Feeds:
ប្រកាស
មតិ

Archive for ខែ​កុម្ភៈ, 2009

យើងទំាងអស់ប្រាកដជាស្គាស់ហើយនូវផលិតផលតុក្ខតាដ៏ល្បីឈ្មោះមួយនៅលើ​ពិភពលោកហើយកជាតំណាងអោយកេ្មងស្រីទំាងអស់រស់លើពិភពលោកដែលហៅថា Barbie។ តុក្ខតាBarbie គឺបងើ្តកឡើងជាយូរណាស់មកហើយដែគឺតំាងពីឆ្នាំ​ 1959​ មកម្លេះ​ដោយស្នាដៃនារីជំនួយម្នាក់ឈ្មោះថា​ Ruth Handler (1916-2002) ​ដែលគំនិតក្នុងការបងើ្តកតុក្ខតាដ៏ល្បីល្បាញមួយនេះប្រាកដ​ ឡើង បន្ទាប់ពីអ្នកស្រី​ បានឃើញ កេ្មងស្រីរបស់អ្នកស្រីកំពុងតែលេងជាមួយរូបតុក្ខតា​ (កូនក្រមុំ) ក្រដាស។ការល្បីល្បាញនិងការរកចំនូលបានយ៉ាងច្រើនរបស់ផលិតផលនេះបានធើ្វ​អោយមានការចេញម៉ូតយ៉ាងច្រើនដូចជាឈុតហែលទឺក ឈុតរាត្រីសមោលស ។ល។ក្នុងនោះមានឈុតមួយដែលហៅឈុតកូនក្រមុំនៃពិភពលោក​ (Barbie-Doll of The World)ក្នុងឈុតជានារី​ធម្មតាប្រចំា​ប្រទេសនិមួយមួយនិងទីបនិមួយមួយ​ដែល បង្តើកឡើងនៅឆ្នាំ 1980។ប្រទេសដែលផលិតតំណាងអោយម៉ូតនេះមុនគេគឺប្រ​ទេស អង់គេ្លសនៃទីបអីរ៉ុប។ក្រោយមកឆ្នាំ2001 ម៉ូតមួយកបងើ្តកឡើងក្នុងឈុតជា ព្រះនាងម្ចាស់សំរាប់ពិភពលោក(Doll of The World-Princesses Collection )ដែលប្រទេសតំណាងដំបូងគឺអាណាចក្រអ៊ីកាន​ ប្រទេសប៉េរូពីមុន។

នៅឆ្នាំ 2004 ប្រទេសកម្ពុជាយើងបានចូលខ្លួនជាប្រទេសតំណាងមួយក្នុងម៉ូតជា​ឈុតនៃព្រះនាងម្ចាស់ពិភពលោកដោយមិនដឹងខ្លួន។

Barbie- Princess of Cambodia

Barbie- Princess of Cambodia

រូបមួយនេះគឺឡូយត្រង់មានរូបអង្គរវត្តនៅខាងក្រោយជាតំណាងទៀតផង។សូម្បី​ តែប្រអប់ដាក់តុក្ខតានេះកមានរូបអង្គរដែលជាអរិច្ឆវត្តុរបស់ខែ្មរយើង។រូបអង្គរ ប្រហែលជាអាចទាញនូវការចាប់អារម្មណ៏ពីអតិថិជន។

42f0_1

 

419xanmn0wl__ss400_

 

 

 

5195f3cjxml__ss400_2003princcambodia2

តុក្ខតាមួយនេះផលិតដោយជនជាតិបរទេសតែពិតជាគូរសមនឹងនារីខែ្មរដោយមាន សំបុរស្រអែមសណែ្តកបាយរួមជាមួយរោមភែ្នកមូលក្រលង់ពណ៏ត្នោតនិងបបូរមាត់រាង​ក្រាស់ដូចនិងនារីខែ្មរអង្គរ។

ទំរង់តុក្ខតា

41sjvv964yl__ss400_

បើនិយាយពីរបៀបតុបតែងខ្លួននិងរូបរាងគេវិញមានដូចតទៅ៖(ដក់ស្រង់ពីវិបសាយ​http://angelicdreamz.com/store/dolls_of_the_world.html)

តុក្ខតាព្រះនាងម្ចាស់នៃព្រះរាជាណាចក្រកម្ពុជាស្លៀកសំពត់ប្រពៃណីវែងត្រឹមជង្គង់រុំជំវីញដូចនឹងសារុងដែរ។​ការរុំមានលក្ខណដូចជារូបតូចពណ៏មាសនៃផ្ការួមជាមួយនឹងទ្រនាប់ផ្នត់​បឈ្ឈរ​នៅពី​ខាងមុខ។​ខែ្សកាវ៉ាត់ពណ៍មាសរបស់នាងបានរុំជំវិញចង្កេះរបស់នាងនិង បានបង្ហាញក្លស់គន្លឹះមាសនៅចំកណ្តាលខែ្សក្រវ៉ាត់។នាងសង្កត់ធ្ងល់គ្រឿងបរិក្ខាររបស់នាង ទៅលើវត្តុធាតុពណ៏មាសជាច្រើនដូចជាក្រវិលយោងពីរ មដុក្បាច់មួយ និង​កងដៃដែលពរពេញដោយការរចនា ច្រវាក់ឈៀងចង្កេះមាស និង សែ្បកជើងមាសមួយ​គូរ។ការខ្ចប់របស់តុក្ខតានេះកែបង្ហាញពីពត៏មានទូទៅពីសិស្បះ​វប្បធម៏អប់រំរបស់កម្ពុជា។

សំគាស់៖ការបកប្រែពីឯសារបរទេសនេះមានខុសឆ្គងខ្លះ។សូមមេត្តាអភ័យទោស។

សញ្ញបត្រ័របស់តុក្ខតាកម្ពុជា

សញ្ញបត្រ័របស់តុក្ខតាកម្ពុជា

បើនិយាយទៅ កម្ពុជាគឺជាប្រទេសតែមួយគត់និងជាប្រទេសទីមួយនែតំបន់អាស៊ី​អាគេ្នយ៏ដែលបានក្លាយជាតំណាងសំរាប់ឈុតជាព្រះនាងម្ចាស់តែបើរួមបញ្ចូលជាមួយ​ឈុតនារីក្នុងឋានះធម្មតានោះគឺជាប្រទេសទីបីក្នុងចំនោមប្រទេសបួននៅអាស៊ី​អាគេ្នយ៏ដែលយើងផលិតក្រោយប្រទេសម៉ាលេស៊ី(1991) និង ប្រទេសថៃ (1998) ឯប្រទេសឥណ្ឌូនេស៊ីវិញផលិតនៅឆ្នាំ2007ទេ។

តុក្ខតាម៉ាលេ

តុក្ខតាម៉ាលេ

តុក្ខតាថៃ

តុក្ខតាថៃ

តុក្ខាតាឥណ្ឌូនេស៊ី

តុក្ខាតាឥណ្ឌូនេស៊ី

រួមជាមួយគា្ននៅការមានការប្រកួតតុក្ខតារវាងខែ្មរយើងនិងថៃក្នុងវិបសាយhttp://www.khmerlife.com/Blog/Blog.aspx?BlogID=50494។ដែលការបោះឆ្នោតយកអ្នកឈ្នះសំដៅទៅលើសំល្លោកបំពាក់និងរូបរាង។​​ជាចុងក្រោយសំដៅទៅលើវិចាររបស់ជាអ្នកបោះឆ្នោតយើងឃើញថាតុក្ខតារបស់ខែ្មរ​យើងទទួលការគំាទ្រអោយច្រើនជាងគេដោយគេនិយាយថាស្អាតជាងថៃ។

Thai Barbie VS Khmer Barbie

Thai Barbie VS Khmer Barbie

ជាចុងក្រោយផលិតផលមួយនេះប្រហែលជាអាចនំាមកនូវកំនើនទេសចរណ៌៏មកអោយកម្ពុជា​យើង​និងការបង្ហាញមុខមាត់នៃសិស្បះខែ្មរពីដូនតាអោយជនបរទេសបានស្គាល់​អោយបានច្រើនពីកម្ពុជាយើង។

cambodia_princess

តើអ្នកទំាងអស់គា្នគិតយ៉ាងម៉េញដែរពីតុក្ខតាមួយនេះ?តើរវាងខែ្មរ ថៃ ម៉ាលេ ឥណ្ឌូនេស៊ី​មួយណាសា្ងតជាង បង្កប់ន័យជាវប្បធម៏ជាង?

ឯកសារផ្សេង៖http://www.barbiecollector.com/showcase/gallery.aspx?t=modern&y=s150096

Advertisements

Read Full Post »

រឿងបែបរន្ធត់ផែ្នកខោ្មចបុរាណរឺកនិយាយអំពីផែ្នកចិត្តសាស្រ្តថ្មីរបស់ហូលីវូដបានបើល​ឆាកចូលទៅក្នុងរោងភាពយន្តជាង2367រោងកាលពីថ្ងែទី​ 30 ខែ​ មករា​​ ឆាំ្ន 2009​​ នេះ​ ហើយ៖

រឿងការដែលមិនបានអញ្ជើញ (The Uninvited)

រឿងការដែលមិនបានអញ្ជើញ (The Uninvited)

 រឿង​ការដែលមិនបានអញ្ជើញ(The Uninvited)នេះគឺជារឿងដែលថតសារឡើងវីញ ពី​រឿង​ព្រឺព្រួយ​បែបចិត្តសាស្រ្ត(Psychological Thriller)របស់កូរ៉េដែលមាន​ចំណងជើង​ ថា​រឿងនិទានរបស់បងប្អូនស្រីពីរនាក់ ​(A Tale Of Two Sisters)ហើយបាន​ដាក់បញ្ជំាងកាលពីឆ្នាំ2003នៅឯកូរ៉េដែលបានទទួលជោគជ័យ​យ៉ាងធំធេងទូទាំងពិភពលោកហើយក្រោយមកបានបញ្ជំាងនៅ​ខែ្មរយើង​នៅ​រោងភាពយន្តស៊ីនេម៉ាសូរិយាកាលពីឆ្នាំ2008ក្នុងចំណងជើង​ព្រលឹងយុវវ័យ។

រឿងនិទានរបស់បងប្អូនស្រីពីរនាក់(A Tale Of Two Sisters)

រឿងនិទានរបស់បងប្អូនស្រីពីរនាក់(A Tale Of Two Sisters)

 

រឿងការដែលមិនបានអញ្ជើញ(The Uninvited)

រឿងការដែលមិនបានអញ្ជើញ(The Uninvited)

រឿងការដែលមិនបានអញ្ជើញមួយនេះគឺជារឿងដែលផលិតដោយ​ផលិតកម្មដឺធំ2គឺ​​ ផលិតកម្មDreamworksនិង ផលិតកម្ម Paramount​ដែលធ្លាប់ផលិតរឿងខោ្មច​អាស៊ី​ ថតឡើងវីញរួចម្តងទៅហើយ​ដែលរឿងនេះគឺរឿង​The Ring។​រឿងថ្មីមួយនេះគឺ​ទិញ​សិទ្ធផ្តាច់មុខយ៉ាងច្រើនជាងរឿងថតឡើងវីញដទៃដោយចំនាយអស់មួយលាន​ដុល្លា​ឯនោះ។

ចំពោះសាច់រឿងសងេ្ខនខ្ងុំបានបរិយាយហើយរូចមកហើយ​ចំពោះសាច់រឿងពេញ​សូមចូលទស្សនា៖http://en.wikipedia.org/wiki/The_Uninvited_(2009_film)។

បងប្អូនស្រីពឺរនាក់ក្នុងរឿងទាំងពឺរ

បងប្អូនស្រីពឺរនាក់ក្នុងរឿងទាំងពឺរ

A TALE OF TWO SISTERS

THE UNIVITED

THE UNINVITED

the_uninvited

បងស្រីដ៏កំសត់ទំាង2

បងស្រីដ៏កំសត់ទំាង2

ប្អូនស្រីដ៏ស្រស់ស្អាតទំាង2

ប្អូនស្រីដ៏ស្រស់ស្អាតទំាង2

ម្តាយចុងចិត្តអប្រិយទាំងពីរ

ម្តាយចុងចិត្តអប្រិយទាំងពីរ

សូមអ្នកទាំងអស់គា្នកុំគិតអោយសោះថាមានតែរឿងសីនដេរឹឡាទេ​ដែលមានម្តាយ​ចុងចិត្តកំណាចតែអារឿងនេះកមានដែរ។

Read Full Post »