បំរែបំរួលពត៌មាន៖
ប្រកាស
មតិ

បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘japanese film’

ភាពយ្តនខែ្មរដែលចំលងពីបរទេស

សព្វថ្ងែនេះឃើញថា​មុនកុងខែ្មរដួស​​មាន​ភាពយន្តខ្មែរខ្លះបានលូចចំលងពីបរទេសទាំង​ស្ទីលថត​ទាំងសាច់រឿង​​ហើយរឿងទាំងនោះមានលក្ខណអន់​ហើយអត់ល្អដូចរឿង​ដើមទេ​តែក​មានរឿងខ្លះមើលទៅល្អដែរ​​ភាគច្រើនរឿងទាំងនោះថតឡើងវិញដោយគ្មានទិញfranchisc ទេមើលទៅ​ខាងក្រោមនេះជារឿងដែលយើងចំលងពីបរទេស​: 1,រឿង​កត្តញ្ញូ​ថតឡើងវិញពីរឿងនាងនី​(วัลลี 1980)របស់ថៃ ឃើញ​ poster ដូចគ្មាទេ​សូមបីតែសាច់រឿងកដូងគ្មាដែរ​។​រឿងរបស់ក្មេងស្រីមលីកាពិតជាមានកើតឡើងនៅស្រុកខ្មែរ​មែនតែ​ផលិតកម្ម​ខេម្រូមិនយកសាច់ជីវីតពិត​របស់នាងទេ​បែរ​ជា​យក​ស្ទីលរបស់កុងដល្អមួយនៅ1980របស់ថៃដែលមានសាច់រឿងប្រហែលជីវីតនាង។​រឿងថៃកដកស្រង់ពីជីវិតពិតដែរ​តែឥឡូងនាងនីមានកូនមានចៅអស់ហើយ​និងរឿងថៃនេះកធ្លាប់បពាំ្ចងនៅខ្មែរដែរ។​ទោះជាយ៉ាងណាក​រឿង​កត្តញ្ញូបានផលិតមកល្អដែរ​ធើ្វមិនអោយដូចគេពេក។ 2,រឿងនាងនាថ​(2004)​ថតឡើងវិញពីរឿងនាងណាត​(นางนาก1999)របស់ថៃ  រឿងនាងណាតកំសត់ណាស់ធ្លាប់មើលតាំងពីកេ្មង​​ដល់​ពេលមើលនាងនាថ​ពិតមិនសមសោះមិនកំសត់ដូចនាងណាត​សូមបីតែភ្លេងបំពេកូនកយកពីគេ​មិនតែប៉ុននោះស្ទីលស្លាប់របស់តូអង្គកគូពីពីគេ។​រឿងនាងណាត​គេល្បីណាស់​ហើយទទូលពាន​អន្តរជាតិច្រើនណាស់​បើយើងវិញគ្មានបានពានទេ។​សូមជំរាបថា​តាំងពី​កើតមក​មិនធ្លាប់លឺរឿងនាងនាថទេ​តែបើ​រឿង​ដើមចេកជ្វា​និង​ប្រពៃណីពា្រយក្រឡាភ្លើង​ធ្លាប់លឺ​ហើយរឿងនាងណាតវិញណាស់​គេមានទីសក្ការ​បូជា​និង​រូបចំលាក់​សំរាប់បន់ស្រន់នោថៃ​ដូចយើងបន់ស្រង់លោកយាយម៉ៅដែរ។​សរុបមកទោះនាងនាថចំលងពីថៃ​តែមានចាត់ទុកជាគ្រាន់បើសំរាប់កុងខ្មែរយើងឥឡូវ។ 3,រឿងនាងភូមរី(2004)ថតឡើងវិញពីរឿងបុផារាត្រី(2003)របស់ថៃ ពេលមើលចេញពីរោងកុង​ឃើញថារឿងនាងភូមរី​ជារឿងខ្មោចគ្រាន់បើ​តែក្រោយមកកបានមើលរឿងបុផារាត្រីរបស់ថៃ​ទើបដឹងថាយើងចំលងពី​ឈុត​ច្រើនណាស់ដែលយើងធើ្វអន់ជាងគេ​ដូចជា​​រលូតកូនក្មុងបង្គន់សុទ្ធតែឈាម​យើងណាស់​ឈាមលេចត្រឹមបង្គន់​ដល់ថៃ​លេចមួយអាគារ​យើង​ស្រោចទឹកស៊ុប​គេ​ទឹកបបរ​។​រឿងគេមានឈាមច្រើន​គួរអោយខ្លាចណាស់​ពិសេស​ការ​តែងមុនរលួយ​​តែរឿងទាំង2នេះកំប្លែងដូចគ្មា​តែគេកាត់តដូចជាង។​និយាយទៅ​​រឿងនាងភូម​អាចចាត់ទុកថា​មិនល្អ​ពេក​មិនអាក្រក់ពេក​សំរាប់កុងខ្មែរ។ 4,រឿងព្រៃអាគម(2003)ថតឡើងវិញពីរឿងព្រៃផ្តាច់ព្រលឹង(2002)របស់ថៃ រឿងទាំងពីរនេះកមានposter ដូចគ្នាដែរ​ហើយសាច់រឿងកដូចគ្នា​​នេះជារឿងពស់យក្ស​ទី1​របស់ខ្មែរ​ហើយកជារឿងពស់យក្សទី1របស់ថៃដែរ​ចង់ដឹងណាស់ហេតុអីមិនព្រមបងើ្កតសាច់រឿងoriginal ទៅ​ចាំបាន់អីចំលងពីគេ​​យើងមានគំនិតដែរតើ។​រឿងគេមានសុទ្ធជនជាតិបរទេសថតជាមូយ​យើងវិញអត់សោះ។​ 5,រឿងល្យិចលើល្យិច(2006)ថតឡើងវិញពីរឿង​Heartbroker(2001) របស់​HollyWood ទោះបីជាសាច់រឿងចំលងពីគេ​ក៏​រឿង​នេះអាចចាត់ទុកជារឿងថតឡើងវិញដ៏ល្អ1។រឿងល្យិចលើល្យិចនេះកំបែ្លងមិនអន់ជាង​រឿងហូលីវូជ​ប៉ុន្មានទេ​ទាល់តែសំលេងនិង​ពណ៍​នៅខ្សោយ​រួមទាំងការសំដែងខ្លះ។ 6,រឿងព្យាបាទ(2005)ថតឡើងវិញពីរឿង​one missed call (2003)របស់ជប៉ុន រឿងជប៉ុនបានជាប់ជារឿងកំពូលរន្ធត់​ហើយរឿងយើងអត់។​រឿងព្យាបាទនេះអន់ទាំងសំដែង​ដឹកនាំ​និង​ឈាម​គ្មានខ្លាចតិចសោះ​។​រឿងគេ​អាថកំបាំង​និង​ភ័យណាស់​ពេលសាប់គេធ្លាក់ស្ករពណ៍ក្រហម​រីយើងធ្លាក់ទំពាំងបាញូរ។ រឿងនេះពិតជាអន់ណាស់។ 7,រឿងទូរសពផ្តាច់ព្រលឹងថតឡើងវិញពីរឿង​999-9999 (2002)របស់ថៃ រឿងយើងថតណាកាត់តជ្រុលគ្មានសមស្អីតិច​ហើយថែមទាំងគ្មានខ្លាចសោះ​មើលណា​ posterកធើ្វតាមគេ​ហើយ​trailerកធើ្វតាមទៀត។​រឿងទូរសពផ្តាច់ព្រលឹងនេះណាកុំមើល​សា្តយលុយណាស់​។​បើរឿងថៃវិញទាំងខា្លចទាំងព្រឺសំបុរ​ចំពោះការសា្លប់និមួយនិមួយ។ 8,រឿងរដូវរងារ​(2006)ថតឡើងវិញពីរឿង​ the letter (2004)របស់ថៃ រឿងរបស់ថៃគឺកំសត់​ជារឿងមនោសពា្ចតនាដល្អ​​ចពោះ​រឿងយើងវិញឆ្គងច្រើនណាស់​ពិសេសរដូវរងារ​​នោស្រុកយើងគ្មានរដូវនេះទេ​ហើយការសំដែង​មហាកំពូលអន់​គ្មានកំសត់​អានិតបន្តិតសោះ។។ សរុបមក​រឿងថតឡើងវិញល្អគឺកត្តញ្ញូ​និង​អន់ជាងគេ​គឺរឿងរដូវរងារនិងរឿងទូរសពផ្តាច់ព្រលឹង។​ចុះអ្នកវិញ?

អាន ប្រកាសពេញ »

Top Ten ​ភាពយន្ត​ខ្មោចរន្ធត់ នៅ Asia

As well as Halloween begin to prepare where we can find in most America and part of Europe with a few of Asia. I now show you the top ten asia horror film who had been appeared for years as you can find this horror film in most of CD Shop  in Cambodia to celebrate [...]

អាន ប្រកាសពេញ »

សារ ឞរណះ (One Missed Call) japan horror

សារ ឞរណះ សារ ឞរណះ (One Missed Call)ជារឿងឝួរអោយរំជើប​រំជួល​ព្រឺ​ព្រួចឞែនទែន  ខ្ញុំ​បានមើលវាហើយ. ភាពយន្ត​នេះគឺជាភាពយន្ត​ខ្មោចរន្ធត់ដ៌ល្អ​របស់ ជប៉ុន. សាច់ រឿង: យូរមីគ (Yu-Mi) បានទទួលសារ មួយ ក្រោយពីឞិតនាង បានទទួលសារ មរណះ ហើយស្លាប់​ទាំងឣស់ទៅតាមពេលវេលាដែលសារនោះកំនត់ ទើប យូរមី ត្រូវរកមូលហេតុនៃសារកំណាច មុននាងត្រូវស្លាប់​. សូម​ទស្សនា​ឈុត​រន្ធត់:

អាន ប្រកាសពេញ »

តាមដាន

Get every new post delivered to your Inbox.