បើមិនសួរ កមិនបានដឹងរឿងរ៉ាវដ៏រំជួលចិត្តលាក់ក្នុងគ្រួសារជិត100ឆាំ្នដែរ សូរ្យសៀង សំលេង ការរាប់រៀបរបស់ចាស់ទុំក្នុងទាំងពីរខាង បានផ្គុំក្នុងចិត្ត របស់ខ្ងុំ ចេញជាខែ្សរឿងដ៌រំជួលចិត្តជាច្រើនប្រាកដឡើង។និយាយទៅវាជារឿងពិត អត់ប្រឌិត អាចជាជីវិត ជាសោកដកម្មដែលកើតឡើងសើ្ទររាល់ថ្ងៃក្នុងសង្គម អាចជាអី្វដែលអ្នកធ្លាប់ឃើញ ក្នុងល្ខោន ក្នុងរឿងភាគ នឹង ប្រលោមលោកលើ លោកីយ៏នេះ។ ពេលនេះខ្ងុំសូមបើកអាថ៏កំបាំងគ្រួសារមួយនេះ ដែលត្រូវនឹងបែកចែកជា 2ផ្នែកអោយអ្នកទាំងអស់គា្នបានអានក្នុងប្លកនេះ។ បកក្រោយទៅវិញត្រលប់ទៅ ជិត100ឆ្នាំក្រោយ ទៅរកទឹកដីកំពង់ធំ ទៅភូមិកំពង់ចិន ទៅស្រុកស្ទោងទៅរករបបអាណានិគម ទៅយល់ពីរបបសក្តិភូមិ ទៅរកសង្គមគ្រួសារ ចិនហុកគៀន ដែលពីមុនជាអ្នកមានទ្រព្យសម្បត្តិដ៏ច្រើនមួយនៅក្នុងស្រុក។ បញ្ជក់ប្រាប់អ្នកទំាងអស់គា្នអោយឥតលាក់លៀន លោកយាយទួត កើតនៅឆ្នំា1915 ឈ្មោះ លាន ជាកូនស្រីសំនប់ របស់គ្រួសារអ្នកមានដែលមាន ម្តាយឈ្នោះ ពៅ(Phương)ដែលត្រូវជាម៉ាលួតរបស់ខ្ងុំជាកូនស្រី របស់ ម៉ាលា មុំ កើតនៅវៀតណាម ជាជនជាតិវៀតណាមសុទ្ធ តែនិយាយខែ្មរបានច្បាស់។ ម៉ាទួតលាន មាន ឪពុកត្រូវជាកុងលួតរបស់ខ្ងុំជាចិនហុកគៀនដែលជាចិនថ្នាក់ខ្ពស់ តែឆាប់ចូលនឹងជាតិសាសន៌ដទៃហើយកុងទួតខ្ងុំអាចចេះខែ្មរច្បាស់ទេ កុងខ្ងុំថា កុងគាត់ពេលនិយាយជាមួយមិត្តគាត់ដែលជាខែ្មរ គេតែងតែសើចគាត់ជានិច្ជ។ កើតមកជាស្រីក្នុងត្រកូលអ្នកមាន តែលោកយាយ ទួតរបស់ខ្ងុំអាចនិយាយបានទំាងខែ្មរ ទាំងចិន ទាំងវៀតណាតយ៉ាងស្ទាត់ជំនាញ។ [...]
បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘ជនជាតិចិន’
ឆាកជីវីតរឿងរ៉ាវវង្សត្រកូលដ៍យូរលង់
បានចុះផ្សាយក្នុង ជនជាតិចិន, ជនជាតិភាគតិច, ពីខ្លួនឯង, វប្បធម៏កម្ពុជា, វប្បធម៏ទូទៅ, សង្គម លើ ខែកញ្ញា 26, 2009 | មតិ 7 »




