Feeds:
ប្រកាស
មតិ

Archive for ខែវិច្ឆិកា, 2008

បើនិយាយពីកុងខ្មែរបច្ជូប្យន្ន​គឺមិនសូវមានដាក់បព្ជាំងនៅបរទេសទេ​ប៉ុន្តែបើនិយាយពីសម័យលុនណុលវិញមាន​ច្រើនណាស់​។​​​​​​ចំពោះជនខ្មែរយើងបច្ជុប្យន្ន​ភាគច្រើនមិនសូវដឹងទេ​យើងមានកុងបានបព្ទាំងនៅបរទេស​ដូចជាឧទាហរណ៏​ខ្លួនខ្ងុំផ្ទាល់ដែលទើបតែដឺង​ឥឡូវនេះខ្ងុំនឺងលើករឿងកុងជាច្រើនដែលបានយកទៅបព្ទាំងនៅបរទេស​ដែលចាប់ផ្តើមពី​1960ទៅ:

រឿងពស់កេងកងបើនិយាយពីរឿងល្បី​គឺ​ពស់កេងកង​

នេះហើយដែលជាដើមកំនើតនៃ

ការល្បីដល់ថ្នាក់កក្រើក​វិស័យភាពយន្តអន្តរជាតិ​ដែលកុងភាពយន្តមួយនេះបានយក

ទៅដាក់បព្ចាំងនៅប្រទេសថៃ​និង​

ទូទាំង​ Asean​រួមទាំង​លោកខាងលិច​បន្ទាប់ពីការទទូលជោគជ័យយ៉ាងធំ

នៅកម្ពុជា​​​មិនតែប៉ុនោះ​រឿងនេះ

បានទទូលពានរង្វាន់ចំនួន​8​នៅក្នុង​មហោស្របខ្សែភាពយន្តនៅAsia​ដែលក្នុងជាកុងគំរូមួយនៅ​1960។

ភាពយន្តល្បីល្បាញរបស់រឿងពស់កេងកង​ធើ្វអោយវិស័យភាពយន្ត​នៃប្រទេសជាច្រើន​បាននាំផលិតរឿងនិយាយពីពស់រួមទាំងផលិតកម្មក្នុងយើងផង។

ដោយការទទូលជោគជ័យនៅស្រុកថៃ​បានធើ្វអោយផលិតកម្មដ៏ធំមួយក្នុងស្រុកថៃ​រួមជាមូយនឹងក្រុមហ៊ុនភាពយន្តកម្ពុជាបាននាំបងើ្តករឿងពស់កេងកងវគ្គ​2​ដែល​បានធើ្វ​អោយកក្រើក​វិស័យភាពយន្តអន្តរជាតិ​ជាលើកទី2។

រឿងពស់កេងកងវគ្គ2​នេះបានមានការចូលរួមពី​បវរកញ្ញរលេខពី​2​ថៃ​និង​ជាតារាភាពយន្តផង​គី​អ្នកស្រី​អារុណយ៉ា​ណាំងវង្ស​Aranya Namwong (อรัญญา นามวงศ์).

ដូចគ្នានឺងរឿងពស់កេងកងដែរ​រឿងនេះ

រឿងពស់កេងកង​វគ្គ2

រឿងពស់កេងកង វគ្គ2

ក​ទទួលបានជោគជ័យទ្វាំងដង​រូមទាំងស្រុកខ្មែរ​និង​ថៃ។ 

បើនិយាយចំពោះ​លោកខាងលិចវិញ​រឿងទំាង2

​ត្រូវបានៃស្គាល់ថា​ជារឿង​ snake king’s wife 1,2។

មិនមែនមានតែរឿងទាំងពីរនេះទេដែល

បានបព្ទាំងនៅបរទេសនោះ​កមានរឿងដទៃទ្យេតដែរ។

photo-61879-m2រឿងក្រៃងថោងក្រពើរឆារវ៉ាន់នេះក​ចាត់ទុកជារឿងដល្អមូយ​ដែល​​​​​​​បានយកទៅបពំា្ចងនៅ​ថៃ​​ហុងកុង​និង​ប្រទេសលោកខាងលិច​មួយចំនួន។

បើនិយាយពីការជោគជ័យវិញ​

រឿងទទូលលទ្ធផល​វិជ្ជមាននៅ​​ហុងកុង​​​​ដែលបានធើ្វអោយ​កាសែត​វីដេអូ​​​​​​ដែលនៅសស់​មាន​ subititles ជាភាសារចិន​និង​អង់គេ្លស។។

 មិនតែប៉ុនោះ​កុងមួយរឿង​បានចាត់ទុកជារឿងដែលមានតុល្យភាព​ផែ្នកកាត់ត​រឺ special effect សំរាប់ជំនាន់នោះ។​ដូចគ្នាដែរ​រឿងនាងព្រាយសក់ពស់រឺ​snake girl កបានទទួលជោគជ័យនៅហុងកុង​និងកាសែត​វីដេអូ​ដែលនៅសស់​មាន​ subititles ជាភាសារចិន​និង​អង់គេ្លស។។

​​​​​​​​​​​photo-47401-m

រឿងខាងលើទាំងនេះសុទ្ធតែបានយកទៅបព្ទាំងនៅស្រុកថៃទាំងអស់​​​រឿងទាំងនេះមានដូចជា​រឿង​បញ្ចពណ៌ទេវី​រឿងនាងរំចង់​និងរឿងនាងសក់ក្រអូប។​

photo-160763-l

ចំណែក​រឿងរិទ្ធសែននាងកង្រីវិញកបានទទូលការគាំទ្រ​ដប្រពៃដែលរឿងបានទទួលជោគជ័យនៅ​អាមេរិច​ជាមួយចំនងជើងថា: The Twelve Sisters។​មិនត្រឹមតែរឿងនាងកង្រីទេ​រឿងអនអើញស្រីអន​កបានទទូលទទួលជោគជ័យនៅ​អាមេរិចដែរ

ជាមួយចំនងជើង​ថា: Kingdom after Angkor។។

កន្លងទៅប៉ុន្មានឆ្នាំក្រោយ​កុងខែ្មរ​ច្រើនទ្យេតនៅតែ​បានយកទៅបព្ទាំងនៅបរទេស​ដ​ដែរ​ដូចជា​ទិព្ធសូដាចាន់​​រឿងផ្កាថ្កុលមាស​។ល។

snake_kings_child_posterក្រោយពីរបបប្រល័យពូជសាសន៏មក​កុងខ្មែរ​​​មានការធ្លាក់ចុះ​​លុះដល់ឆ្នាំ​2001​​​​រឿងកុងខ្មែរ​ហៅថា​កូនពស់កេងកង​បានដាក់បព្ទាំងនៅថៃ​ដែលទទូលបាន​30​បាតក្នុងមួយថ្ងៃ​និង​លក់ជា​ឌីដនៅហុងកុង​តែនៅស្រុកខ្មែរ​មិនការបង្ហាញពីបា្រក់ចំនូលទេ។

ការផ្សព្វផ្សាយនិងការចូលរួមថតរបស់ថៃ​វាប្រហាក់ប្រហែលនឺងរឿងរ៉ាវកាលពី​10ឆ្នាំមុន។

 

 

 

 

សូមអោយកុងខែ្មរបានបព្ទាំងនៅបរទេសច្រើនជាងនេះ

Advertisements

Read Full Post »

សព្វថ្ងែនេះឃើញថា​មុនកុងខែ្មរដួស​​មាន​ភាពយន្តខ្មែរខ្លះបានលូចចំលងពីបរទេសទាំង​ស្ទីលថត​ទាំងសាច់រឿង​​ហើយរឿងទាំងនោះមានលក្ខណអន់​ហើយអត់ល្អដូចរឿង​ដើមទេ​តែក​មានរឿងខ្លះមើលទៅល្អដែរ​​ភាគច្រើនរឿងទាំងនោះថតឡើងវិញដោយគ្មានទិញfranchisc ទេមើលទៅ​ខាងក្រោមនេះជារឿងដែលយើងចំលងពីបរទេស​:

1,រឿង​កត្តញ្ញូ​ថតឡើងវិញពីរឿងនាងនី​(วัลลี 1980)របស់ថៃ

កត្តញ្ញខ្មែរ​​​​នាងនីថៃ

កត្តញ្ញខ្មែរ នាងនីថៃ

ឃើញ​ poster ដូចគ្មាទេ​សូមបីតែសាច់រឿងកដូងគ្មាដែរ​។​រឿងរបស់ក្មេងស្រីមលីកាពិតជាមានកើតឡើងនៅស្រុកខ្មែរ​មែនតែ​ផលិតកម្ម​ខេម្រូមិនយកសាច់ជីវីតពិត​របស់នាងទេ​បែរ​ជា​យក​ស្ទីលរបស់កុងដល្អមួយនៅ1980របស់ថៃដែលមានសាច់រឿងប្រហែលជីវីតនាង។​រឿងថៃកដកស្រង់ពីជីវិតពិតដែរ​តែឥឡូងនាងនីមានកូនមានចៅអស់ហើយ​និងរឿងថៃនេះកធ្លាប់បពាំ្ចងនៅខ្មែរដែរ។​ទោះជាយ៉ាងណាក​រឿង​កត្តញ្ញូបានផលិតមកល្អដែរ​ធើ្វមិនអោយដូចគេពេក។

2,រឿងនាងនាថ​(2004)​ថតឡើងវិញពីរឿងនាងណាត​(นางนาก1999)របស់ថៃ

នាងនាថ​ខែ្មរ​​នាងណាតថៃ

នាងនាថ ខែ្មរ នាងណាតថៃ

 រឿងនាងណាតកំសត់ណាស់ធ្លាប់មើលតាំងពីកេ្មង​​ដល់​ពេលមើលនាងនាថ​ពិតមិនសមសោះមិនកំសត់ដូចនាងណាត​សូមបីតែភ្លេងបំពេកូនកយកពីគេ​មិនតែប៉ុននោះស្ទីលស្លាប់របស់តូអង្គកគូពីពីគេ។​រឿងនាងណាត​គេល្បីណាស់​ហើយទទូលពាន​អន្តរជាតិច្រើនណាស់​បើយើងវិញគ្មានបានពានទេ។​សូមជំរាបថា​តាំងពី​កើតមក​មិនធ្លាប់លឺរឿងនាងនាថទេ​តែបើ​រឿង​ដើមចេកជ្វា​និង​ប្រពៃណីពា្រយក្រឡាភ្លើង​ធ្លាប់លឺ​ហើយរឿងនាងណាតវិញណាស់​គេមានទីសក្ការ​បូជា​និង​រូបចំលាក់​សំរាប់បន់ស្រន់នោថៃ​ដូចយើងបន់ស្រង់លោកយាយម៉ៅដែរ។​សរុបមកទោះនាងនាថចំលងពីថៃ​តែមានចាត់ទុកជាគ្រាន់បើសំរាប់កុងខ្មែរយើងឥឡូវ។

3,រឿងនាងភូមរី(2004)ថតឡើងវិញពីរឿងបុផារាត្រី(2003)របស់ថៃ

នាងភូមរីខ្មែរ​និង​បុផារាត្រីថៃ

នាងភូមរីខ្មែរ និង បុផារាត្រីថៃ

ពេលមើលចេញពីរោងកុង​ឃើញថារឿងនាងភូមរី​ជារឿងខ្មោចគ្រាន់បើ​តែក្រោយមកកបានមើលរឿងបុផារាត្រីរបស់ថៃ​ទើបដឹងថាយើងចំលងពី​ឈុត​ច្រើនណាស់ដែលយើងធើ្វអន់ជាងគេ​ដូចជា​​រលូតកូនក្មុងបង្គន់សុទ្ធតែឈាម​យើងណាស់​ឈាមលេចត្រឹមបង្គន់​ដល់ថៃ​លេចមួយអាគារ​យើង​ស្រោចទឹកស៊ុប​គេ​ទឹកបបរ​។​រឿងគេមានឈាមច្រើន​គួរអោយខ្លាចណាស់​ពិសេស​ការ​តែងមុនរលួយ​​តែរឿងទាំង2នេះកំប្លែងដូចគ្មា​តែគេកាត់តដូចជាង។​និយាយទៅ​​រឿងនាងភូម​អាចចាត់ទុកថា​មិនល្អ​ពេក​មិនអាក្រក់ពេក​សំរាប់កុងខ្មែរ។

4,រឿងព្រៃអាគម(2003)ថតឡើងវិញពីរឿងព្រៃផ្តាច់ព្រលឹង(2002)របស់ថៃ

ព្រៃអាគមខ្មែរ​និង​ព្រៃផ្តាច់ព្រលឺងថៃ

ព្រៃអាគមខ្មែរ និង ព្រៃផ្តាច់ព្រលឺងថៃ

រឿងទាំងពីរនេះកមានposter ដូចគ្នាដែរ​ហើយសាច់រឿងកដូចគ្នា​​នេះជារឿងពស់យក្ស​ទី1​របស់ខ្មែរ​ហើយកជារឿងពស់យក្សទី1របស់ថៃដែរ​ចង់ដឹងណាស់ហេតុអីមិនព្រមបងើ្កតសាច់រឿងoriginal ទៅ​ចាំបាន់អីចំលងពីគេ​​យើងមានគំនិតដែរតើ។​រឿងគេមានសុទ្ធជនជាតិបរទេសថតជាមូយ​យើងវិញអត់សោះ។​

5,រឿងល្យិចលើល្យិច(2006)ថតឡើងវិញពីរឿង​Heartbroker(2001) របស់​HollyWood

cl3656

ទោះបីជាសាច់រឿងចំលងពីគេ​ក៏​រឿង​នេះអាចចាត់ទុកជារឿងថតឡើងវិញដ៏ល្អ1។រឿងល្យិចលើល្យិចនេះកំបែ្លងមិនអន់ជាង​រឿងហូលីវូជ​ប៉ុន្មានទេ​ទាល់តែសំលេងនិង​ពណ៍​នៅខ្សោយ​រួមទាំងការសំដែងខ្លះ។

6,រឿងព្យាបាទ(2005)ថតឡើងវិញពីរឿង​one missed call (2003)របស់ជប៉ុន

cl28611

រឿងជប៉ុនបានជាប់ជារឿងកំពូលរន្ធត់​ហើយរឿងយើងអត់។​រឿងព្យាបាទនេះអន់ទាំងសំដែង​ដឹកនាំ​និង​ឈាម​គ្មានខ្លាចតិចសោះ​។​រឿងគេ​អាថកំបាំង​និង​ភ័យណាស់​ពេលសាប់គេធ្លាក់ស្ករពណ៍ក្រហម​រីយើងធ្លាក់ទំពាំងបាញូរ។

រឿងនេះពិតជាអន់ណាស់។

7,រឿងទូរសពផ្តាច់ព្រលឹងថតឡើងវិញពីរឿង​999-9999 (2002)របស់ថៃ

killingfone

រឿងយើងថតណាកាត់តជ្រុលគ្មានសមស្អីតិច​ហើយថែមទាំងគ្មានខ្លាចសោះ​មើលណា​ posterកធើ្វតាមគេ​ហើយ​trailerកធើ្វតាមទៀត។​រឿងទូរសពផ្តាច់ព្រលឹងនេះណាកុំមើល​សា្តយលុយណាស់​។​បើរឿងថៃវិញទាំងខា្លចទាំងព្រឺសំបុរ​ចំពោះការសា្លប់និមួយនិមួយ។

8,រឿងរដូវរងារ​(2006)ថតឡើងវិញពីរឿង​ the letter (2004)របស់ថៃ

cl3349

រឿងរបស់ថៃគឺកំសត់​ជារឿងមនោសពា្ចតនាដល្អ​​ចពោះ​រឿងយើងវិញឆ្គងច្រើនណាស់​ពិសេសរដូវរងារ​​នោស្រុកយើងគ្មានរដូវនេះទេ​ហើយការសំដែង​មហាកំពូលអន់​គ្មានកំសត់​អានិតបន្តិតសោះ។។

សរុបមក​រឿងថតឡើងវិញល្អគឺកត្តញ្ញូ​និង​អន់ជាងគេ​គឺរឿងរដូវរងារនិងរឿងទូរសពផ្តាច់ព្រលឹង។​ចុះអ្នកវិញ?

Read Full Post »