Feeds:
ប្រកាស
មតិ

Archive for the ‘កុងខោ្មច’ Category

រឿងបែបរន្ធត់ផែ្នកខោ្មចបុរាណរឺកនិយាយអំពីផែ្នកចិត្តសាស្រ្តថ្មីរបស់ហូលីវូដបានបើល​ឆាកចូលទៅក្នុងរោងភាពយន្តជាង2367រោងកាលពីថ្ងែទី​ 30 ខែ​ មករា​​ ឆាំ្ន 2009​​ នេះ​ ហើយ៖

រឿងការដែលមិនបានអញ្ជើញ (The Uninvited)

រឿងការដែលមិនបានអញ្ជើញ (The Uninvited)

 រឿង​ការដែលមិនបានអញ្ជើញ(The Uninvited)នេះគឺជារឿងដែលថតសារឡើងវីញ ពី​រឿង​ព្រឺព្រួយ​បែបចិត្តសាស្រ្ត(Psychological Thriller)របស់កូរ៉េដែលមាន​ចំណងជើង​ ថា​រឿងនិទានរបស់បងប្អូនស្រីពីរនាក់ ​(A Tale Of Two Sisters)ហើយបាន​ដាក់បញ្ជំាងកាលពីឆ្នាំ2003នៅឯកូរ៉េដែលបានទទួលជោគជ័យ​យ៉ាងធំធេងទូទាំងពិភពលោកហើយក្រោយមកបានបញ្ជំាងនៅ​ខែ្មរយើង​នៅ​រោងភាពយន្តស៊ីនេម៉ាសូរិយាកាលពីឆ្នាំ2008ក្នុងចំណងជើង​ព្រលឹងយុវវ័យ។

រឿងនិទានរបស់បងប្អូនស្រីពីរនាក់(A Tale Of Two Sisters)

រឿងនិទានរបស់បងប្អូនស្រីពីរនាក់(A Tale Of Two Sisters)

 

រឿងការដែលមិនបានអញ្ជើញ(The Uninvited)

រឿងការដែលមិនបានអញ្ជើញ(The Uninvited)

រឿងការដែលមិនបានអញ្ជើញមួយនេះគឺជារឿងដែលផលិតដោយ​ផលិតកម្មដឺធំ2គឺ​​ ផលិតកម្មDreamworksនិង ផលិតកម្ម Paramount​ដែលធ្លាប់ផលិតរឿងខោ្មច​អាស៊ី​ ថតឡើងវីញរួចម្តងទៅហើយ​ដែលរឿងនេះគឺរឿង​The Ring។​រឿងថ្មីមួយនេះគឺ​ទិញ​សិទ្ធផ្តាច់មុខយ៉ាងច្រើនជាងរឿងថតឡើងវីញដទៃដោយចំនាយអស់មួយលាន​ដុល្លា​ឯនោះ។

ចំពោះសាច់រឿងសងេ្ខនខ្ងុំបានបរិយាយហើយរូចមកហើយ​ចំពោះសាច់រឿងពេញ​សូមចូលទស្សនា៖http://en.wikipedia.org/wiki/The_Uninvited_(2009_film)។

បងប្អូនស្រីពឺរនាក់ក្នុងរឿងទាំងពឺរ

បងប្អូនស្រីពឺរនាក់ក្នុងរឿងទាំងពឺរ

A TALE OF TWO SISTERS

THE UNIVITED

THE UNINVITED

the_uninvited

បងស្រីដ៏កំសត់ទំាង2

បងស្រីដ៏កំសត់ទំាង2

ប្អូនស្រីដ៏ស្រស់ស្អាតទំាង2

ប្អូនស្រីដ៏ស្រស់ស្អាតទំាង2

ម្តាយចុងចិត្តអប្រិយទាំងពីរ

ម្តាយចុងចិត្តអប្រិយទាំងពីរ

សូមអ្នកទាំងអស់គា្នកុំគិតអោយសោះថាមានតែរឿងសីនដេរឹឡាទេ​ដែលមានម្តាយ​ចុងចិត្តកំណាចតែអារឿងនេះកមានដែរ។

Advertisements

Read Full Post »

អបិយជំនឿងទាក់ទងខោ្មចព្រាយបិសាចរឺករឿងនិទានដែលទាក់ទងនឺងវិញ្ញានព្រលឺងព្រាយ​តែងតែប្រាកដខ្លូនឡើយនៅលើទូទាំងសាកលលោកប៉ុនែ្តរូបរាង​និងជំនឿងតែងតែ​អាស្រ័យ​​លើ​វប្បធម៏ជាតិសាសន៏ក្នុងប្រទេសនិមួយនិមួយ។

រឿងរ៉ាវខោ្មចទាំងអស់លើលោកតែងតែមានលក្ខណខុសគា្ននិងដូចគា្នដែលពឺងផ្អែកទៅ​លើប្រពៃណីនិងទំនៀមទំលាប់របស់ពួកគេ។

ជាក់សែ្តងណាស់ដូចជារឿង​ខោ្មចជពា្ជក់ឈាមរឺកព្រាយត្រាគូឡា(Dracula)របស់អឺរ៉ុប់ដែល​ជារឿងដ៏ល្បីល្បាញនៃបស្ចឹមប្រទេសដែលមានដើមកំនើតនៅ ប្រទេសរ៉ូមានីបើមាន​បញ្ជាក់ទៅប្រាសាទត្រាគូឡាដ៏ចំនាស់មួយដែល​អ្នកស្រាវជ្រាវជឿថា​ទីកំនើត​របស់  រឿបីសាចដ៏ល្បីមួយនេះ។​រឿងនិទានរបស់បិសាច​ត្រាគូឡាអាចរកឃើញនៅ​ទូទាំង ពិភពលោកហើយមានការ​ប្រហាក់ប្រហែល​គា្ននៅនឺងខោ្មចឆៅចិន(僵尸)រឺព្រាយស៊ីពោះវៀនថៃ(ผีปอบ)។ដូចគា្នដែរនឹងខោ្មច​ស្រី​សក់​ខោ្មចវែងបាំងមុខ​រ៉ូបសដែលជារឿងនិទានដ៏ប្រជាប្រិញភាពមួយដែលមិនមាន​ទីកំនើតពិតប្រាកដតែបានទទួលជាសាកលពីប្រទេសជប៉ុននិងកូរ៉េទៅនឺងការ​ជឿជាក់ថា​ទីកំនើតរបស់អបិយជំនឿងមូយនេះ។ប្រភេទខោ្មចមួយនេះត្រូវហៅថា​យូរី​((幽霊?) ទៅតាមភាសាជប៉ុន។ការល្បីរនទ្ទញរបស់រឿងមួយនេះត្រូវបានរក​ឃើញដំបូងក្នុងខែ្សភាពយន្ត​អណ្តួងខោ្មចរឺringuហើញកបាន​លេខ​មុខក្នុងភាពយន្ត​ចិន​​​កួរ៉េ​ថៃ​អាមេរិចរូមទាំងខែ្មរយើងជាបន្តបនា្ទប់។​ឥឡូវនេះសូមអ្នកអានទាំងអស់មក​​បងែ្វងអារម្មណ៏មកអបិយជំនឿងទៅលើខោ្មចអាបរឺក្រាស៊ូ(กระสือ)អានតាមថៃដែល​ជារឿងនិទានដ៏ល្បីមួយនៅអាស៊ីពិសេសអាស៊ីអាគេ្នយ៏នេះឯតែម្តង។

krasueបើអ្នកទាំងអស់មើលទៅលើ​រូបភាពនេះនិង​ពឺងផែ្អកទៅរឿង​និទានរបស់វា។ខោ្មចអាបរឺ​កា្រស៊ូ​ជាប្រភេទខោ្មចដែលមាន​លក្ខណ​ជាមនុស្ស​ធម្មតានៅ​ពេល​ថៃ្ងតែនឺងប្រែកា្លយទៅ​ជាអាប​នៅវេលាយប់ដែលនឺង​ដក​ក្បាលចេញពីខ្លួនរួម​ជាមួយ​ពោះវៀនហើរ​ចេញ​ពី​ផ្ទះ​​ដើររក​ចំនី។អ្នកខ្លះនិយាយថាគេអាច​សំគាល់ថាអ្នកណាជាអាបចំពោះអ្នកណាដែលតែងតែបាំងឆត្រ័រឺកតែងតែ​ពាក់​វ៉េនតា​នៅពេលធើ្វដំនើរនៅពេលថៃ្ង(អាចជាមិត្តភត្រ័អ្នកកថាបាន​​និយាយលេង​ទេ)។

demonicbeauty-2002-01-b

បើនិយាយពីប្រវត្តិរបស់ខោ្មចអាបវីញគឺគេសំដៅទៅលើសាស៏នាព្រហ្មញ៏សាសនារឺ​កលិទ្ធហិឌូដែលរកឃើញដំបូងនៅឥណា្ឌ។​វាកអាចនិយាយបានថាអាបគឺកើត​ឡើតងដំបូងនៅ​ប្រទេស​ប៉ុន្តែឯកសារខ្លះបានសំដៅមកលើការផេ្ទរអរិយធម៏របស់​ឥណា្ឌមកកម្ពុជាដែលជាទីតាំងផ្តល់កំនើតអោយវិញ្ញាណអាបនិងរក្សារឿងនិទានអស់​រយះពេល​ជាយួរ​លុះត្រាក្នុងពាក់កណា្តលឆាំ្ន​1700​ដែលជាយុគងងឺតរបស់ខែ្មរដែល​ជាពេលដែលកម្ពុជាចាញ់ថៃដោយការធើ្វសង្រ្គាក​កមានការនិយាយតគា្នពី​ព្រះនាង​ថារ៉ាវាទី​បុត្រីសេ្តចក្រាញ់ខែ្មរនៅព្រំដែនមា្នក់ដែលបានប្រែកា្លយជាអាបនៅស្រុកថៃ។​រឿងនិទានមួយត្រូវបានដកស្រង់ប្រែជាកុងមួយក្នុងឆំា្ន2002​ឈ្នោះថា​នាងអាប​( ตำนานกระสือ)រឺកហៅថាDemonic Beauty តាមភាសាអង់គេ្លស។ជាក់សែ្តងណាស់​ប្រទេសជាច្រើនជឿជាក់ថាប្រទេសកម្ពុជាគឺជាប្រទេសនៃអរិយធម៏សាស៏នាហិឌូ​ដ៏​ធំខាំ្លងមួយបនា្ទប់ពីឥណា្។ទោះបីជាពេលនេះ​កម្ពុជាយើងបាន​ទទួលយក​សាស៏នា​ព្រះពុទ្ធកដោយកយើងបានឃើញទៅមានជំនឿងគ្រូទាញ​គ្រូហ្មអាប​ធ្មប់​ដាក់អំពើ​ដែល​ជាប្រពែណីដើមនៅសេសសល់នៅឡើយ។

ចំពោះភាសានិយាយវីញពាក្យអាបគឺការភាសារនិយាយមួយរបស់ជនជាតិ​ខែ្មរ​រីឯ​ក្រាស៊ូ(กระสือ)សំរាប់ថៃ​រួមជាមួយការហៅថាក្រាសូសំរាប់ឡាវនិង​ការនិយាយនានាទៅ​ភាសាប្រទេសដទៃ។​ទាក់ទងនិងមួលហេត្យមួយ​ទៀត​នៃ​ប្រវត្តិ​របស់​អាប​គេនិយាយថាវាគឺចេញមកពីប្រទេសឥណ្ឌូនេ​ស៊ីទេរួចបែកចេញ​ទៅ​ម៉ាលេ​ស្យាបន្ត។

398px-rangda_statueភស្តតាងសំអាងទៅលើ​រូបចំលាក់​របស់​មេ​ធ្មប់​មា្នក់​ឈ្មោះថា​រ៉ុនដា​(rangda)ដែល​តំនាងអោយ​ជាមា្ចស់ក្សត្រីនៃ​លីយក្ស័(leyakពាក្យ​អាប​ហៅតាម​ភាសាឥណ្ឌូនេ​ស៊ី)​រួមជាមួយនឺង​ស្រោមមុខរបស់នាងដែលប្រជាជនក្នុងភូមិ​សា្លប់ប្រាសាទហៅថា​សេនយក្ស័(Shangyang)តែងតែយក​របស់មួយនេះ​ទៅប្រារព្ធពីធីបុណ្យកំចាត់ព្រាយបិសាចនានាក្នុង​​ភូមិ។​គេអាចសងេ្តកឃើញថា​កោះបាលីរបស់រឿង​និនាមួយនេះកជាកោះនៃឥទិ្ធពលរបស់សាសនា​ហិឌូដែរ​រួមជាមួយនិងរឿងរ៉ាវដើមកំនើត​របស់​ខោ្មច​អាបនៅ​ប្រទេសនេះ​ដែលសិត្តនៅ​សវ​ទី​11​នែគស។

វត្តមានរបស់មា្ចស់ក្សត្រីអាបវីញ​កបាន​កើតឡើង​នៅប្រទេសម៉ាលេជាមួយឈោ្មះ​​ភីណាកាលេន​(Hantu Penanggal)​ដែល​ប្រែថាផា្តច់​ខ្លូនរឺកប្តួរខ្លួន។គេនិយាយថាអាបម៉ាលេចាប់ផើ្តមបង្ហាញខ្លួនដំបូងកលើឧបទី្វបម៉ាលេថៃ​( Semenanjung Tanah Melayu)​ដែលជាទីតាំងម្តុំឈូងសមុត្រថៃ។

គ្រប់រឿងរ៉ាវរបស់ប្រទេសទាំងអស់អាបតែងតែធើ្វបែបមនុស្សដោយ​​ស៊ីពោះវៀន​មនុស្សពេលគេដេកលង់​រួមបឺតឈាមកេ្មងពេលតក់ស្លុតខាំ្លងមិន​អាចតដៃ​បាន។​ចំពោះ​អាបខែ្មរនិងថៃ​អាបត្រឺមតែស៊ីសុតកូនង៉េត​និង​របស់មិន​សា្អតទេ​តែសំរាប់​ម៉ាលេ​និង​ឥណ្ឌូនេស៊ីដល់ថា្នក់បឺតឈាមនិងហែកខាំស៊ីបេះដូងកូនង៉េត​ដោយធេ្មញ​ស្រួច​របស់​​គេ។តែកាលពីមុន​ខ្ងុំបានអានរឿង​បិសាចចួលរូបរបស់​ខែ្មរ​កបាន​និយាយ​ពី​ការ​ស៊ីបេះដូងពោះវៀនរបស់កេ្មងដែរ។ប៉ុនែ្តរួបរាងរបស់អាប​មួយនេះ​គឺមាន​ដៃនិងពាក់​កណា្តលខ្លូន​រួមពោះវៀនវិញដែល​មានលក្ខនដូចនិង​បិសាច​អាប​របស់​ភីលី​ពីន​ហៅ​ថា​​ម៉ានេថនេថកេន​(Manananggal)។

manananggal_of_philippine_mythology_commonsម៉ានេថនេថកេន​គឺជាប្រភេទអាបុមួយ​ដែរ​ទាស់តែ​វា​មានសា្លបដូចសត្វប្រជៀវ​រួមទាំង​បំ​បែក​ខ្លូនពាក់កណា្តលឡើងលើប៉ុនោ្តះតែគឺមាន​ការរកស៊ីពេលយប់​ដូចគា្នតែអាបមួយនេះ​ប្រើតែ​អណា្តល​សំរាប់រកចំណី។តាម​ទំនៀម​ទំលាប់នៃរឿងព្រេងរបស់ភីលីពីន​អាបប្រភេទ​នែះអាចជាស្រីកបាន​ប្រុសកបានហើយ​ការកំចាត់អាបមួយនេះ​មិនដូចគេដទៃ​ដែល​ប្រើ​បនា្ល​និងឈើ​មុតទេតែជាខ្ទឺមស​អំបិល​យកទៅ​ស្រោចលើពាក់កណា្តលខ្លួនចុះក្រោយរបស់វា​ពេល​វាចេញទៅរកចំណីបាត់។ពេល​វា​មកវីញនឺង​មិនអាចចូលខ្លួនបានហើយនឺង​សា្លប់នៅ​ពេលថ្ងៃ​។​វីធី​នេះ​ប្រហែលនឺង​វីធីខែ្មរ​យើង​ដែលត្រឡប់ខ្លូនរបស់អាប​អោយ​វា​ចូលខ្លួន​ខុស។

តែការតដំនរទាយានវីញគឺដួចគា្នដោយ​ប្រើទឺកមាត់ចាក់ចូល​អាហាររឺទឺករឺក​បញ្ចូល​មន្ត​ចូលក្នុងខ្លួន។

ឥឡូវនេះយើងឃើញថា​រឿងរបស់អាបមួយនេះ​ភាគច្រើន​កើតឡើងចំពោះប្រទេស​ដែល​ធា្លប់កាត់សាសនាហិឌួ។​តែចំពោះប្រទេសដែលកាន់សាស៏នាហីនយាន​វីញ​ដូចជា​ចិន​ជប៉ុន​ហេតុអី្វកមាន​វត្តមានរបស់បិសាចប្រភេទនេះក្នុងអបិយជំនឿរបស់​គេ​ដែរ?

vtxtb0x5ol5ជាក់សែ្តងណាស់​កាលពីឆាំ្ន​1977​ខែ្សភាពយន្តខោ្មចដ៏ល្បីល្បាញមួយ​ដែល​បានដាក់បពាំ្ចងនៅឯទីក្រុង​ហុងកុង​​មានចំនងជើងថាWitch Flying Head Devil​រឺ woman flying headដែលមាន​ន័យថា​មេធ្មប់​ក្បាលហោះ​។កុងរឿងនេះមាន​អត្តន័យ​ចំលែកចំពោះ​អបិយជំនឿង​របស់​ចិន​ចំពោះខោ្នចអាបមួយនេះ។

​កុងមួយរឿងនេះគឺនិយាយអំពីនារី​មា្នក់​ដែលទៅកាន់វិហារព្រះពុទ្ធ​សាសនាដែលបែរជាត្រូវពស់របស​់​ធ្មប់មា្នក់ចិករួចក​បែ្រកា្លយជា​វីញ្ញាណ​បិសាចដក​ក្បាល​ពេលរាត្រីរួ​ម​ជាមួយ​ពោះវៀន​ហើរ​រក​អាហារដែល​មាន​ឈាម​និងពោះវៀន​ជាដើម។រឿងនេះ​គឺបែរ​ជា​ចង់​និយាយថាអាបចេញពីព្រះពុទ្ធសាសនា​វិញ។

រួមជាមួយគា្ននោះកមានប្រភេទបិសាទខោ្មចមួយចំនួនដែលមានលក្ខណប្រហាក់ប្រហែល​នឺងព្រាយអាបដ៏ល្បីមួយនេះដែរ។

316px-hokusai_rokurokubi1

រ៉ូគូរ៉ូគូប៊ីរ(ろくろ首 rokuro-kubi)គឺជាប្រភេទខោ្មចមួយ​ដែលមានលក្ខណស្រដៀវ​នឺងអាបដែរដោយវាគឺជាមនុស្សធម្មតានៅឯពេលថៃ្ង​តែបានប្រែកា្លយជាបិសាច​បែបនេះរាត្រី។បិសាចមួយនេះមិនដកកទេតែបែរជាបន្លូតករបស់​កអោយវែង​ហើយ​អាចប្រែមុខទៅជារូបផ្សងតាមតែចិត្តចង់ដូចជាមុខប្រេត​រឺកបិសាចមាត់រហែក(សុទ្ធ​តែជាបិសាចល្បីក្នុងរឿងនិទាណជប៉ុន)​ជាដើម។ពេលខ្លះ​អ្នកដែលកា្លយជាបិសាច​ប្រភេទនេះ​មិនដឺងខ្លូនទេ​ដោយពេលកំពុងដេក​កកចាប់ផើ្តមលូត។​ពេលព្រឺកភា្ងក់​ឡើង​មានអារម្មណ៏ចំលែក។វាប្រៀបដូចជាពេលកា្លយជាបិសាចគេដូចជា​កា្លយជា​មនុស្សទៀត។​បិសាចមួយនេះកដូចអាបត្រង់វាពន្លូតក​រកអាហារដូចជាឈាមរឺ​ស៊ីមនុស្ស​ជាដើម។អ្នកដែលកា្លយជាអាបប្រភេទនេះភាគច្រើនតែងតែធា្លប់ធើ្វបាប​ធើ្វ​កម្មក្នុងផ្លូវព្រះពុទ្ធសាសនា(​មានលក្ខណស្រដៀននឺងអាបចិនដែរ)។

yumoto_c_nukekubi

ចំនែក​អាបមួយបែបទៀតក្នុងអបិយជំនឿងរបស់ជប៉ុនហៅថា​នូគីគូប៊ី​(抜首)។ដូច​គា្ន​នឺង​ដែរទៅនឺងអាប​បិសាចប្រភេទនេះ​រក​ស៊ីពេលយប់​និងជាមនុស្សពេលថៃ្ងហើយវា​គ្រប់តែដកក្បាលចេញពីខ្លួនដោយមិនយកពោះវៀនអី្វឡើយ។វាសំលាប់មនុស្សដោយសែ្រក​ដើម្បីធើ្វជនរងគ្រោះវាភ័យដល់មិនតដៃបានរួចហោះទៅជិតនិងទីបពា្ជប់នឹងជញ្ជាត់​ឈាមសំលាប់។អាបមួយនេះយើងអាចបំផា្លញបានដោយកំទេចខ្លួនរបស់វា​រឺលាក់​តែ​បានតែពេលក្បាលមិននៅតែប៉ុណ្តោះ។

photo-64908-lមិនត្រឺមតែប៉ុនេះ​រឿងអាបបានបង្ហាញមុខក្នុង​ខែ្សភាពយន្តអស់ជាច្រើនដង​ដែល​រឿង​អាបដំបូងគឺរឿងភីណាកាលេន(Penanggalan)របស់ម៉ាលេស្យា​ដែល​ផលិត​នៅឆាំ្ន​1960ដែលគេជឿថាជាកុងអាបមុ​ន​គេ​។តែកាលពីមុនខែ្មរយើងកមាន​កុង​មួយដែរ​ចំនងជើងថា​កូនអើយ​មា្តយ​អាបដែល​និយាយ​ថាជាកុងផលិតនៅទសវត្សទី60​តែ​អ្នក​ខ្លះថារឿងនេះធើ្វនៅឆាំ្ន​1982ទៅវិញ។និយាយ​រួមកុងមួយនេះជារឿង​ល្បីល្បាញនៅស្រុកខែ្មរមួយ។បនា្ទប់មកទៀត​មានរឿងអាបរបស់ហុងកុង​ដែលខ្ងុំបានបរិយាយ​រួចហើយ​ដែលហៅ​ថា​មេធ្មប់ក្បាលហោះ។បនា្ទប់មក​ខែ្សភាពយន្ត​អាប៏ល្បីមួយ​ប្រចាំឆាំ្ន​1981​របស់ឥណ្ឌូនេ​ស៊ី​ដែលមានចំនងជើងថា​អាថ៏កំបាំងក្នុងបាលី(Mystic in Bali)។

mysticsukdvdរឿងអាបរបស់​ឥណ្ឌូនេ​ស៊ីមូយឡូយ​ត្រង់និយាយពីជនជាតិអាមេរិច​កាំង​ដែល​មាននារីអាមេរិចមួយរូចចុះមក​សិក្សាស្រោវជ្រាវពីអាថ៏កំបាំង​នៃ​អបិយ​ជំនឿងក្នុងតំបន់នៃកោះបាលី​រហូតដល់​បែកឆេ្វងរហូត​កា្លយ​ជាអាប​ដែល​សំលាប់អ្នកស្រុក​យក​ឈាម​កព្រោះតែនាង​​មាន​ការបពា្ជរពីមេធប្ម់មា្នក់។

បើនិយាយពីថៃវិញគឺជាប្រទេសមួយដែល​ល្បីខាងរឿងខោ្មច​រឿងអាបនេះឯដែលក្នុង​ឆាំ្ន​1970ទៅ2000​ប្រទេសថៃបាន​ផលិត​រឿង​អាប​ជាច្រើន​ដែល​ប្រហែលជា​20​30រឿង​ទល់​បច្ចុប្បន្ន​ដែល​រឿង​ល្បីជាងគេ​មាន​រឿង​នាង​អាបក្នុង​ឆាំ្ន​2002​និងរឿង​សង្សារខ្ងុំអាប(រឺក​បុណ្យ​សង្សារអាប​ Krasue Valentine)នៅឆាំ្ន​2006។សំរាប់ខែ្មរយើងវិញបើនិយាយពី​2003​មកបានជាង​ប្រាំហើយ​ដូចជា​អាប​​ភ្លើងឆេះអាប​អមត​សេ្នហ៏​ចៅពស់កេងកង​និង​ទាយានអាប​ហើយ​ពេលនេះ​កំពុងថតរឿង​អាបកាលីប​2009ផង។

សរុបមកប្រពៃណីអាបគឺយើងអាចឃើញច្រើនណាស់ក្នុងទី្វបអាស៊ីដែលយើងមិន អាចបរិយាយ​បានប្រទេសណាមានអាបមុនគេ​កព្រោះតែការល្បីល្បាញរបស់អបិយ​ជំនឿងអរូបីមួយនេះឯ។តើអ្នកទាំងអស់គា្នធា្លប់ឃើញអាបទេ?សំរាប់ខ្ងុំអត់ទេ។​ហើយតើអ្នកជឿថាមានអាបទេ?សំរាប់ខ្ងុំមិនដឺងទេ។​សំរាប់សំនួរ​ចុងបពា្ចប់មួយ​នេះ​គឺខ្ងុំ​មាន​ចំងល់ខាំ្លងមែនទែនចំពោះអត្តន័យនៃពាក្យអាបមួយនេះបើអ្នកណាចេះ​និង​យល់​សូមប្រាប់ផង​តើពាក្យថាអាបបកប្រែថាដូចមេ្តច?

ឯកសារយោង៖

http://en.wikipedia.org/wiki/Krasue

http://en.wikipedia.org/wiki/Manananggal

http://en.wikipedia.org/wiki/Penanggalan

http://en.wikipedia.org/wiki/Rokurokubi

http://en.wikipedia.org/wiki/Nukekubi

http://en.wikipedia.org/wiki/Leyak

http://en.wikipedia.org/wiki/Rangda

http://www.fright.com/edge/witch.html

http://www.balivision.com/Article_Resources/Barong&Rangda.asp

http://www.asiafinest.com/forum/index.php?act=Print&client=printer&f=30&t=168980

Read Full Post »

អ្នកប្រាកដជាធា្លប់សា្គល់រសជាតិនៃការរន្ធត់និងភិតភ៏យរួចមកហើយជាមួយខែ្សភាពយន្ត​ខោ្មចដ៏រន្ធត់របស់ថៃ​ដូច​ជារឿងខោ្មចជិះក​(Shutter)រឺក​គំនុំសេ្នហ៏បំផា្លញជីវីត​ភីនផ្លយ (Alone)ជាដើមដែលជារឿងខោ្មចដែលទទួលបានគាំទ្រជាខំា្លងនៅស្រុក​ថៃ​និង​ស្រុកខែ្មរព្រោះតែរឿងទាំងនេះសុទ្ធតែបានដាក់បពំា្ចងនៅរោង​ភាពយន្តលុចហើ​យបានល្បីដល់ហូលីវូដព្រោះថារឿងខោ្មចជិះករបស់ថៃបាន​ត្រូវហូលីវូដ​ថតឡើត​វិញ​ជាមួយការទិញយកជាង1លានដុលា្លរ​ហើយរឿង​គំនុំសេ្នហ៏បំផា្លញជីវីត​ភីនផ្លយ (Alone)កំពុងសិត្តនៅក្នុងគំរោង។​រឿងទាំងពីរនេះគឺបានផលិត​ឡើង​ដោយ​ផលិត​កម្មGMM Grammy​ដែលពីមុនជា​ផលិត​កម្មចំរៀងដ៏ល្បី​របស់ថៃ។​នៅ​ឆំា្ន​2008​ផលិត​កម្ម​មួយនេះបានពាំនាំទស្សនិកជននួវរឿង​ដែលអាចធើ្វអោយ​អ្នកដែល​ចូលចិត្តរឿងខោ្មច​បងែ្វង​អាម្មណ៏​សារជាថ្មីចំពោះវិស័យខែ្សភាពយន្ត។​នេះគឺរឿង៖​សម្រែកព្រលឹងចុងសក់ទាំងបួន

poster11

poster2

តើអ្នកធា្លប់ត្រូវបានបំភ័យរហូតដល់សា្លប់ដែរឫទេ?

រឿងសមែ្រកព្រលឺងចុងសក់​ទាំងបួននេះមានឈ្មោះជាភាសារថៃថាสี่แพร่งរឺកsee Prang​ដែលមានន័យជាភាសាអង់គេ្លសថា4 Biaដែលសំដៅលើពាក្យ Phobia​ប្រែ​ថា​ការខា្លចដោយមិនដឹងអី្វ។

កុងមួយនេះគឺទទួលបានការគាំទ្រជាខាំ្លងនៅឯប្រទេសថៃដែលក្នុង​សបា្តហ៏បើក​ឆា​ក​រកចំនួលបានជិត1លានដុលា្លរ​ដែលប្រាក់សរុបគឺទទួលបាន​ជាង2លាន​ដុលា្លរ​ដែល​​កា្លយជារឿងថៃដែលរកចំនូលបានច្រើនបំផុតលេខ2​ក្នុងឆំា្ន​2008នេះហើយ​ឥឡូវ​នេះ​រឿងនេះកំពយងគ្រោងមក​បពាំ្ចងនៅស្រុកខែ្មរឯរោងកុង​លុចទៀតហើយ។

ចំពោះចំនងជើងដែលខ្ងូំដាក់អោយថាសំមែ្រកព្រលឹងចុងសក់ទាំងបួនគឺសំ​ដៅទៅ​លើសាច់រឿងរបស់រឿងនេះ​ដែលបានបែកចែកជា​បួន​រឿងខ្លីខុសគា្ន​ទាំងអត្តន័យ​ការភ័យ​ខា្លច​តួអង្គ​និងអ្នកដឹកនាំរឿងទៀតផង។​រឿង​ទាំងអស់​ភាគច្រើន​គឺនិ​យាយ​​ពី​ចិត្តសាស្រ្ត​និងការភ័យខា្លចរបស់មនុស្ស។

Trailerជាមួយ Eng-Sub

រឿងទីមួយនៃ​សំមែ្រកព្រលឹងចុងសក់ទាំងបួន​(4Bia:See Prang)

1សុភមង្គល​រឺភាពឯកោរ(The Loneliness, Happiness)

poster3

​​​ភាពភ៏យខា្លចនៃភាពឯកោរ

រឿងនេះគឺជារឿងដំបួងបំផុតតែរឿងនេះជារឿងចំលែកកព្រោះតែសាច់រឿង​ទាំង​មួយ​គា្មនការសន្ទនា​តែយកកាយវិការ​និងរូបភាពរួមទាំងអត្តន័យជាយោង។

09

សាច់រឿង៖នារីវ័យកេ្មងមា្នក់បានជាប់នៅក្នុងអាគារសា្នក់នៅរបស់នាងកហេតុតែនាង​ទទួលការបាក់ជើងមា្ខងដែលត្រួវអោយនាងសំរាករយះពេល3​ខែ។ដោយភាព​ឯកោរ​​បាត់បង់សេ្នហានិងគា្មនការងារធើ្វនាងបានត្រឹមតែស្រូបយកខ្យល់អាកាសតាមប​ង្អូច​និងយកការនិយាយ​និងផើ្ងសារតាមទូរសព្ទ័ជាមិត្ត។ពេលមួយនាងបានចាប់ផើ្តម​ទទួល​សារពីមនុស្សចំលែកមា្នក់ដែលមើលទៅទំនងជារាក់ទាក់​និង​គា្ននអី្វដែល​មិន​សាងសមឡើយប៉នែ្តការសប្បាយរបស់នាងនិងមនុស្សមា្នក់នោះបែ្រជាចំលែក​បនា្ទប់ពី​នាងបានផើ្ងជារួបថតរបស់នាងទៅគេ​ហើយ​អី្វកចាប់ផើ្តមប្រែជាព្រឺព្រួយ។

ប្រយ័ត្នមើលវគ្គនេះហើយ​សួមកុំលេងsmsជាមួយជនអាថ៏កំបាំងណា។​សូមបើកសំលេង​ផង។

មើលរឿងជាមួយEng-Sub៖

វគ្គ1

វគ្គ​2

វគ្គ3​ចប់

រឿងទីពីរនៃ​សំមែ្រកព្រលឹងចុងសក់ទាំងបួន​(4Bia:See Prang)

 

2មន្តសំលាប់មនុស្ស​(The Deadly Charm, Tit or Tat)

poster6

ភាពភិតភ័យនៃការផា្ទល់តបគា្ន

រឿងមួយនេះជារឿងដែលទាក់ទងនឺងបពា្ហសិស្សសាលាដែលមិនចូលរៀន​​ចួលចិត្ត​វាយ​តប់គា្ននិងគេចសាលា។តែរឿងនេះមានឈាមច្រើនណាស់ហើយកាត់តកច្រើន​ដែរ។

21

សាច់រឿង៖ចូរអ្នកស្រមោលស្រមៃនៃរបៀបរបស់ចរិតកេ្មងដែលចូលចិត្តជេរឪពុក​មា្តយ​របស់មិត្តខ្លួនដោយសរសេរលើតុហើយនិងគិតថាអ្នកដែលខឺងនឺងយើងបាន​ដាក់​បណា្តសាពួកយើងដោយមន្តសំលាប់មនុស្ស។ពេលនេះបណា្តសារបាន​កើតឡើងដោយបែ្រកា្លយទៅជាតុមួយនិងពេលវេលានៃឈាមត្រូវបានមកដល់សំ​រាប់សំលាប់អ្នកណាដែលប្រឈមមុខនឹងរឿងរ៉ាងទាំងនោះ។

មើលរឿងជាមួយEng-Sub៖

វគ្គ1

វគ្គ​2

វគ្គ3​ចប់

 

រឿងទីបីរនៃ​សំមែ្រកព្រលឹងចុងសក់ទាំងបួន​(4Bia:See Prang)

3នៅកណា្តលគេ(In The Middle)

 

poster4

ភាពភិតភ័យនៃការព្រឺរោម

រឿងមួយនេះគឺទាក់ទងនឺងការធើ្វដំនើរតាមព្រៃរបស់ក្រុមយុវវ័យមួយ។​មួយ​រឿងមួយ​មានលក្ខណឡប់បន្តិចហើយកំបែ្លងស្តួតតែកខ្លាចដែរ។

25

សាច់រឿង៖នៅក្នុងទីដាច់ស្រយោលសំរាប់បោះជំរុំមួយក្នុងព្រៃភ្នំដ័ស្រស់សា្អតមួយ​យុវវ័យបួននាក់បាននាំនិទានរឿងខោ្មចសំរាប់កំសាន្តចិត្តតែពេលមួយ​ពួកគេបែរជាភ័៦ខា្លចនឺងរឿងនិទានឬបស់ខ្លួនឯងហើយបានវ៉ៃគា្នដើម្បីដណ្តើមទីកនែ្លងនៃតង់ដែល​ពួកគេគិតថាជាទីសុវត្តិភាពជាងគេក្នុងការដេកចុះអ្នកវិញ?

មើលរឿងជាមួយEng-Sub៖ 

 

វគ្គ1

វគ្គ​2

វគ្គ3​

វគ្គ4​ចប់

 

 

រឿងទីបួននៃ​សំមែ្រកព្រលឹងចុងសក់ទាំងបួន​(4Bia:See Prang)

4សេចក្តីរន្ធត់ចុងក្រោយរឺជើងយន្តហោះចុងក្រោយ(The Last Fright, The last Flight)

poster5

ភាពភិតភ័យនៃក្តីសា្លប់

រឿងវគ្គមួយនេះ​ខ្ងុំចាត់ទុកជារឿងខា្លចជាងគេហើយជារឿងដែលល្អសំរាប់​ទស្សនិក​ជនបរទេស​ដួចជាពួកយើងដោយរឿងមានលក្ខណអន្តរជាតិហើយមានភាសា​អង់គ្លែសទៀតផង។

18

សាច់រឿង៖អូទីសភីនបានធើ្វដំនើរទៅបរទេសដោយយន្តហោះពិសេសសំរាប់ព្រះនាង​នៃប្រទេសគីកាសសីថែន(Khurkistan)។​តើអី្វដែលបានបែ្រកា្លយយន្តហោះ​ធម្មតាមួយទៅអី្វដែលរន្ធត់នៅពេលដែលព្រះនាងបានទទួលការទាស់អាហារដែលបាន​បរិភោគទទួលដល់សា្លប់។ពេលនោះ​ក្រុមរាជវាំងបានធើ្វការសើ្នសុំអោយយក​សព​មកប្រទេសវីញភា្លមសំរាប់ការបួជា។​ពេលនោះភីនត្រូវបានកា្លយជាអ្នកដំនើរតេមួយ​គត់​សំរាប់ជើងយន្តហោះមួយនេះតែនាងមានអារម្មណ៏ថា​សពព្រះនាង​មិនទាន់​សា្លប់​ហើយកំពុងធើ្វការលងនាងសំរាប់គំនុំមួយចំនួន។

 

មើលរឿងជាមួយEng-Sub៖

វគ្គ1

វគ្គ​2

វគ្គ3​ចប់

ជ្រើសមួយទៅថារឿងណាខា្លចជាងគេ?

Read Full Post »

the uninvited

the uninvited

បើមើលទៅរូបបាដារនេះ វាដូចជាគួរឣោយភ័យយ៉ាងមេចមិនដងទេ តែបើឞើល spot វិញ វាមើលទៅគួរឣោយចង់មើលនិងចាប់អារម្មណ៏ជាងនេះទៅទៀត។

ពាក្យថា​មិនបានអញ្ជើញ​បើនិយាយពីជំនឿរបស់យើង​គេ​សំដៅទៅលើភាពចំលែកដែលអ្នកខ្លះមិនបានចាប់អារម្មណ៏​ដូចលឺសំលេងគក់ទា្វរចំលែកកណា្តលរាត្រីដែលចាស់ពីដើមហាមមិនអោយបើទា្វរជាដាច់ខាត​និងពេលដេក​បើកលឺសំលេងចំលែងអី្វមួយមិនត្រូវឆើ្លយតបទេបើមិនអញ្ជឺងទេនឺងត្រូវវិញ្ញាណខ្មោចចួលមិនខាន។

តែបើចំពោះនៅអាមេរិច​វាមិនសំដៅទៅលើវិញ្ញាណទេ​តែជាមនុស្ស​ដួចថា​ពេលយើងទៅរស់នៅទីកនែ្លងណាថ្មីពេលខ្លះយើង​អាចនាំអី្វមួយមកជាមួយ​ហើយនិងបង្ហាញខ្លួនអោយយើងឃើញនៅពេលរាត្រីដួចជាប្រាប់ជាសញ្ញាអី្វមួយដែលបញ្ជាប់ថា​យើងគឺជាភ្ងៀងដែលមិនបានអញ្ជើញ។

ដួចគា្ននឺងដែរសាច់រឿងរបស់រឿងមួយនេះ​ដែលជាខែ្សភាពយន្តហូលីវូចដែលថតឡើងវិញពីរឿងនិទានដរន្ធត់របស់កូរ៉េ​ a Tale Of Two SIstersរួមផ្សំនឺងប្រវត្តិដ៏ព្រឺព្រួយក្មុងប្រទេសកូរ៉េដែលមានរយះកាលអស់រយ​ឆាំ្នទៅហើយដែលនិយាយពីបងប្អូនស្រីពីរនាក់បានសា្លប់ក្នុងពែ្រកឌ៏សែនជ្រៅ។

THE UNINVITED

សាច់រឿងប្រៀបដូចនឺងរឿងនិទានមួយដូចជា​សីនដេរីឡាករឺរាជបុត្រីក្នុងព្រៃនិទ្រ្ទា​ប៉ុនែ្ត​រឿងមួយនេះបែរជាកា្លយខ្លួនជារឿងនិទានរបស់កេ្មងស្រីពីរនាក់​ធា្លក់ចូល​ក្នុង​ទី​បីសាចរបស់មា្តយចុងចិត្តខៅ្មមិនខុសពីនាងមរណមាតាឡើយ។​ភាពយន្តនេះ​ថ្លែងអំពី​អាន់​ណា​ត្រឡប់មកផ្ទះថ្មីរបស់នាងវិញបនា្ទប់ពីចូលខ្លួននៅ​ក្នុងមន្ទីរពេទ្យចិត្តសាស្រ្ត​មួយ​ក្រោយការសា្លប់ដ៏សាហាវមួយរបស់មា្តយរបស់នាង។​ការចូលខ្លួនមក​រួម​រស់ជា​គ្រួសារជាថី្មបែរ​ជា​មិនបានប្រគល់ភាពសុខសាន្តមកអោយនាងតែផេ្ទរមកវិញ​នូវ​ការឈឺចាបើលើសពីមុននៅពេល​ដែលនាងរកឃើញថាឪពុកនាងបានកំពុងតែ​រស់​នៅ​យ៉ាងសុខស្រួលជាមួយ​ប្រពន្ធថ្មីកេ្មងខ្ជីទៅវិញ​ដែលជា​គិលានិថាយាការ​ផា្ទល់ខ្លូន​របស់មា្តយនាងពីមុន។យប់នោះអាន់ណាបានត្រូវពន្យល់សបិ្តពីខោ្មចមា្តយនាងអោយ​ជៀសអោយផុតពីការទូនា្មនរបស់រិនឆាន​មា្តយចុងរបស់នាង។ទាំងពីរនាក់​បងប្អួន​អាន់​ណានិងអាលិញ​បាននាំគា្នពន្យល់ប្រាប់ឪពុករបស់នាងពីមា្តយចុងរឌ៏កំណាច​បស់ពួកគេ​ដែល​មិនបាន​ធើ្ថខ្លួនអោយដូចដែលនាង​និយាយទេ​។តើអី្វនឺងទៅជាយ៉ា​ងណាដែឡ​ការជួបជុំដ័មាន​សុផមង្គល​បាន​ប្រែកា្លយទៅជា​​ការ​ប្រយុន្ធ​ពាក្យសំដីនៃកេរមរកតបានកើតឡើយរវាង​កូនស្រីចុងទាំងពីរនិងមា្តយចុងចិត្តខ្មៅ​មា្នក់។តើ​អាន់ណា​អាចជួយគ្រួសាររបស់នាងទេដែលនាងបាន​រកឃើញ​អាថ័កំបាំង​របស់​មា្តយចុងរបស់នាងក្នុងឃាតកម្មជាច្រើនករណីឬកត្រឹមតែធា្លក់​ក្នុង​នាម​ជា​ភ្ងៀង​មិន​បានអញ្ងើញក្នុងផ្ទះ​ដ័ស្រស់សា្អតពីខាងក្រៅតែខាងក្នុងពរពេញទៅដោយ​គំនុំ​ភាព​ងងឺតនិងអាថ៏កំបាំងរាប់រយជំពូកនៃវិញ្ញាណរហារដា្ឋនដែលជា​ការ​លាក់​កំបាំង​មិន​អាចសា្លប់បាន។

THE UNINVITED

A TALE OF TWO SISTERS

រឿងនេះសំដែងដោយតួថ្មីដ័ស្រស់សោភារបស់អាមេរិច​កាំង​ទាំងពីរ​។

Read Full Post »