បំរែបំរួលពត៌មាន៖
ប្រកាស
មតិ

បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘សង្គម’

បើមិនសួរ កមិនបានដឹងរឿងរ៉ាវដ៏រំជួលចិត្តលាក់ក្នុងគ្រួសារជិត100ឆាំ្នដែរ  សូរ្យសៀង សំលេង ការរាប់រៀបរបស់ចាស់ទុំក្នុងទាំងពីរខាង បានផ្គុំក្នុងចិត្ត របស់ខ្ងុំ ចេញជាខែ្សរឿងដ៌រំជួលចិត្តជាច្រើនប្រាកដឡើង។និយាយទៅវាជារឿងពិត អត់ប្រឌិត អាចជាជីវិត ជាសោកដកម្មដែលកើតឡើងសើ្ទររាល់ថ្ងៃក្នុងសង្គម អាចជាអី្វដែលអ្នកធ្លាប់ឃើញ ក្នុងល្ខោន ក្នុងរឿងភាគ នឹង ប្រលោមលោកលើ លោកីយ៏នេះ។ ពេលនេះខ្ងុំសូមបើកអាថ៏កំបាំងគ្រួសារមួយនេះ ដែលត្រូវនឹងបែកចែកជា 2​ផ្នែកអោយអ្នកទាំងអស់គា្នបានអានក្នុងប្លកនេះ។ បកក្រោយទៅវិញត្រលប់ទៅ ជិត​100ឆ្នាំក្រោយ ទៅរកទឹកដីកំពង់ធំ ទៅភូមិកំពង់ចិន ទៅស្រុកស្ទោងទៅរករបបអាណានិគម ទៅយល់ពីរបបសក្តិភូមិ ទៅរកសង្គមគ្រួសារ ចិនហុកគៀ​ន ដែលពីមុនជាអ្នកមានទ្រព្យសម្បត្តិដ៏ច្រើនមួយនៅក្នុងស្រុក។ បញ្ជក់ប្រាប់អ្នកទំាងអស់គា្នអោយឥតលាក់លៀន លោកយាយទួត កើតនៅឆ្នំា​1915 ឈ្មោះ  លាន ជាកូនស្រីសំនប់ របស់គ្រួសារអ្នកមានដែលមាន ម្តាយឈ្នោះ ពៅ​​(Phương)​ដែលត្រូវជាម៉ាលួតរបស់ខ្ងុំជាកូនស្រី របស់ ម៉ាលា មុំ កើតនៅវៀតណាម ជាជនជាតិវៀតណាមសុទ្ធ តែនិយាយខែ្មរបានច្បាស់។ ម៉ាទួតលាន មាន ឪពុក​ត្រូវជាកុងលួតរបស់ខ្ងុំជាចិនហុកគៀនដែលជាចិនថ្នាក់ខ្ពស់ តែឆាប់ចូលនឹងជាតិសាសន៌ដទៃ​ហើយកុងទួតខ្ងុំអាចចេះខែ្មរច្បាស់ទេ កុងខ្ងុំថា កុងគាត់​ពេលនិយាយជាមួយមិត្តគាត់ដែលជាខែ្មរ គេតែងតែសើចគាត់ជានិច្ជ។ កើតមកជាស្រីក្នុងត្រកូលអ្នកមាន តែលោកយាយ ទួតរបស់ខ្ងុំអាចនិយាយបានទំាងខែ្មរ​ ទាំងចិន ទាំងវៀតណាតយ៉ាងស្ទាត់ជំនាញ។ [...]

អាន ប្រកាសពេញ »

តាមដាន

Get every new post delivered to your Inbox.