សព្វថ្ងែនេះឃើញថាមុនកុងខែ្មរដួសមានភាពយន្តខ្មែរខ្លះបានលូចចំលងពីបរទេសទាំងស្ទីលថតទាំងសាច់រឿងហើយរឿងទាំងនោះមានលក្ខណអន់ហើយអត់ល្អដូចរឿងដើមទេតែកមានរឿងខ្លះមើលទៅល្អដែរភាគច្រើនរឿងទាំងនោះថតឡើងវិញដោយគ្មានទិញfranchisc ទេមើលទៅខាងក្រោមនេះជារឿងដែលយើងចំលងពីបរទេស:
1,រឿងកត្តញ្ញូថតឡើងវិញពីរឿងនាងនី(วัลลี 1980)របស់ថៃ
ឃើញ poster ដូចគ្មាទេសូមបីតែសាច់រឿងកដូងគ្មាដែរ។រឿងរបស់ក្មេងស្រីមលីកាពិតជាមានកើតឡើងនៅស្រុកខ្មែរមែនតែផលិតកម្មខេម្រូមិនយកសាច់ជីវីតពិតរបស់នាងទេបែរជាយកស្ទីលរបស់កុងដល្អមួយនៅ1980របស់ថៃដែលមានសាច់រឿងប្រហែលជីវីតនាង។រឿងថៃកដកស្រង់ពីជីវិតពិតដែរតែឥឡូងនាងនីមានកូនមានចៅអស់ហើយនិងរឿងថៃនេះកធ្លាប់បពាំ្ចងនៅខ្មែរដែរ។ទោះជាយ៉ាងណាករឿងកត្តញ្ញូបានផលិតមកល្អដែរធើ្វមិនអោយដូចគេពេក។
2,រឿងនាងនាថ(2004)ថតឡើងវិញពីរឿងនាងណាត(นางนาก1999)របស់ថៃ
រឿងនាងណាតកំសត់ណាស់ធ្លាប់មើលតាំងពីកេ្មងដល់ពេលមើលនាងនាថពិតមិនសមសោះមិនកំសត់ដូចនាងណាតសូមបីតែភ្លេងបំពេកូនកយកពីគេមិនតែប៉ុននោះស្ទីលស្លាប់របស់តូអង្គកគូពីពីគេ។រឿងនាងណាតគេល្បីណាស់ហើយទទូលពានអន្តរជាតិច្រើនណាស់បើយើងវិញគ្មានបានពានទេ។សូមជំរាបថាតាំងពីកើតមកមិនធ្លាប់លឺរឿងនាងនាថទេតែបើរឿងដើមចេកជ្វានិងប្រពៃណីពា្រយក្រឡាភ្លើងធ្លាប់លឺហើយរឿងនាងណាតវិញណាស់គេមានទីសក្ការបូជានិងរូបចំលាក់សំរាប់បន់ស្រន់នោថៃដូចយើងបន់ស្រង់លោកយាយម៉ៅដែរ។សរុបមកទោះនាងនាថចំលងពីថៃតែមានចាត់ទុកជាគ្រាន់បើសំរាប់កុងខ្មែរយើងឥឡូវ។
3,រឿងនាងភូមរី(2004)ថតឡើងវិញពីរឿងបុផារាត្រី(2003)របស់ថៃ
ពេលមើលចេញពីរោងកុងឃើញថារឿងនាងភូមរីជារឿងខ្មោចគ្រាន់បើតែក្រោយមកកបានមើលរឿងបុផារាត្រីរបស់ថៃទើបដឹងថាយើងចំលងពីឈុតច្រើនណាស់ដែលយើងធើ្វអន់ជាងគេដូចជារលូតកូនក្មុងបង្គន់សុទ្ធតែឈាមយើងណាស់ឈាមលេចត្រឹមបង្គន់ដល់ថៃលេចមួយអាគារយើងស្រោចទឹកស៊ុបគេទឹកបបរ។រឿងគេមានឈាមច្រើនគួរអោយខ្លាចណាស់ពិសេសការតែងមុនរលួយតែរឿងទាំង2នេះកំប្លែងដូចគ្មាតែគេកាត់តដូចជាង។និយាយទៅរឿងនាងភូមអាចចាត់ទុកថាមិនល្អពេកមិនអាក្រក់ពេកសំរាប់កុងខ្មែរ។
4,រឿងព្រៃអាគម(2003)ថតឡើងវិញពីរឿងព្រៃផ្តាច់ព្រលឹង(2002)របស់ថៃ
រឿងទាំងពីរនេះកមានposter ដូចគ្នាដែរហើយសាច់រឿងកដូចគ្នានេះជារឿងពស់យក្សទី1របស់ខ្មែរហើយកជារឿងពស់យក្សទី1របស់ថៃដែរចង់ដឹងណាស់ហេតុអីមិនព្រមបងើ្កតសាច់រឿងoriginal ទៅចាំបាន់អីចំលងពីគេយើងមានគំនិតដែរតើ។រឿងគេមានសុទ្ធជនជាតិបរទេសថតជាមូយយើងវិញអត់សោះ។
5,រឿងល្យិចលើល្យិច(2006)ថតឡើងវិញពីរឿងHeartbroker(2001) របស់HollyWood
ទោះបីជាសាច់រឿងចំលងពីគេក៏រឿងនេះអាចចាត់ទុកជារឿងថតឡើងវិញដ៏ល្អ1។រឿងល្យិចលើល្យិចនេះកំបែ្លងមិនអន់ជាងរឿងហូលីវូជប៉ុន្មានទេទាល់តែសំលេងនិងពណ៍នៅខ្សោយរួមទាំងការសំដែងខ្លះ។
6,រឿងព្យាបាទ(2005)ថតឡើងវិញពីរឿងone missed call (2003)របស់ជប៉ុន
រឿងជប៉ុនបានជាប់ជារឿងកំពូលរន្ធត់ហើយរឿងយើងអត់។រឿងព្យាបាទនេះអន់ទាំងសំដែងដឹកនាំនិងឈាមគ្មានខ្លាចតិចសោះ។រឿងគេអាថកំបាំងនិងភ័យណាស់ពេលសាប់គេធ្លាក់ស្ករពណ៍ក្រហមរីយើងធ្លាក់ទំពាំងបាញូរ។
រឿងនេះពិតជាអន់ណាស់។
7,រឿងទូរសពផ្តាច់ព្រលឹងថតឡើងវិញពីរឿង999-9999 (2002)របស់ថៃ
រឿងយើងថតណាកាត់តជ្រុលគ្មានសមស្អីតិចហើយថែមទាំងគ្មានខ្លាចសោះមើលណា posterកធើ្វតាមគេហើយtrailerកធើ្វតាមទៀត។រឿងទូរសពផ្តាច់ព្រលឹងនេះណាកុំមើលសា្តយលុយណាស់។បើរឿងថៃវិញទាំងខា្លចទាំងព្រឺសំបុរចំពោះការសា្លប់និមួយនិមួយ។
8,រឿងរដូវរងារ(2006)ថតឡើងវិញពីរឿង the letter (2004)របស់ថៃ
រឿងរបស់ថៃគឺកំសត់ជារឿងមនោសពា្ចតនាដល្អចពោះរឿងយើងវិញឆ្គងច្រើនណាស់ពិសេសរដូវរងារនោស្រុកយើងគ្មានរដូវនេះទេហើយការសំដែងមហាកំពូលអន់គ្មានកំសត់អានិតបន្តិតសោះ។។
សរុបមករឿងថតឡើងវិញល្អគឺកត្តញ្ញូនិងអន់ជាងគេគឺរឿងរដូវរងារនិងរឿងទូរសពផ្តាច់ព្រលឹង។ចុះអ្នកវិញ?












![[ Explore ] [ 52 - 20 ] Sunrise To Théoule sur Mer #3 ~ Alpes-Maritimes / France ~ [ Explore ] [ 52 - 20 ] Sunrise To Théoule sur Mer #3 ~ Alpes-Maritimes / France ~](http://static.flickr.com/8418/8748631850_1e5d93b434_t.jpg)




កុំតែសំណាងប្រាប់ ខ្ញុំអត់ដឹងសោះ ព្រោះខ្ញុំមិនចូលចិត្តមើលរឿងថៃទេ។ ខ្ញុំមើលភាគច្រើនរឿងកំប្លែង របស់ ខ្មែរ រឿងចិនមួយភាគចប់ រឿងហូលីវូតអីជាដើម។ រឿងកម្ពុជាខ្លះ ចំលងបានដូចមែន ទែន អត់មានគំនិតកែច្នៃអី បន្តិចសោះ!
សូមអរគុណដល់ម្ចាស់ប្លុកដែលបានខំចំណាយពេលស្រាវជ្រាវនូវប្រវត្តិរឿងទាំងនោះ
តែក្នុងចំណោមរឿងទាំងនោះមានរឿងមួយខ្ញុំចាប់អារម្មណ៍គឺរឿង រដូវរងារខ្ញុំបានមើលរឿងនេះ
ចប់ហើយ តាមពិតរឿងនេះថៃទេ ដែលចំលងចេញពី កូរ៉េ ព្រោះកាលពីឆ្នាំ ២០០២ខ្ញុំបាន
មើលរឿងនេះហើយជាភាសាកូរ៉េមិនមានបកប្រែ (ខ្ញុំទៅរៀនទីនោះ)
ហើយសាច់រឿងដូចគ្នាបេះបិទរវាង រឿងខ្មែរ និង កូរ៉េ តែរឿងថៃខ្ញុំមិនដឹងសាច់រឿងយ៉ាងម៉េចទេ?
មែនហើយរឿងកូរ៉េល្អមើលជាងរឿងខ្មែរឆ្ងាយណាស់…..
សុំទោសរឿងកូរ៉េនោះមានចំនងជើងថា សំបុត្រ (편지) ប្រហាក់ប្រហែលរឿងសៀមដែលហ្ន៎?
សូមទះដៃអបអរសាទ ពូកែមែន!!!
រឿងរដូវរងារមិនមែនជារឿងថៃទេ វាជារឿងរបស់ សារធារណរដ្ឋកូរ៉េដែលថៃចំលងមកថែមទាំង
មិនដូរចំណងជើងផងទេ។
ខ្ញុំបានមើលនៅឆ្នាំ2002មានចំនងជើងថា (편지) ក្រោយមកនៅប្រហែលឆ្នាំ2004 នៅរោង
ភាពយន្តវិមានទិព្វក៏បានដាក់បញ្ចាំងរឿងកូរ៉េនេះដែរដែលពេលនោះបានដាក់ចំណងជើងថា
(ហែកសំបុត្រអោយមេឃមើល)។
편지는 태국 연화아니고 한국영화예요.
បើនិយាយទៅខ្ញំកបានលឺរឿងហែកសំបុត្រអោយមេឃមើលដែរតែអត់បានមើលធ្លាប់មើលតែរឿងស្លាប់ព្រោះអូនរឺthe letterរបស់ថៃដែលបានដាក់បញ្ចាំងនៅរោងកុងលុចប៉ុន្តែvandakimseok ដឺងទេខ្មែរយើងមិនសុវយកស្ទីលតាមកូរែ់ទេភាគច្រើនតែថៃ
ទោះជាយ៉ាងណាកអរគុណច្រើនចំពោះvandakimseok ដែលបានបង្ហាញថាពីដើមកំនើតរឿងថៃហើយសុភ័ក្ត្រដែលបានសរសើរនិងអគ្គលីបុត្រដែលបានបពោ្ទញមតិយោបល់ផ្ទាល់ខ្លួន។។
អ្នកពិតជាអ្នកស្រាវជ្រាវដ៏ពូកែមែនដែលបានដឹងពីសាច់រឿងទាំងឡាយថាវាមានប្រភពមកពីណា
នោះបើសិនជាល្បងមិនដាក់បង្ហាញទេខ្ញុំក៏មិនដឹងថារឿងទាំងអស់នេះមានប្រភពមកពីណា
ទេ។
មិនអីទេហើញអរគុណណាស់ដែលបានសសើរ។
មិនស្មានថា ខ្មែរអត់មានចេះនិពន្ធរឿងខ្លួនឯងចឹងសោះ ។
មិនមានន៏យថាខែ្មរអត់និពន្ធរឿងខ្លួនឯងរឿងខ្លួនឯងទេ។ពីមុនយើងកមានរឿងខ្លួនដែរគឺ1950ទៅ1975តែប្រហែលជាទឹម បឿនចង់និយាយពិឥឡូវហើយតែកមានរឿងខ្លះផលិតល្អគួរសមមើលប្លកបន្ទាប់។
i’m writing a book on fantastic cinema and i need your help about cambodian film of that kind. Please write me back to the following email and i’ll explain you more: testevacanti@libero.it
Tony
ok, it’s fine.I will help you.
ខ្ញុំចង់មើលរឿងនាងនីវិញណាស់ព្រោះជារឿងសៀមតែមួយគត់ដែលខ្ញុំចូលចិត្ត។ ឋ្ញុំចាំបានថា រឿងនិងខ្ញុំមើលពេលបុស្តិលេខ៥ចាប់ផ្តើមផ្សាយដំបូង
There is 1 drama in CTN that all ” what i can do for love”
that series is copy from korean manga. because after i watch that series than i accidently read the love story call: what i can do for love”
tha name os the main actor is the same, just different that the main actor in the book is a theif but in khmer verson, the main actor is a singer.
i read that story, i cry so bad, but when watch in khmer version, it”s nothing special. But the main actor is cute. lol
I’m not good at english though, i just dont have form khmer.
ខ្ញុំទើបនឹងឃើញវេបសាយបងនៅព្រឹកថ្ងៃទី២៥ មិថុនានេះទេ ។ ខ្ញុំចាប់អារម្មណ៍វេបសាយនេះណាស់ ។ ខ្ញុំកំពុងស្រាវជ្រាវកុនខ្មែររបស់យើង ជាពិសេសកុននៅក្នុងទសវត្សន៍ឆ្នាំ៦០ ឬ ៧០ ។ អរគុណ ចំពោះព័ត៌មានរបស់បងស្ដីពីកុនដែលចំលងពីបរទេស ។ ខ្ញុំមានការខឹង និង តូចចិត្ដណាស់ចំពោះសមិទ្ធិករបច្ចុប្បន្ន ដែលធ្វើខ្សែភាពយន្ដដោយចំលងពីបរទេស ។ សព្វថ្ងែ ខ្ញុំសង្ឃឹមតែលើលោក ប៉ាន់ រិទ្ធីប៉ុណ្ណោះ ដែលបានដឹករឿងល្អៗ ថែមទាំងល្បីក្នុងពិភពលោកទៀតផង ដូចជារឿង រាត្រីមួយក្រោយសង្រ្គាម រឿង អ្នកស្រែ រឿង S21 ដែលបានទទួលការអញ្ជើញអោយចូលរួមប្រកួតមហោស្រពភាពយន្ដទីក្រុងកាន ប្រទេសបារាំង ។ គួរអ្នកដឹករឿងឯទៀតយកគំរូតាមគាត់ផង ។
ត្រឹមត្រូវណាស់ខ្ងុំកចូលចិត្តគាត់ដែរ។ ឥឡូវអ្នកនៅក្រៅប្រទេសជាច្រើនបានផលិតរឿង ល្អ ហើយទទួលស្គាល់ជាអន្តរជាតិតែបែរជារដ្ដាភិបាលមិនអោយលេងក្នុងស្រុក។
សូមចូលរួមយោបល់ពីវិស័យភាពយន្ត។ខ្ញុំហាក់មានអារម្មណ៍សោកស្ដាយ ពេលឃើញវិស័យភាពយន្តខ្មែរធ្លាក់ចុះមួយសារទៀត។ ភាពយន្តចាក់ផ្សាយតាមទូរទស្សន៍CTN ហាក់កាន់តែខ្វះគុណភាព ខណៈកើនបរិមាណ ។ តែខ្ញុំគិតថានៅទីនោះប្រហែលមានតែ អ្នកស្រីពាន់ភួងបុប្ផា និងប៉ុល ពិសី ត្រូវរ៉ាប់រ៉ងផលិតរឿងច្រើន ព្រោះគ្រប់រឿងឃើញឈ្មោះអ្នកទាំងពីរនេះ ។ ភាពយន្តខ្មែរមិនអាចពឹងផ្អែកឲ្យឈរជើងបានទេ បើសិនមិនបានគិតពីគុណភាព ឲ្យប្រហាក់ប្រហែលកុនបរទេស ។ ខ្ញុំមានចិត្តរីករាយពេលឃើញកុនខ្មែរដាក់បញ្ចាំងតាមទូរទស្សន៍ តែខ្ញុំមិនហ៊ានមើលទេ ពេលឃើញឈុតមួយចំនួនធំហាក់មហាសែនឆ្គង ។ឃើញប៉ុស្តិ៍ បាយ័ន្តគ្រាន់បើបន្តិច ។ គួរបន្ថែមអ្នកឯកទេសផលិតឲ្យបានច្រើន ហើយមានគំនិតច្រើន ដែលយល់ពីអារម្មណ៍អ្នកទស្សនា ។
កាលពីថ្ងៃអាទិត្យទី២ ខែសីហាឆ្នាំ២០០៩នេះ មិត្ដខ្ញុំម្នាក់បានប្រាប់ខ្ញុំថា គេបានទស្សនាខ្សែភាពយន្ដបរទេស (អាមេរិច?)មួយនៅស្ថានីយទូរទស្សន៍ប៉ុស្ដបាយ័ន ដែលមានសាច់រឿងប្រហាក់ប្រហែល៩០%នៃរឿងខ្មែរយើង ដែលមានចំណងជើងថា អណ្ដូងអាថ៍កំបាំង របស់ផលិតកម្មអង្គរវត្ដ ដឹករឿងដោយលោក ណុប សម្បត្ដិ ចេញបញ្ចាំងនៅឆ្នាំ២០០៧ ។ បងសំណាងសូមជួយស្រាវជ្រាវផង តើរឿងនេះចំលងពីគេដែររឺអត់ ស្ដាយណាស់ដែលខ្ញុំមិនបានទស្សនាផ្ទាល់ មិនបានដឹងចំណងជើងរបស់រឿងបរទេសនោះ ។
ខ្ញុំបានស្គាល់ WordPress ដំបូងតាមរយៈ ប្លុកសំណាង ។ សូមអរគុណ ។ ឥឡូវខ្ញុំបានបង្កើត វាបានសំរេចហើយ ។
មាននរណាត្រូវការថតរឿងទេ?
អឺ!!!! ១៩៩៤ ពិតជាឆ្លាតមែន។
សំនួរនេះស្តាប់ទៅដូចជាចំលែក? ចង់និយាយពីអី្វនឹង។ ប៉ុនឹងថាឆ្លាត មានពួកម៉ាក់ ខ្ងុំ ម៉ោ គគោក ឆ្លាតជាងខ្ងុំទៀតផង។
មានអីចំលែកទៅ ខ្ញុំសង្កេតឃើញ មិនសូវមានក្មេងប្រុសសំដែងក្នុងរឿងខ្មែរទេ សង្ស័យតែខ្ញុំមើលចន្លោះរឺក៏មិនដឹង ឬក៏ខ្ញុំ មិនដឹង?
ពួកឆ្លាតយ៉ាងម៉េចទៅ? ក្នុងថាឆ្លាតខាងលេងហ្គេម PSP ឬ Xbox 360 ណា៎!!! ខ្ញុំក៏កំពុងលេងដូចគ្នា។
តែបើឆ្លាតខាងរៀនវិញនោះ ខ្ញុំនេះដូចជាចុងគេហើយ។
មើលប្លកខ្ញុំហើយនៅ ជាប្លកអត់បានការអីទេ គ្រាន់តែកែអផ្សុកពេល ខ្ញុំអផ្សុក។
ខ្ញុំចូលចិត្តមើលរឿងនគរ៣ គឹរឿងសាមកុក និងរឿងវិទ្យាសាស្រ្ត ខ្ញុំចូលចិត្តលេង PSP និង ហ្គេមភីស៊ី។
Antonio is a real jerk. A liar and an asshole. Steer clear. He’s not even writing a book but using this as a gimmick to get people to give him movies for free. BEWARE!
អ្នកណាមានលេខទូរស័ព្ទអ្នកចំលងរឿងទាំងអស់នេះទេ ? បើមានចែកគ្នា ខ្ញុំនឹងខលសួរពួកគាត់ទាំងនោះមិនខានទេ ឲ្យគាត់ទទួលសារភាពថាចំលងពីគេ កុំឲ្យដាក់ឈ្មោះខ្លួនគាត់ថាជានិពន្ធ ។ សូមអរគុណ
[...] ភាពយ្តនខែ្មរដែលចំលងពីបរទេស, A Movies and The culture around The [...]