​ប្រសិទ្ធនាមថា ថាអែលដូថ (ប៉ៃលិន) មានត្បួងពេជ្រ រ៉ែមាស ជាច្រើនបានទាក់ទាញ ជនជាតិចិន វៀតណាម ឡាវជាច្រើន មករកស៊ីតែជនជាតិកូឡា (ជនជាតិសាន រឺ អ្នកខ្លះយល់ជាភូមា) មានជំនាញសេដ្ឋកិច្ចខ្លាំងជាងគេ។ កូនចៅជនជាតិកូឡាភាគច្រើនភាគច្រើនគឺជា អ្នករកត្បូងរួមទំាងថៅកែ កូនចៅ អ្នករកស៊ីជាដើមក្នុងបរប៉ៃលិន។មិនត្រឹមតែប៉ៃលិនទេ ជនជាតិកូឡាកបានទៅ ធើ្វការរកស៊ីនៅបរកែវផងដែរ។នៅឆ្នាំ1913 ជនជាតិភូមាពួកនេះ មានចំនួន65 %នៅជនជាតិទំាងអស់នៅប៉ៃលិន។តែក្រោយសង្រ្គាមលោកលើទី1 មកជនជាតិកូឡានេះមានចំនួន3000 នាក់នៅប៉ៃលិន​ ដោយមានអ្នកខ្លះបានចេញទៅនៅឯបាត់ដំបងហើយមានអ្នកខ្លះឈប់ទៅរកត្បូង នៅឯបរកែវ​ដែរ។ជនជាតិនេះមានទំនាក់ទំនង ល្អណាស់ជាមួយបរទេសពិសេស ជនជាតិឡាវ កព្រោះតែជនជាតិនេះនិយាយតែ ភាសាសាន និង​ឡាវ ដែលមានអំម្បូរពី ថៃ កាដៃ។ពីមុនជនជាតិនេះ មានសមាគមន៏ ខ្លួនឯងផ្ទាល់ ហើយកមានអ្នកតំណាង គ្រប់គ្រង (ដូចស្តេចក្រាញ់)​ពួកគេផងដែរ។ តែក្នុងឆ្នាំ1975 ពួកខែ្មរក្រហមបានគ្រប់គ្រងតំបន់បរប៉ៃលិននេះយ៉ាងខ្លាំង កព្រោះ តែធនធានធម្មជាត់ដ៏មានតំលៃ។ចុះពួកកូឡានឹងទៅជាយ៉ាងណា? ពួកកូឡានៅរតនគីរី បានក្លាយជាខែ្មរក្រហម បរប៉ៃលិនដែលស្រស់ស្អាតបានក្លាយ ទៅជាទឹកភែ្នក​នៃជនជាតិកូឡា ពិសេស នារីដែលបានពួកខែ្មរក្រហមវាយធើ្វបាបនិង ចាប់រំលោភ(គួរអោយអាណិតពួកគេខ្លាំងណាស់)។សព្វថ្ងៃនេះ វប្បធម៍កូឡា សើ្ទរតែបាត់បង់ រួមផ្សំនឹងជនជាតិ។ទោះជាយ៉ាងណាកគេប៉ានស្មានជាជនជាតិកូឡា មានប្រហែលជា 100 ទៅ 500 នាក់នាពេលបច្ចុប្បន្ន។

ជនជាតិកូឡា??? ឬគ្រាន់តែជាសំដែងក្នុងភូមិកូឡា ក្នុងភូមិវប្បធម៍

ជនជាតិកូឡា??? ឬគ្រាន់តែជាសំដែងក្នុងភូមិកូឡា ក្នុងភូមិវប្បធម៍

 

នារីកូឡា នៃភូមិវប្បធម៍

នារីកូឡា នៃភូមិវប្បធម៍

គូស្នេហ៏កូឡាកំពុងរ៉ែកត្បូង (ការសំដែងក្នុងភូមិវប្បធម៍)

គូស្នេហ៏កូឡាកំពុងរ៉ែកត្បូង (ការសំដែងក្នុងភូមិវប្បធម៍)

ដោយទទួរការគាប់សង្តប់ពីខែ្មរក្រហមខ្លាំងជាងគេ ប៉ៃលិនសព្វគឺជាតំបន់ក្រីក្រ​ជាងគេនៅកម្ពុជា​។ ប៉ៃលិនដែលពីមុនជាទីដ៍ ស្រស់បំព្រង ជាកនែ្លងអភិវឌ្ឍន៏ជាងគេនៅកម្ពុជាពីបារំាងរួមនិងបាត់ដំបង មុន1975 ប៉ៃលិនបានក្លាយជាកនែ្លងចំបងមួយសំរាប់កវីអ្នកនិពន្ធ នានាយកមកបកស្រាយក្នុង បទចំរៀង កុង រឿងនិទាន ល​ដែលមានលាយផងដែរនូវជីវីតរបស់ជនជាតិកូឡា សរស់នារីកូឡា និងប្រពៃណិដ៍ស្រស់បំព្រងរបស់កូឡា រួមមាន រឿងកុលាបប៉ៃលិន (យើងឃើញជា ឃុននារីប្រហែលជានារីកូឡា ត្រង់រូបនាងស្លៀ្កកសំលៀកបំពាក់កូឡា និង​កាត់តាំងយូ) រឿងជំនោប៉ៃលិន បុផាប៉ៃលិន និង បទចំរៀងជាច្រើនដែរ ពិសេស​ច្រៀងដោយលោក ស៊ីនស៊ីសាមុត។និយាយទៅ វប្បធម៏ជនជាតិកូឡា និង ប៉ៃលិន បានបង្ហាញមុខ បង្ហាញមាត់ខ្លាំងនៅក្នុងវិស័យ សិស្បះ របំា និង ទេសចរណ៏ កាលពីមុន ឆ្នាំ 1975។

ការដងែ្ហរក្បួនមួយដែលមានក្រុមនារីតែងធើ្វនារីកូឡា

ការដងែ្ហរក្បួនមួយដែលមានក្រុមនារីតែងធើ្វនារីកូឡា

មើលតាមរូបភាពយើងឃើញថា សំលៀកបំពាក់របស់ជនជាតិកូឡាមានលក្ខណ ស្រដៀវនឹងជនជាតិភូមា សាន​ ហើយ និង​ ចិន ផងដែរ។យើង ឃើញថា បុរសនិយាយ ជួងក្រមា ដូចនឹងជនជាតិសាន តែពាក់ខោផង និង សារុង ដែលភូមា ហៅថា លូជី។បុរស តែងតែពាក់អាវកាក់មួយហៅថា អ៊ីនជី ហើយ បនែ្ងមពីលើនូវអាវក្រៅ មួយហៅថា ទីពុក​ ដូចនឹងអាវកត្រង់ ដែល ខែ្មរយើង និង​ចាមចិនភូមានិយមពាក់។ សំរាប់នារីកូឡាវិញ លូជី របស់គេវិញរាងដូចសំពត់ បន្តិច សារុងបន្តិច ដែលមាន ក្បាច់ផ្កា ភ្ងី រចនាច្រើនតាមរបៀបរបស់នារី។សំពត់លូជីរបស់គេ ភាគច្រើនមានពណ៏ ឆើតខ្លាំង។នៅត្រង់ចំកណ្តាលផ្នត់សំពត់មានក្បាច់រចនាផងដែរ ដែលមានឆ្នូតជាច្រើនលើសំពត់។សំរាប់នារីអ្នកមាន រឺ កូនស្រីថៅកែធំ ក្នុងតំបន់ តែងតែនិយម ពាក់សំពត់ ដ៏វែងហៅថាថីន ដៃ អាចមានប្រវែង2ម៉ែត និង រចនាក្បាច់ច្រើន និង មានផ្នត់ច្រើន។ នារីកូឡាកពាក់អាវអ៊ីនជីដែរតែមានដៃ និងមានក្បាច់រចនាជាច្រើននៅចំកនែ្លងអាវ កអាវ​និងកដៃអាវ ហើយពេលខ្លះមាន ដិនជាមួយអង្កាំពណ៏ប្រាក់ទៀតផង។ពូកគេតែងតែរុំស្បៃ ទៀតផង។ពួកនារីចូលចិត្ត បួងសក់ឡើងលើ លំអដោយផ្កាពីលើ និងទំលាក់កន្ទុយសក់លើស្មាពេលខ្លះ។

ឯស្បែកជើងទំាងប្រុសទំាងស្រីពាក់ស្បែកជើកម៉្យាងធើ្វពីសូត្រ ក្រណាត់ និង​បន្ទះឈើ ហៅថាហេយិន ផាណាន់ តាមភូមា។

រូបគំនូរនារីភូមានិងឆត្រ័

រូបគំនូរនារីភូមានិងឆត្រ័

 

នារីកូឡានៅភូមិវប្បធម៏កាន់តំាងយួ

នារីកូឡានៅភូមិវប្បធម៏កាន់តំាងយួ

នារីភូមាពីដើមនិងតាំងយួ

នារីភូមាពីដើមនិងតាំងយួ

នារីសាននៅស្រុកចិនកាន់តំាងយួ

នារីសាននៅស្រុកចិនកាន់តំាងយួ

ជនជាតិតាវ នៅស្រុកថៃកាន់តំាងយួ

ជនជាតិតាវ នៅស្រុកថៃកាន់តំាងយួ

 ចំនុចសំខាន់គឺនារីចូលចិត្តកាន់ឆត្រ័ម្យ៉ាងដែលធើ្វពីឫស្សី និង​ក្រដាសពណ៍ដែលខែ្មរ​យើងស្គាល់ថាតំាងយូដែលអាចនៅបរប៉ៃលិនបាន។ឆត្រ័មានលក្ខណស្រដៀវគា្ន ទៅនឹង​ភូមា តាវ សាន និង​ ចិន។

សរុបមកសំលៀកបំពាក់របស់ជនជាតិកូឡាមានលក្ខណ ដូចខ្លះទៅនឹង អី្វដែលពួកសាន​ ភូមា រួមទំាងតាវ​ ចិន និង ជនជាតិនូយ៉ាផងបានពាក់(កព្រោះតែ តាវ​ សាន និង ជនជាតិភាគតិចដទៃដែលមានប្រពៃណីស្រដៀវចិនកាត់ភូមា ចេញពីអំបូរតែមួយ)។

បើយោងទៅតាមសៀវភៅរបំាប្រជាប្រិយខែ្មរត្រង់កនែ្លងដែលគេផ្តោទៅលើជនជាតិកូឡា វិញនិយាយថា ជនជាតិកូឡានិយមពាក់ពណ័ចរុះ ស្រស់ និង ឆើត នៅបុណ្យចូលឆ្នាំរបស់ពួកគេ ហើយហាមដាច់ខាតពណ័ខ្មៅ។

រួមជាមួយគា្ននោះអ្នកនិពន្ធកបាននិយាយទៀតថា ផ្ទះរបស់ជនជាតិកូឡាពាក់ច្រើន​ មានកំពស់8សង់ទីម៉េត្រទៅមូយម៉ែត្រហើយភាគច្រើនរាបដីរឺមានជណើ្តងរាបដី ធើ្វពីឈើលាយថ្ម(ពេលខ្លះអាចជាមាសផង)។ឯកុងរបស់ខ្ងុំវិញបានប្រាប់ទោះបីជា រចនាបែបភូមា សាន កដោយ បើតាមការគាត់ឃើញនៅឆ្នាំ1960វិញ គាត់ថា ផ្ទះពួកកូឡាជាប់គា្នដូចផ្ទះល្វែងដូចផ្ទះចិន តែខាងក្នុងទូលាយស្អាតធំទៀតផង។ គាត់ថាគេធើ្វបែបនេះដើម្បីអោយអ៊ូអរ ហើយមុខផ្ទះតែងតែមាន​ផ្សារលក់របស់របរផង។បើយើងសងេ្តកទៅសំណង់លំនៅរបស់ភូមាសានវិញ គឺពិតជាដូចណាស់ទៅសំដីរបស់អ្នកនិពន្ធនិងកុងខ្ងុំ។(ចំាថៃ្ងណាធើ្វផ្ទះបែបនេះនៅម្តង)

ផ្ទះកូឡាក្នុងភូមិវប្បធម៏

ផ្ទះកូឡាក្នុងភូមិវប្បធម៏

បើនិយាយពីផ្ទះកូឡានៅភូមកូឡា ក្នុងភូមិវប្បធម៏ខេត្តសៀមរាបវិញ ខ្ងុំយល់ថាផ្ទះកូឡា មិនសូវដូចទេ ដូចតែដំបូងគឺមានន័យថា អ្នកខុសឆ្ងាយពីអី្វដែល ខ្ងុំ​បានដឹងពីសៀវភៅ និង កុងខ្ងុំ ហើយកមិនសូវដូចផ្ទះពួកសាន ពួកភូមាដែរ ទោះជាយ៉ាងណាកមានផ្ទះធើ្វដូច ស្អាតផស់គេដែរ។

ផ្ទះនេះស្រដៀវបន្តិច​ ស្អាតម្យ៉ាង។

ផ្ទះនេះស្រដៀវបន្តិច ស្អាតម្យ៉ាង។

និយាយទៅអ្នកធើ្វ រចនាទំាងនោះ អត់ខុសទេ ព្រោះ ផ្ទះកូឡា ឥឡូវប្រហែលជាអត់មានផង អាចដោយសារការខូតខាតសម័យប៉ុលពត រឺ កាប់ចោល ធើ្វផ្ទះថ្មីវិញផងហើយទើបអ្នករចនាអត់ដឹង ស្មានតែដូចខែ្មរធម្មតា ហើយ សូមអរគុណពួកគេវិញ ដែលបានលើកយកវប្បធម៏ខ្លះដូចរបាំ សំលៀកបំពាក់ អោយអ្នកដទៃរួមទំាងខ្ងុំឃើញវិញ។

រីឯ សំណង់ដ៏ល្អឯករបស់កូឡា វិញ គឺវត្តភ្នំយ៉ាតដែលសាងសង់ដោយជនជាតិសាន មកពីភូមាមួយក្រុមសំរាប់ជនជាតិកូឡា នៅឆ្នាំ1922។វត្តភ្នំយ៉ាត ពិតជាស្អាតមែន ហើយអាចថាបានជាសំណង់ភូមាបុរាណតែមួយនៅកម្ពុជា។វត្តភ្នំយ៉ាតពិតជាស្អាតមែនណា។

វត្តភ្នំយ៉ាត

វត្តភ្នំយ៉ាត

វត្តភ្នំយ៉ាត

វត្តភ្នំយ៉ាតរួមជាមួយគ្នានោះអ្នកនិពន្ធសៀវភៅរបំាប្រជាប្រិយខែ្មរបាននិយាយថា ជនជាតិកូឡា តែងតែបើកផ្ទះដែលនៅចំកណ្តាលផ្ទះអោយធំ ដែលតែងតែមានអាសនះ រូបពុទ្ធទៀតផងសំរាប់គោរពបូជា។មិនតែប៉ុណ្ណោះជនជាតិកូឡាតែងតែចូលចិត្តដំា ផ្កា កុលាប ជាច្រើនគុម្ភ នៅ មុខ និង ក្រោយផ្ទះជានិច្ច សំរាប់លំអ។មួយទៀតដែលធើ្វអោយខែ្មរយើងស្គាល់ជនជាតិកូឡា គឺរបំាក្ងោកប៉ៃលិនដឺល្បី និង របំាតំាងយួ ហើយ និងរបំាទៀន។ របំាទំាងនេះសុទ្ធតែកើតចេញពី ភូមា និង សាន ដែលក្នុងនោះរបំាក្ងោកប៉ៃលិន គឺមានភាសាសានចូលជាមួយ សំលៀកបំពាក់លក្ខណសាន និង មានអ្នកស្លៀកពាក់ជាជនជាតិកូឡាចូលរួមផង។ ហើយរបំាតំាងយូរវិញមានលក្ខណនិងរបំាតំាងយូរនៅភាគខាងត្បូងស្រុកចិន តែអ្នករបាំស្លៀកពាក់លក្ខណភូមា សាន(សានមាននៅស្រុកចិនដែរ ) ទោះបីជាយ៉ាងណា កនារីនូយ៉ាដែលជាជនជាតិមួយមានដើមកំនើតពី ស្រុកចិនតែទទួលវប្បធម៏ ម៉ាលេមានរបំានេះដែរ និយាយទៅជនជាតិនួយ៉ា និងកូឡា មានការស្លៀកពាក់ប្រហែលគា្ន។ចំនែករបំាទៀន យើងអាចនឹងច្រលំជាមួយរបំាទៀនក្នុងរឿងរាមកេ្តរិតែរបាំទៀនរបស់កូឡានេះជារបាំ ប្រជាប្រិយដែលស្តិតនៅក្នុងលក្ខណ សាន ភូមាច្រើន។របំាក្ងោកប៉ៃលិនជនជាតិសានរំារបំាក្ងោកនៅកានមីងភាគខាងត្បូងស្រុកចិន

របំាកោ្ងកប៉ៃលិន

របំាកោ្ងកប៉ៃលិន

របំាតំាងយូរ

កុមារីថៃក្នុងរបំាតំាងយួ

កុមារីថៃក្នុងរបំាតំាងយួ

នារីភូមារំារបំាតាំងយូរ

នារីភូមារំារបំាតាំងយូរ

របំាតាំងយូរ

របំាតាំងយូររបស់ជនជាតិកូឡា

របំាទៀន

របំាទៀនរបស់សាននៅភូមា

របំាទៀនរបស់សាននៅភូមា

 

ការរាំរបស់ទៀននៅលេនណា រាជាណាចក្ររបស់សាន នៃភាគខាងជើងប្រទេសថៃ។

ការរាំរបស់ទៀននៅលេនណា រាជាណាចក្ររបស់សាន នៃភាគខាងជើងប្រទេសថៃ។

 ចំនែករូបសម្បិត្ត រូបរាងរបស់ជនជាតិកូឡាវិញ មានសមាជិកម្នាក់ នៅក្នុង http://www.khmerlife.com/Forum/Thread.aspx?ThreadID=12302&Page=2#PostID395072 និយាយថាក្រមុំកូឡា ភាគច្រើន ស្រស់ ស្អាត ស្បែកសទន់ជាងខែ្មរយើងធម្មតា (ត្រឹមត្រូវគួរសម ព្រោះថានារីកូឡា ចូលចិត្តបាំងតំាងយូ) ហើយកមានសមាជិកម្នាក់ថាម៉ាករបស់គេថាបុរសកូឡា ខ្ពស់ ស្រលះ ស និង ស្អាត (កត្រូវម៉្យាង ព្រោះជនជាតិនេះកើតចេញពីសាន ទើបពួកគេអាចមានសំបុរសដូចចិន)

បើនិយាយពីសព្វថៃ ពួកកូឡាទៅជាយ៉ាងណា សមាជិកជាច្រើន ក្នុងវិបសាយដដែល ថាពួកគេមានមិត្ត ញិតសន្តាតជាកូឡាដែរ ហើយចាស់ពួកគេថា ជនជាតិកូឡា នៅសស់ទេ ព្រោះពេលប៉ុលពតចូលកាន់កាប់ កូឡាខ្លះបានរត់ទៅថៃ តែទោះជាយ៉ាងណាកូឡាជាច្រើនកបានស្លាប់ក្នុងសម័យនោះដែរ។

សំរាប់វប្បធម៏កូឡា តើខែ្មរយើងនៅភេ្លចទេ?​ខ្ងុំថាប្រហែលមិនភេ្លចទេ ព្រោះកាល ដងែ្លរ ក្បួងពី24ខេត្តក្រុងនៅកម្ពុជា មានជនជាតិកូឡា(មិនដឹងកូឡាមែនទែន រឺតំណាង???) បានតំណាងអោយខេត្តប៉ៃលិន រួមផ្ស៉នឹងខែ្សភាពយន្ត រឿងនិទាន និង ខារ៉ាអូខេសេសសល់ និយាយពីពួកកូឡាផង ហើយនិងភូមិកូឡាក្នុងភូមិវប្បធម៏ដែរ។​ទោះដឹង កមានចំណុចមិនដឹងដើមពិតប្រាកដ ទំនៀមទំលាបមពិតប្រាកដរបស់កូឡាដែរ។

ជាចុងក្រោយដោយសារតែឯកសារនៃជនជាតិនេះតិចពេក ខ្ងុំសូមអោយអ្នកណាដែល ដឹង និង​ស្គាល់ច្រើនជាងនេះ ជួយប្រាប់ជួយបង្ហាញផង ពិសេសត្រង់ ពីធីបុណ្យរបស់កូឡា ពិសេស ពីធីរៀបការ ចូលឆាំ្ន មុខម្ហូប(ខ្ងុំរកឃើញតែមីកូឡា និងចេកខ្ទះ) និង មានជនជាតិកូឡា​ណាដែលមានមុខមាត់ល្បីល្បាញ​នៅកម្ពុជារឺទេ​។ល។ កព្រោះតែខ្ងូំចង់ដឹង ចង់ស្គាល់នូវវប្បធម័មួយនេះបនែ្ងមទៀតណាស់​កុំ​វាសាបរសាបពីស្រុកខែ្មរយើង។

ឯកសារយោង៖

សៀវភៅជនជាតិភាគតិចនៅកម្ពុជា

សៀវភៅរបំាប្រជាប្រិយខែ្មរ

ប៉ៃលិន ក្នុងវីគី។ 

http://www.khmerlife.com/Forum/Thread.aspx?ThreadID=12302&Page=2#PostID395072

រូបភាព៖

flickr

សំគាល់៖ខ្ងុំបានកែប្រែអត្តបទនេះម្តងទៀតនៅថៃ្ងទី13 ខែ ឧសភា 2009 ដោយបន្ងែម ពត៏មានខ្លះទៀត។

Read Full Post »