រឿងកុមារីមុនធីលដា(Matilda)នេះជាសៀវភៅប្រលោមលោកដ៏ល្បីសំរាប់កុមារមួយដែលនិពន្ធដោយលោករ៉ូលដីាល់(Roald Dahl)ដែលជាអ្នកនិពន្ធសញ្ជិតអង់គេ្លសដ៏ល្បីល្បាញមា្នក់លើពិភពលោកដែលបានទទួលជោគជ័យក្នុងសា្នដៃនិពន្ធប្រលោមលោកសំរាប់កុមារជាច្រើនដួចជារឿងធប្ម់(The Witches)រឿងច្ជននិងថំា្នអាគម(George and Mavellous Medecines) ពិសេសរឿងឆាលីនិងរោងចក្រសូកូឡា (Charlie and Chocolate Factory)រួមទាំងរឿងចែននិងផ្លែប៉ែសយក្ស (James and Gaint Peach)។ រឿងនេះបានបោះពុម្ពផ្សាយក្នុងឆាំ្ន1988នៅប្រទេសអង់គេ្លសនិងសហដ្ឋអាមេរិចដែលបានទទួលការគាំទ្រយ៉ាងខំា្លងពិសេសគឺកុមារនេះតែម្តង។រឿងនេះកបានបោះពុម្ពនិងបកប្រែទៅជាភាសារនានាជាច្រើនតែជាអកុសសសៀវភៅមួយនេះមិនទាន់បានបែ្រកា្លយជាភាសាខែ្មរនៅឡើយទេប៉ុនែ្តកមានការរងចាំនៃកុមារខែ្មរនិងយុវវ័យជាច្រើនរង់ចាំការចេញផ្សាយរបស់រឿងមួយនេះជាភាសារខែ្មរ។ ទោះជាយ៉ាងណាកដោយសំរាប់អ្នកដែលសេ្នហាការអានសៀវភៅអាចរកទិញរឿងនេះបានក្នុងភាសាអង់គេ្លសនៅឯបណាគារ Mounment Bookបានក្នុងតំលៃមិនតិចជាង10ដុល្លារព្រោះកនែ្លងនេះជាសៀវភៅបែប originalដែលអាចឃើញតែមួយកនែ្លងប៉ុណ្តោះ។ប្រាដកណាស់សៀវភៅនេះគឺខ្ងុំមិនបានទិញទេតែជាកាដូរបស់ម៉ាក់អ៊ុំខ្ងុំមកពីកាណាដាអោយខ្ងុំ។ ឥឡូវនេះអ្នកទាំងអស់គា្នសុំមកសិក្សាពីសាច់រឿងនៃដំនើរជីវីតរបស់កុមារីមុនធីលដា៖រឿងមុនធីលដានេះគីសឹងតែជាប្រភេទរឿងតែមួយនឺងរឿងសំរាប់កុមារដែលនិយាយពីការស្រមោលស្រមៃប៉ុនែ្តរឿងនេះគឺដកស្រង់ចេញពីការបរិយាកាសសិក្សារបស់កេ្នងនៅឯសាលារៀនរបស់ពួកគេនិងបពា្ហគ្រួសារដែលមិនគិតពីរឿងរបស់កូនរបស់ពួកគេ។ រឿងកុមារីមុនធីលដានេះនិយាយអំពី៖មុនធីលដាគឺជាកេ្មងស្រីមា្នក់ដែលមានប្រាជា្ងឈា្លសវៃខាំ្លងពីកំនើតគឺក្នុអាយុ3ឆាំ្ននាងអាចចេះអានកាសែតយ៉ាងសា្ទត់ជំនាញហើយក្នុងអាយុ4ទៅ5ឆាំ្ននាងបានដើរទៅបណា្ណល័យរួមការអានសៀវភៅដែលមានវយ្យាករណ៏កំរិតខ្ពស់អស់ជាច្រើនក្បាល។សមត្តភាពបែបនេះគឺមិនមែនកេ្មងណាអាចធើ្វបានទេ។ការឈ្លាសវៃបែបនេះតែងតែធើ្វអោយមាតបិតាគ្រប់រូបពេញចិត្តតែសំរាប់ឪពុកមា្តយមុនធីលដាវីញបែរជាយល់ថាមុនធីលដាជាកេ្មងមិនបានការអានសៀវភៅអត់ប្រយោជន៏និងចេះរឿងមនុស្សចាស់ច្រើនកព្រោះតែពួកគេជាមនុស្សអត់បានការដែរគឺថាឪពុកនាងជាអ្នកលក់ឡានជជុះហើយមា្តយនាងតែងតែដើរលងលែ្បងbingoជារៀងរាល់ថៃ្ង។ប៉ុនែ្តអ្នកគ្រួរបស់នាងកញ្ញាហេនី(Honey)បានយល់ពីសមត្តភាពនេះគឺថាមុនធិលដាអាចរៀបនិងគុណចែកលេខយ៉ាងល្អដែលអាចប្រដូចនឺងអ្នករៀនថា្នក់លើនាង។ព្រមជាមួយគា្ននោះកមាននាយិកាឃោឃៅមា្នក់ដែលតែងតែធើ្វបែបសិស្សគា្មនហេតុផលនិងប្រើកំលាំងបាយទៅសិស្សដោយគ្រាន់តែបពា្ហតិចតូចតែប៉ុណ្តោះហើយនាងកបានចង់ធើ្វបាបមុនធីលដាដែរតែពេលនោះមុនធីលដាបានដឹងខ្លូនថានាងមានកំលាំងពិសេសមួយដោយចៃដន្យដែលមានបញ្ជារអី្វដោអី្វអោយធើ្វចលនាដោយមិនបានកាន់រឺប៉ះឡើយ។ពេលនោះរួមគា្ននឺងអាថ៏កំបាំងរបសកញ្ញាហេនីនិងនាយិកាឃោឃៅមុនធីលដាបានបងើ្តកគំរោងដើមី្បធើ្វបាបនាយិកានោះជាមួយកំលាំងពិសេសរបស់នាងក្នុងបំនងជូយរកយុត្តិធម៏ដល់អ្នកគ្រួរបស់គេនិងសិស្សទាំងឡាយដែលនាយិកានោះបានធើ្វបាប។
បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘សៀវភៅរឿងសំរាប់កុមារ’
រឿងកុមារីំំមុនធីលដា(Matilda)
បានចុះផ្សាយក្នុង ប្រលោមលោក, សៀវភៅរឿងសំរាប់កុមារ លើ ខែធ្នូ 7, 2008 | មតិ 2 »
ពីពីស្រោមជើងវែង
បានចុះផ្សាយក្នុង ប្រលោមលោក, សៀវភៅរឿងសំរាប់កុមារ លើ ខែធ្នូ 5, 2008 | មតិ 2 »
បនា្ទប់ពីបានទទួលជោគជ័យនិងការគាំទ្រពីអ្នកដែលចួលចិត្តអានសៀវភៅចំពោះរឿងព្រះអង្គមា្ចស់តួចនិងរឿងដំនើរផ្សងព្រេងរបស់ពីណូគឺយ៉ូរួចមក អង្គការសីប៉ាដែលជាអង្គការសំរាប់ទ្រទ្រង់ចំណោះដឺងសំរាប់កុមារបានពាំនាំរឿងនិទានថ្មីមួយជាភាសារខែ្មរសំរាប់ប្អួនកុមារនិងយុវជនទាំងឡាយដែលចូលចិត្តអានសៀវភៅ។នោះគឺរឿងពីពីស្រោមជើងវែង។ ដោយបានទទួលការឧបត្តម្ហពីវិទ្យាសា្ថនស៊ុយអែតអង្គការសីបានសំរេចចិត្តបកបែ្រនិងបោះពុម្ពសៀវភៅពីពីស្រោមជើងវែងនេះជាភាសារខែ្មរដើម្បីអោយលុមារកម្ពុជាបានចូលរួមសប្បាយនិងអានដំនើរផ្សងពេ្រងរបស់ពីពីដែលបានធើ្វអោយកុមារទូទាំងពិភពលោករំភើរចិត្តជាខាំ្លង។ រឿងពីពីស្រោមជើងវែងនេះគឺជាបកបែ្រចេញពីសឿវភៅរឿងពីពីលីនស្រ្តឹន(Pippi Långstrump)របស់ប្រទេសស៊ុយអែតដែលជាប្រលោមលោកសំរាប់កុមារដ៏ល្បីទួទាំងសាកលលោកហើយបានបកប្រែជាច្រើនភាសារួចមកហើយ។រឿងនេះនិពន្ធដោយអ្នកស្រីអាស្រឹ្ទនលីនហ្រេ្គននិងបោះពុម្ពផ្សាយនៅឆំា្ន1945។ អ្នកស្រីអាស្រឹ្ទនលីនហ្រេ្គននពិន្ធរឿងនេះដំបួងក្នុងបំនងជាកាដួសំរាប់ថៃ្ងខួបកំនើតរបស់កូនស្រីគាត់ដែលក្រោយមកគាត់បានយកវាទៅបោះពុម្ពផ្សាយហើយទទួលការជោគជ័យជាខំា្លងព្រមជាមួយនឹងពានរង្វាន់ជាច្រើនដែលធ្វើអោយរឿងនេះចាត់ទុកជារឿងមួយដ៏គួរអោយស្រលាញ់ជាងគេលើពិភពលោក។មិនតែប៉ុណ្តោះអ្នកស្រីបានសរសេរដំនើរផ្សងព្រេងរបស់ពពី2វគ្គទៀតដែលបានបោះពុម្ពផ្សាយនៅឆ្នាំបនា្ទប់ព្រមជាមួយវគ្គបនែមមួយទៀតនៃវគ្គទាំង6ដែលចេញផ្សាយនៅឆាំ្ន1969ទៅឆាំ្ន1975។សៀវភៅ2វគ្គចុងបញ្ចប់បានបោះពុម្ពផ្សាយនៅឆ្នាំ1979និង2000។ ក្នុងឆាំ្ន1949រឿងនេះត្រួវបានកែប្រែទៅជាកុងដោយដកស្រង់លើវគ្គ3ដំបូងហើយនៅឆ្នំា1969ត្រួវបញេ្ចញមុខជាថ្មីក្នុងពិភពវីដេអូតែជារឿងភាគសំរាប់ទូរទស្សន៏ដែលនិយាយពិវគ្គទាំង6នៃដំនើរផ្សងព្រេងរបស់ពីពី។ រឿងពីពីស្រោមជើងវែងនេះគឺនិយាយពីកេ្មងស្រីចំលែកមា្នក់ឈ្នោះជាពីពីដែលរស់នៅតែមា្នក់ឯងនិងសត្វសា្វដែលចាត់ទុកជាមិត្តភក្តិដ៏ល្អសំរាប់នាងប្រមទាំងសត្វសេះមួយក្បាលក្នុងផ្ទះភ្នំច្រលំដ៏ធំ។ពីពីជាកេ្មងស្រីមានកំលាំងខ្លាំងមា្នក់ នាងមិនដែលរៀននិងមិនធា្លប់ទៅសាលាទេ នាងគា្មនឪពុកមា្តយទេ ដួចេ្នះនាងចង់ធើ្វអី្វក៏បានតាមចិត្តដូចជាកាលណានាងចង់ញុំនាងញុំកាលណានាងចង់គេងនាងគេងគឺមានន័យថានាងមិនសិត្ដក្រោយការគ្រប់គ្រងរបស់នរណាមា្នក់និងបញ្ជារអោយនាងធើ្វអី្វដែលនាងមិនចង់ធើ្វ។ តែនាងជាកេ្មងស្រីដែលមានសនា្តចចិត្តនិងមានបេះដូងមាសជាមួយមនុស្សគ្រប់រូបពិសេសអ្នកជិតខាងរបស់នាង៖ថមនិងអានីកាដែលពួកគេទាំងបីបានធើ្វដំនើរផ្សងព្រេងរួមតាំងការរកលេងលែ្បងចំលែកជាមួយនឺងការស្រមោលស្រម៉ៃជាច្រើនកនែ្លងទាំងជិតទាំងឆា្ងយដែលបានផ្តល់អោយពួកគេនួវចំនេះដឹងការសប្បាយរីករាយនិងបទពិសោធន៏។ តួអង្គពីពិមិនមែនជាកេ្មងដែលពួកយើងត្រូវតែយកតំរាប់តាមនោះទេកដួចជាអត្តចរិតរបស់កេ្មងដែលច្រលេសបិសនតែរវៀវរវៃតែនាងជាកេ្មងស្រីដែលយើងត្រូវចេះវិភាគនិងយល់ដឺងពីពិភពរបស់កុមារដែលយើងត្រូវចេះអប់រំពួកគេដោយការពន្យល់និងការនូនា្មនដោយសំដីទន់ភ្លន់ជាជាងប្រើហិង្សាហើយថែមទាំងអោយចេះយល់ទទួលសា្គល់ពីបំនងនិងមូលហេតុរបស់ពួកកេ្មងពេលចង់បានរឺធើ្វអី្វមួយ។ពិសេសការស្រមោលស្រម៉ៃរបស់កេ្មងដែលមនុស្សចាស់មិនអាចយល់និងសា្គល់។ ប្រាដកណាស់អ្នកបានប្រឌិតរឿងនេះនិងបានបោះពុម្ពជាសៀវភៅឡើងសំរាប់អោយកុមារអានដើម្បីធើ្វអោយពួកគេសប្បាយនិងស្រមៃអោយឆា្ងយឆ្ងាយពីច្បាប់ទមា្លប់ដែលមនុស្សចាស់បានដាក់គំលាបលើពួកគេ។ការនិពន្ធរបស់គាត់គឺពរពេញដោយការស្រមោលស្រមៃលាយល្បំនិងការកំសាន្តជាមួយនិងសាច់រឿងហើយកជាការនិពន្ធក្នុងសម័យនោះដែលគា្មនពាក្បអប់រំបង្កប់ក្នុងសាច់រឿងឡើយកព្រោះតែសៀវភៅនេះមិនមែនជាមេរៀនតែជារឿងនិទានដល្អសំរាប់កុមារ។ សរុបមករឿងពីពីស្រោមជើងវែងរឿងដ៏ល្អមួយសំរាប់កុមារដែលពួកគេគួរតែអានសៀវភៅបែបនេះសំរាប់ការយល់ដឺងរបស់ពួកគេទោះបីដឹងច្បាស់ថាវាមិនមែនជាជីវីតប្រចាំថៃ្ងកដោយ។មិនមែនតែកុមារទេដែលចួលចិត្តអាននោះសូមបីតែមនុស្សចាស់និងយុវវ័យកទទួលសា្គល់អត្តន័យនិងតំលៃរបស់រឿងពិសេសគឺជំពូលឪពុកមា្តយ។ អត្តន័យនិងសាច់រឿងរបស់សៀវភៅមួយក្បាលនេះគឺផ្តល់ហេតុផលដសំខាន់មួយចំពោះពិភពពិតរបស់កុមារដែលជាពិភពបរិសុទ្ធឥតលក្ខពុតដែលពួកយើងជាយុវវ័យត្រួងចេះថែរក្សាពិភពមួយនេះអោយគង់វង្សពិសេសសំរាប់កេ្មងជំនាន់ក្រោយនៅពេលដែលពួកគេអាចថែរក្សានិងបង្រៀនកែប្រែចរិតលក្ខណរបស់ពួកគេអោយល្អសា្អតពេលធំឡើយដូចជាតួអង្គពីពីដែលចូលចិត្តនិយាយកុហកដោយការគ្មានការអប់រំពីឪពុកមា្តយតែចិត្តនាងពពេញដោយការតស៊ូនិងចិត្តល្អព្រោះការបង្រៀនពីទាហានលើកាប៉ាលរួមផ្សំនឺងវិជា្ជធើ្វម្ហួបយ៉ាងឆា្ងញ់ដោយចុងភៅលើកាប៉ាល។ ដូចេ្នះខ្ងុំសួមពាំនាំសៀវភៅមួយក្បាលដល់ដៃអ្នកទាំងអស់គា្នមិនថាចាស់រឺកេ្មងដែលអ្នកអាចរកទិញបានគ្រាន់កនែ្លងក្នុងបំនងអោយអ្នកទាំងអស់គ្នាចេះយល់ពីចិត្តគំនិតនិងការស្រមោលលស្រម៉ៃរបសកេ្មងពិសេសនៅខែ្មរយើងដែលឪពុកម្តាយខ្លះតែងតែវាយកូនដោយមិនយល់ពិអារម្មណ៏របស់ពួកគេនិងបង្ខំអោយពួកគេធើ្វអី្វដែលគេមិនចង់ធើ្វ។ទោះបីជាយុទ្ធសាស្រ្តនេះអាចនាំអោយពួកគេទៅជាកេ្មងទំរើសកយើងអាចប្រើវីធីផ្សោងជាងការវាយតប់។




