បើតាមសងេ្កតមើលទៅ យើងឃើញថា ស្រុកខែ្មរយើងមានជនជាតិភាគតិចនៅច្រើន ណាស់ដែរ បើរាប់ទៅប្រហែលជា 50 ពួកផងមើលទៅ ដូចជា ព្នង គ្រឹង ចារាយ គួយ ចាម ចិន វៀតណាម ឡាវ ថៃ កូទ្បា ជាដើម។ ក្នុងនោះខ្ងុំបានចាប់អារម្មណ៏ ជាខ្លាំង ចំពោះ ក្រុមជនជាតិភាគតិចមួយនៅ កម្ពុជាដែលសិ្តតនៅភាគខាងកើតនៃប្រទេស យើង គឺបរប៉ៃលិន ទីកនែ្លងនៃត្បូងពេជ្រ និង ធម្មជាត់ដ៏ស្រស់បំព្រង។
អី្វដែលទាក់ទាញខ្ងុំជាងគេ គឺវប្បធម៍របស់ជននេះដែលខ្ងុំបានធើ្វការស្រាវជ្រាវ ចង់ដឹង ពី របៀបរបប ប្រពៃណីរបស់ពួកគេ មិនថាក្នុងសៀវភៅ អ៊ិនធើណេតកដោយ។តែ ឯកសារតិចតួចណាស់ដែលខ្ងុំរកឃើញ តែទោះជាយ៉ាងណា ខ្ងុំនៅតែខំប្រឹងប្រែងរក តទៅទៀត។ឥឡូវនេះខ្ងុំសូមបង្ហាញជូនពត៍មានខ្លះពីជនជាតិកូឡា អោយអ្នកទំាងអស់គ្នា៖
យោងទៅតាម សៀវភៅ ជនជាតិភាគតិចនៅកម្ពុជា(អាចរកទិញបាននៅបណ្ណាគារ តំលៃ ប្រហែល 15ទៅ18ដុល្លារ) ត្រង់ចំនងជើង គូលី និង កូឡារៀបរាប់ ជនជាតិនេះពីមុន គឺហៅថាគូលី តែពាក្យជាគូលីបានធើ្វអោយពួកអន្តោប្រវេសភូមានេះមិនសប្បាយចិត្តទើបក្រោយមកគេប្តូរមកពាក្យថាកូឡាវិញ។តាមលោកR.Blandat អំពីប្រវត្តិរបស់ប៉ៃលិនដែលដែលពីមុនជាស្រទាប់ព្រៃក្រាស់ក្នុង ឆ្នាំ1870មានជនជាតិសានមកពីស្រុកសៀម ចាន់ថាប៊ុនបានរកឃើញស្រទាប់ត្បូងថ្ម នៅតំបន់នោះ។ សំរាប់ជនជាតិសានគឺជាជនជាតិភាគតិចដែលកើតចេញពីខេត្ត ជូណាន់ភាគខាងត្បូវប្រទេសចិន តែរត់ទៅរស់នៅប្រទេសភូមា និងទទួលអរិយធម៍របស់ភូមាលាយគ្នាជាមួយចិន។ជនជាតិនេះសព្វថៃ្ងមានក្នុងប្រទេសចិនភាគខាងត្បួង ភូមាភាគឥសាន ថៃភាគខាងជើង ឡាវភាគខាងកើត និងកម្ពុជាយើង បរបៃ់លិន។

ជនជាតិសាននៅភូមា
ជនជាតិសានជាជនជាតិដែលមានជំនាញខាងរកត្បូងនោះណាស់ កនែ្លងណា ដែល មានត្បូងមានពេជ្រច្រើននោះកនែ្លងនោះនិងមានជនជាតិសាន ។ក្រោយតំបន់ថ្មីដែលប្រសិទ្ធនាមថា ថាអែលដូថ (ប៉ៃលិន) មានត្បួងពេជ្រ រ៉ែមាស ជាច្រើនបានទាក់ទាញ ជនជាតិចិន វៀតណាម ឡាវជាច្រើន មករកស៊ីតែជនជាតិកូឡា (ជនជាតិសាន រឺ អ្នកខ្លះយល់ជាភូមា) មានជំនាញសេដ្ឋកិច្ចខ្លាំងជាងគេ។ កូនចៅជនជាតិកូឡាភាគច្រើនភាគច្រើនគឺជា អ្នករកត្បូងរួមទំាងថៅកែ កូនចៅ អ្នករកស៊ីជាដើមក្នុងបរប៉ៃលិន។មិនត្រឹមតែប៉ៃលិនទេ ជនជាតិកូឡាកបានទៅ ធើ្វការរកស៊ីនៅបរកែវផងដែរ។នៅឆ្នាំ1913 ជនជាតិភូមាពួកនេះ មានចំនួន65 %នៅជនជាតិទំាងអស់នៅប៉ៃលិន។តែក្រោយសង្រ្គាមលោកលើទី1 មកជនជាតិកូឡានេះមានចំនួន3000 នាក់នៅប៉ៃលិន ដោយមានអ្នកខ្លះបានចេញទៅនៅឯបាត់ដំបងហើយមានអ្នកខ្លះឈប់ទៅរកត្បូង នៅឯបរកែវដែរ។ជនជាតិនេះមានទំនាក់ទំនង ល្អណាស់ជាមួយបរទេសពិសេស ជនជាតិឡាវ កព្រោះតែជនជាតិនេះនិយាយតែ ភាសាសាន និងឡាវ ដែលមានអំម្បូរពី ថៃ កាដៃ។ពីមុនជនជាតិនេះ មានសមាគមន៏ ខ្លួនឯងផ្ទាល់ ហើយកមានអ្នកតំណាង គ្រប់គ្រង (ដូចស្តេចក្រាញ់)ពួកគេផងដែរ។ តែក្នុងឆ្នាំ1975 ពួកខែ្មរក្រហមបានគ្រប់គ្រងតំបន់បរប៉ៃលិននេះយ៉ាងខ្លាំង កព្រោះ តែធនធានធម្មជាត់ដ៏មានតំលៃ។ចុះពួកកូឡានឹងទៅជាយ៉ាងណា? ពួកកូឡានៅរតនគីរី បានក្លាយជាខែ្មរក្រហម បរប៉ៃលិនដែលស្រស់ស្អាតបានក្លាយ ទៅជាទឹកភែ្នកនៃជនជាតិកូឡា ពិសេស នារីដែលបានពួកខែ្មរក្រហមវាយធើ្វបាបនិង ចាប់រំលោភ(គួរអោយអាណិតពួកគេខ្លាំងណាស់)។សព្វថ្ងៃនេះ វប្បធម៍កូឡា សើ្ទរតែបាត់បង់ រួមផ្សំនឹងជនជាតិ។ទោះជាយ៉ាងណាកគេប៉ានស្មានជាជនជាតិកូឡា មានប្រហែលជា 100 ទៅ 500 នាក់នាពេលបច្ចុប្បន្ន។

ជនជាតិកូឡា??? ឬគ្រាន់តែជាសំដែងក្នុងភូមិកូឡា ក្នុងភូមិវប្បធម៍

នារីកូឡា នៃភូមិវប្បធម៍

គូស្នេហ៏កូឡាកំពុងរ៉ែកត្បូង (ការសំដែងក្នុងភូមិវប្បធម៍)
ដោយទទួរការគាប់សង្តប់ពីខែ្មរក្រហមខ្លាំងជាងគេ ប៉ៃលិនសព្វគឺជាតំបន់ក្រីក្រជាងគេនៅកម្ពុជា។ ប៉ៃលិនដែលពីមុនជាទីដ៍ ស្រស់បំព្រង ជាកនែ្លងអភិវឌ្ឍន៏ជាងគេនៅកម្ពុជាពីបារំាងរួមនិងបាត់ដំបង មុន1975 ប៉ៃលិនបានក្លាយជាកនែ្លងចំបងមួយសំរាប់កវីអ្នកនិពន្ធ នានាយកមកបកស្រាយក្នុង បទចំរៀង កុង រឿងនិទាន លដែលមានលាយផងដែរនូវជីវីតរបស់ជនជាតិកូឡា សរស់នារីកូឡា និងប្រពៃណិដ៍ស្រស់បំព្រងរបស់កូឡា រួមមាន រឿងកុលាបប៉ៃលិន (យើងឃើញជា ឃុននារីប្រហែលជានារីកូឡា ត្រង់រូបនាងស្លៀ្កកសំលៀកបំពាក់កូឡា និងកាត់តាំងយូ) រឿងជំនោប៉ៃលិន បុផាប៉ៃលិន និង បទចំរៀងជាច្រើនដែរ ពិសេសច្រៀងដោយលោក ស៊ីនស៊ីសាមុត។និយាយទៅ វប្បធម៏ជនជាតិកូឡា និង ប៉ៃលិន បានបង្ហាញមុខ បង្ហាញមាត់ខ្លាំងនៅក្នុងវិស័យ សិស្បះ របំា និង ទេសចរណ៏ កាលពីមុន ឆ្នាំ 1975។

ការដងែ្ហរក្បួនមួយដែលមានក្រុមនារីតែងធើ្វនារីកូឡា
មើលតាមរូបភាពយើងឃើញថា សំលៀកបំពាក់របស់ជនជាតិកូឡាមានលក្ខណ ស្រដៀវនឹងជនជាតិភូមា សាន ហើយ និង ចិន ផងដែរ។យើង ឃើញថា បុរសនិយាយ ជួងក្រមា ដូចនឹងជនជាតិសាន តែពាក់ខោផង និង សារុង ដែលភូមា ហៅថា លូជី។បុរស តែងតែពាក់អាវកាក់មួយហៅថា អ៊ីនជី ហើយ បនែ្ងមពីលើនូវអាវក្រៅ មួយហៅថា ទីពុក ដូចនឹងអាវកត្រង់ ដែល ខែ្មរយើង និងចាមចិនភូមានិយមពាក់។ សំរាប់នារីកូឡាវិញ លូជី របស់គេវិញរាងដូចសំពត់ បន្តិច សារុងបន្តិច ដែលមាន ក្បាច់ផ្កា ភ្ងី រចនាច្រើនតាមរបៀបរបស់នារី។សំពត់លូជីរបស់គេ ភាគច្រើនមានពណ៏ ឆើតខ្លាំង។នៅត្រង់ចំកណ្តាលផ្នត់សំពត់មានក្បាច់រចនាផងដែរ ដែលមានឆ្នូតជាច្រើនលើសំពត់។សំរាប់នារីអ្នកមាន រឺ កូនស្រីថៅកែធំ ក្នុងតំបន់ តែងតែនិយម ពាក់សំពត់ ដ៏វែងហៅថាថីន ដៃ អាចមានប្រវែង2ម៉ែត និង រចនាក្បាច់ច្រើន និង មានផ្នត់ច្រើន។ នារីកូឡាកពាក់អាវអ៊ីនជីដែរតែមានដៃ និងមានក្បាច់រចនាជាច្រើននៅចំកនែ្លងអាវ កអាវនិងកដៃអាវ ហើយពេលខ្លះមាន ដិនជាមួយអង្កាំពណ៏ប្រាក់ទៀតផង។ពូកគេតែងតែរុំស្បៃ ទៀតផង។ពួកនារីចូលចិត្ត បួងសក់ឡើងលើ លំអដោយផ្កាពីលើ និងទំលាក់កន្ទុយសក់លើស្មាពេលខ្លះ។
ឯស្បែកជើងទំាងប្រុសទំាងស្រីពាក់ស្បែកជើកម៉្យាងធើ្វពីសូត្រ ក្រណាត់ និងបន្ទះឈើ ហៅថាហេយិន ផាណាន់ តាមភូមា។

រូបគំនូរនារីភូមានិងឆត្រ័

នារីកូឡានៅភូមិវប្បធម៏កាន់តំាងយួ

នារីភូមាពីដើមនិងតាំងយួ

នារីសាននៅស្រុកចិនកាន់តំាងយួ

ជនជាតិតាវ នៅស្រុកថៃកាន់តំាងយួ
ចំនុចសំខាន់គឺនារីចូលចិត្តកាន់ឆត្រ័ម្យ៉ាងដែលធើ្វពីឫស្សី និងក្រដាសពណ៍ដែលខែ្មរយើងស្គាល់ថាតំាងយូដែលអាចនៅបរប៉ៃលិនបាន។ឆត្រ័មានលក្ខណស្រដៀវគា្ន ទៅនឹងភូមា តាវ សាន និង ចិន។
សរុបមកសំលៀកបំពាក់របស់ជនជាតិកូឡាមានលក្ខណ ដូចខ្លះទៅនឹង អី្វដែលពួកសាន ភូមា រួមទំាងតាវ ចិន និង ជនជាតិនូយ៉ាផងបានពាក់(កព្រោះតែ តាវ សាន និង ជនជាតិភាគតិចដទៃដែលមានប្រពៃណីស្រដៀវចិនកាត់ភូមា ចេញពីអំបូរតែមួយ)។
បើយោងទៅតាមសៀវភៅរបំាប្រជាប្រិយខែ្មរត្រង់កនែ្លងដែលគេផ្តោទៅលើជនជាតិកូឡា វិញនិយាយថា ជនជាតិកូឡានិយមពាក់ពណ័ចរុះ ស្រស់ និង ឆើត នៅបុណ្យចូលឆ្នាំរបស់ពួកគេ ហើយហាមដាច់ខាតពណ័ខ្មៅ។
រួមជាមួយគា្ននោះអ្នកនិពន្ធកបាននិយាយទៀតថា ផ្ទះរបស់ជនជាតិកូឡាពាក់ច្រើន មានកំពស់8សង់ទីម៉េត្រទៅមូយម៉ែត្រហើយភាគច្រើនរាបដីរឺមានជណើ្តងរាបដី ធើ្វពីឈើលាយថ្ម(ពេលខ្លះអាចជាមាសផង)។ឯកុងរបស់ខ្ងុំវិញបានប្រាប់ទោះបីជា រចនាបែបភូមា សាន កដោយ បើតាមការគាត់ឃើញនៅឆ្នាំ1960វិញ គាត់ថា ផ្ទះពួកកូឡាជាប់គា្នដូចផ្ទះល្វែងដូចផ្ទះចិន តែខាងក្នុងទូលាយស្អាតធំទៀតផង។ គាត់ថាគេធើ្វបែបនេះដើម្បីអោយអ៊ូអរ ហើយមុខផ្ទះតែងតែមានផ្សារលក់របស់របរផង។បើយើងសងេ្តកទៅសំណង់លំនៅរបស់ភូមាសានវិញ គឺពិតជាដូចណាស់ទៅសំដីរបស់អ្នកនិពន្ធនិងកុងខ្ងុំ។(ចំាថៃ្ងណាធើ្វផ្ទះបែបនេះនៅម្តង)

ផ្ទះកូឡាក្នុងភូមិវប្បធម៏
បើនិយាយពីផ្ទះកូឡានៅភូមកូឡា ក្នុងភូមិវប្បធម៏ខេត្តសៀមរាបវិញ ខ្ងុំយល់ថាផ្ទះកូឡា មិនសូវដូចទេ ដូចតែដំបូងគឺមានន័យថា អ្នកខុសឆ្ងាយពីអី្វដែល ខ្ងុំបានដឹងពីសៀវភៅ និង កុងខ្ងុំ ហើយកមិនសូវដូចផ្ទះពួកសាន ពួកភូមាដែរ ទោះជាយ៉ាងណាកមានផ្ទះធើ្វដូច ស្អាតផស់គេដែរ។

ផ្ទះនេះស្រដៀវបន្តិច ស្អាតម្យ៉ាង។
និយាយទៅអ្នកធើ្វ រចនាទំាងនោះ អត់ខុសទេ ព្រោះ ផ្ទះកូឡា ឥឡូវប្រហែលជាអត់មានផង អាចដោយសារការខូតខាតសម័យប៉ុលពត រឺ កាប់ចោល ធើ្វផ្ទះថ្មីវិញផងហើយទើបអ្នករចនាអត់ដឹង ស្មានតែដូចខែ្មរធម្មតា ហើយ សូមអរគុណពួកគេវិញ ដែលបានលើកយកវប្បធម៏ខ្លះដូចរបាំ សំលៀកបំពាក់ អោយអ្នកដទៃរួមទំាងខ្ងុំឃើញវិញ។
រីឯ សំណង់ដ៏ល្អឯករបស់កូឡា វិញ គឺវត្តភ្នំយ៉ាតដែលសាងសង់ដោយជនជាតិសាន មកពីភូមាមួយក្រុមសំរាប់ជនជាតិកូឡា នៅឆ្នាំ1922។វត្តភ្នំយ៉ាត ពិតជាស្អាតមែន ហើយអាចថាបានជាសំណង់ភូមាបុរាណតែមួយនៅកម្ពុជា។វត្តភ្នំយ៉ាតពិតជាស្អាតមែនណា។

វត្តភ្នំយ៉ាត

វត្តភ្នំយ៉ាតរួមជាមួយគ្នានោះអ្នកនិពន្ធសៀវភៅរបំាប្រជាប្រិយខែ្មរបាននិយាយថា ជនជាតិកូឡា តែងតែបើកផ្ទះដែលនៅចំកណ្តាលផ្ទះអោយធំ ដែលតែងតែមានអាសនះ រូបពុទ្ធទៀតផងសំរាប់គោរពបូជា។មិនតែប៉ុណ្ណោះជនជាតិកូឡាតែងតែចូលចិត្តដំា ផ្កា កុលាប ជាច្រើនគុម្ភ នៅ មុខ និង ក្រោយផ្ទះជានិច្ច សំរាប់លំអ។មួយទៀតដែលធើ្វអោយខែ្មរយើងស្គាល់ជនជាតិកូឡា គឺរបំាក្ងោកប៉ៃលិនដឺល្បី និង របំាតំាងយួ ហើយ និងរបំាទៀន។ របំាទំាងនេះសុទ្ធតែកើតចេញពី ភូមា និង សាន ដែលក្នុងនោះរបំាក្ងោកប៉ៃលិន គឺមានភាសាសានចូលជាមួយ សំលៀកបំពាក់លក្ខណសាន និង មានអ្នកស្លៀកពាក់ជាជនជាតិកូឡាចូលរួមផង។ ហើយរបំាតំាងយូរវិញមានលក្ខណនិងរបំាតំាងយូរនៅភាគខាងត្បូងស្រុកចិន តែអ្នករបាំស្លៀកពាក់លក្ខណភូមា សាន(សានមាននៅស្រុកចិនដែរ ) ទោះបីជាយ៉ាងណា កនារីនូយ៉ាដែលជាជនជាតិមួយមានដើមកំនើតពី ស្រុកចិនតែទទួលវប្បធម៏ ម៉ាលេមានរបំានេះដែរ និយាយទៅជនជាតិនួយ៉ា និងកូឡា មានការស្លៀកពាក់ប្រហែលគា្ន។ចំនែករបំាទៀន យើងអាចនឹងច្រលំជាមួយរបំាទៀនក្នុងរឿងរាមកេ្តរិតែរបាំទៀនរបស់កូឡានេះជារបាំ ប្រជាប្រិយដែលស្តិតនៅក្នុងលក្ខណ សាន ភូមាច្រើន។របំាក្ងោកប៉ៃលិនជនជាតិសានរំារបំាក្ងោកនៅកានមីងភាគខាងត្បូងស្រុកចិន

របំាកោ្ងកប៉ៃលិន
របំាតំាងយូរ

កុមារីថៃក្នុងរបំាតំាងយួ

នារីភូមារំារបំាតាំងយូរ

របំាតាំងយូររបស់ជនជាតិកូឡា
របំាទៀន

របំាទៀនរបស់សាននៅភូមា

ការរាំរបស់ទៀននៅលេនណា រាជាណាចក្ររបស់សាន នៃភាគខាងជើងប្រទេសថៃ។
ចំនែករូបសម្បិត្ត រូបរាងរបស់ជនជាតិកូឡាវិញ មានសមាជិកម្នាក់ នៅក្នុង http://www.khmerlife.com/Forum/Thread.aspx?ThreadID=12302&Page=2#PostID395072 និយាយថាក្រមុំកូឡា ភាគច្រើន ស្រស់ ស្អាត ស្បែកសទន់ជាងខែ្មរយើងធម្មតា (ត្រឹមត្រូវគួរសម ព្រោះថានារីកូឡា ចូលចិត្តបាំងតំាងយូ) ហើយកមានសមាជិកម្នាក់ថាម៉ាករបស់គេថាបុរសកូឡា ខ្ពស់ ស្រលះ ស និង ស្អាត (កត្រូវម៉្យាង ព្រោះជនជាតិនេះកើតចេញពីសាន ទើបពួកគេអាចមានសំបុរសដូចចិន)
បើនិយាយពីសព្វថៃ ពួកកូឡាទៅជាយ៉ាងណា សមាជិកជាច្រើន ក្នុងវិបសាយដដែល ថាពួកគេមានមិត្ត ញិតសន្តាតជាកូឡាដែរ ហើយចាស់ពួកគេថា ជនជាតិកូឡា នៅសស់ទេ ព្រោះពេលប៉ុលពតចូលកាន់កាប់ កូឡាខ្លះបានរត់ទៅថៃ តែទោះជាយ៉ាងណាកូឡាជាច្រើនកបានស្លាប់ក្នុងសម័យនោះដែរ។
សំរាប់វប្បធម៏កូឡា តើខែ្មរយើងនៅភេ្លចទេ?ខ្ងុំថាប្រហែលមិនភេ្លចទេ ព្រោះកាល ដងែ្លរ ក្បួងពី24ខេត្តក្រុងនៅកម្ពុជា មានជនជាតិកូឡា(មិនដឹងកូឡាមែនទែន រឺតំណាង???) បានតំណាងអោយខេត្តប៉ៃលិន រួមផ្ស៉នឹងខែ្សភាពយន្ត រឿងនិទាន និង ខារ៉ាអូខេសេសសល់ និយាយពីពួកកូឡាផង ហើយនិងភូមិកូឡាក្នុងភូមិវប្បធម៏ដែរ។ទោះដឹង កមានចំណុចមិនដឹងដើមពិតប្រាកដ ទំនៀមទំលាបមពិតប្រាកដរបស់កូឡាដែរ។
ជាចុងក្រោយដោយសារតែឯកសារនៃជនជាតិនេះតិចពេក ខ្ងុំសូមអោយអ្នកណាដែល ដឹង និងស្គាល់ច្រើនជាងនេះ ជួយប្រាប់ជួយបង្ហាញផង ពិសេសត្រង់ ពីធីបុណ្យរបស់កូឡា ពិសេស ពីធីរៀបការ ចូលឆាំ្ន មុខម្ហូប(ខ្ងុំរកឃើញតែមីកូឡា និងចេកខ្ទះ) និង មានជនជាតិកូឡាណាដែលមានមុខមាត់ល្បីល្បាញនៅកម្ពុជារឺទេ។ល។ កព្រោះតែខ្ងូំចង់ដឹង ចង់ស្គាល់នូវវប្បធម័មួយនេះបនែ្ងមទៀតណាស់កុំវាសាបរសាបពីស្រុកខែ្មរយើង។
ឯកសារយោង៖
សៀវភៅជនជាតិភាគតិចនៅកម្ពុជា
សៀវភៅរបំាប្រជាប្រិយខែ្មរ
ប៉ៃលិន ក្នុងវីគី។
http://www.khmerlife.com/Forum/Thread.aspx?ThreadID=12302&Page=2#PostID395072
រូបភាព៖
flickr
សំគាល់៖ខ្ងុំបានកែប្រែអត្តបទនេះម្តងទៀតនៅថៃ្ងទី13 ខែ ឧសភា 2009 ដោយបន្ងែម ពត៏មានខ្លះទៀត។





អរគុណដែលបានផ្សាយបា្រប់ ! ល្អសំបើមណាស់ពត៌មានមួយនេះ !
ពិតជាពូកែរកព័ត៌មានមែន សូមសរសើរ
ផ្ទះពូកគេកំពស់តែ៨តឹកទៅមួយម៉ែត្រ នៅយ៉ាងម៉េចកើតទៅ?
សុំទោស ពីព្រោះមានកំហុសឆ្គងខ្លះក្នុងការសរសេរ កនែ្លងនេះចង់និយាយថា ផ្ទះរបស់ជនជាតិ កូឡាមានកំពស់1ម៉េត្រទៅ8តឹក ពីដី មិនមែនកំពស់ផ្ធះទំាងមូលប៉ុននឹងទេ។សុំទោស វិចិត្រ។
ម៉េចក៏ពូកែស្រាវជ្ចរាវម្ល៉េះសំណាង? ខ្ញុំសូមកោតសរសើរមែនទែនណ៎ា! ខ្ញុំពិតជាត្រេកអរណាស់ដែលមានអ្នកចាប់អារម្មណ៍រឿងនេះដូចសំណាង! ខ្ញុំចូលចិត្តរឿងចឹងៗខ្លាំងណាស់ អរគុណដែលបានផ្សាយ!!!
អរគុណបងអាច់ផ្កាយដែលបានសរសើរ។
អរគុណចំពោះការស្រាវជ្រាវនេះ ! ខ្ញុំធ្លាប់លឺថា ជនជាតិកូឡានេះផុតពូជក្រោមសម័យខ្មែរក្រហម ទៅហើយ ។ សូមជួយអបអរសាទរចំពោះការរស់រានមានជីវិតរបស់ជនជាតិនេះ នៅស្រុកខ្មែរ ! ធ្លាប់លឺថាជនជាតិនេះ មានវប្បធម៌ល្អណាស់ ជាពិសេសគឺជនជាតិនេះ មានសីលធម៌ខ្ពស់ !
ខ្ញុំធ្លាប់លឺថា លោកស៊ីន ស៊ីសាមុត ក៍មានជាប់សាច់ឈាមនឹងជនជាតិកូឡាដែរ ប៉ុន្តែមិនមានឯកសារណាបញ្ជាក់អោយច្បាស់ពីបញ្ហានេះ !
អត្ថបទនេះ ពិតជាគួរអោយទាក់ទាញណាស់ !
ចំពោះ LoveTruth ៖ ជនជាតិកូឡានេះពិតជាវប្បធម៏ខ្ពស់មែន ហើយពិតសូវប្រកាន់ទៀត មិនដូច ចាម រឺ ចិនឡើយ។ ជនជាតិនេះជឿនលឿន និង មានទៀត ពិសេសសម៏យ បារំាង និង សង្គមរាស្រ្តនិយម (ប៉ៃលិនពីមុនជាតំបន់សេដ្ធកិច្ធខ្លាំង)។សំរាប់លោកស៊ីន ស៊ីសាមុត ខ្ងុំមិនដឹង ទេ តែអ្នកស្រីរស់ សេរីសុទ្ធាអាចថាបាន ព្រោះមានរូបថតខ្លះក្នុងកាសែត ទស្សនាវដ្តីឃើញ អ្នកស្រី ស្លៀកពាក់បែបនារីកូឡាកាលពីឆ្នាំ1960 ហើយ ម៉្យាងទៀត អ្នកស្រីជាអ្នកបាត់ដំបង ដែល ជាទីកនែ្លងដែលពួកកូឡានៅច្រើន។
I really enjoyed reading this post, keep up creating such interesting stuff!!
បើអ្នកទាំងអស់គ្នា ចង់ដឹងថាលោក ស៊ីន ស៊ីសាមុតមានដើមកំណើតអ្វីសូមទៅសួរបងប្អូនគាត់ដែលកំពង់រស់នៅភ្នំពេញ ទល់មុខសាកលវិទ្យាល័យ ITC។
តាមដែលខ្ញុំឃើញ គាត់ហាក់ដូចជាមិនមែន ខ្មែរសុទ្ធទេ។