ពីធីបុណ្យគ្រឹស្តស្មគ្រ័(Christmas)រឺបុណ្យណូអែលគឺជាពីធីប្រារព្ធដ៏ធំជាងគេបំផុតលើសាកលលោកដែលត្រូវគោរពនិងរៀបចំក្នុងប្រទេសជាច្រើន។បុណ្យគ្រឺស្តស្មគ្រ័គឺប្រារព្ធនៅថ្ងៃទី25ខែធ្នូរៀងរាល់ាឆាំ្នដែលជាការរំលឹកដល់ថ្ងៃកំនើតចំពោះព្រះយេស៊ូក្នុងសាសនាកាតូលិក។ ទំនៀមទំលាប់បច្ចុប្បន្នសំរាប់ពីធីដ៏ចំណាស់មួយនេះរួមមានការប្រគស់កាដូការប្រារព្ធក្នុងព្រះវិហារនិងការរចនាកែចែ្នលំអដ៏ពេញនិយមដែលក្នុងនោះមានដើមសាព្ផំងរឺដើមណូអែលពន្លឺអំពូលជាពិសេសគឺលោកតាសេនតាខ្លស(Santa Claus)។ ប្រវត្តិសងេ្ខតរបស់ពីធីបុណ្យគ្រឹស្តស្មគ្រ័៖ អស់ជារយះពេលជាច្រើនសតវត្សដែលកវីនិពន្ធរបស់កាតាលិកបានទទួលសា្គល់ថាបុណ្យគ្រឹស្តស្មគ្រ័នេះគឺសំដៅទៅលើកាលបរិចេ្ឆទរបស់ខួបកំនើតព្រះយេស៊ូ។ច្រានចោលនូវហេតុផលទាំងនោះក្នុងដើមសតវត្សទី18អ្នកប្រាជ្ងរូបវិទ្យាលោកញ៉ូតុនបានលើកឡើងនូវហេតុផលថាកាលបរិចេ្ឆទរបស់ពីធីបុណ្យគ្រឹស្តស្មគ្រ័នេះគឺកែតំរូវយោងទៅតាមអភូតរដូវរងារដែលមានថ្ងៃខែសំដៅទៅ25ធ្នួនេះ។រីឯឆាំ្ន1743អ្នកកាន់សាសនាប្រូតែស្តង់សញ្ជិាតអាល្លឺម៉ងមា្នក់បានរាយរៀបថាកាលបរិច្ឆេទពីធីមួយនេះគឺសំដៅទៅបុណ្យរបស់រ៉ូម៉ាន់មួយដែលចំនែកអ្នកបួសបារាំងមា្នក់បានវិភាគថាកាលបរិចេ្ឆទរបស់ពីធីមួយនេះគឺជាការគណនា9ខែបនា្ទប់ពីសញ្ញាប្រាប់មុនក្នុងរឿងរបស់ព្រះគ្រឺស្តក្នុងថ្ងៃទី25មិនាដែលជាការកាលបរិចេ្ឆទនៃការចាប់បដិសទិ្ធរបស់យេស៊ូ។ ប្រវិត្តមួយនេះមានការជាប់ទាក់ទងជាច្រើនចំពោះពីធីបុណ្យនានាដូចជាពីធីបុណ្យរដូវរងារនិងថ្ងៃចូលឆាំ្នថ្មីជាដើម។ ប្រវត្តិរបស់លោកតាសេនតាខ្លស(Santa Claus)រឺតាណូអែល៖ សេនតាខ្លសរឺតាមតំបន់ខ្លះហៅថាលោកតានីកូឡាសរឺកលោកឪពុកណូអែលគឺវីរជនដ៍ល្បីល្បាញមា្នក់ក្នុងរឿងនិទានផងទាំងពួងដែលជាបុរសចំនាស់ពុកមាត់សនិងស្លៀកពាក់ឈុតក្រហមសដ៍គួរអោយស្រលាញ់សំរាប់កេ្មងដែលតែងតែយកអំណោចនិងកាដូជាច្រើនដែលបានបំពេញភារកិច្ចជាកេ្មងល្អរៀងរាល់ឆាំ្នពិសេសថៃ្ង24ធ្នូនិង6ធ្នូ។រឿងនិទានរបស់គាត់គឺពឺងផ្អែកទៅលើជីវិតរបស់លោកនីសកូឡាស។ ដើមកំនើតរឿងនេះចេញពីជីវប្រវត្តិរបស់លោកនីសកូឡាសដែលជាជនជាតិក្រិកក្នុងសវទី4នៃគសដែលជាអភិជនមានសនា្តចចិត្តប្រស់ប្រណីដែលនៅថ្ងៃគាត់បានទទួលពត័មានពីគ្រួសារទីទ៏លក្រមួយដែលត្រូវបង្ខំចិត្តអោយលក់កូនស្រីទាំងបីរបស់ខ្លួន។ដោយចិត្តប្រស់ប្រណីដូចព្រះលោកនីសកូឡាសបានបន្លំខ្លួនចួលនៅក្នុងផ្ទះនោះតាមបំពង់ផ្សែងហើយបោះកាក់មាសជាច្រើនចូលទៅក្នុងស្រោមជើងដែលនៅកែ្បរទីនោះសំរាប់កេ្មងស្រីទាំងបី។គាត់ធើ្វបែបនេះរឿយចំពោះអ្នកដែលបានជួបឧបសគ្គនិងបពា្ហលុះដល់អវសានជីវីតហើយកជាការរកឃើញអាថ័កំបាំងរបស់គាត់និងការរំលឺកគុណបុណ្យស្រ័យដ័មានតំលៃរបស់គាត់មួយនេះ។ នៅមានត…………….
បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘អបិយជំនឿ’
Happy Marry Christmas
បានចុះផ្សាយក្នុង វប្បធម៏កម្ពុជា, អបិយជំនឿ លើ ខែធ្នូ 21, 2008 | មតិ 4 »
វិញ្ញាណអាបរឺក្រាស៊ូ៖អបិយជំនឿងដ៏ល្បីនៅនៅអាស៊ី
បានចុះផ្សាយក្នុង កុងខោ្មច, វប្បធម៏កម្ពុជា, វប្បធម៏ទូទៅ, អបិយជំនឿ លើ ខែធ្នូ 15, 2008 | មតិ 11 »
អបិយជំនឿងទាក់ទងខោ្មចព្រាយបិសាចរឺករឿងនិទានដែលទាក់ទងនឺងវិញ្ញានព្រលឺងព្រាយតែងតែប្រាកដខ្លូនឡើយនៅលើទូទាំងសាកលលោកប៉ុនែ្តរូបរាងនិងជំនឿងតែងតែអាស្រ័យលើវប្បធម៏ជាតិសាសន៏ក្នុងប្រទេសនិមួយនិមួយ។ រឿងរ៉ាវខោ្មចទាំងអស់លើលោកតែងតែមានលក្ខណខុសគា្ននិងដូចគា្នដែលពឺងផ្អែកទៅលើប្រពៃណីនិងទំនៀមទំលាប់របស់ពួកគេ។ ជាក់សែ្តងណាស់ដូចជារឿងខោ្មចជពា្ជក់ឈាមរឺកព្រាយត្រាគូឡា(Dracula)របស់អឺរ៉ុប់ដែលជារឿងដ៏ល្បីល្បាញនៃបស្ចឹមប្រទេសដែលមានដើមកំនើតនៅ ប្រទេសរ៉ូមានីបើមានបញ្ជាក់ទៅប្រាសាទត្រាគូឡាដ៏ចំនាស់មួយដែលអ្នកស្រាវជ្រាវជឿថាទីកំនើតរបស់ រឿបីសាចដ៏ល្បីមួយនេះ។រឿងនិទានរបស់បិសាចត្រាគូឡាអាចរកឃើញនៅទូទាំង ពិភពលោកហើយមានការប្រហាក់ប្រហែលគា្ននៅនឺងខោ្មចឆៅចិន(僵尸)រឺព្រាយស៊ីពោះវៀនថៃ(ผีปอบ)។ដូចគា្នដែរនឹងខោ្មចស្រីសក់ខោ្មចវែងបាំងមុខរ៉ូបសដែលជារឿងនិទានដ៏ប្រជាប្រិញភាពមួយដែលមិនមានទីកំនើតពិតប្រាកដតែបានទទួលជាសាកលពីប្រទេសជប៉ុននិងកូរ៉េទៅនឺងការជឿជាក់ថាទីកំនើតរបស់អបិយជំនឿងមូយនេះ។ប្រភេទខោ្មចមួយនេះត្រូវហៅថាយូរី((幽霊, Yūrei?) ទៅតាមភាសាជប៉ុន។ការល្បីរនទ្ទញរបស់រឿងមួយនេះត្រូវបានរកឃើញដំបូងក្នុងខែ្សភាពយន្តអណ្តួងខោ្មចរឺringuហើញកបានលេខមុខក្នុងភាពយន្តចិនកួរ៉េថៃអាមេរិចរូមទាំងខែ្មរយើងជាបន្តបនា្ទប់។ឥឡូវនេះសូមអ្នកអានទាំងអស់មកបងែ្វងអារម្មណ៏មកអបិយជំនឿងទៅលើខោ្មចអាបរឺក្រាស៊ូ(กระสือ)អានតាមថៃដែលជារឿងនិទានដ៏ល្បីមួយនៅអាស៊ីពិសេសអាស៊ីអាគេ្នយ៏នេះឯតែម្តង។ បើអ្នកទាំងអស់មើលទៅលើរូបភាពនេះនិងពឺងផែ្អកទៅរឿងនិទានរបស់វា។ខោ្មចអាបរឺកា្រស៊ូជាប្រភេទខោ្មចដែលមានលក្ខណជាមនុស្សធម្មតានៅពេលថៃ្ងតែនឺងប្រែកា្លយទៅជាអាបនៅវេលាយប់ដែលនឺងដកក្បាលចេញពីខ្លួនរួមជាមួយពោះវៀនហើរចេញពីផ្ទះដើររកចំនី។អ្នកខ្លះនិយាយថាគេអាចសំគាល់ថាអ្នកណាជាអាបចំពោះអ្នកណាដែលតែងតែបាំងឆត្រ័រឺកតែងតែពាក់វ៉េនតានៅពេលធើ្វដំនើរនៅពេលថៃ្ង(អាចជាមិត្តភត្រ័អ្នកកថាបាននិយាយលេងទេ)។ បើនិយាយពីប្រវត្តិរបស់ខោ្មចអាបវីញគឺគេសំដៅទៅលើសាស៏នាព្រហ្មញ៏សាសនារឺកលិទ្ធហិឌូដែលរកឃើញដំបូងនៅឥណា្ឌ។វាកអាចនិយាយបានថាអាបគឺកើតឡើតងដំបូងនៅប្រទេសប៉ុន្តែឯកសារខ្លះបានសំដៅមកលើការផេ្ទរអរិយធម៏របស់ឥណា្ឌមកកម្ពុជាដែលជាទីតាំងផ្តល់កំនើតអោយវិញ្ញាណអាបនិងរក្សារឿងនិទានអស់រយះពេលជាយួរលុះត្រាក្នុងពាក់កណា្តលឆាំ្ន1700ដែលជាយុគងងឺតរបស់ខែ្មរដែលជាពេលដែលកម្ពុជាចាញ់ថៃដោយការធើ្វសង្រ្គាកកមានការនិយាយតគា្នពីព្រះនាងថារ៉ាវាទីបុត្រីសេ្តចក្រាញ់ខែ្មរនៅព្រំដែនមា្នក់ដែលបានប្រែកា្លយជាអាបនៅស្រុកថៃ។រឿងនិទានមួយត្រូវបានដកស្រង់ប្រែជាកុងមួយក្នុងឆំា្ន2002ឈ្នោះថានាងអាប( ตำนานกระสือ)រឺកហៅថាDemonic Beauty តាមភាសាអង់គេ្លស។ជាក់សែ្តងណាស់ប្រទេសជាច្រើនជឿជាក់ថាប្រទេសកម្ពុជាគឺជាប្រទេសនៃអរិយធម៏សាស៏នាហិឌូដ៏ធំខាំ្លងមួយបនា្ទប់ពីឥណា្។ទោះបីជាពេលនេះកម្ពុជាយើងបានទទួលយកសាស៏នាព្រះពុទ្ធកដោយកយើងបានឃើញទៅមានជំនឿងគ្រូទាញគ្រូហ្មអាបធ្មប់ដាក់អំពើដែលជាប្រពែណីដើមនៅសេសសល់នៅឡើយ។ ចំពោះភាសានិយាយវីញពាក្យអាបគឺការភាសារនិយាយមួយរបស់ជនជាតិខែ្មររីឯក្រាស៊ូ(กระสือ)សំរាប់ថៃរួមជាមួយការហៅថាក្រាសូសំរាប់ឡាវនិងការនិយាយនានាទៅភាសាប្រទេសដទៃ។ទាក់ទងនិងមួលហេត្យមួយទៀតនៃប្រវត្តិរបស់អាបគេនិយាយថាវាគឺចេញមកពីប្រទេសឥណ្ឌូនេស៊ីទេរួចបែកចេញទៅម៉ាលេស្យាបន្ត។ ភស្តតាងសំអាងទៅលើរូបចំលាក់របស់មេធ្មប់មា្នក់ឈ្មោះថារ៉ុនដា(rangda)ដែលតំនាងអោយជាមា្ចស់ក្សត្រីនៃលីយក្ស័(leyakពាក្យអាបហៅតាមភាសាឥណ្ឌូនេស៊ី)រួមជាមួយនឺងស្រោមមុខរបស់នាងដែលប្រជាជនក្នុងភូមិសា្លប់ប្រាសាទហៅថាសេនយក្ស័(Shangyang)តែងតែយករបស់មួយនេះទៅប្រារព្ធពីធីបុណ្យកំចាត់ព្រាយបិសាចនានាក្នុងភូមិ។គេអាចសងេ្តកឃើញថាកោះបាលីរបស់រឿងនិនាមួយនេះកជាកោះនៃឥទិ្ធពលរបស់សាសនាហិឌូដែររួមជាមួយនិងរឿងរ៉ាវដើមកំនើតរបស់ខោ្មចអាបនៅប្រទេសនេះដែលសិត្តនៅសវទី11នែគស។ វត្តមានរបស់មា្ចស់ក្សត្រីអាបវីញកបានកើតឡើងនៅប្រទេសម៉ាលេជាមួយឈោ្មះភីណាកាលេន(Hantu Penanggal)ដែលប្រែថាផា្តច់ខ្លូនរឺកប្តួរខ្លួន។គេនិយាយថាអាបម៉ាលេចាប់ផើ្តមបង្ហាញខ្លួនដំបូងកលើឧបទី្វបម៉ាលេថៃ( Semenanjung Tanah Melayu)ដែលជាទីតាំងម្តុំឈូងសមុត្រថៃ។ គ្រប់រឿងរ៉ាវរបស់ប្រទេសទាំងអស់អាបតែងតែធើ្វបែបមនុស្សដោយស៊ីពោះវៀនមនុស្សពេលគេដេកលង់រួមបឺតឈាមកេ្មងពេលតក់ស្លុតខាំ្លងមិនអាចតដៃបាន។ចំពោះអាបខែ្មរនិងថៃអាបត្រឺមតែស៊ីសុតកូនង៉េតនិងរបស់មិនសា្អតទេតែសំរាប់ម៉ាលេនិងឥណ្ឌូនេស៊ីដល់ថា្នក់បឺតឈាមនិងហែកខាំស៊ីបេះដូងកូនង៉េតដោយធេ្មញស្រួចរបស់គេ។តែកាលពីមុនខ្ងុំបានអានរឿងបិសាចចួលរូបរបស់ខែ្មរកបាននិយាយពីការស៊ីបេះដូងពោះវៀនរបស់កេ្មងដែរ។ប៉ុនែ្តរួបរាងរបស់អាបមួយនេះគឺមានដៃនិងពាក់កណា្តលខ្លូនរួមពោះវៀនវិញដែលមានលក្ខនដូចនិងបិសាចអាបរបស់ភីលីពីនហៅថាម៉ានេថនេថកេន(Manananggal)។ ម៉ានេថនេថកេនគឺជាប្រភេទអាបុមួយដែរទាស់តែវាមានសា្លបដូចសត្វប្រជៀវរួមទាំងបំបែកខ្លូនពាក់កណា្តលឡើងលើប៉ុនោ្តះតែគឺមានការរកស៊ីពេលយប់ដូចគា្នតែអាបមួយនេះប្រើតែអណា្តលសំរាប់រកចំណី។តាមទំនៀមទំលាប់នៃរឿងព្រេងរបស់ភីលីពីនអាបប្រភេទនែះអាចជាស្រីកបានប្រុសកបានហើយការកំចាត់អាបមួយនេះមិនដូចគេដទៃដែលប្រើបនា្លនិងឈើមុតទេតែជាខ្ទឺមសអំបិលយកទៅស្រោចលើពាក់កណា្តលខ្លួនចុះក្រោយរបស់វាពេលវាចេញទៅរកចំណីបាត់។ពេលវាមកវីញនឺងមិនអាចចូលខ្លួនបានហើយនឺងសា្លប់នៅពេលថ្ងៃ។វីធីនេះប្រហែលនឺងវីធីខែ្មរយើងដែលត្រឡប់ខ្លូនរបស់អាបអោយវាចូលខ្លួនខុស។ តែការតដំនរទាយានវីញគឺដួចគា្នដោយប្រើទឺកមាត់ចាក់ចូលអាហាររឺទឺករឺកបញ្ចូលមន្តចូលក្នុងខ្លួន។ ឥឡូវនេះយើងឃើញថារឿងរបស់អាបមួយនេះភាគច្រើនកើតឡើងចំពោះប្រទេសដែលធា្លប់កាត់សាសនាហិឌួ។តែចំពោះប្រទេសដែលកាន់សាស៏នាហីនយានវីញដូចជាចិនជប៉ុនហេតុអី្វកមានវត្តមានរបស់បិសាចប្រភេទនេះក្នុងអបិយជំនឿរបស់គេដែរ? ជាក់សែ្តងណាស់កាលពីឆាំ្ន1977ខែ្សភាពយន្តខោ្មចដ៏ល្បីល្បាញមួយដែលបានដាក់បពាំ្ចងនៅឯទីក្រុងហុងកុងមានចំនងជើងថាWitch Flying Head Devilរឺ woman flying headដែលមានន័យថាមេធ្មប់ក្បាលហោះ។កុងរឿងនេះមានអត្តន័យចំលែកចំពោះអបិយជំនឿងរបស់ចិនចំពោះខោ្នចអាបមួយនេះ។ កុងមួយរឿងនេះគឺនិយាយអំពីនារីមា្នក់ដែលទៅកាន់វិហារព្រះពុទ្ធសាសនាដែលបែរជាត្រូវពស់របស់ធ្មប់មា្នក់ចិករួចកបែ្រកា្លយជាវីញ្ញាណបិសាចដកក្បាលពេលរាត្រីរួមជាមួយពោះវៀនហើររកអាហារដែលមានឈាមនិងពោះវៀនជាដើម។រឿងនេះគឺបែរជាចង់និយាយថាអាបចេញពីព្រះពុទ្ធសាសនាវិញ។ រួមជាមួយគា្ននោះកមានប្រភេទបិសាទខោ្មចមួយចំនួនដែលមានលក្ខណប្រហាក់ប្រហែលនឺងព្រាយអាបដ៏ល្បីមួយនេះដែរ។ រ៉ូគូរ៉ូគូប៊ីរ(ろくろ首, rokuro-kubi)គឺជាប្រភេទខោ្មចមួយដែលមានលក្ខណស្រដៀវនឺងអាបដែរដោយវាគឺជាមនុស្សធម្មតានៅឯពេលថៃ្ងតែបានប្រែកា្លយជាបិសាចបែបនេះរាត្រី។បិសាចមួយនេះមិនដកកទេតែបែរជាបន្លូតករបស់កអោយវែងហើយអាចប្រែមុខទៅជារូបផ្សងតាមតែចិត្តចង់ដូចជាមុខប្រេតរឺកបិសាចមាត់រហែក(សុទ្ធតែជាបិសាចល្បីក្នុងរឿងនិទាណជប៉ុន)ជាដើម។ពេលខ្លះអ្នកដែលកា្លយជាបិសាចប្រភេទនេះមិនដឺងខ្លូនទេដោយពេលកំពុងដេកកកចាប់ផើ្តមលូត។ពេលព្រឺកភា្ងក់ឡើងមានអារម្មណ៏ចំលែក។វាប្រៀបដូចជាពេលកា្លយជាបិសាចគេដូចជាកា្លយជាមនុស្សទៀត។បិសាចមួយនេះកដូចអាបត្រង់វាពន្លូតករកអាហារដូចជាឈាមរឺស៊ីមនុស្សជាដើម។អ្នកដែលកា្លយជាអាបប្រភេទនេះភាគច្រើនតែងតែធា្លប់ធើ្វបាបធើ្វកម្មក្នុងផ្លូវព្រះពុទ្ធសាសនា(មានលក្ខណស្រដៀននឺងអាបចិនដែរ)។ ចំនែកអាបមួយបែបទៀតក្នុងអបិយជំនឿងរបស់ជប៉ុនហៅថានូគីគូប៊ី(抜首)។ដូចគា្ននឺងដែរទៅនឺងអាបបិសាចប្រភេទនេះរកស៊ីពេលយប់និងជាមនុស្សពេលថៃ្ងហើយវាគ្រប់តែដកក្បាលចេញពីខ្លួនដោយមិនយកពោះវៀនអី្វឡើយ។វាសំលាប់មនុស្សដោយសែ្រកដើម្បីធើ្វជនរងគ្រោះវាភ័យដល់មិនតដៃបានរួចហោះទៅជិតនិងទីបពា្ជប់នឹងជញ្ជាត់ឈាមសំលាប់។អាបមួយនេះយើងអាចបំផា្លញបានដោយកំទេចខ្លួនរបស់វារឺលាក់តែបានតែពេលក្បាលមិននៅតែប៉ុណ្តោះ។ មិនត្រឺមតែប៉ុនេះរឿងអាបបានបង្ហាញមុខក្នុងខែ្សភាពយន្តអស់ជាច្រើនដងដែលរឿងអាបដំបូងគឺរឿងភីណាកាលេន(Penanggalan)របស់ម៉ាលេស្យាដែលផលិតនៅឆាំ្ន1960ដែលគេជឿថាជាកុងអាបមុនគេ។តែកាលពីមុនខែ្មរយើងកមានកុងមួយដែរចំនងជើងថាកូនអើយមា្តយអាបដែលនិយាយថាជាកុងផលិតនៅទសវត្សទី60តែអ្នកខ្លះថារឿងនេះធើ្វនៅឆាំ្ន1982ទៅវិញ។និយាយរួមកុងមួយនេះជារឿងល្បីល្បាញនៅស្រុកខែ្មរមួយ។បនា្ទប់មកទៀតមានរឿងអាបរបស់ហុងកុងដែលខ្ងុំបានបរិយាយរួចហើយដែលហៅថាមេធ្មប់ក្បាលហោះ។បនា្ទប់មកខែ្សភាពយន្តអាប៏ល្បីមួយប្រចាំឆាំ្ន1981របស់ឥណ្ឌូនេស៊ីដែលមានចំនងជើងថាអាថ៏កំបាំងក្នុងបាលី(Mystic in Bali)។ រឿងអាបរបស់ឥណ្ឌូនេស៊ីមូយឡូយត្រង់និយាយពីជនជាតិអាមេរិចកាំងដែលមាននារីអាមេរិចមួយរូចចុះមកសិក្សាស្រោវជ្រាវពីអាថ៏កំបាំងនៃអបិយជំនឿងក្នុងតំបន់នៃកោះបាលីរហូតដល់បែកឆេ្វងរហូតកា្លយជាអាបដែលសំលាប់អ្នកស្រុកយកឈាមកព្រោះតែនាងមានការបពា្ជរពីមេធប្ម់មា្នក់។ បើនិយាយពីថៃវិញគឺជាប្រទេសមួយដែលល្បីខាងរឿងខោ្មចរឿងអាបនេះឯដែលក្នុងឆាំ្ន1970ទៅ2000ប្រទេសថៃបានផលិតរឿងអាបជាច្រើនដែលប្រហែលជា2030រឿងទល់បច្ចុប្បន្នដែលរឿងល្បីជាងគេមានរឿងនាងអាបក្នុងឆាំ្ន2002និងរឿងសង្សារខ្ងុំអាប(រឺកបុណ្យសង្សារអាប Krasue Valentine)នៅឆាំ្ន2006។សំរាប់ខែ្មរយើងវិញបើនិយាយពី2003មកបានជាងប្រាំហើយដូចជាអាបភ្លើងឆេះអាបអមតសេ្នហ៏ចៅពស់កេងកងនិងទាយានអាបហើយពេលនេះកំពុងថតរឿងអាបកាលីប2009ផង។ សរុបមកប្រពៃណីអាបគឺយើងអាចឃើញច្រើនណាស់ក្នុងទី្វបអាស៊ីដែលយើងមិន អាចបរិយាយបានប្រទេសណាមានអាបមុនគេកព្រោះតែការល្បីល្បាញរបស់អបិយជំនឿងអរូបីមួយនេះឯ។តើអ្នកទាំងអស់គា្នធា្លប់ឃើញអាបទេ?សំរាប់ខ្ងុំអត់ទេ។ហើយតើអ្នកជឿថាមានអាបទេ?សំរាប់ខ្ងុំមិនដឺងទេ។សំរាប់សំនួរចុងបពា្ចប់មួយនេះគឺខ្ងុំមានចំងល់ខាំ្លងមែនទែនចំពោះអត្តន័យនៃពាក្យអាបមួយនេះបើអ្នកណាចេះនិងយល់សូមប្រាប់ផងតើពាក្យថាអាបបកប្រែថាដូចមេ្តច? ឯកសារយោង៖ http://en.wikipedia.org/wiki/Krasue http://en.wikipedia.org/wiki/Manananggal http://en.wikipedia.org/wiki/Penanggalan http://en.wikipedia.org/wiki/Rokurokubi http://en.wikipedia.org/wiki/Nukekubi http://en.wikipedia.org/wiki/Leyak http://en.wikipedia.org/wiki/Rangda http://www.fright.com/edge/witch.html http://www.balivision.com/Article_Resources/Barong&Rangda.asp [...]




