(ព្រះនាងឥន្រ្ទទេវី)

(ព្រះនាងជ័យរាជទេវី)
យោបល់ខ្ងុំ៖តួអង្គទំាងពីរមើលយូរយូរទៅមានទំរង់មុខមាត់នឹងក្សត្រីទំាងពីររបស់ខ្មែរច្រើន។ចុះគំនិតរបស់អ្នកវិញ?
(ព្រះនាងឥន្រ្ទទេវី)

(ព្រះនាងជ័យរាជទេវី)
យោបល់ខ្ងុំ៖តួអង្គទំាងពីរមើលយូរយូរទៅមានទំរង់មុខមាត់នឹងក្សត្រីទំាងពីររបស់ខ្មែរច្រើន។ចុះគំនិតរបស់អ្នកវិញ?
បានចុះផ្សាយក្នុង វប្បធម៏កម្ពុជា, វប្បធម៏ទូទៅ, khmer movies | មតិ 9 »
យោងទៅតាមការសភាស៌ក្នុងកម្មវីធីមួយរបស់ ទូទរទស្សន៌ ទទក បានបញ្ជក់ថា ក្រុមហ៌ុន ហូលីវូដមួយគំរោងនឹងផលិតខ្សែភាពយន្តខ្នាតធំមួយនិយាយពី សក្កានុពល រឿងរ៉ាវ ជីវីតវីរជនកម្ពុជា ក្នុងសម័យអង្គរ ដែលអត្តន័យសំខាន់គឺផ្តោតទៅ លើព្រះបាទជ័យវរ្មន័ទី 7តែម្តង។ លោក thomas magyar បាននិយាយថាខ្សែភាពយន្ត មួយនេះ នឹងក្លាយជាខ្សែភាពយន្ត ដែលចូលរួមដោយ ដោយចំណែកយ៉ាងធំរបស់ ហូលីវូដ រួមជាមួយផលិតករកម្ពុជាផងដែរ ។ គាត់បានបន្ងែមទៀតថា ការផលិតរឿងនេះ ប្រហែលជាអាច ពំានំានូវការយល់ដឹង ពីប្រវិត្តរបស់កម្ពុជា និង បើកកកាយនូវ អាថ៌កំបាំង ដែលបរទេសជាច្រើន នូវមាន ការសង្ស័យចំពោះម្ចាស់ប្រាសាទព្រះវិហារ។ វាអាចធើ្វអ្នកទំាងអស់គ្នា យល់ ច្បាស់ ពី ព្រះវិហារដែលជារបស់ខ្មែរ។ សាច់រឿងមួយនេះ បានរៀបចំរួចជាសេ្រចរួមជា កាតុលករូបភាព។ល។ រឿងមួយនេះគឺផលិតក្នុងឆ្នាំក្រោយ ក្នុងករណី ដែលការព្រមព្រៀង និង ការរៀបចំប្រកបដោយជោគជ័យ។ ដោយហេតុតែ រឿងត្រូវ ប្រើប្រាស់នូវភាសាអង់គ្លែស។ តួសំដែងដែលជ្រើសរើសសុទ្ធតែជាតារាល្បីក្នុង ឆាក អន្តរជាតិដូចជា លោកចន ស៊ីណា សំដែងជាព្រះបាទជ័យវរ្មន័ទី 7 អ្នកស្រី angelina jolie ជាព្រះនាងឥទ្រ្ទទេវី (ក្នុងវីដេអូ គេនិយាយថាជាព្រះនាងសោមា) song hye hyo (ព្រះនាងជ័យរាជទេវី) jet li(សេនាដៃស្តាំស្តេច។ ករណីតួមិនមែនជាតួខ្មែរ អាចក្លាយជាបញ្ហចំរូងចំរាស់ តែវាក្លាយជារឿងសាមញ្ញទៅហើយសំរាប់ ផលិតកម្ម ហូលីវូដ។ ទោះបីជាយ៉ាងណាផលិតកររូបនេះ ក៌មានគំរោងយក តួក្នុងស្រុកមួយចំនួន ដែរសំរាប់ថតខែ្សភាពយន្តមួយនេះ។ គួរបញ្ជក់ថាលោក thomas magyar គឺ ធ្លាប់ មករស់នៅស្រុកខ្មែរ និងយល់ ស្រលាញ់នូវវប្បធម៌ខ្មែរជាយូរណាស់មកហើយ។
ពត៌មានបន្ងែមសូមមើល៖
បានចុះផ្សាយក្នុង វប្បធម៏កម្ពុជា, khmer movies | មតិ 26 »
បើមិនសួរ កមិនបានដឹងរឿងរ៉ាវដ៏រំជួលចិត្តលាក់ក្នុងគ្រួសារជិត100ឆាំ្នដែរ
សូរ្យសៀង សំលេង ការរាប់រៀបរបស់ចាស់ទុំក្នុងទាំងពីរខាង បានផ្គុំក្នុងចិត្ត របស់ខ្ងុំ ចេញជាខែ្សរឿងដ៌រំជួលចិត្តជាច្រើនប្រាកដឡើង។និយាយទៅវាជារឿងពិត អត់ប្រឌិត អាចជាជីវិត ជាសោកដកម្មដែលកើតឡើងសើ្ទររាល់ថ្ងៃក្នុងសង្គម អាចជាអី្វដែលអ្នកធ្លាប់ឃើញ ក្នុងល្ខោន ក្នុងរឿងភាគ នឹង ប្រលោមលោកលើ លោកីយ៏នេះ។ ពេលនេះខ្ងុំសូមបើកអាថ៏កំបាំងគ្រួសារមួយនេះ ដែលត្រូវនឹងបែកចែកជា 2ផ្នែកអោយអ្នកទាំងអស់គា្នបានអានក្នុងប្លកនេះ។
បកក្រោយទៅវិញត្រលប់ទៅ ជិត100ឆ្នាំក្រោយ ទៅរកទឹកដីកំពង់ធំ ទៅភូមិកំពង់ចិន ទៅស្រុកស្ទោងទៅរករបបអាណានិគម ទៅយល់ពីរបបសក្តិភូមិ ទៅរកសង្គមគ្រួសារ ចិនហុកគៀន ដែលពីមុនជាអ្នកមានទ្រព្យសម្បត្តិដ៏ច្រើនមួយនៅក្នុងស្រុក។ បញ្ជក់ប្រាប់អ្នកទំាងអស់គា្នអោយឥតលាក់លៀន លោកយាយទួត កើតនៅឆ្នំា1915 ឈ្មោះ លាន ជាកូនស្រីសំនប់ របស់គ្រួសារអ្នកមានដែលមាន ម្តាយឈ្នោះ ពៅ(Phương)ដែលត្រូវជាម៉ាលួតរបស់ខ្ងុំជាកូនស្រី របស់ ម៉ាលា មុំ កើតនៅវៀតណាម ជាជនជាតិវៀតណាមសុទ្ធ តែនិយាយខែ្មរបានច្បាស់។ ម៉ាទួតលាន មាន ឪពុកត្រូវជាកុងលួតរបស់ខ្ងុំជាចិនហុកគៀនដែលជាចិនថ្នាក់ខ្ពស់ តែឆាប់ចូលនឹងជាតិសាសន៌ដទៃហើយកុងទួតខ្ងុំអាចចេះខែ្មរច្បាស់ទេ កុងខ្ងុំថា កុងគាត់ពេលនិយាយជាមួយមិត្តគាត់ដែលជាខែ្មរ គេតែងតែសើចគាត់ជានិច្ជ។ កើតមកជាស្រីក្នុងត្រកូលអ្នកមាន តែលោកយាយ ទួតរបស់ខ្ងុំអាចនិយាយបានទំាងខែ្មរ ទាំងចិន ទាំងវៀតណាតយ៉ាងស្ទាត់ជំនាញ។ ពេលពេញវ័យ យាយទួតរបស់ខ្ងុំត្រូវបានប្រុសជាច្រើនប្រតិពន័ គាត់ត្រូវគេហៅថា នាងលាន ទេពអប្សរ ប្រចាំខេត្ត តែកំដរ យាយមុំមហាឆ្នាស់។នេះជាពាក្យយាយទួតខ្ងុំ មា្នក់ខាងម៉ែខ្ងុំឈ្នោះ ធន់ ប្រាប់។គាត់បន្តថា កាលពីក្មេងម៉ាទួតខ្ងុំត្រូវបានគេដណ្តឹង មិនត្រឹមតែអ្នកកំពង់ធំទេ តែដល់ថា្នក់ចៅហ្វាយខេត្តកំពង់ចាម ចូលទៀត ប៉ុនែ្តសុទ្ធតែត្រូវម៉ាលាខ្ងុំឈោ្មះមុំ ប្រកែកដាង់អហង្ការទំាងអស់ ក្នងភាពនិយាមជនជាតិហុនគៀនគា្នឯង និងអ្នករកស៊ី។នេះជារបបសក្តិភូមិមួយរបស់ គ្រូសារខ្ងុំ។

រូបម៉ាទួតនៅក្រមុំ រូបគាត់ខាងឆ្វេង កណ្តាលម្តាយគាត់ម៉ាពៅ នឹង ស្តាំ បងជីដូនមួយគាត់ម៉ាហូយ
ទីបំផុតក្រោយមក ម៉ាទួតរបស់ខ្ងុំ បានរៀបការនឹងកុងទួតរបស់ខ្ងុំហៅស៊ុន ជា កូនប្រុស អ្នកមាន ជាដង្កៅ ប្រចំាខេត្តកំពង់ធំ។ គាត់ជាចិនហុកគៀន ជាកូនអ្នកមាន មានឪពុកជាចិនឈ្នោះគឹវ។ ប៉ុន្តែបើនិយាយពីរូបរាងគេថាគាត់មិនស្អាតទេ តែមានមាឌធំខ្ពស់។ ម៉ាដែលត្រូវជាប្អូនកុងខ្ងុំនិយាយ ម៉ាកូនទំាងអស់ គាត់អាក្រក់ជាងគេ។ រួមពេលនោះ កុងទួតខ្ងុំមានប្អូនស្រីពីរនាក់ ដែលគេល្បីថា ជា ស្រីមិនស្អាតដូចគា្ន ហើយចុងក្រោយសុទ្ធតែក្រមុំចាស់។នេះដូចពាក្យពោលថា អ្នកក្រមិនហ៊ាន អ្នកមានមិនចង់។ នៅពេលរៀបការ គេថា ម៉ាទួតខ្ងុំពាក់របៃ ក្បាល(ដូចរឿងទុំទាវ) ហើយកូនកំលោះជាអ្នកក្រាបជង្គក់ហោះសំពះច្រើនដង គេហៅថា ប៉វ។ នេះជាទំលាប់មួយរបស់ចិនហុកគៀន។ តមកទៀត ការរៀបការជាមួយកូនអ្នកមាន កូនចិន បែរ មិនមែនជា ភាពសុខសាន្តរបស់ម៉ាទួតខ្ងុំ កុងទួតចាប់ផ្តើមមានស្រី មានប្រពន្ធចុង រាប់អ្នក រហូតជិត 40។ គេថា គាត់ធើ្វដំនើរ ដោយសេះ ហើយ ជិះដល់កនែ្លងណាមានប្រពន្ធកនែ្លងនឹង។ប្រពន្ធចុងគាត់ក្រោយគេ បំផុតឈ្មោះកយ ជា ជនជាតិខែ្មរសព្វថៃ្ង រស់នៅជាមួយគ្រួសារខ្ងុំ ដោយអាណិតគាត់អត់កូន អត់ចៅមើលថែរះហើយថែមទំាងពិការទៀត។ កុងទួតខ្ងុំមិន មែនជាមនុស្សអោយកូនចៅជំនាន់ក្រោយដូចខ្ងុំគោរពទេ ប៉ុន្តែជាស្អប់ខ្ពើម គាត់មានប្រពន្ធច្រើន ហើយថែមទំាងឃោឃៅ ប្រពន្ធជាច្រើនតែងតែ ត្រូវរំពាត់ ត្រូវផ្តៅ និង កំភ្លៀង របស់គាត់ សំណាងដែរ ម៉ាទួតខ្ងុំជាប្រពន្ធដើម ទើបមិន បានត្រូវការវាយរបស់គាត់។ បើនិយាយពីយាយដែលជាប្រពន្ធចុងក្រោយរបស់គាត់ វិញពីមុនជាឈ្មួលដែលឪពុកម្តាយលក់អោយគាត់ធើ្វខ្ងុំបំរើ ប៉ុនែ្តបែរជាត្រូវគាត់ចាប់រំលោក រហូតដល់ក្លាយជាប្រពន្ធចុងគេ។ មិនតែប៉ុណ្តោះ លោក យាយកយ បានត្រូវកុងទួតខ្ងុំវាយផ្គប់ត្រចៀករហូតដល់ថ្លង់ដល់សព្វថៃ្ង។ ចុងក្រោយមក កុងទួតខ្ងុំករកស៊ីខាតដើម ទិញសណែ្តកខុស ទិញអំពៅកខុសរហូតដល់ធ្លាក់ខ្ងួនពីដង្កៅទៅជាអ្នកក្ររហាម បងប្អូនគាត់អ្នកចិត្តបានជួយ អ្នកចិត្តមិនបានមិនជួយ ត្បិតឪពុកគាត់ស្លាប់បាត់ទៅហើយ។ម៉ាទួតដ៏កំសត់ ក្រោយពីមានកុងរបស់ខ្ងុំឈ្នោះ ឡៅអ៊ុន កដាច់ធើ្វនំបញ្ជុក ធើ្វម្ហូនវៀតណាម ចិន ដើរលក់ អោយចិន យួន ដើម្បីជីវភាព។ កុងរបស់ខ្ងុំពេលនោះ មានត្រឹមតែខោខ្លីមួយ ពាក់ទៅរៀន ធើ្វដំនើរដោយថ្មើរជើងទៅសាលា។ដោយការខំពុះពារជាច្រើនដើម្បីកូន ទីបំផុតកុងខ្ងុំគាត់ខំប្រឹងប្រែងរៀន ហើយបានធើ្វការជាគ្រូបង្រៀន រកលុយបានច្រើនមកចិញ្ជឹមម៉ាទួតខ្ងុំ។ ពេលកុងខ្ងុំ មិននិយាយរកកុងទួតខ្ងុំសូម្បីតែមួយម៉ាត់ តែ ទោះបីជាយ៉ាងណាកាត់ទឹកមិនដាច់កាត់សាច់មិនបាន កុងរបស់ខ្ងុំកបានអោយកុងទួតខ្ងុំនិងគាត់នៅជាដែរ។ កុងខ្ងុំមិនចំលងអី្វពីកុងទួតខ្ងុំ ដូចជាស្រីសាលែ្បរទ្បើយ តែ មានចំណុចមួយ គឺការនិយាយខ្លាំង ខ្លាំង និយាយអត់ដឹង រឿង និង ឆាប់ខឹងមួរម៉ៅបន្តិច មិនថាតែខ្ងុំទេ សួម្បីតែម៉ាជាប្អូនគាត់កនៅខ្លាចគាត់ដែរ។ពេលធើ្វគ្រូបង្រៀន គាត់កបានរៀបការជាមួយ ម៉ារបស់ខ្ងូំឈ្មោះធី ជាកូនចិនហុកគៀនដូចគា្ន។ឪពុករបស់គាត់ឈ្មោះហួត និង មា្តយគាត់ឈ្មោះផយ ជាឈ្មួយឈើ នៅស្រុកស្ទោង។

ម៉ារបស់ខ្ងុំក្នុងវ៍យ13 14ឆ្នាំឈរនៅខាងស្តាំជាមួយម្តាយមីងគាត់ដែលខ្ងុំហៅថាទួត ធន់ នៅខាងឆ្វេង
ម៉ាខ្ងូំតែងនិយាយថា គាត់ពីកេ្មងកាចណាស់ អាងតែកូនស្រីអ្នកមាន ផ្ទះកតាំងសរសរច្រើន ហើយមានអ្នកបំរើសុទ្ធតែយួន គាត់ចូលចិត្តធាក់ឈ្មួលណាស់ អោយតែធ្វើខុសបន្តិច ហើយ ពូកែស្រែក និង រឹងណាស់។ សម័យ កូនស្រីដូចគាត់មិនបានរៀនសូត្រជ្រៅជ្រះទេ គាត់តែងតែនៅផ្ទះ រៀនធើ្វ ម្ហួប រៀនដេរ និង ប៉ាក់ជាមួយគ្រូ និង ម្តាយគាត់។មិនតែប៉ុណ្ណោះ គាត់តែងរៀន ពីធីសេនព្រែងតាមចិន ចូលឆ្នាំចិន និង ពីធីផ្សេងទៀត។ គាត់ថាគាត់ស្តាយដែលមិន បានរៀនយួនជាមួយឈ្មួលយួន បានតែជេរនិងធាក់ពួកនោះ។ មិនត្រឹមតែគាត់ទេ ប្អូនស្រីគាត់មួយទៀតកកាចឆ្នាស់ដែរ ធាក់អ្នកបំរើអត់ប្រណី។ទីបំផុតគាត់ក ការ រៀបការជាមួយកុងខ្ងុំក្នុងវ័យ 16 ឆ្នាំ។ម៉ាទួត ម្តាយម៉ាខ្ងុំ មិនប្រកាន់កុងខ្ងុំមិនមែនជាអ្នករកស៊ីទេ អោយតែមើលកូនស្រីគាត់បាន គឺគាត់មិនចង់ឃើញរបបសក្តិភូមិកើតឡើង ទៀត ដែលបានធ្លាក់ប្រែក្លាយជីវីតម៉ាទួតលាន អោយក្លាយជាជាសោកដកម្មក្នងជីវីត។ តមកទៀត ក្រោយរៀបការ ម៉ាខ្ងុម គាត់មិនរកស៊ីនិងធើ្វការអី្វឡើយ គឺមានតែតួនាទី បំរើស្ខាមី តែមួយគត់ និង បងើ្តកកូន មើលថែរកូន។ ទីបផុតម្តាយខ្ងុំកកើត ដាក់ត្រកូលតាមកុងខ្ងុំ។តែចូលដល់សម័យលន់ណុល កូនបន្ទាប់របស់គាត់បានប្តូរត្រកូលតាមខែ្មរ លាក់អត្តសញ្ញាណ រួមជាពេលនោះ ប្តីរបស់មា្តយមីង ម៉ាខ្ងុំដែលខ្ងុំហៅថាទួតធន់ ដែលជាកូនចិន កាត់វៀតណាម ហើយធើ្វការ ជាមន្រ្តីក្នុងសម័យសង្គមរាស្រ្តនិយមបានស្លាប់។ការលាក់អត្តសញ្ញាណ បានចូលដល់សម័យប៉ុលពតម្តាយខ្ងុំ ម៉ាខ្ងុំអត់ចេះចិនមួយម៉ាត់ឡើយ ដោយសារសង្រ្គោម ការទាក់ទងជាមួយ បងប្អូនចិន នៅ ចិនត្រូវបានផ្តាច់ បងប្អុននៅវៀតណាមកមិនកើត។ ទីបំផុតករស់នៅក្នងុរបបនេះទៅ។ ក្រោយពីចប់ កុងរបស់ខ្ងុំបានចាប់ផ្តើមរកស៊ីបិតស្រា ធើ្វឈើជាមួយ ឪពុកកេ្មក នៅកំពង់ធំស្រុកដដែរ ហើយកចាប់ផ្តើមទូធារឡើងវិញ នៅឆ្នាំ1990 កុងឆ្នាំកចាប់ផ្តើមធើ្វគ។ ម៉ាក់របស់ខ្ងុំកបានរៀន ហើយបានរៀបការជាមួយឪពុករបស់ខ្ងុំហើយបង្កើតខ្ងុំនេះឯង។
បញ្ជាក់ គ្រូសារខាងលើទាំងខាងឪពុកមា្តយខាងកុងខ្ងុំ និង ម្តាយខ្ងុំមានការទាក់ទងគា្នព្រោះថា ចិនហុកគៀនពីដើម ចូលចិត្តរាប់ចិនហុកគៀនដូចគានេះជាប្រពៃណីរបស់ចិនហុកគៀន។
ឲឲឲឲឲឲសូមរងចាំការបន្តនូវជីវីតគ្រូសាខាងឪពុកខ្ងុំម្តងឲឲឲឲឲឲ
បានចុះផ្សាយក្នុង ជនជាតិចិន, ជនជាតិភាគតិច, ពីខ្លួនឯង, វប្បធម៏កម្ពុជា, វប្បធម៏ទូទៅ, សង្គម | មតិ 7 »
ពីមុនការរចនា រួមមានម៉ូត វត្តុ សំភារ សំលៀកបំពាក់របស់ខែ្មរ មានការរីកចំរើនជាខ្លាំង ការព្រោះតែខែ្មរពេលនោះជាប្រទេសឧស្សាហកម្មថ្មី។ តែក្រោយ ពីរបបប៉ុលពតមក អី្វកប្រែប្រួល ធ្លាក់ចុះ ងើបចង់លែងរួច។ ប៉ុន្មានឆ្នាំក្រោយមកនេះ ការររចនា រឺ កែច្នៃ វាយនភណ្ឌ ហៅកាត់អោយខ្លីថា រចនាម៉ូត រឺ fashion design ក្នុងន័យ លោកខាងលិច បានមានការស្ទះបន្តិចក្នុង ស្រុក តែការរីកចំនើច បន្តិចបន្តួច នេះ គឺឃើញ តែ សំលៀកបំពាក់ការ ជប់លៀន ធំធំ ដូចជា អាវប៉ាក់ អាវកត្រង់ រឺ រ៉ូបរាត្រី អត់មាន សំលៀកបំពាក់ ទំនើន រចនា ឡើយ ពិសេសសំរាប់យុវជន យុវនារីនោះ ហើយភាគច្រើនគឺប្រើប្រាស់ក្នុងស្រុក មិនមានឃើញ នៅក្រៅប្រទេសទេ។ តែ ខែនេះ ឆ្នាំនេះ មិនមែនថែ្ងនេះ តែគឺ អាទិត្យ ការរចនាម៉ូតរបស់ខែ្មរបានឈានជើងចូលឆាកអន្តរជាតិលើកដំបូង ដែលជាការបង្ហាញម៉ូតសំលៀកបំពាក់ ដើរម៉ូត និងតាំងពិរពរណ៏ ការរចនា គ្រឿង លំអកាយ និង ចំលាកផ្សោង ទូទាំង អាស៊ីអាគេ្នយ៏ដែលជា ឡាវ ភូមា ដែលចូលរួម លើកដំបុងដូចគា្ន។ពិតណាស់ ក្នុងចំនោមប្រទេសទំាង10 នោះគឺខែ្មរ យើង ឡាវ ភូមា បានយកសំលៀកបំពាក់ប្រពៃណី ភាគច្រើនធើ្វពីសូត្រក្នុងស្រុក ប្រៃរាងសម័យបន្តិច ទៅម៉ូតយកមកប្រកួត។ ខាងក្រោមនេះជារូបភាពខ្លះរបស់ម៉ូតខែ្មរយកមកប្រកូត៖











គួរអោយកោតសរសើរអ្នកច្នៃម៉ូតខែ្មរយើងណាស់ ចេះកែសំលៀកបំពាក់ពីចំលាក់ ក្បាច់នានាទៅតាមប្រាសាទនានាដូចអប្សារាអង្គរ បន្ទាយស្រី ហើយបូកលាយជាមួយ ហូប ផាមូងមកកែ ខ្ងុំមិនចេះមើលការរចនាម៉ូត ថាស្អាតរឺអត់ស្អាត ទេ តែខ្ងុំគិត ថាអ្នក រចនាម៉ូតខែ្មរមិនអន់ទេ គ្រាន់តែពួកគាត់មិនមានការបណ្តុះបណា្តល ហើយ ម៉ូតដែល ពួកគាត់កែ មិនធ្លាប់បង្ហាញ ដល់អន្តរជាត់អោយស្គាល់បានទូលំទូលាយ។
ជាចុងក្រោយ យើងមើលឃើញថាវិស័យរចនាសំលៀកបំពាក់បានងើបឡើងមួយជំហាន ហើយ ខ្ងុំសូមអោយវិស័យក្រោកឃើញអោយខ្លាំងរហូត កុំអោយមាន ការដួស ងើបលែងរួចដូចវិស័យខែ្ស ភាពយន្តអោយបៀបដូចជាភ្លើងចំបើង។ និយាយអញ្ជឹង អ្នកទំាងអស់គា្នមើលទៅមើលតើ ប្រទេសក្នុងអាស៊ីអាគ្នេយ៏ទាំងដប់ នរណា ពូកែជាងនរណា ខាងរចនាម៉ូត?
មើលរូបបនែ្តមតាម៖http://www.thaicatwalk.com/FashionWeek/090813BIffBil09/09Asean/Asean.htm
http://www.thaicatwalk.com/FashionWeek/090813BIffBil09/01Opening/Opening.htm
បានចុះផ្សាយក្នុង វប្បធម៏កម្ពុជា, វប្បធម៏ទូទៅ | មតិ១ »
បើតាមសងេ្កតមើលទៅ យើងឃើញថា ស្រុកខែ្មរយើងមានជនជាតិភាគតិចនៅច្រើន ណាស់ដែរ បើរាប់ទៅប្រហែលជា 50 ពួកផងមើលទៅ ដូចជា ព្នង គ្រឹង ចារាយ គួយ ចាម ចិន វៀតណាម ឡាវ ថៃ កូទ្បា ជាដើម។ ក្នុងនោះខ្ងុំបានចាប់អារម្មណ៏ ជាខ្លាំង ចំពោះ ក្រុមជនជាតិភាគតិចមួយនៅ កម្ពុជាដែលសិ្តតនៅភាគខាងកើតនៃប្រទេស យើង គឺបរប៉ៃលិន ទីកនែ្លងនៃត្បូងពេជ្រ និង ធម្មជាត់ដ៏ស្រស់បំព្រង។
អី្វដែលទាក់ទាញខ្ងុំជាងគេ គឺវប្បធម៍របស់ជននេះដែលខ្ងុំបានធើ្វការស្រាវជ្រាវ ចង់ដឹង ពី របៀបរបប ប្រពៃណីរបស់ពួកគេ មិនថាក្នុងសៀវភៅ អ៊ិនធើណេតកដោយ។តែ ឯកសារតិចតួចណាស់ដែលខ្ងុំរកឃើញ តែទោះជាយ៉ាងណា ខ្ងុំនៅតែខំប្រឹងប្រែងរក តទៅទៀត។ឥឡូវនេះខ្ងុំសូមបង្ហាញជូនពត៍មានខ្លះពីជនជាតិកូឡា អោយអ្នកទំាងអស់គ្នា៖
យោងទៅតាម សៀវភៅ ជនជាតិភាគតិចនៅកម្ពុជា(អាចរកទិញបាននៅបណ្ណាគារ តំលៃ ប្រហែល 15ទៅ18ដុល្លារ) ត្រង់ចំនងជើង គូលី និង កូឡារៀបរាប់ ជនជាតិនេះពីមុន គឺហៅថាគូលី តែពាក្យជាគូលីបានធើ្វអោយពួកអន្តោប្រវេសភូមានេះមិនសប្បាយចិត្តទើបក្រោយមកគេប្តូរមកពាក្យថាកូឡាវិញ។តាមលោកR.Blandat អំពីប្រវត្តិរបស់ប៉ៃលិនដែលដែលពីមុនជាស្រទាប់ព្រៃក្រាស់ក្នុង ឆ្នាំ1870មានជនជាតិសានមកពីស្រុកសៀម ចាន់ថាប៊ុនបានរកឃើញស្រទាប់ត្បូងថ្ម នៅតំបន់នោះ។ សំរាប់ជនជាតិសានគឺជាជនជាតិភាគតិចដែលកើតចេញពីខេត្ត ជូណាន់ភាគខាងត្បូវប្រទេសចិន តែរត់ទៅរស់នៅប្រទេសភូមា និងទទួលអរិយធម៍របស់ភូមាលាយគ្នាជាមួយចិន។ជនជាតិនេះសព្វថៃ្ងមានក្នុងប្រទេសចិនភាគខាងត្បួង ភូមាភាគឥសាន ថៃភាគខាងជើង ឡាវភាគខាងកើត និងកម្ពុជាយើង បរបៃ់លិន។

ជនជាតិសាននៅភូមា
ជនជាតិសានជាជនជាតិដែលមានជំនាញខាងរកត្បូងនោះណាស់ កនែ្លងណា ដែល មានត្បូងមានពេជ្រច្រើននោះកនែ្លងនោះនិងមានជនជាតិសាន ។ក្រោយតំបន់ថ្មីដែលប្រសិទ្ធនាមថា ថាអែលដូថ (ប៉ៃលិន) មានត្បួងពេជ្រ រ៉ែមាស ជាច្រើនបានទាក់ទាញ ជនជាតិចិន វៀតណាម ឡាវជាច្រើន មករកស៊ីតែជនជាតិកូឡា (ជនជាតិសាន រឺ អ្នកខ្លះយល់ជាភូមា) មានជំនាញសេដ្ឋកិច្ចខ្លាំងជាងគេ។ កូនចៅជនជាតិកូឡាភាគច្រើនភាគច្រើនគឺជា អ្នករកត្បូងរួមទំាងថៅកែ កូនចៅ អ្នករកស៊ីជាដើមក្នុងបរប៉ៃលិន។មិនត្រឹមតែប៉ៃលិនទេ ជនជាតិកូឡាកបានទៅ ធើ្វការរកស៊ីនៅបរកែវផងដែរ។នៅឆ្នាំ1913 ជនជាតិភូមាពួកនេះ មានចំនួន65 %នៅជនជាតិទំាងអស់នៅប៉ៃលិន។តែក្រោយសង្រ្គាមលោកលើទី1 មកជនជាតិកូឡានេះមានចំនួន3000 នាក់នៅប៉ៃលិន ដោយមានអ្នកខ្លះបានចេញទៅនៅឯបាត់ដំបងហើយមានអ្នកខ្លះឈប់ទៅរកត្បូង នៅឯបរកែវដែរ។ជនជាតិនេះមានទំនាក់ទំនង ល្អណាស់ជាមួយបរទេសពិសេស ជនជាតិឡាវ កព្រោះតែជនជាតិនេះនិយាយតែ ភាសាសាន និងឡាវ ដែលមានអំម្បូរពី ថៃ កាដៃ។ពីមុនជនជាតិនេះ មានសមាគមន៏ ខ្លួនឯងផ្ទាល់ ហើយកមានអ្នកតំណាង គ្រប់គ្រង (ដូចស្តេចក្រាញ់)ពួកគេផងដែរ។ តែក្នុងឆ្នាំ1975 ពួកខែ្មរក្រហមបានគ្រប់គ្រងតំបន់បរប៉ៃលិននេះយ៉ាងខ្លាំង កព្រោះ តែធនធានធម្មជាត់ដ៏មានតំលៃ។ចុះពួកកូឡានឹងទៅជាយ៉ាងណា? ពួកកូឡានៅរតនគីរី បានក្លាយជាខែ្មរក្រហម បរប៉ៃលិនដែលស្រស់ស្អាតបានក្លាយ ទៅជាទឹកភែ្នកនៃជនជាតិកូឡា ពិសេស នារីដែលបានពួកខែ្មរក្រហមវាយធើ្វបាបនិង ចាប់រំលោភ(គួរអោយអាណិតពួកគេខ្លាំងណាស់)។សព្វថ្ងៃនេះ វប្បធម៍កូឡា សើ្ទរតែបាត់បង់ រួមផ្សំនឹងជនជាតិ។ទោះជាយ៉ាងណាកគេប៉ានស្មានជាជនជាតិកូឡា មានប្រហែលជា 100 ទៅ 500 នាក់នាពេលបច្ចុប្បន្ន។

ជនជាតិកូឡា??? ឬគ្រាន់តែជាសំដែងក្នុងភូមិកូឡា ក្នុងភូមិវប្បធម៍

នារីកូឡា នៃភូមិវប្បធម៍

គូស្នេហ៏កូឡាកំពុងរ៉ែកត្បូង (ការសំដែងក្នុងភូមិវប្បធម៍)
ដោយទទួរការគាប់សង្តប់ពីខែ្មរក្រហមខ្លាំងជាងគេ ប៉ៃលិនសព្វគឺជាតំបន់ក្រីក្រជាងគេនៅកម្ពុជា។ ប៉ៃលិនដែលពីមុនជាទីដ៍ ស្រស់បំព្រង ជាកនែ្លងអភិវឌ្ឍន៏ជាងគេនៅកម្ពុជាពីបារំាងរួមនិងបាត់ដំបង មុន1975 ប៉ៃលិនបានក្លាយជាកនែ្លងចំបងមួយសំរាប់កវីអ្នកនិពន្ធ នានាយកមកបកស្រាយក្នុង បទចំរៀង កុង រឿងនិទាន លដែលមានលាយផងដែរនូវជីវីតរបស់ជនជាតិកូឡា សរស់នារីកូឡា និងប្រពៃណិដ៍ស្រស់បំព្រងរបស់កូឡា រួមមាន រឿងកុលាបប៉ៃលិន (យើងឃើញជា ឃុននារីប្រហែលជានារីកូឡា ត្រង់រូបនាងស្លៀ្កកសំលៀកបំពាក់កូឡា និងកាត់តាំងយូ) រឿងជំនោប៉ៃលិន បុផាប៉ៃលិន និង បទចំរៀងជាច្រើនដែរ ពិសេសច្រៀងដោយលោក ស៊ីនស៊ីសាមុត។និយាយទៅ វប្បធម៏ជនជាតិកូឡា និង ប៉ៃលិន បានបង្ហាញមុខ បង្ហាញមាត់ខ្លាំងនៅក្នុងវិស័យ សិស្បះ របំា និង ទេសចរណ៏ កាលពីមុន ឆ្នាំ 1975។

ការដងែ្ហរក្បួនមួយដែលមានក្រុមនារីតែងធើ្វនារីកូឡា
មើលតាមរូបភាពយើងឃើញថា សំលៀកបំពាក់របស់ជនជាតិកូឡាមានលក្ខណ ស្រដៀវនឹងជនជាតិភូមា សាន ហើយ និង ចិន ផងដែរ។យើង ឃើញថា បុរសនិយាយ ជួងក្រមា ដូចនឹងជនជាតិសាន តែពាក់ខោផង និង សារុង ដែលភូមា ហៅថា លូជី។បុរស តែងតែពាក់អាវកាក់មួយហៅថា អ៊ីនជី ហើយ បនែ្ងមពីលើនូវអាវក្រៅ មួយហៅថា ទីពុក ដូចនឹងអាវកត្រង់ ដែល ខែ្មរយើង និងចាមចិនភូមានិយមពាក់។ សំរាប់នារីកូឡាវិញ លូជី របស់គេវិញរាងដូចសំពត់ បន្តិច សារុងបន្តិច ដែលមាន ក្បាច់ផ្កា ភ្ងី រចនាច្រើនតាមរបៀបរបស់នារី។សំពត់លូជីរបស់គេ ភាគច្រើនមានពណ៏ ឆើតខ្លាំង។នៅត្រង់ចំកណ្តាលផ្នត់សំពត់មានក្បាច់រចនាផងដែរ ដែលមានឆ្នូតជាច្រើនលើសំពត់។សំរាប់នារីអ្នកមាន រឺ កូនស្រីថៅកែធំ ក្នុងតំបន់ តែងតែនិយម ពាក់សំពត់ ដ៏វែងហៅថាថីន ដៃ អាចមានប្រវែង2ម៉ែត និង រចនាក្បាច់ច្រើន និង មានផ្នត់ច្រើន។ នារីកូឡាកពាក់អាវអ៊ីនជីដែរតែមានដៃ និងមានក្បាច់រចនាជាច្រើននៅចំកនែ្លងអាវ កអាវនិងកដៃអាវ ហើយពេលខ្លះមាន ដិនជាមួយអង្កាំពណ៏ប្រាក់ទៀតផង។ពូកគេតែងតែរុំស្បៃ ទៀតផង។ពួកនារីចូលចិត្ត បួងសក់ឡើងលើ លំអដោយផ្កាពីលើ និងទំលាក់កន្ទុយសក់លើស្មាពេលខ្លះ។
ឯស្បែកជើងទំាងប្រុសទំាងស្រីពាក់ស្បែកជើកម៉្យាងធើ្វពីសូត្រ ក្រណាត់ និងបន្ទះឈើ ហៅថាហេយិន ផាណាន់ តាមភូមា។

រូបគំនូរនារីភូមានិងឆត្រ័

នារីកូឡានៅភូមិវប្បធម៏កាន់តំាងយួ

នារីភូមាពីដើមនិងតាំងយួ

នារីសាននៅស្រុកចិនកាន់តំាងយួ

ជនជាតិតាវ នៅស្រុកថៃកាន់តំាងយួ
ចំនុចសំខាន់គឺនារីចូលចិត្តកាន់ឆត្រ័ម្យ៉ាងដែលធើ្វពីឫស្សី និងក្រដាសពណ៍ដែលខែ្មរយើងស្គាល់ថាតំាងយូដែលអាចនៅបរប៉ៃលិនបាន។ឆត្រ័មានលក្ខណស្រដៀវគា្ន ទៅនឹងភូមា តាវ សាន និង ចិន។
សរុបមកសំលៀកបំពាក់របស់ជនជាតិកូឡាមានលក្ខណ ដូចខ្លះទៅនឹង អី្វដែលពួកសាន ភូមា រួមទំាងតាវ ចិន និង ជនជាតិនូយ៉ាផងបានពាក់(កព្រោះតែ តាវ សាន និង ជនជាតិភាគតិចដទៃដែលមានប្រពៃណីស្រដៀវចិនកាត់ភូមា ចេញពីអំបូរតែមួយ)។
បើយោងទៅតាមសៀវភៅរបំាប្រជាប្រិយខែ្មរត្រង់កនែ្លងដែលគេផ្តោទៅលើជនជាតិកូឡា វិញនិយាយថា ជនជាតិកូឡានិយមពាក់ពណ័ចរុះ ស្រស់ និង ឆើត នៅបុណ្យចូលឆ្នាំរបស់ពួកគេ ហើយហាមដាច់ខាតពណ័ខ្មៅ។
រួមជាមួយគា្ននោះអ្នកនិពន្ធកបាននិយាយទៀតថា ផ្ទះរបស់ជនជាតិកូឡាពាក់ច្រើន មានកំពស់8សង់ទីម៉េត្រទៅមូយម៉ែត្រហើយភាគច្រើនរាបដីរឺមានជណើ្តងរាបដី ធើ្វពីឈើលាយថ្ម(ពេលខ្លះអាចជាមាសផង)។ឯកុងរបស់ខ្ងុំវិញបានប្រាប់ទោះបីជា រចនាបែបភូមា សាន កដោយ បើតាមការគាត់ឃើញនៅឆ្នាំ1960វិញ គាត់ថា ផ្ទះពួកកូឡាជាប់គា្នដូចផ្ទះល្វែងដូចផ្ទះចិន តែខាងក្នុងទូលាយស្អាតធំទៀតផង។ គាត់ថាគេធើ្វបែបនេះដើម្បីអោយអ៊ូអរ ហើយមុខផ្ទះតែងតែមានផ្សារលក់របស់របរផង។បើយើងសងេ្តកទៅសំណង់លំនៅរបស់ភូមាសានវិញ គឺពិតជាដូចណាស់ទៅសំដីរបស់អ្នកនិពន្ធនិងកុងខ្ងុំ។(ចំាថៃ្ងណាធើ្វផ្ទះបែបនេះនៅម្តង)

ផ្ទះកូឡាក្នុងភូមិវប្បធម៏
បើនិយាយពីផ្ទះកូឡានៅភូមកូឡា ក្នុងភូមិវប្បធម៏ខេត្តសៀមរាបវិញ ខ្ងុំយល់ថាផ្ទះកូឡា មិនសូវដូចទេ ដូចតែដំបូងគឺមានន័យថា អ្នកខុសឆ្ងាយពីអី្វដែល ខ្ងុំបានដឹងពីសៀវភៅ និង កុងខ្ងុំ ហើយកមិនសូវដូចផ្ទះពួកសាន ពួកភូមាដែរ ទោះជាយ៉ាងណាកមានផ្ទះធើ្វដូច ស្អាតផស់គេដែរ។

ផ្ទះនេះស្រដៀវបន្តិច ស្អាតម្យ៉ាង។
និយាយទៅអ្នកធើ្វ រចនាទំាងនោះ អត់ខុសទេ ព្រោះ ផ្ទះកូឡា ឥឡូវប្រហែលជាអត់មានផង អាចដោយសារការខូតខាតសម័យប៉ុលពត រឺ កាប់ចោល ធើ្វផ្ទះថ្មីវិញផងហើយទើបអ្នករចនាអត់ដឹង ស្មានតែដូចខែ្មរធម្មតា ហើយ សូមអរគុណពួកគេវិញ ដែលបានលើកយកវប្បធម៏ខ្លះដូចរបាំ សំលៀកបំពាក់ អោយអ្នកដទៃរួមទំាងខ្ងុំឃើញវិញ។
រីឯ សំណង់ដ៏ល្អឯករបស់កូឡា វិញ គឺវត្តភ្នំយ៉ាតដែលសាងសង់ដោយជនជាតិសាន មកពីភូមាមួយក្រុមសំរាប់ជនជាតិកូឡា នៅឆ្នាំ1922។វត្តភ្នំយ៉ាត ពិតជាស្អាតមែន ហើយអាចថាបានជាសំណង់ភូមាបុរាណតែមួយនៅកម្ពុជា។វត្តភ្នំយ៉ាតពិតជាស្អាតមែនណា។

វត្តភ្នំយ៉ាត

វត្តភ្នំយ៉ាតរួមជាមួយគ្នានោះអ្នកនិពន្ធសៀវភៅរបំាប្រជាប្រិយខែ្មរបាននិយាយថា ជនជាតិកូឡា តែងតែបើកផ្ទះដែលនៅចំកណ្តាលផ្ទះអោយធំ ដែលតែងតែមានអាសនះ រូបពុទ្ធទៀតផងសំរាប់គោរពបូជា។មិនតែប៉ុណ្ណោះជនជាតិកូឡាតែងតែចូលចិត្តដំា ផ្កា កុលាប ជាច្រើនគុម្ភ នៅ មុខ និង ក្រោយផ្ទះជានិច្ច សំរាប់លំអ។មួយទៀតដែលធើ្វអោយខែ្មរយើងស្គាល់ជនជាតិកូឡា គឺរបំាក្ងោកប៉ៃលិនដឺល្បី និង របំាតំាងយួ ហើយ និងរបំាទៀន។ របំាទំាងនេះសុទ្ធតែកើតចេញពី ភូមា និង សាន ដែលក្នុងនោះរបំាក្ងោកប៉ៃលិន គឺមានភាសាសានចូលជាមួយ សំលៀកបំពាក់លក្ខណសាន និង មានអ្នកស្លៀកពាក់ជាជនជាតិកូឡាចូលរួមផង។ ហើយរបំាតំាងយូរវិញមានលក្ខណនិងរបំាតំាងយូរនៅភាគខាងត្បូងស្រុកចិន តែអ្នករបាំស្លៀកពាក់លក្ខណភូមា សាន(សានមាននៅស្រុកចិនដែរ ) ទោះបីជាយ៉ាងណា កនារីនូយ៉ាដែលជាជនជាតិមួយមានដើមកំនើតពី ស្រុកចិនតែទទួលវប្បធម៏ ម៉ាលេមានរបំានេះដែរ និយាយទៅជនជាតិនួយ៉ា និងកូឡា មានការស្លៀកពាក់ប្រហែលគា្ន។ចំនែករបំាទៀន យើងអាចនឹងច្រលំជាមួយរបំាទៀនក្នុងរឿងរាមកេ្តរិតែរបាំទៀនរបស់កូឡានេះជារបាំ ប្រជាប្រិយដែលស្តិតនៅក្នុងលក្ខណ សាន ភូមាច្រើន។របំាក្ងោកប៉ៃលិនជនជាតិសានរំារបំាក្ងោកនៅកានមីងភាគខាងត្បូងស្រុកចិន

របំាកោ្ងកប៉ៃលិន
របំាតំាងយូរ

កុមារីថៃក្នុងរបំាតំាងយួ

នារីភូមារំារបំាតាំងយូរ

របំាតាំងយូររបស់ជនជាតិកូឡា
របំាទៀន

របំាទៀនរបស់សាននៅភូមា

ការរាំរបស់ទៀននៅលេនណា រាជាណាចក្ររបស់សាន នៃភាគខាងជើងប្រទេសថៃ។
ចំនែករូបសម្បិត្ត រូបរាងរបស់ជនជាតិកូឡាវិញ មានសមាជិកម្នាក់ នៅក្នុង http://www.khmerlife.com/Forum/Thread.aspx?ThreadID=12302&Page=2#PostID395072 និយាយថាក្រមុំកូឡា ភាគច្រើន ស្រស់ ស្អាត ស្បែកសទន់ជាងខែ្មរយើងធម្មតា (ត្រឹមត្រូវគួរសម ព្រោះថានារីកូឡា ចូលចិត្តបាំងតំាងយូ) ហើយកមានសមាជិកម្នាក់ថាម៉ាករបស់គេថាបុរសកូឡា ខ្ពស់ ស្រលះ ស និង ស្អាត (កត្រូវម៉្យាង ព្រោះជនជាតិនេះកើតចេញពីសាន ទើបពួកគេអាចមានសំបុរសដូចចិន)
បើនិយាយពីសព្វថៃ ពួកកូឡាទៅជាយ៉ាងណា សមាជិកជាច្រើន ក្នុងវិបសាយដដែល ថាពួកគេមានមិត្ត ញិតសន្តាតជាកូឡាដែរ ហើយចាស់ពួកគេថា ជនជាតិកូឡា នៅសស់ទេ ព្រោះពេលប៉ុលពតចូលកាន់កាប់ កូឡាខ្លះបានរត់ទៅថៃ តែទោះជាយ៉ាងណាកូឡាជាច្រើនកបានស្លាប់ក្នុងសម័យនោះដែរ។
សំរាប់វប្បធម៏កូឡា តើខែ្មរយើងនៅភេ្លចទេ?ខ្ងុំថាប្រហែលមិនភេ្លចទេ ព្រោះកាល ដងែ្លរ ក្បួងពី24ខេត្តក្រុងនៅកម្ពុជា មានជនជាតិកូឡា(មិនដឹងកូឡាមែនទែន រឺតំណាង???) បានតំណាងអោយខេត្តប៉ៃលិន រួមផ្ស៉នឹងខែ្សភាពយន្ត រឿងនិទាន និង ខារ៉ាអូខេសេសសល់ និយាយពីពួកកូឡាផង ហើយនិងភូមិកូឡាក្នុងភូមិវប្បធម៏ដែរ។ទោះដឹង កមានចំណុចមិនដឹងដើមពិតប្រាកដ ទំនៀមទំលាបមពិតប្រាកដរបស់កូឡាដែរ។
ជាចុងក្រោយដោយសារតែឯកសារនៃជនជាតិនេះតិចពេក ខ្ងុំសូមអោយអ្នកណាដែល ដឹង និងស្គាល់ច្រើនជាងនេះ ជួយប្រាប់ជួយបង្ហាញផង ពិសេសត្រង់ ពីធីបុណ្យរបស់កូឡា ពិសេស ពីធីរៀបការ ចូលឆាំ្ន មុខម្ហូប(ខ្ងុំរកឃើញតែមីកូឡា និងចេកខ្ទះ) និង មានជនជាតិកូឡាណាដែលមានមុខមាត់ល្បីល្បាញនៅកម្ពុជារឺទេ។ល។ កព្រោះតែខ្ងូំចង់ដឹង ចង់ស្គាល់នូវវប្បធម័មួយនេះបនែ្ងមទៀតណាស់កុំវាសាបរសាបពីស្រុកខែ្មរយើង។
ឯកសារយោង៖
សៀវភៅជនជាតិភាគតិចនៅកម្ពុជា
សៀវភៅរបំាប្រជាប្រិយខែ្មរ
ប៉ៃលិន ក្នុងវីគី។
http://www.khmerlife.com/Forum/Thread.aspx?ThreadID=12302&Page=2#PostID395072
រូបភាព៖
flickr
សំគាល់៖ខ្ងុំបានកែប្រែអត្តបទនេះម្តងទៀតនៅថៃ្ងទី13 ខែ ឧសភា 2009 ដោយបន្ងែម ពត៏មានខ្លះទៀត។
បានចុះផ្សាយក្នុង ជនជាតិភាគតិច, វប្បធម៏ទូទៅ | មតិ 10 »
ចូរអ្នកបឮក្រលេកមើកលើរូបភាពអ្នករបាំទាំងនេះដែលមកពីប្រទេសខុសគា្ន។តើមួយណា ជាភូមា ថៃ ឡាវ និង កម្ពុជា រួច បញ្ជក់ហេតុផល។

នេះជារូបទី1។
បន្ទាប់មកគឺរូបទី2

សូមពួកបងទាយអោយប្រយត្ន័ពិសេសកុំទាយខុសរូបរបំាខែ្មរអោយសោះ បើយើងមិនចាំថាមួយណាគឺជាតិយើងនោះ ប្រៀបបាននឹងយើងមិនចំាថាមួយណាជាវប្បធម៏យើងទេ។សូមអរគុណ។
បានចុះផ្សាយក្នុង វប្បធម៏កម្ពុជា, វប្បធម៏ទូទៅ | មតិ 12 »
បន្ទាប់ពីរកបានរូបភាពនៃរបំាំខែ្មរយើងជាច្រើនដែលមិនទាន់មានពណ៏រឺពណ៏មិនសូវច្បាស់។ខ្ងុំឃើញថារូបនោះស្អាតណាស់ទោះជាសខ្មៅកដោយ។ឥឡូវនេះសូមអ្នកទំាងអស់គ្នា វិភាគទៅមើលតើរូបសម័យមុននិងឥឡូវមួយណាស្អាតជាង៖
1,របំាអប្សរា



តាមការសង្កេតឃើញខ្ងុំសូមនិយាយថារូបពីមុនស្អាតជាង។ចុះអ្នកវិញ?
សូមតាមដានរងចំាការប្រៀបធៀបរូបលោ្ខនខោលនិងរបាំកន្នរីនៅលើកក្រោយ។
បានចុះផ្សាយក្នុង របំាខែ្មរ, វប្បធម៏កម្ពុជា | មតិ 11 »
យើងទំាងអស់ប្រាកដជាស្គាស់ហើយនូវផលិតផលតុក្ខតាដ៏ល្បីឈ្មោះមួយនៅលើពិភពលោកហើយកជាតំណាងអោយកេ្មងស្រីទំាងអស់រស់លើពិភពលោកដែលហៅថា Barbie។ តុក្ខតាBarbie គឺបងើ្តកឡើងជាយូរណាស់មកហើយដែគឺតំាងពីឆ្នាំ 1959 មកម្លេះដោយស្នាដៃនារីជំនួយម្នាក់ឈ្មោះថា Ruth Handler (1916-2002) ដែលគំនិតក្នុងការបងើ្តកតុក្ខតាដ៏ល្បីល្បាញមួយនេះប្រាកដ ឡើង បន្ទាប់ពីអ្នកស្រី បានឃើញ កេ្មងស្រីរបស់អ្នកស្រីកំពុងតែលេងជាមួយរូបតុក្ខតា (កូនក្រមុំ) ក្រដាស។ការល្បីល្បាញនិងការរកចំនូលបានយ៉ាងច្រើនរបស់ផលិតផលនេះបានធើ្វអោយមានការចេញម៉ូតយ៉ាងច្រើនដូចជាឈុតហែលទឺក ឈុតរាត្រីសមោលស ។ល។ក្នុងនោះមានឈុតមួយដែលហៅឈុតកូនក្រមុំនៃពិភពលោក (Barbie-Doll of The World)ក្នុងឈុតជានារីធម្មតាប្រចំាប្រទេសនិមួយមួយនិងទីបនិមួយមួយដែល បង្តើកឡើងនៅឆ្នាំ 1980។ប្រទេសដែលផលិតតំណាងអោយម៉ូតនេះមុនគេគឺប្រទេស អង់គេ្លសនៃទីបអីរ៉ុប។ក្រោយមកឆ្នាំ2001 ម៉ូតមួយកបងើ្តកឡើងក្នុងឈុតជា ព្រះនាងម្ចាស់សំរាប់ពិភពលោក(Doll of The World-Princesses Collection )ដែលប្រទេសតំណាងដំបូងគឺអាណាចក្រអ៊ីកាន ប្រទេសប៉េរូពីមុន។
នៅឆ្នាំ 2004 ប្រទេសកម្ពុជាយើងបានចូលខ្លួនជាប្រទេសតំណាងមួយក្នុងម៉ូតជាឈុតនៃព្រះនាងម្ចាស់ពិភពលោកដោយមិនដឹងខ្លួន។

Barbie- Princess of Cambodia
រូបមួយនេះគឺឡូយត្រង់មានរូបអង្គរវត្តនៅខាងក្រោយជាតំណាងទៀតផង។សូម្បី តែប្រអប់ដាក់តុក្ខតានេះកមានរូបអង្គរដែលជាអរិច្ឆវត្តុរបស់ខែ្មរយើង។រូបអង្គរ ប្រហែលជាអាចទាញនូវការចាប់អារម្មណ៏ពីអតិថិជន។




តុក្ខតាមួយនេះផលិតដោយជនជាតិបរទេសតែពិតជាគូរសមនឹងនារីខែ្មរដោយមាន សំបុរស្រអែមសណែ្តកបាយរួមជាមួយរោមភែ្នកមូលក្រលង់ពណ៏ត្នោតនិងបបូរមាត់រាងក្រាស់ដូចនិងនារីខែ្មរអង្គរ។


បើនិយាយពីរបៀបតុបតែងខ្លួននិងរូបរាងគេវិញមានដូចតទៅ៖(ដក់ស្រង់ពីវិបសាយhttp://angelicdreamz.com/store/dolls_of_the_world.html)
តុក្ខតាព្រះនាងម្ចាស់នៃព្រះរាជាណាចក្រកម្ពុជាស្លៀកសំពត់ប្រពៃណីវែងត្រឹមជង្គង់រុំជំវីញដូចនឹងសារុងដែរ។ការរុំមានលក្ខណដូចជារូបតូចពណ៏មាសនៃផ្ការួមជាមួយនឹងទ្រនាប់ផ្នត់បឈ្ឈរនៅពីខាងមុខ។ខែ្សកាវ៉ាត់ពណ៍មាសរបស់នាងបានរុំជំវិញចង្កេះរបស់នាងនិង បានបង្ហាញក្លស់គន្លឹះមាសនៅចំកណ្តាលខែ្សក្រវ៉ាត់។នាងសង្កត់ធ្ងល់គ្រឿងបរិក្ខាររបស់នាង ទៅលើវត្តុធាតុពណ៏មាសជាច្រើនដូចជាក្រវិលយោងពីរ មដុក្បាច់មួយ និងកងដៃដែលពរពេញដោយការរចនា ច្រវាក់ឈៀងចង្កេះមាស និង សែ្បកជើងមាសមួយគូរ។ការខ្ចប់របស់តុក្ខតានេះកែបង្ហាញពីពត៏មានទូទៅពីសិស្បះវប្បធម៏អប់រំរបស់កម្ពុជា។
សំគាស់៖ការបកប្រែពីឯសារបរទេសនេះមានខុសឆ្គងខ្លះ។សូមមេត្តាអភ័យទោស។

សញ្ញបត្រ័របស់តុក្ខតាកម្ពុជា
បើនិយាយទៅ កម្ពុជាគឺជាប្រទេសតែមួយគត់និងជាប្រទេសទីមួយនែតំបន់អាស៊ីអាគេ្នយ៏ដែលបានក្លាយជាតំណាងសំរាប់ឈុតជាព្រះនាងម្ចាស់តែបើរួមបញ្ចូលជាមួយឈុតនារីក្នុងឋានះធម្មតានោះគឺជាប្រទេសទីបីក្នុងចំនោមប្រទេសបួននៅអាស៊ីអាគេ្នយ៏ដែលយើងផលិតក្រោយប្រទេសម៉ាលេស៊ី(1991) និង ប្រទេសថៃ (1998) ឯប្រទេសឥណ្ឌូនេស៊ីវិញផលិតនៅឆ្នាំ2007ទេ។

តុក្ខតាម៉ាលេ

តុក្ខតាថៃ

តុក្ខាតាឥណ្ឌូនេស៊ី
រួមជាមួយគា្ននៅការមានការប្រកួតតុក្ខតារវាងខែ្មរយើងនិងថៃក្នុងវិបសាយhttp://www.khmerlife.com/Blog/Blog.aspx?BlogID=50494។ដែលការបោះឆ្នោតយកអ្នកឈ្នះសំដៅទៅលើសំល្លោកបំពាក់និងរូបរាង។ជាចុងក្រោយសំដៅទៅលើវិចាររបស់ជាអ្នកបោះឆ្នោតយើងឃើញថាតុក្ខតារបស់ខែ្មរយើងទទួលការគំាទ្រអោយច្រើនជាងគេដោយគេនិយាយថាស្អាតជាងថៃ។

Thai Barbie VS Khmer Barbie
ជាចុងក្រោយផលិតផលមួយនេះប្រហែលជាអាចនំាមកនូវកំនើនទេសចរណ៌៏មកអោយកម្ពុជាយើងនិងការបង្ហាញមុខមាត់នៃសិស្បះខែ្មរពីដូនតាអោយជនបរទេសបានស្គាល់អោយបានច្រើនពីកម្ពុជាយើង។

តើអ្នកទំាងអស់គា្នគិតយ៉ាងម៉េញដែរពីតុក្ខតាមួយនេះ?តើរវាងខែ្មរ ថៃ ម៉ាលេ ឥណ្ឌូនេស៊ីមួយណាសា្ងតជាង បង្កប់ន័យជាវប្បធម៏ជាង?
ឯកសារផ្សេង៖http://www.barbiecollector.com/showcase/gallery.aspx?t=modern&y=s150096
បានចុះផ្សាយក្នុង វប្បធម៏កម្ពុជា, វប្បធម៏ទូទៅ | មតិ 7 »
រឿងបែបរន្ធត់ផែ្នកខោ្មចបុរាណរឺកនិយាយអំពីផែ្នកចិត្តសាស្រ្តថ្មីរបស់ហូលីវូដបានបើលឆាកចូលទៅក្នុងរោងភាពយន្តជាង2367រោងកាលពីថ្ងែទី 30 ខែ មករា ឆាំ្ន 2009 នេះ ហើយ៖

រឿងការដែលមិនបានអញ្ជើញ (The Uninvited)
រឿងការដែលមិនបានអញ្ជើញ(The Uninvited)នេះគឺជារឿងដែលថតសារឡើងវីញ ពីរឿងព្រឺព្រួយបែបចិត្តសាស្រ្ត(Psychological Thriller)របស់កូរ៉េដែលមានចំណងជើង ថារឿងនិទានរបស់បងប្អូនស្រីពីរនាក់ (A Tale Of Two Sisters)ហើយបានដាក់បញ្ជំាងកាលពីឆ្នាំ2003នៅឯកូរ៉េដែលបានទទួលជោគជ័យយ៉ាងធំធេងទូទាំងពិភពលោកហើយក្រោយមកបានបញ្ជំាងនៅខែ្មរយើងនៅរោងភាពយន្តស៊ីនេម៉ាសូរិយាកាលពីឆ្នាំ2008ក្នុងចំណងជើងព្រលឹងយុវវ័យ។

រឿងនិទានរបស់បងប្អូនស្រីពីរនាក់(A Tale Of Two Sisters)

រឿងការដែលមិនបានអញ្ជើញ(The Uninvited)
រឿងការដែលមិនបានអញ្ជើញមួយនេះគឺជារឿងដែលផលិតដោយផលិតកម្មដឺធំ2គឺ ផលិតកម្មDreamworksនិង ផលិតកម្ម Paramountដែលធ្លាប់ផលិតរឿងខោ្មចអាស៊ី ថតឡើងវីញរួចម្តងទៅហើយដែលរឿងនេះគឺរឿងThe Ring។រឿងថ្មីមួយនេះគឺទិញសិទ្ធផ្តាច់មុខយ៉ាងច្រើនជាងរឿងថតឡើងវីញដទៃដោយចំនាយអស់មួយលានដុល្លាឯនោះ។
ចំពោះសាច់រឿងសងេ្ខនខ្ងុំបានបរិយាយហើយរូចមកហើយចំពោះសាច់រឿងពេញសូមចូលទស្សនា៖http://en.wikipedia.org/wiki/The_Uninvited_(2009_film)។

បងប្អូនស្រីពឺរនាក់ក្នុងរឿងទាំងពឺរ





បងស្រីដ៏កំសត់ទំាង2

ប្អូនស្រីដ៏ស្រស់ស្អាតទំាង2

ម្តាយចុងចិត្តអប្រិយទាំងពីរ
សូមអ្នកទាំងអស់គា្នកុំគិតអោយសោះថាមានតែរឿងសីនដេរឹឡាទេដែលមានម្តាយចុងចិត្តកំណាចតែអារឿងនេះកមានដែរ។
បានចុះផ្សាយក្នុង america film, កុងខោ្មច | មតិ 9 »

ពីធីបុណ្យគ្រឹស្តស្មគ្រ័(Christmas)រឺបុណ្យណូអែលគឺជាពីធីប្រារព្ធដ៏ធំជាងគេបំផុតលើសាកលលោកដែលត្រូវគោរពនិងរៀបចំក្នុងប្រទេសជាច្រើន។បុណ្យគ្រឺស្តស្មគ្រ័គឺប្រារព្ធនៅថ្ងៃទី25ខែធ្នូរៀងរាល់ាឆាំ្នដែលជាការរំលឹកដល់ថ្ងៃកំនើតចំពោះព្រះយេស៊ូក្នុងសាសនាកាតូលិក។
ទំនៀមទំលាប់បច្ចុប្បន្នសំរាប់ពីធីដ៏ចំណាស់មួយនេះរួមមានការប្រគស់កាដូការប្រារព្ធក្នុងព្រះវិហារនិងការរចនាកែចែ្នលំអដ៏ពេញនិយមដែលក្នុងនោះមានដើមសាព្ផំងរឺដើមណូអែលពន្លឺអំពូលជាពិសេសគឺលោកតាសេនតាខ្លស(Santa Claus)។
ប្រវត្តិសងេ្ខតរបស់ពីធីបុណ្យគ្រឹស្តស្មគ្រ័៖
អស់ជារយះពេលជាច្រើនសតវត្សដែលកវីនិពន្ធរបស់កាតាលិកបានទទួលសា្គល់ថាបុណ្យគ្រឹស្តស្មគ្រ័នេះគឺសំដៅទៅលើកាលបរិចេ្ឆទរបស់ខួបកំនើតព្រះយេស៊ូ។ច្រានចោលនូវហេតុផលទាំងនោះក្នុងដើមសតវត្សទី18អ្នកប្រាជ្ងរូបវិទ្យាលោកញ៉ូតុនបានលើកឡើងនូវហេតុផលថាកាលបរិចេ្ឆទរបស់ពីធីបុណ្យគ្រឹស្តស្មគ្រ័នេះគឺកែតំរូវយោងទៅតាមអភូតរដូវរងារដែលមានថ្ងៃខែសំដៅទៅ25ធ្នួនេះ។រីឯឆាំ្ន1743អ្នកកាន់សាសនាប្រូតែស្តង់សញ្ជិាតអាល្លឺម៉ងមា្នក់បានរាយរៀបថាកាលបរិច្ឆេទពីធីមួយនេះគឺសំដៅទៅបុណ្យរបស់រ៉ូម៉ាន់មួយដែលចំនែកអ្នកបួសបារាំងមា្នក់បានវិភាគថាកាលបរិចេ្ឆទរបស់ពីធីមួយនេះគឺជាការគណនា9ខែបនា្ទប់ពីសញ្ញាប្រាប់មុនក្នុងរឿងរបស់ព្រះគ្រឺស្តក្នុងថ្ងៃទី25មិនាដែលជាការកាលបរិចេ្ឆទនៃការចាប់បដិសទិ្ធរបស់យេស៊ូ។
ប្រវិត្តមួយនេះមានការជាប់ទាក់ទងជាច្រើនចំពោះពីធីបុណ្យនានាដូចជាពីធីបុណ្យរដូវរងារនិងថ្ងៃចូលឆាំ្នថ្មីជាដើម។
ប្រវត្តិរបស់លោកតាសេនតាខ្លស(Santa Claus)រឺតាណូអែល៖
សេនតាខ្លសរឺតាមតំបន់ខ្លះហៅថាលោកតានីកូឡាសរឺកលោកឪពុកណូអែលគឺវីរជនដ៍ល្បីល្បាញមា្នក់ក្នុងរឿងនិទានផងទាំងពួងដែលជាបុរសចំនាស់ពុកមាត់សនិងស្លៀកពាក់ឈុតក្រហមសដ៍គួរអោយស្រលាញ់សំរាប់កេ្មងដែលតែងតែយកអំណោចនិងកាដូជាច្រើនដែលបានបំពេញភារកិច្ចជាកេ្មងល្អរៀងរាល់ឆាំ្នពិសេសថៃ្ង24ធ្នូនិង6ធ្នូ។រឿងនិទានរបស់គាត់គឺពឺងផ្អែកទៅលើជីវិតរបស់លោកនីសកូឡាស។
ដើមកំនើតរឿងនេះចេញពីជីវប្រវត្តិរបស់លោកនីសកូឡាសដែលជាជនជាតិក្រិកក្នុងសវទី4នៃគសដែលជាអភិជនមានសនា្តចចិត្តប្រស់ប្រណីដែលនៅថ្ងៃគាត់បានទទួលពត័មានពីគ្រួសារទីទ៏លក្រមួយដែលត្រូវបង្ខំចិត្តអោយលក់កូនស្រីទាំងបីរបស់ខ្លួន។ដោយចិត្តប្រស់ប្រណីដូចព្រះលោកនីសកូឡាសបានបន្លំខ្លួនចួលនៅក្នុងផ្ទះនោះតាមបំពង់ផ្សែងហើយបោះកាក់មាសជាច្រើនចូលទៅក្នុងស្រោមជើងដែលនៅកែ្បរទីនោះសំរាប់កេ្មងស្រីទាំងបី។គាត់ធើ្វបែបនេះរឿយចំពោះអ្នកដែលបានជួបឧបសគ្គនិងបពា្ហលុះដល់អវសានជីវីតហើយកជាការរកឃើញអាថ័កំបាំងរបស់គាត់និងការរំលឺកគុណបុណ្យស្រ័យដ័មានតំលៃរបស់គាត់មួយនេះ។
នៅមានត…………….
បានចុះផ្សាយក្នុង វប្បធម៏កម្ពុជា, អបិយជំនឿ | មតិ 4 »