ពីមុនការរចនា រួមមានម៉ូត វត្តុ សំភារ សំលៀកបំពាក់របស់ខែ្មរ មានការរីកចំរើនជាខ្លាំង ការព្រោះតែខែ្មរពេលនោះជាប្រទេសឧស្សាហកម្មថ្មី។ តែក្រោយ ពីរបបប៉ុលពតមក អី្វកប្រែប្រួល ធ្លាក់ចុះ ងើបចង់លែងរួច។ ប៉ុន្មានឆ្នាំក្រោយមកនេះ ការររចនា រឺ កែច្នៃ វាយនភណ្ឌ ហៅកាត់អោយខ្លីថា រចនាម៉ូត រឺ fashion design ក្នុងន័យ លោកខាងលិច បានមានការស្ទះបន្តិចក្នុង ស្រុក តែការរីកចំនើច បន្តិចបន្តួច នេះ គឺឃើញ តែ សំលៀកបំពាក់ការ ជប់លៀន ធំធំ ដូចជា អាវប៉ាក់ អាវកត្រង់ រឺ រ៉ូបរាត្រី អត់មាន សំលៀកបំពាក់ ទំនើន រចនា ឡើយ ពិសេសសំរាប់យុវជន យុវនារីនោះ ហើយភាគច្រើនគឺប្រើប្រាស់ក្នុងស្រុក មិនមានឃើញ នៅក្រៅប្រទេសទេ។ តែ ខែនេះ ឆ្នាំនេះ មិនមែនថែ្ងនេះ តែគឺ អាទិត្យ ការរចនាម៉ូតរបស់ខែ្មរបានឈានជើងចូលឆាកអន្តរជាតិលើកដំបូង ដែលជាការបង្ហាញម៉ូតសំលៀកបំពាក់ ដើរម៉ូត និងតាំងពិរពរណ៏ ការរចនា គ្រឿង លំអកាយ និង ចំលាកផ្សោង ទូទាំង អាស៊ីអាគេ្នយ៏ដែលជា ឡាវ ភូមា ដែលចូលរួម លើកដំបុងដូចគា្ន។ពិតណាស់ ក្នុងចំនោមប្រទេសទំាង10 នោះគឺខែ្មរ យើង ឡាវ ភូមា បានយកសំលៀកបំពាក់ប្រពៃណី ភាគច្រើនធើ្វពីសូត្រក្នុងស្រុក ប្រៃរាងសម័យបន្តិច ទៅម៉ូតយកមកប្រកួត។ ខាងក្រោមនេះជារូបភាពខ្លះរបស់ម៉ូតខែ្មរយកមកប្រកូត៖











គួរអោយកោតសរសើរអ្នកច្នៃម៉ូតខែ្មរយើងណាស់ ចេះកែសំលៀកបំពាក់ពីចំលាក់ ក្បាច់នានាទៅតាមប្រាសាទនានាដូចអប្សារាអង្គរ បន្ទាយស្រី ហើយបូកលាយជាមួយ ហូប ផាមូងមកកែ ខ្ងុំមិនចេះមើលការរចនាម៉ូត ថាស្អាតរឺអត់ស្អាត ទេ តែខ្ងុំគិត ថាអ្នក រចនាម៉ូតខែ្មរមិនអន់ទេ គ្រាន់តែពួកគាត់មិនមានការបណ្តុះបណា្តល ហើយ ម៉ូតដែល ពួកគាត់កែ មិនធ្លាប់បង្ហាញ ដល់អន្តរជាត់អោយស្គាល់បានទូលំទូលាយ។
ជាចុងក្រោយ យើងមើលឃើញថាវិស័យរចនាសំលៀកបំពាក់បានងើបឡើងមួយជំហាន ហើយ ខ្ងុំសូមអោយវិស័យក្រោកឃើញអោយខ្លាំងរហូត កុំអោយមាន ការដួស ងើបលែងរួចដូចវិស័យខែ្ស ភាពយន្តអោយបៀបដូចជាភ្លើងចំបើង។ និយាយអញ្ជឹង អ្នកទំាងអស់គា្នមើលទៅមើលតើ ប្រទេសក្នុងអាស៊ីអាគ្នេយ៏ទាំងដប់ នរណា ពូកែជាងនរណា ខាងរចនាម៉ូត?
មើលរូបបនែ្តមតាម៖http://www.thaicatwalk.com/FashionWeek/090813BIffBil09/09Asean/Asean.htm
http://www.thaicatwalk.com/FashionWeek/090813BIffBil09/01Opening/Opening.htm





Nice picture!