រឿងបែបរន្ធត់ផែ្នកខោ្មចបុរាណរឺកនិយាយអំពីផែ្នកចិត្តសាស្រ្តថ្មីរបស់ហូលីវូដបានបើលឆាកចូលទៅក្នុងរោងភាពយន្តជាង2367រោងកាលពីថ្ងែទី 30 ខែ មករា ឆាំ្ន 2009 នេះ ហើយ៖ រឿងការដែលមិនបានអញ្ជើញ(The Uninvited)នេះគឺជារឿងដែលថតសារឡើងវីញ ពីរឿងព្រឺព្រួយបែបចិត្តសាស្រ្ត(Psychological Thriller)របស់កូរ៉េដែលមានចំណងជើង ថារឿងនិទានរបស់បងប្អូនស្រីពីរនាក់ (A Tale Of Two Sisters)ហើយបានដាក់បញ្ជំាងកាលពីឆ្នាំ2003នៅឯកូរ៉េដែលបានទទួលជោគជ័យយ៉ាងធំធេងទូទាំងពិភពលោកហើយក្រោយមកបានបញ្ជំាងនៅខែ្មរយើងនៅរោងភាពយន្តស៊ីនេម៉ាសូរិយាកាលពីឆ្នាំ2008ក្នុងចំណងជើងព្រលឹងយុវវ័យ។ រឿងការដែលមិនបានអញ្ជើញមួយនេះគឺជារឿងដែលផលិតដោយផលិតកម្មដឺធំ2គឺ ផលិតកម្មDreamworksនិង ផលិតកម្ម Paramountដែលធ្លាប់ផលិតរឿងខោ្មចអាស៊ី ថតឡើងវីញរួចម្តងទៅហើយដែលរឿងនេះគឺរឿងThe Ring។រឿងថ្មីមួយនេះគឺទិញសិទ្ធផ្តាច់មុខយ៉ាងច្រើនជាងរឿងថតឡើងវីញដទៃដោយចំនាយអស់មួយលានដុល្លាឯនោះ។ ចំពោះសាច់រឿងសងេ្ខនខ្ងុំបានបរិយាយហើយរូចមកហើយចំពោះសាច់រឿងពេញសូមចូលទស្សនា៖http://en.wikipedia.org/wiki/The_Uninvited_(2009_film)។ សូមអ្នកទាំងអស់គា្នកុំគិតអោយសោះថាមានតែរឿងសីនដេរឹឡាទេដែលមានម្តាយចុងចិត្តកំណាចតែអារឿងនេះកមានដែរ។
បណ្ណសារ សំរាប់ ចំណាត់ក្រុម ‘កុងខោ្មច’
រឿងការដែលមិនបានអញ្ជើញ(The Uninvited)បញ្ជំាងថៃ្ងនេះ
បានចុះផ្សាយក្នុង america film, កុងខោ្មច លើ ខែកុម្ភៈ 1, 2009 | មតិ 9 »
វិញ្ញាណអាបរឺក្រាស៊ូ៖អបិយជំនឿងដ៏ល្បីនៅនៅអាស៊ី
បានចុះផ្សាយក្នុង កុងខោ្មច, វប្បធម៏កម្ពុជា, វប្បធម៏ទូទៅ, អបិយជំនឿ លើ ខែធ្នូ 15, 2008 | មតិ 11 »
អបិយជំនឿងទាក់ទងខោ្មចព្រាយបិសាចរឺករឿងនិទានដែលទាក់ទងនឺងវិញ្ញានព្រលឺងព្រាយតែងតែប្រាកដខ្លូនឡើយនៅលើទូទាំងសាកលលោកប៉ុនែ្តរូបរាងនិងជំនឿងតែងតែអាស្រ័យលើវប្បធម៏ជាតិសាសន៏ក្នុងប្រទេសនិមួយនិមួយ។ រឿងរ៉ាវខោ្មចទាំងអស់លើលោកតែងតែមានលក្ខណខុសគា្ននិងដូចគា្នដែលពឺងផ្អែកទៅលើប្រពៃណីនិងទំនៀមទំលាប់របស់ពួកគេ។ ជាក់សែ្តងណាស់ដូចជារឿងខោ្មចជពា្ជក់ឈាមរឺកព្រាយត្រាគូឡា(Dracula)របស់អឺរ៉ុប់ដែលជារឿងដ៏ល្បីល្បាញនៃបស្ចឹមប្រទេសដែលមានដើមកំនើតនៅ ប្រទេសរ៉ូមានីបើមានបញ្ជាក់ទៅប្រាសាទត្រាគូឡាដ៏ចំនាស់មួយដែលអ្នកស្រាវជ្រាវជឿថាទីកំនើតរបស់ រឿបីសាចដ៏ល្បីមួយនេះ។រឿងនិទានរបស់បិសាចត្រាគូឡាអាចរកឃើញនៅទូទាំង ពិភពលោកហើយមានការប្រហាក់ប្រហែលគា្ននៅនឺងខោ្មចឆៅចិន(僵尸)រឺព្រាយស៊ីពោះវៀនថៃ(ผีปอบ)។ដូចគា្នដែរនឹងខោ្មចស្រីសក់ខោ្មចវែងបាំងមុខរ៉ូបសដែលជារឿងនិទានដ៏ប្រជាប្រិញភាពមួយដែលមិនមានទីកំនើតពិតប្រាកដតែបានទទួលជាសាកលពីប្រទេសជប៉ុននិងកូរ៉េទៅនឺងការជឿជាក់ថាទីកំនើតរបស់អបិយជំនឿងមូយនេះ។ប្រភេទខោ្មចមួយនេះត្រូវហៅថាយូរី((幽霊, Yūrei?) ទៅតាមភាសាជប៉ុន។ការល្បីរនទ្ទញរបស់រឿងមួយនេះត្រូវបានរកឃើញដំបូងក្នុងខែ្សភាពយន្តអណ្តួងខោ្មចរឺringuហើញកបានលេខមុខក្នុងភាពយន្តចិនកួរ៉េថៃអាមេរិចរូមទាំងខែ្មរយើងជាបន្តបនា្ទប់។ឥឡូវនេះសូមអ្នកអានទាំងអស់មកបងែ្វងអារម្មណ៏មកអបិយជំនឿងទៅលើខោ្មចអាបរឺក្រាស៊ូ(กระสือ)អានតាមថៃដែលជារឿងនិទានដ៏ល្បីមួយនៅអាស៊ីពិសេសអាស៊ីអាគេ្នយ៏នេះឯតែម្តង។ បើអ្នកទាំងអស់មើលទៅលើរូបភាពនេះនិងពឺងផែ្អកទៅរឿងនិទានរបស់វា។ខោ្មចអាបរឺកា្រស៊ូជាប្រភេទខោ្មចដែលមានលក្ខណជាមនុស្សធម្មតានៅពេលថៃ្ងតែនឺងប្រែកា្លយទៅជាអាបនៅវេលាយប់ដែលនឺងដកក្បាលចេញពីខ្លួនរួមជាមួយពោះវៀនហើរចេញពីផ្ទះដើររកចំនី។អ្នកខ្លះនិយាយថាគេអាចសំគាល់ថាអ្នកណាជាអាបចំពោះអ្នកណាដែលតែងតែបាំងឆត្រ័រឺកតែងតែពាក់វ៉េនតានៅពេលធើ្វដំនើរនៅពេលថៃ្ង(អាចជាមិត្តភត្រ័អ្នកកថាបាននិយាយលេងទេ)។ បើនិយាយពីប្រវត្តិរបស់ខោ្មចអាបវីញគឺគេសំដៅទៅលើសាស៏នាព្រហ្មញ៏សាសនារឺកលិទ្ធហិឌូដែលរកឃើញដំបូងនៅឥណា្ឌ។វាកអាចនិយាយបានថាអាបគឺកើតឡើតងដំបូងនៅប្រទេសប៉ុន្តែឯកសារខ្លះបានសំដៅមកលើការផេ្ទរអរិយធម៏របស់ឥណា្ឌមកកម្ពុជាដែលជាទីតាំងផ្តល់កំនើតអោយវិញ្ញាណអាបនិងរក្សារឿងនិទានអស់រយះពេលជាយួរលុះត្រាក្នុងពាក់កណា្តលឆាំ្ន1700ដែលជាយុគងងឺតរបស់ខែ្មរដែលជាពេលដែលកម្ពុជាចាញ់ថៃដោយការធើ្វសង្រ្គាកកមានការនិយាយតគា្នពីព្រះនាងថារ៉ាវាទីបុត្រីសេ្តចក្រាញ់ខែ្មរនៅព្រំដែនមា្នក់ដែលបានប្រែកា្លយជាអាបនៅស្រុកថៃ។រឿងនិទានមួយត្រូវបានដកស្រង់ប្រែជាកុងមួយក្នុងឆំា្ន2002ឈ្នោះថានាងអាប( ตำนานกระสือ)រឺកហៅថាDemonic Beauty តាមភាសាអង់គេ្លស។ជាក់សែ្តងណាស់ប្រទេសជាច្រើនជឿជាក់ថាប្រទេសកម្ពុជាគឺជាប្រទេសនៃអរិយធម៏សាស៏នាហិឌូដ៏ធំខាំ្លងមួយបនា្ទប់ពីឥណា្។ទោះបីជាពេលនេះកម្ពុជាយើងបានទទួលយកសាស៏នាព្រះពុទ្ធកដោយកយើងបានឃើញទៅមានជំនឿងគ្រូទាញគ្រូហ្មអាបធ្មប់ដាក់អំពើដែលជាប្រពែណីដើមនៅសេសសល់នៅឡើយ។ ចំពោះភាសានិយាយវីញពាក្យអាបគឺការភាសារនិយាយមួយរបស់ជនជាតិខែ្មររីឯក្រាស៊ូ(กระสือ)សំរាប់ថៃរួមជាមួយការហៅថាក្រាសូសំរាប់ឡាវនិងការនិយាយនានាទៅភាសាប្រទេសដទៃ។ទាក់ទងនិងមួលហេត្យមួយទៀតនៃប្រវត្តិរបស់អាបគេនិយាយថាវាគឺចេញមកពីប្រទេសឥណ្ឌូនេស៊ីទេរួចបែកចេញទៅម៉ាលេស្យាបន្ត។ ភស្តតាងសំអាងទៅលើរូបចំលាក់របស់មេធ្មប់មា្នក់ឈ្មោះថារ៉ុនដា(rangda)ដែលតំនាងអោយជាមា្ចស់ក្សត្រីនៃលីយក្ស័(leyakពាក្យអាបហៅតាមភាសាឥណ្ឌូនេស៊ី)រួមជាមួយនឺងស្រោមមុខរបស់នាងដែលប្រជាជនក្នុងភូមិសា្លប់ប្រាសាទហៅថាសេនយក្ស័(Shangyang)តែងតែយករបស់មួយនេះទៅប្រារព្ធពីធីបុណ្យកំចាត់ព្រាយបិសាចនានាក្នុងភូមិ។គេអាចសងេ្តកឃើញថាកោះបាលីរបស់រឿងនិនាមួយនេះកជាកោះនៃឥទិ្ធពលរបស់សាសនាហិឌូដែររួមជាមួយនិងរឿងរ៉ាវដើមកំនើតរបស់ខោ្មចអាបនៅប្រទេសនេះដែលសិត្តនៅសវទី11នែគស។ វត្តមានរបស់មា្ចស់ក្សត្រីអាបវីញកបានកើតឡើងនៅប្រទេសម៉ាលេជាមួយឈោ្មះភីណាកាលេន(Hantu Penanggal)ដែលប្រែថាផា្តច់ខ្លូនរឺកប្តួរខ្លួន។គេនិយាយថាអាបម៉ាលេចាប់ផើ្តមបង្ហាញខ្លួនដំបូងកលើឧបទី្វបម៉ាលេថៃ( Semenanjung Tanah Melayu)ដែលជាទីតាំងម្តុំឈូងសមុត្រថៃ។ គ្រប់រឿងរ៉ាវរបស់ប្រទេសទាំងអស់អាបតែងតែធើ្វបែបមនុស្សដោយស៊ីពោះវៀនមនុស្សពេលគេដេកលង់រួមបឺតឈាមកេ្មងពេលតក់ស្លុតខាំ្លងមិនអាចតដៃបាន។ចំពោះអាបខែ្មរនិងថៃអាបត្រឺមតែស៊ីសុតកូនង៉េតនិងរបស់មិនសា្អតទេតែសំរាប់ម៉ាលេនិងឥណ្ឌូនេស៊ីដល់ថា្នក់បឺតឈាមនិងហែកខាំស៊ីបេះដូងកូនង៉េតដោយធេ្មញស្រួចរបស់គេ។តែកាលពីមុនខ្ងុំបានអានរឿងបិសាចចួលរូបរបស់ខែ្មរកបាននិយាយពីការស៊ីបេះដូងពោះវៀនរបស់កេ្មងដែរ។ប៉ុនែ្តរួបរាងរបស់អាបមួយនេះគឺមានដៃនិងពាក់កណា្តលខ្លូនរួមពោះវៀនវិញដែលមានលក្ខនដូចនិងបិសាចអាបរបស់ភីលីពីនហៅថាម៉ានេថនេថកេន(Manananggal)។ ម៉ានេថនេថកេនគឺជាប្រភេទអាបុមួយដែរទាស់តែវាមានសា្លបដូចសត្វប្រជៀវរួមទាំងបំបែកខ្លូនពាក់កណា្តលឡើងលើប៉ុនោ្តះតែគឺមានការរកស៊ីពេលយប់ដូចគា្នតែអាបមួយនេះប្រើតែអណា្តលសំរាប់រកចំណី។តាមទំនៀមទំលាប់នៃរឿងព្រេងរបស់ភីលីពីនអាបប្រភេទនែះអាចជាស្រីកបានប្រុសកបានហើយការកំចាត់អាបមួយនេះមិនដូចគេដទៃដែលប្រើបនា្លនិងឈើមុតទេតែជាខ្ទឺមសអំបិលយកទៅស្រោចលើពាក់កណា្តលខ្លួនចុះក្រោយរបស់វាពេលវាចេញទៅរកចំណីបាត់។ពេលវាមកវីញនឺងមិនអាចចូលខ្លួនបានហើយនឺងសា្លប់នៅពេលថ្ងៃ។វីធីនេះប្រហែលនឺងវីធីខែ្មរយើងដែលត្រឡប់ខ្លូនរបស់អាបអោយវាចូលខ្លួនខុស។ តែការតដំនរទាយានវីញគឺដួចគា្នដោយប្រើទឺកមាត់ចាក់ចូលអាហាររឺទឺករឺកបញ្ចូលមន្តចូលក្នុងខ្លួន។ ឥឡូវនេះយើងឃើញថារឿងរបស់អាបមួយនេះភាគច្រើនកើតឡើងចំពោះប្រទេសដែលធា្លប់កាត់សាសនាហិឌួ។តែចំពោះប្រទេសដែលកាន់សាស៏នាហីនយានវីញដូចជាចិនជប៉ុនហេតុអី្វកមានវត្តមានរបស់បិសាចប្រភេទនេះក្នុងអបិយជំនឿរបស់គេដែរ? ជាក់សែ្តងណាស់កាលពីឆាំ្ន1977ខែ្សភាពយន្តខោ្មចដ៏ល្បីល្បាញមួយដែលបានដាក់បពាំ្ចងនៅឯទីក្រុងហុងកុងមានចំនងជើងថាWitch Flying Head Devilរឺ woman flying headដែលមានន័យថាមេធ្មប់ក្បាលហោះ។កុងរឿងនេះមានអត្តន័យចំលែកចំពោះអបិយជំនឿងរបស់ចិនចំពោះខោ្នចអាបមួយនេះ។ កុងមួយរឿងនេះគឺនិយាយអំពីនារីមា្នក់ដែលទៅកាន់វិហារព្រះពុទ្ធសាសនាដែលបែរជាត្រូវពស់របស់ធ្មប់មា្នក់ចិករួចកបែ្រកា្លយជាវីញ្ញាណបិសាចដកក្បាលពេលរាត្រីរួមជាមួយពោះវៀនហើររកអាហារដែលមានឈាមនិងពោះវៀនជាដើម។រឿងនេះគឺបែរជាចង់និយាយថាអាបចេញពីព្រះពុទ្ធសាសនាវិញ។ រួមជាមួយគា្ននោះកមានប្រភេទបិសាទខោ្មចមួយចំនួនដែលមានលក្ខណប្រហាក់ប្រហែលនឺងព្រាយអាបដ៏ល្បីមួយនេះដែរ។ រ៉ូគូរ៉ូគូប៊ីរ(ろくろ首, rokuro-kubi)គឺជាប្រភេទខោ្មចមួយដែលមានលក្ខណស្រដៀវនឺងអាបដែរដោយវាគឺជាមនុស្សធម្មតានៅឯពេលថៃ្ងតែបានប្រែកា្លយជាបិសាចបែបនេះរាត្រី។បិសាចមួយនេះមិនដកកទេតែបែរជាបន្លូតករបស់កអោយវែងហើយអាចប្រែមុខទៅជារូបផ្សងតាមតែចិត្តចង់ដូចជាមុខប្រេតរឺកបិសាចមាត់រហែក(សុទ្ធតែជាបិសាចល្បីក្នុងរឿងនិទាណជប៉ុន)ជាដើម។ពេលខ្លះអ្នកដែលកា្លយជាបិសាចប្រភេទនេះមិនដឺងខ្លូនទេដោយពេលកំពុងដេកកកចាប់ផើ្តមលូត។ពេលព្រឺកភា្ងក់ឡើងមានអារម្មណ៏ចំលែក។វាប្រៀបដូចជាពេលកា្លយជាបិសាចគេដូចជាកា្លយជាមនុស្សទៀត។បិសាចមួយនេះកដូចអាបត្រង់វាពន្លូតករកអាហារដូចជាឈាមរឺស៊ីមនុស្សជាដើម។អ្នកដែលកា្លយជាអាបប្រភេទនេះភាគច្រើនតែងតែធា្លប់ធើ្វបាបធើ្វកម្មក្នុងផ្លូវព្រះពុទ្ធសាសនា(មានលក្ខណស្រដៀននឺងអាបចិនដែរ)។ ចំនែកអាបមួយបែបទៀតក្នុងអបិយជំនឿងរបស់ជប៉ុនហៅថានូគីគូប៊ី(抜首)។ដូចគា្ននឺងដែរទៅនឺងអាបបិសាចប្រភេទនេះរកស៊ីពេលយប់និងជាមនុស្សពេលថៃ្ងហើយវាគ្រប់តែដកក្បាលចេញពីខ្លួនដោយមិនយកពោះវៀនអី្វឡើយ។វាសំលាប់មនុស្សដោយសែ្រកដើម្បីធើ្វជនរងគ្រោះវាភ័យដល់មិនតដៃបានរួចហោះទៅជិតនិងទីបពា្ជប់នឹងជញ្ជាត់ឈាមសំលាប់។អាបមួយនេះយើងអាចបំផា្លញបានដោយកំទេចខ្លួនរបស់វារឺលាក់តែបានតែពេលក្បាលមិននៅតែប៉ុណ្តោះ។ មិនត្រឺមតែប៉ុនេះរឿងអាបបានបង្ហាញមុខក្នុងខែ្សភាពយន្តអស់ជាច្រើនដងដែលរឿងអាបដំបូងគឺរឿងភីណាកាលេន(Penanggalan)របស់ម៉ាលេស្យាដែលផលិតនៅឆាំ្ន1960ដែលគេជឿថាជាកុងអាបមុនគេ។តែកាលពីមុនខែ្មរយើងកមានកុងមួយដែរចំនងជើងថាកូនអើយមា្តយអាបដែលនិយាយថាជាកុងផលិតនៅទសវត្សទី60តែអ្នកខ្លះថារឿងនេះធើ្វនៅឆាំ្ន1982ទៅវិញ។និយាយរួមកុងមួយនេះជារឿងល្បីល្បាញនៅស្រុកខែ្មរមួយ។បនា្ទប់មកទៀតមានរឿងអាបរបស់ហុងកុងដែលខ្ងុំបានបរិយាយរួចហើយដែលហៅថាមេធ្មប់ក្បាលហោះ។បនា្ទប់មកខែ្សភាពយន្តអាប៏ល្បីមួយប្រចាំឆាំ្ន1981របស់ឥណ្ឌូនេស៊ីដែលមានចំនងជើងថាអាថ៏កំបាំងក្នុងបាលី(Mystic in Bali)។ រឿងអាបរបស់ឥណ្ឌូនេស៊ីមូយឡូយត្រង់និយាយពីជនជាតិអាមេរិចកាំងដែលមាននារីអាមេរិចមួយរូចចុះមកសិក្សាស្រោវជ្រាវពីអាថ៏កំបាំងនៃអបិយជំនឿងក្នុងតំបន់នៃកោះបាលីរហូតដល់បែកឆេ្វងរហូតកា្លយជាអាបដែលសំលាប់អ្នកស្រុកយកឈាមកព្រោះតែនាងមានការបពា្ជរពីមេធប្ម់មា្នក់។ បើនិយាយពីថៃវិញគឺជាប្រទេសមួយដែលល្បីខាងរឿងខោ្មចរឿងអាបនេះឯដែលក្នុងឆាំ្ន1970ទៅ2000ប្រទេសថៃបានផលិតរឿងអាបជាច្រើនដែលប្រហែលជា2030រឿងទល់បច្ចុប្បន្នដែលរឿងល្បីជាងគេមានរឿងនាងអាបក្នុងឆាំ្ន2002និងរឿងសង្សារខ្ងុំអាប(រឺកបុណ្យសង្សារអាប Krasue Valentine)នៅឆាំ្ន2006។សំរាប់ខែ្មរយើងវិញបើនិយាយពី2003មកបានជាងប្រាំហើយដូចជាអាបភ្លើងឆេះអាបអមតសេ្នហ៏ចៅពស់កេងកងនិងទាយានអាបហើយពេលនេះកំពុងថតរឿងអាបកាលីប2009ផង។ សរុបមកប្រពៃណីអាបគឺយើងអាចឃើញច្រើនណាស់ក្នុងទី្វបអាស៊ីដែលយើងមិន អាចបរិយាយបានប្រទេសណាមានអាបមុនគេកព្រោះតែការល្បីល្បាញរបស់អបិយជំនឿងអរូបីមួយនេះឯ។តើអ្នកទាំងអស់គា្នធា្លប់ឃើញអាបទេ?សំរាប់ខ្ងុំអត់ទេ។ហើយតើអ្នកជឿថាមានអាបទេ?សំរាប់ខ្ងុំមិនដឺងទេ។សំរាប់សំនួរចុងបពា្ចប់មួយនេះគឺខ្ងុំមានចំងល់ខាំ្លងមែនទែនចំពោះអត្តន័យនៃពាក្យអាបមួយនេះបើអ្នកណាចេះនិងយល់សូមប្រាប់ផងតើពាក្យថាអាបបកប្រែថាដូចមេ្តច? ឯកសារយោង៖ http://en.wikipedia.org/wiki/Krasue http://en.wikipedia.org/wiki/Manananggal http://en.wikipedia.org/wiki/Penanggalan http://en.wikipedia.org/wiki/Rokurokubi http://en.wikipedia.org/wiki/Nukekubi http://en.wikipedia.org/wiki/Leyak http://en.wikipedia.org/wiki/Rangda http://www.fright.com/edge/witch.html http://www.balivision.com/Article_Resources/Barong&Rangda.asp [...]
សំមែ្រកព្រលឹងចុងសក់ទាំងបួន(4Bia:See Prang)
បានចុះផ្សាយក្នុង កុងខោ្មច, Thai movie, thai star លើ ខែធ្នូ 8, 2008 | ទំលាក់ មួយវិចារ »
អ្នកប្រាកដជាធា្លប់សា្គល់រសជាតិនៃការរន្ធត់និងភិតភ៏យរួចមកហើយជាមួយខែ្សភាពយន្តខោ្មចដ៏រន្ធត់របស់ថៃដូចជារឿងខោ្មចជិះក(Shutter)រឺកគំនុំសេ្នហ៏បំផា្លញជីវីតភីនផ្លយ (Alone)ជាដើមដែលជារឿងខោ្មចដែលទទួលបានគាំទ្រជាខំា្លងនៅស្រុកថៃនិងស្រុកខែ្មរព្រោះតែរឿងទាំងនេះសុទ្ធតែបានដាក់បពំា្ចងនៅរោងភាពយន្តលុចហើយបានល្បីដល់ហូលីវូដព្រោះថារឿងខោ្មចជិះករបស់ថៃបានត្រូវហូលីវូដថតឡើតវិញជាមួយការទិញយកជាង1លានដុលា្លរហើយរឿងគំនុំសេ្នហ៏បំផា្លញជីវីតភីនផ្លយ (Alone)កំពុងសិត្តនៅក្នុងគំរោង។រឿងទាំងពីរនេះគឺបានផលិតឡើងដោយផលិតកម្មGMM Grammyដែលពីមុនជាផលិតកម្មចំរៀងដ៏ល្បីរបស់ថៃ។នៅឆំា្ន2008ផលិតកម្មមួយនេះបានពាំនាំទស្សនិកជននួវរឿងដែលអាចធើ្វអោយអ្នកដែលចូលចិត្តរឿងខោ្មចបងែ្វងអាម្មណ៏សារជាថ្មីចំពោះវិស័យខែ្សភាពយន្ត។នេះគឺរឿង៖សម្រែកព្រលឹងចុងសក់ទាំងបួន តើអ្នកធា្លប់ត្រូវបានបំភ័យរហូតដល់សា្លប់ដែរឫទេ? រឿងសមែ្រកព្រលឺងចុងសក់ទាំងបួននេះមានឈ្មោះជាភាសារថៃថាสี่แพร่งរឺកsee Prangដែលមានន័យជាភាសាអង់គេ្លសថា4 Biaដែលសំដៅលើពាក្យ Phobiaប្រែថាការខា្លចដោយមិនដឹងអី្វ។ កុងមួយនេះគឺទទួលបានការគាំទ្រជាខាំ្លងនៅឯប្រទេសថៃដែលក្នុងសបា្តហ៏បើកឆាករកចំនួលបានជិត1លានដុលា្លរដែលប្រាក់សរុបគឺទទួលបានជាង2លានដុលា្លរដែលកា្លយជារឿងថៃដែលរកចំនូលបានច្រើនបំផុតលេខ2ក្នុងឆំា្ន2008នេះហើយឥឡូវនេះរឿងនេះកំពយងគ្រោងមកបពាំ្ចងនៅស្រុកខែ្មរឯរោងកុងលុចទៀតហើយ។ ចំពោះចំនងជើងដែលខ្ងូំដាក់អោយថាសំមែ្រកព្រលឹងចុងសក់ទាំងបួនគឺសំដៅទៅលើសាច់រឿងរបស់រឿងនេះដែលបានបែកចែកជាបួនរឿងខ្លីខុសគា្នទាំងអត្តន័យការភ័យខា្លចតួអង្គនិងអ្នកដឹកនាំរឿងទៀតផង។រឿងទាំងអស់ភាគច្រើនគឺនិយាយពីចិត្តសាស្រ្តនិងការភ័យខា្លចរបស់មនុស្ស។ Trailerជាមួយ Eng-Sub រឿងទីមួយនៃសំមែ្រកព្រលឹងចុងសក់ទាំងបួន(4Bia:See Prang) 1សុភមង្គលរឺភាពឯកោរ(The Loneliness, Happiness) ភាពភ៏យខា្លចនៃភាពឯកោរ រឿងនេះគឺជារឿងដំបួងបំផុតតែរឿងនេះជារឿងចំលែកកព្រោះតែសាច់រឿងទាំងមួយគា្មនការសន្ទនាតែយកកាយវិការនិងរូបភាពរួមទាំងអត្តន័យជាយោង។ សាច់រឿង៖នារីវ័យកេ្មងមា្នក់បានជាប់នៅក្នុងអាគារសា្នក់នៅរបស់នាងកហេតុតែនាងទទួលការបាក់ជើងមា្ខងដែលត្រួវអោយនាងសំរាករយះពេល3ខែ។ដោយភាពឯកោរបាត់បង់សេ្នហានិងគា្មនការងារធើ្វនាងបានត្រឹមតែស្រូបយកខ្យល់អាកាសតាមបង្អូចនិងយកការនិយាយនិងផើ្ងសារតាមទូរសព្ទ័ជាមិត្ត។ពេលមួយនាងបានចាប់ផើ្តមទទួលសារពីមនុស្សចំលែកមា្នក់ដែលមើលទៅទំនងជារាក់ទាក់និងគា្ននអី្វដែលមិនសាងសមឡើយប៉នែ្តការសប្បាយរបស់នាងនិងមនុស្សមា្នក់នោះបែ្រជាចំលែកបនា្ទប់ពីនាងបានផើ្ងជារួបថតរបស់នាងទៅគេហើយអី្វកចាប់ផើ្តមប្រែជាព្រឺព្រួយ។ ប្រយ័ត្នមើលវគ្គនេះហើយសួមកុំលេងsmsជាមួយជនអាថ៏កំបាំងណា។សូមបើកសំលេងផង។ មើលរឿងជាមួយEng-Sub៖ វគ្គ1 វគ្គ2 វគ្គ3ចប់ រឿងទីពីរនៃសំមែ្រកព្រលឹងចុងសក់ទាំងបួន(4Bia:See Prang) 2មន្តសំលាប់មនុស្ស(The Deadly Charm, Tit or Tat) ភាពភិតភ័យនៃការផា្ទល់តបគា្ន រឿងមួយនេះជារឿងដែលទាក់ទងនឺងបពា្ហសិស្សសាលាដែលមិនចូលរៀនចួលចិត្តវាយតប់គា្ននិងគេចសាលា។តែរឿងនេះមានឈាមច្រើនណាស់ហើយកាត់តកច្រើនដែរ។ សាច់រឿង៖ចូរអ្នកស្រមោលស្រមៃនៃរបៀបរបស់ចរិតកេ្មងដែលចូលចិត្តជេរឪពុកមា្តយរបស់មិត្តខ្លួនដោយសរសេរលើតុហើយនិងគិតថាអ្នកដែលខឺងនឺងយើងបានដាក់បណា្តសាពួកយើងដោយមន្តសំលាប់មនុស្ស។ពេលនេះបណា្តសារបានកើតឡើងដោយបែ្រកា្លយទៅជាតុមួយនិងពេលវេលានៃឈាមត្រូវបានមកដល់សំរាប់សំលាប់អ្នកណាដែលប្រឈមមុខនឹងរឿងរ៉ាងទាំងនោះ។ មើលរឿងជាមួយEng-Sub៖ វគ្គ1 វគ្គ2 វគ្គ3ចប់ រឿងទីបីរនៃសំមែ្រកព្រលឹងចុងសក់ទាំងបួន(4Bia:See Prang) 3នៅកណា្តលគេ(In The Middle) ភាពភិតភ័យនៃការព្រឺរោម រឿងមួយនេះគឺទាក់ទងនឺងការធើ្វដំនើរតាមព្រៃរបស់ក្រុមយុវវ័យមួយ។មួយរឿងមួយមានលក្ខណឡប់បន្តិចហើយកំបែ្លងស្តួតតែកខ្លាចដែរ។ សាច់រឿង៖នៅក្នុងទីដាច់ស្រយោលសំរាប់បោះជំរុំមួយក្នុងព្រៃភ្នំដ័ស្រស់សា្អតមួយយុវវ័យបួននាក់បាននាំនិទានរឿងខោ្មចសំរាប់កំសាន្តចិត្តតែពេលមួយពួកគេបែរជាភ័៦ខា្លចនឺងរឿងនិទានឬបស់ខ្លួនឯងហើយបានវ៉ៃគា្នដើម្បីដណ្តើមទីកនែ្លងនៃតង់ដែលពួកគេគិតថាជាទីសុវត្តិភាពជាងគេក្នុងការដេកចុះអ្នកវិញ? មើលរឿងជាមួយEng-Sub៖ វគ្គ1 [...]
ការមិនបានអញ្ជើញ (The Uninvited)
បានចុះផ្សាយក្នុង america film, កុងខោ្មច លើ ខែតុលា 19, 2008 | ទំលាក់ មួយវិចារ »
បើមើលទៅរូបបាដារនេះ វាដូចជាគួរឣោយភ័យយ៉ាងមេចមិនដងទេ តែបើឞើល spot វិញ វាមើលទៅគួរឣោយចង់មើលនិងចាប់អារម្មណ៏ជាងនេះទៅទៀត។ ពាក្យថាមិនបានអញ្ជើញបើនិយាយពីជំនឿរបស់យើងគេសំដៅទៅលើភាពចំលែកដែលអ្នកខ្លះមិនបានចាប់អារម្មណ៏ដូចលឺសំលេងគក់ទា្វរចំលែកកណា្តលរាត្រីដែលចាស់ពីដើមហាមមិនអោយបើទា្វរជាដាច់ខាតនិងពេលដេកបើកលឺសំលេងចំលែងអី្វមួយមិនត្រូវឆើ្លយតបទេបើមិនអញ្ជឺងទេនឺងត្រូវវិញ្ញាណខ្មោចចួលមិនខាន។ តែបើចំពោះនៅអាមេរិចវាមិនសំដៅទៅលើវិញ្ញាណទេតែជាមនុស្សដួចថាពេលយើងទៅរស់នៅទីកនែ្លងណាថ្មីពេលខ្លះយើងអាចនាំអី្វមួយមកជាមួយហើយនិងបង្ហាញខ្លួនអោយយើងឃើញនៅពេលរាត្រីដួចជាប្រាប់ជាសញ្ញាអី្វមួយដែលបញ្ជាប់ថាយើងគឺជាភ្ងៀងដែលមិនបានអញ្ជើញ។ ដួចគា្ននឺងដែរសាច់រឿងរបស់រឿងមួយនេះដែលជាខែ្សភាពយន្តហូលីវូចដែលថតឡើងវិញពីរឿងនិទានដរន្ធត់របស់កូរ៉េ a Tale Of Two SIstersរួមផ្សំនឺងប្រវត្តិដ៏ព្រឺព្រួយក្មុងប្រទេសកូរ៉េដែលមានរយះកាលអស់រយឆាំ្នទៅហើយដែលនិយាយពីបងប្អូនស្រីពីរនាក់បានសា្លប់ក្នុងពែ្រកឌ៏សែនជ្រៅ។ សាច់រឿងប្រៀបដូចនឺងរឿងនិទានមួយដូចជាសីនដេរីឡាករឺរាជបុត្រីក្នុងព្រៃនិទ្រ្ទាប៉ុនែ្តរឿងមួយនេះបែរជាកា្លយខ្លួនជារឿងនិទានរបស់កេ្មងស្រីពីរនាក់ធា្លក់ចូលក្នុងទីបីសាចរបស់មា្តយចុងចិត្តខៅ្មមិនខុសពីនាងមរណមាតាឡើយ។ភាពយន្តនេះថ្លែងអំពីអាន់ណាត្រឡប់មកផ្ទះថ្មីរបស់នាងវិញបនា្ទប់ពីចូលខ្លួននៅក្នុងមន្ទីរពេទ្យចិត្តសាស្រ្តមួយក្រោយការសា្លប់ដ៏សាហាវមួយរបស់មា្តយរបស់នាង។ការចូលខ្លួនមករួមរស់ជាគ្រួសារជាថី្មបែរជាមិនបានប្រគល់ភាពសុខសាន្តមកអោយនាងតែផេ្ទរមកវិញនូវការឈឺចាបើលើសពីមុននៅពេលដែលនាងរកឃើញថាឪពុកនាងបានកំពុងតែរស់នៅយ៉ាងសុខស្រួលជាមួយប្រពន្ធថ្មីកេ្មងខ្ជីទៅវិញដែលជាគិលានិថាយាការផា្ទល់ខ្លូនរបស់មា្តយនាងពីមុន។យប់នោះអាន់ណាបានត្រូវពន្យល់សបិ្តពីខោ្មចមា្តយនាងអោយជៀសអោយផុតពីការទូនា្មនរបស់រិនឆានមា្តយចុងរបស់នាង។ទាំងពីរនាក់បងប្អួនអាន់ណានិងអាលិញបាននាំគា្នពន្យល់ប្រាប់ឪពុករបស់នាងពីមា្តយចុងរឌ៏កំណាចបស់ពួកគេដែលមិនបានធើ្ថខ្លួនអោយដូចដែលនាងនិយាយទេ។តើអី្វនឺងទៅជាយ៉ាងណាដែឡការជួបជុំដ័មានសុផមង្គលបានប្រែកា្លយទៅជាការប្រយុន្ធពាក្យសំដីនៃកេរមរកតបានកើតឡើយរវាងកូនស្រីចុងទាំងពីរនិងមា្តយចុងចិត្តខ្មៅមា្នក់។តើអាន់ណាអាចជួយគ្រួសាររបស់នាងទេដែលនាងបានរកឃើញអាថ័កំបាំងរបស់មា្តយចុងរបស់នាងក្នុងឃាតកម្មជាច្រើនករណីឬកត្រឹមតែធា្លក់ក្នុងនាមជាភ្ងៀងមិនបានអញ្ងើញក្នុងផ្ទះដ័ស្រស់សា្អតពីខាងក្រៅតែខាងក្នុងពរពេញទៅដោយគំនុំភាពងងឺតនិងអាថ៏កំបាំងរាប់រយជំពូកនៃវិញ្ញាណរហារដា្ឋនដែលជាការលាក់កំបាំងមិនអាចសា្លប់បាន។ រឿងនេះសំដែងដោយតួថ្មីដ័ស្រស់សោភារបស់អាមេរិចកាំងទាំងពីរ។




